ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឃុំខ្លួននាយកក្រុមហ៊ុនឯកជនម្នាក់ជាប់ពាក់ព័ន្ធនឹងការឆបោកលុយជិត ១០ មុឺនដុល្លារអាមេរិក

ឃុំខ្លួននាយកក្រុមហ៊ុនឯកជនម្នាក់ជាប់ពាក់ព័ន្ធនឹងការឆបោកលុយជិត ១០ មុឺនដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ បុរសពាណិជ្ជករត្រូវចោទម្នាក់ កាលថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួន បណ្ដោះអាសន្ន នៅក្នងពន្ធនាគារ ព្រៃស ជា (ម១) ដើម្បីរង់ចាំ ដោះស្រាយតាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹង ឆបោកប្រាក់ជិត ១០ មុឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់តុលាការ បានឱ្យដឹងថា: ជនត្រូវចោទ រូបនេះ មានឈ្មោះ អេង សុភាព ភេទប្រុស អាយុ ៤៥ ឆ្នាំ មានមុខរបរ ជាពាណិជ្ជករ និងជា នាយកក្រុមហ៊ុន ប៊ីវាយជី វើលវាយគ្រុម សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនត្រូវចោទ ឈ្មោះ អេង សុភាព ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ឆបោក និង មិនបំពេញ កាតព្វកិច្ច ចំពោះឧបករណ៍ អាចជួញដូរបាន និង ប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់ ៣ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព ដូចការចោទប្រកាន់។ គាត់ត្រូវបានចាប់ឃាត...
មន្រ្តីជំនាញ ក.ប.ប.ពិនិត្យទំនិញគ្រប់ប្រភេទដើម្បីបង្កាហានិភ័យជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២

មន្រ្តីជំនាញ ក.ប.ប.ពិនិត្យទំនិញគ្រប់ប្រភេទដើម្បីបង្កាហានិភ័យជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តព្រះសីហនុ)៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុកាលពី​នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានចូលរួមអមដំណើរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​​ គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ធ្វើប្រតិបត្តិការត្រួតពិនិត្យទំនិញគ្រប់ប្រភេទ ជាពិសេសទំនិញឧបភោគបរិភោគ ដែលដាក់លក់ក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ដែលធ្វើឡើងក្នុងខេត្តព្រះសីហនុ។ ការត្រួតពិនិត្យនេះ គឺដើម្បីបង្កាហានិភ័យណាមួយកើតឡើង និងធានាឱ្យបានថាទំនិញគ្រប់ប្រភេទដែលដាក់លក់ គឺមិនមានហានិភ័យ ឬមានលាយសារធាតុគីមីហាមឃាតផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ កំពុងចូលរួមដើរលេងកម្សាន្តក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ “ណែមសាច់ត្រី” មានលាយសារធាតុគីមីហាមឃ...
បញ្ជូនខ្លួនស្រ្តីពាណិជ្ជករម្នាក់ទៅតុលាការចាត់ការតាមច្បាប់ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយជិត ១លានដុល្លារអាមេរិក

បញ្ជូនខ្លួនស្រ្តីពាណិជ្ជករម្នាក់ទៅតុលាការចាត់ការតាមច្បាប់ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយជិត ១លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញកាលពីថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២២ នេះបានបញ្ជូនខ្លួនស្រ្តីពាណិជ្ជករសង្ស័យ ម្នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយចំនួនជិត១លានដុល្លារអាមេរិកប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី អំឡុងឆ្នាំ ២០២១។ យោងតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ លី ឈីវ ហ៊ុយ ភេទ ស្រីអាយុ ២៥ ឆ្នាំមុខរបរពាណិជ្ជករ មានទីលំនៅ ផ្ទះ លេខ ១៧ ផ្លូវលេខ ៤៨៤សង្កាត់ ផ្សារដើម ថ្កូវ ខណ្ឌ ចំការមនរាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ លី ឈីវ ហ៊ុយ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃ ទី ១០ ខែ ធ្នូឆ្នាំ ២០២២ តាមដីការរបស់តុលាការ និង ដោយយោងតាមបណ្តឹងរបស់ភាគីដើមបណ្តឹង ឈ្មោះ គឺម រ៉ុ ង ភេទ ស្រី (ម្ចាស់បំណុល) នៅ តាមផ្លូវ ព្រះមុនី វង្ស ស្ថិត ក្នុងស...
ការវាយកម្ទេចកុដិបុរាណចំនួន០៣នៅវត្តឧណ្ណាលោម រដ្ឋមន្រ្តីវប្បធម៌ថា”គឺធ្វើឡើងដោយខុសច្បាប់ ដោយមិនមានការអនុញ្ញាតពីក្រសួងឡើយ”

ការវាយកម្ទេចកុដិបុរាណចំនួន០៣នៅវត្តឧណ្ណាលោម រដ្ឋមន្រ្តីវប្បធម៌ថា”គឺធ្វើឡើងដោយខុសច្បាប់ ដោយមិនមានការអនុញ្ញាតពីក្រសួងឡើយ”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ក្រសួងវប្បធម៌សម្តែងការសោកស្តាយជាខ្លាំង ក្រោយមានករណីវាយកម្ទេចកុដិបុរាណចំនួន០៣នៅវត្តឧណ្ណាលោម ដែលកសាងតាំងពី"ឆ្នាំ១៩៣០" ។ កុដិបុរាណទាំងបី គឺជាសម្បត្តិបេតិកភណ្ឌជាតិនិងធ្លាប់បានចុះបញ្ជីរួចរាល់។ការវាយកម្ទេចនេះធ្វើឡើងដោយខុសច្បាប់ ដោយមិនមានការអនុញ្ញាតពីក្រសួងឡើយ។
បង្ក្រាបនិងរឹបអូសគ្រឿងញៀនជិត ៩០០គីឡូក្រាមនៅខេត្តព្រះសីហនុ

បង្ក្រាបនិងរឹបអូសគ្រឿងញៀនជិត ៩០០គីឡូក្រាមនៅខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសី ហនុ កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២២ បានចុះបង្ក្រាប ករណី រក្សាទុក និង ជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយកន្លែង និង រកឃើញថ្នាំញៀនចំនួន ៣៤ បាវ មានទម្ងន់៨៨៤គីឡូក្រាម ប្រព្រឹត្ត នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឱ្យដឹងថា ការបង្ក្រាប និង រឹបអូសបានគ្រឿងញៀនយ៉ាងសន្ឋឹកសន្ធាប់ខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តជំនាញបានទទួលពត៌មានពី បណ្តាញ មន្ត្រីកងរាជអាវុធហត្ថថា មានករណីជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំមួយកន្លែង នៅចំណុច បង្រ្កាបខាងលើ ។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ និយាយថា៖ បន្ទាប់ ពីប្រតិបត្តិការ បង្ក្រាប នៅទីតាំងសង្ស័ងលួចលាក់គ្រឿងញៀនខាងលើនេះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ រឹបអូសបាន ថ្នាំញៀនចំនួ...
មន្ត្រីនគបាលស្នងការដ្ឋាននគរបាលខេត្តរតន:គិរី លោកអនុសេនីយ៍ ត្រី វណ្ណ: សូវិរះ ប្រេីប្រាស់អាវុធបាញ់បោះលេីពលរដ្ឋលេងបញ្ជល់មាន់

មន្ត្រីនគបាលស្នងការដ្ឋាននគរបាលខេត្តរតន:គិរី លោកអនុសេនីយ៍ ត្រី វណ្ណ: សូវិរះ ប្រេីប្រាស់អាវុធបាញ់បោះលេីពលរដ្ឋលេងបញ្ជល់មាន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: មន្ត្រីនគបាលស្នងការដ្ឋាននគរបាលខេត្តរតន:គិរី លោកអនុសេនីយ៍ ត្រី វណ្ណ: សូវិរះ ប្រេី ប្រាស់អាវុធ បាញ់បោះតាមទំ នើងចិត្តទៅលេីពលរដ្ឋលេងបញ្ជល់មាន់។
លោក វ៉ាត សំអុល(តារា) ជីវិតតស៊ូ ពីកម្មករឡឥដ្ឋ អភិវឌ្ឍន៍ខ្លួនក្លាយជាថៅកែក្រុមហ៊ុនផ្គត់ផ្គង់ជីនិងថ្នាំដ៏ធំនៅរាជធានីភ្នំពេញ

លោក វ៉ាត សំអុល(តារា) ជីវិតតស៊ូ ពីកម្មករឡឥដ្ឋ អភិវឌ្ឍន៍ខ្លួនក្លាយជាថៅកែក្រុមហ៊ុនផ្គត់ផ្គង់ជីនិងថ្នាំដ៏ធំនៅរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្មំពេញ: ដំណើរជីវិតរបស់ លោក វ៉ាត សំអុល(តារា) ជីវិតតស៊ូ ពីកម្មករឡឥដ្ឋ អភិវឌ្ឍន៍ខ្លួនក្លាយជាថៅកែក្រុមហ៊ុនផ្គត់ផ្គង់ជីនិងថ្នាំដ៏ធំនៅរាជធានីភ្នំពេញ។ https://m.youtube.com/watch?v=wwq8i843d1w&feature=youtu.be https://youtu.be/wwq8i843d1w
សាលាឧទ្ធរណ៍តម្កល់ទោស អតីតមន្រ្តីយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន និងគូកនពាក់ព័ន្ធនឹងការប្រើប្រាស់អំពីហិង្សា និងបទបរិហាបង្កាច់កេរ្តិ៍

សាលាឧទ្ធរណ៍តម្កល់ទោស អតីតមន្រ្តីយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន និងគូកនពាក់ព័ន្ធនឹងការប្រើប្រាស់អំពីហិង្សា និងបទបរិហាបង្កាច់កេរ្តិ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សាលាឧទ្ធរណ៍រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២២ នេះបានប្រកាសសាលដីកាតម្កល់ទោស អតីតមន្រ្តីយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន និង គូកនត្រូវជាប់គុក ក្នុងពន្ធនាគារ ក្នុងម្នាក់ៗ កំណត់១ ឆ្នាំដដែលជាប់ពាក់ព័ន្ធនឹងការប្រើអំពើហឹង្សារទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបទបរិហាបង្កាច់កេរ្តិ៍ ប្រព្រឹត្ត នៅខេត្តកណ្តាល និង តាមបណ្តាញហ្វ៊េសប៊ុក កាលពីឆ្នាំ ២០១៩។ លោក យន់ ណារ៉ុង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងថា: ជនជាប់ចោទ២នាក់ ខាងលើនេះ មានឈ្មោះ ទី១- ឈ្មោះសូយ ចាន់សឿន ភេទ ប្រុស អាយុ ៤៥ឆ្នាំ (ជាអតីត មន្ត្រីយោធាផ្កាយ ២) មានទីលំនៅផ្ទះលេខ ៣១០ អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និង បច្ចុប្បន្ននេះ កំពុងជាប់ឃុំនៅ ពន្ធនាគារខេត្តកំពង់ស្ពឺ, និង ទី២-ឈ្មោះ សូ បិនឡា អាយុ ៤៣ ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ...
ផ្តន្ទាទោសបុរសជាប់ចោទម្នាក់ពន្ធនាគារអស់់មួយជីវិតពាក់ព័ន្ធនឹងការសម្លាប់ កាត់ក្បាលប្រពន្ធខ្លួនឯងដោយសារភ្លើងស្នេហ៍ប្រច័ណ្ឌ

ផ្តន្ទាទោសបុរសជាប់ចោទម្នាក់ពន្ធនាគារអស់់មួយជីវិតពាក់ព័ន្ធនឹងការសម្លាប់ កាត់ក្បាលប្រពន្ធខ្លួនឯងដោយសារភ្លើងស្នេហ៍ប្រច័ណ្ឌ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស ជន ជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្ម ដោយធ្វើសកម្មភាពអារកនិងកាត់ក្បាលប្រពន្ធខ្លួនឯង រួចយកបំណែកសាកសពទៅបោះចោលរួចរត់គេចខ្លួន ប្រព្រឹត្តនៅ​ចំណុច​​ក្នុង​បន្ទប់​ជួល​លេខ​៧ ជាន់​ទី​១ផ្ទះ​លេខ​១៥ ផ្លូវ​លេខ​៥៣០ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ ។ លោកស្រី សាយ ស្រី​ល​ក្ខ័​ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ ភួង រ​ដ្ឋា ភេទ​ ប្រុស អាយុ​ ២៧​ ឆ្នាំ ( ត្រូវជាប្តី ) មុខរបរ មិនពិតប្រាកដ មានស្រុក​កំណើត​ភូមិ​តាំង​ញាតិ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ​ ។ ចំណែកឯជនរងគ្រោះមាន លី ស្រី​នុ​ច ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ផ្នែក​អនាម័យ នៅ SUNWA...
តុលាការឧទ្ធរណ៍ជម្រះបណ្តឹងឧទ្ធរណ៍បុរសពិរុទ្ធជនម្នាក់ពាក់ព័ន្ធនឹងអំពើឃាតកម្មដ៏ឃោរឃៅ -សម្លាប់មនុស្សមួយគ្រួសារ ហើយដុតបំផ្លាញផ្ទះ និង សាកសពចោលនៅខេត្តក្រចេះ

តុលាការឧទ្ធរណ៍ជម្រះបណ្តឹងឧទ្ធរណ៍បុរសពិរុទ្ធជនម្នាក់ពាក់ព័ន្ធនឹងអំពើឃាតកម្មដ៏ឃោរឃៅ -សម្លាប់មនុស្សមួយគ្រួសារ ហើយដុតបំផ្លាញផ្ទះ និង សាកសពចោលនៅខេត្តក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: បុរសពិរុទ្ធជនម្នាក់ ក្នុងចំណោម ៥នាក់ កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២២ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ធ្វើការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ គាត់ ជាប់ពាក់ព័ន្ធអំពើឃាតកម្មដ៏ឃោរឃៅ ដោយធ្វើសកម្មភាព សម្លាប់មនុស្ស មួយគ្រួសារ ដោយសាររឿងគំនុំ គុំគួន ហើយបានដុតបំផ្លាញសាកសព នឹង ផ្ទះចោល ដើម្បីបំបាត់ភស្តុតាង រួចរត់គេចខ្លួន ប្រព្រឹត្ត នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅ ភូមិប្អៀ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីយប់ ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៨។ លោកស្រីចៅក្រម គឹម ដានី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងថា: ជនជាប់ចោទរូបនេះ មានឈ្មោះ អ៉ីន សុខលី ភេទប្រុស អាយុ ៥៩ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ ចំណែកឯ បក្សពួក៤នាក់ទៀតមានឈ្មោះ ៖ ទី១-ឈ្មោះ ចឹក ណូ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ, ទី២-ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទ...