ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ពលរដ្ឋនៅស្រុកល្វាឯម ព្រួយបារម្ភគ្រោះធម្មជាតិនឹងហានិភ័យទៅថ្ងៃអនាគត ដោយារ​​ក្រុមហ៊ុនឡេងណាវ៉ាត្រាបូមខ្សាច់ចាក់លុបព្រែកវត្តជ្រៃបឹងគ្រំ

ពលរដ្ឋនៅស្រុកល្វាឯម ព្រួយបារម្ភគ្រោះធម្មជាតិនឹងហានិភ័យទៅថ្ងៃអនាគត ដោយារ​​ក្រុមហ៊ុនឡេងណាវ៉ាត្រាបូមខ្សាច់ចាក់លុបព្រែកវត្តជ្រៃបឹងគ្រំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្ដាលៈ បឹងសំណាប ជាកូនទន្លេសាបទី២ ដែលជាកន្លែងដោះទឹកជំនន់ពី ទន្លេមេគង្គលើ ដ៏សំខាន់បំផុតដើម្បីបញ្ចៀសការជន់លិចនៃ រាជធានីភ្នំពេញ។ ក៍ប៉ុន្តែអ្វីដែលពលរដ្ឋនៅទីនោះ​​គួរឱ្យព្រួយបារម្ភជាខ្លាំងពីគ្រោះធម្មជាតិ ឬ ហានិភ័យទៅថ្ងៃអនាគតនោះ បែរជាក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានបូមខ្សាច់ចាក់លុប «ព្រែកវត្តជ្រៃ បឹងគ្រំ» ធ្វើផ្លូវបេតុងថ្មីមួយខ្សែឆ្ពោះទៅកាន់តំបន់ដីឡូត៍របស់ក្រុមហ៊ុនដែលជាផលប្រយោជន៍បុគ្គលសុទ្ធ សាតស្ថិតក្នុង ភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខែត្រកណ្ដាល។ ព្រែកបឹងគ្រំ ដែលតភ្ជាប់ពី ទន្លេមេគង្គក្រោម នៅពេលទឹកជំនន់ជោរខ្លាំងពី ទន្លេមេគង្គលើ ហូរចុះមកក្រោមវានឹងនាំទឹកត្រីសាច់ និងដីល្បាប់ ដ៏មានជីជាតិសម្រាប់បងប្អូនប្រជាកសិករធ្វើស្រែចម្ការ។ វាជាព្រែកនាំទឹកពី ទន្លេមេគង្គក្រោម ហូរចាក់ចូលទៅក្នុង បឹងសំណាប ក្នុងចំណោម ព្រែកជាច្រើនទៀត។ ព្រែកនេះមានទទឹងទំហំជាង២០ម៉ែត្រ និងបណ្ដោយជាង១០០០ម៉ែត្រ។ ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្...
ជនសង្ស័យ៤នាក់ ត្រូវបានបព្ជូានខ្លួន ទៅតុលាការ ពាក់ព័ន្ធនឹងការកាប់រានដីរដ្ឋខុសច្បាប់ នៅខេត្តមណ្ឌលគីរី

ជនសង្ស័យ៤នាក់ ត្រូវបានបព្ជូានខ្លួន ទៅតុលាការ ពាក់ព័ន្ធនឹងការកាប់រានដីរដ្ឋខុសច្បាប់ នៅខេត្តមណ្ឌលគីរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តមណ្ឌលគិរី៖ ជនសង្ស័យ ៤នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២២ បាន បញ្ជូនខ្លួន ជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត មណ្ឌលគីរី ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី កាប់រានដីរដ្ឋខុសច្បាប់ ប្រព្រឹត្តនៅត្រង់ចំណុចអូរនិម្មិត ស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុន ផេស៊ីហ្វិក យញ្ញស្តុក ខមផេនី លីមីតធីត ស្ថិតនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជនសង្ស័យ ៤នាក់ ខាងលើមាន៖ ១- ឈ្មោះ សំ វេត ភេទប្រុស អាយុ ៤២ ឆ្នាំ ។ ២-ឈ្មោះ ញែម សីហា អាយុ ៥១ ឆ្នាំ ។ អ្នកទាំងពីរនាក់ រស់នៅភូមិស្ពានសង្គម ឃុំតាឡូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ៣- ឈ្មោះ ជា សីហា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចុងផាត ឃុំចុងផាត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។៤-ឈ្មោះ មួង សីហា ភេទប្រុសអាយុ១៧ឆ្នាំរស់នៅខេត្តតាកែវ។ សូមបញ្ជាក់...
តុលាការ​ឃុំខ្លួនបុរសឈ្មួញទិញ-លក់ដីម្នាក់ ពាក់ព័ន្ធនឹងការ ឆបោកប្រាក់រាប់សិបលានដុល្លារ តាមរយៈការលក់ដីខ្យល់

តុលាការ​ឃុំខ្លួនបុរសឈ្មួញទិញ-លក់ដីម្នាក់ ពាក់ព័ន្ធនឹងការ ឆបោកប្រាក់រាប់សិបលានដុល្លារ តាមរយៈការលក់ដីខ្យល់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានឃុំខ្លួន បុរស ឈ្មួញទិញ-លក់ដីម្នាក់  ជាប់ពាក់ព័ន្ធករណី ឆបោកប្រាក់រាប់សិបលានដុល្លារ ពីឧកញ៉ាម្នាក់ តាមរូបភាពលក់ដីខ្យល់ ទំហំ ៤៦ ហិកតា ប្រព្រឹត្តនៅភូមិព្រែកឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៤ ដល់ ឆ្នាំ ២០១៥ ។ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ  ឈន បូរ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរពាណិជ្ជករ(ឈ្មួញរកស៊ីទិញលក់ដីធ្លី)មានទីលំនៅភូមិកោះក្រពី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនត្រូវជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ឆបោក តាមបញ្ញត្តិមាត្រា ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទនោះ​ត្រូវត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ខ្លួន កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២២ តាមពាក្យបណ្តឹងរបស់លោកឧកញ៉ាម្នាក់ ដែ...
តុលាការកំពូលជម្រះបណ្តឹងសារទុក្ខពិរុទ្ធជនជាតិឡាវ និងឥណ្ឌា២នាកជាប់ពន្ធនាគារ​ ក្នុងម្នាក់ៗ ២៥ឆ្នាំជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន

តុលាការកំពូលជម្រះបណ្តឹងសារទុក្ខពិរុទ្ធជនជាតិឡាវ និងឥណ្ឌា២នាកជាប់ពន្ធនាគារ​ ក្នុងម្នាក់ៗ ២៥ឆ្នាំជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២២ បានធ្វើការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ពិរុទ្ធជនគ្រឿងញៀនជនជាតិ ឡាវ និង ឥណ្ឌា ចំនួន ២នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោស ពួកគេ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់  ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រមាណជិត ១ គីឡូក្រាម ប្រព្រឹត្តនៅ ​រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១១ ។ លោក ឃឹម ប៉ុណ្ណ  ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទ២នាក់ នេះ មានឈ្មោះ ៖ ទី ១- ឈ្មោះ Den Kaseth Pataphy ( ឌែន កាសេដ បាត់តាភី ) ភេទប្រុស អាយុ ៥៩ ឆ្នាំ ឆ្នាំ សញ្ជាតិ ឡាវ ។ និង ទី ២- ឈ្មោះ Bhagatshiv Dayal ( បាហ្គាតសុីវ ដាយ៉ាល់ ) ភេទប្រុស អាយុ ៣៩ ឆ្នាំ ឆ្នាំ សញ្ជាតិឥណ្ឌា ។ លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ  ជនជាប់ចោទទាំង ២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ៦ ខែ កញ្ញា  ឆ្នាំ ២០១...
សម្តេចក្រឡាហោម ស ខេង តែងតាំង ឧកញ៉ា ភូ វាសនា អគ្គនាយកក្រុមហ៊ុនបៃតង​ ជាអនុប្រធាន​ក្រុមការងារចុះមូលដ្ឋានស្រុកថ្មគោល​ និង​ជាប្រធានក្រុមការងារចុះមូលដ្ឋាន​ ឃុំរូងជ្រៃ​ ខេត្តបាត់ដំបង

សម្តេចក្រឡាហោម ស ខេង តែងតាំង ឧកញ៉ា ភូ វាសនា អគ្គនាយកក្រុមហ៊ុនបៃតង​ ជាអនុប្រធាន​ក្រុមការងារចុះមូលដ្ឋានស្រុកថ្មគោល​ និង​ជាប្រធានក្រុមការងារចុះមូលដ្ឋាន​ ឃុំរូងជ្រៃ​ ខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រធានក្រុមការងារ​​រាជរដ្ឋភិបាលនិង​​ជាអនុ​ប្រធាន​​គណបក្សប្រជាជនកម្ពុជា​ ដែលផ្តល់សេចក្តីទុកចិត្ត​តែងតាំង ឧកញ៉ា ភូ វាសនា អគ្គនាយកក្រុមហ៊ុនបៃតង​ ជាអនុប្រធាន​ក្រុមការងារចុះមូលដ្ឋានស្រុកថ្មគោល​ និង​ជាប្រធានក្រុមការងារចុះមូលដ្ឋាន​ ឃុំរូងជ្រៃ​ ខេត្តបាត់ដំបង ហើយ​នេះបើតាម​ហត្ថលេខា របស់​សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជន​កម្ពុជា​​ ដែលបានសម្រេចជាផ្លូវកាលពី​ថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២២គន្លងទៅ។​​...
លិខិតមិត្តអ្នកអាន!មន្ត្រីខេត្តព្រះវិហារទម្លាយរឿង ប្រធានមន្ទីរទទួលបានប្រាក់ចំណេញពីការចំណាយលុយរដ្ឋពីចន្លោះពី៧០០ទៅដល់ជិត៨០០លានរៀល លើការចំណាយថវិកាដែលជាគម្រោងថែទាំប្រព័ន្ធធារាសាស្រ្តរបស់ក្រសួងសាមុី និងគម្រោងរបស់មន្ទីរ!

លិខិតមិត្តអ្នកអាន!មន្ត្រីខេត្តព្រះវិហារទម្លាយរឿង ប្រធានមន្ទីរទទួលបានប្រាក់ចំណេញពីការចំណាយលុយរដ្ឋពីចន្លោះពី៧០០ទៅដល់ជិត៨០០លានរៀល លើការចំណាយថវិកាដែលជាគម្រោងថែទាំប្រព័ន្ធធារាសាស្រ្តរបស់ក្រសួងសាមុី និងគម្រោងរបស់មន្ទីរ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមមិត្តអ្នកអាន! ប្រធានមន្ទីរធនធានទឹកខេត្តព្រះវិហារ ចាប កុយ ត្រូវមន្រ្តីរបស់ខ្លួនដាក់ការសង្ស័យថា ចំណេញធំពីការចំណាយលុយរដ្ឋរបស់ក្រសួងនិងមន្ទីរខ្លួន ខណៈមន្ត្រីខ្លះបានត្រឹមស្រក់ទឹកម៉ាត់ ! ព្រះវិហារ៖ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះវិហារនៅក្នុងឆ្នាំ២០២២នេះត្រូវមន្ត្រីនៅក្នុងខេត្តខ្សឹបឲ្យដឹង​​ថា លោកប្រធានមន្ទីររូបនេះទទួលបានប្រាក់ចំណេញពីការចំណាយលុយរដ្ឋពីចន្លោះពី៧០០ទៅដល់ជិត៨០០លានរៀល លើការចំណាយថវិកាសរុបខ្ទង១ពាន់លានរៀល ដែលជាគម្រោងថែទាំប្រព័ន្ធធារាសាស្រ្តរបស់ក្រសួងសាមុី និងគម្រោងរបស់មន្ទីរ រួមនិងការជុសជុលអគារ ចាក់សាប រៀបចំប្រព័ន្ធ លូបង្ហូទឹកនៅក្នុងមន្ទីរផងដែរ។ លើសពីនេះមន្រ្តីមួយចំនួន​​ ដែលនិយាយសុំលក្ខណ្ឌមិនបញ្ចេញឈ្មោះ​បាន​​និយាយ​​ថា នៅឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧត្តុនិយមបានប្រគល់កិច្ចសន្យាអោយមន្ទីរ ធនធានទឹក និងឧត្តុនិយម ខេត្តព្រះវិហារអនុវត្តន៏ការងារជុសជុលនូវប្រព័ន្ធធារាស...
ស្ងាត់ៗលួចទទួលទានបាយតាមជញ្ចើមផ្លូវ« លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា រំលឹករឿងអតីតកាលដ៏កម្សត់»!

ស្ងាត់ៗលួចទទួលទានបាយតាមជញ្ចើមផ្លូវ« លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា រំលឹករឿងអតីតកាលដ៏កម្សត់»!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយក​​ក្រុមហ៊ុនហាងបញ្ចាំ Vichetdara Cash Express Co.,LTD, ​​និងមិត្តភក្តិជាអ្នកជំនួញដូចគ្នា​ បាន​​លួចទទួល​ទានអាហារថ្ងៃត្រង់ស្ងាត់ៗ តាមជញ្ចើមផ្លូវមួយកន្លែងស្ថិតនៅក្បែរផ្សារចាស់ ខណ្ឌដូនពេញរាជធានីភ្នំពេញ​ ដោយ​ប្រើជីវិត​សាមញ្ញ​បំផុត នឹង​រំលឹកពីរឿងអតីតកាល​​​ស្ទើរតែមិនជឿ​​នៅថ្ងៃទី១៩ខែធ្នូនេះ​។​ សកម្មភាពដ៏កម្រនេះ​ ត្រូវបាន​ភ្នាក់ងារសារព័ត៌មានដេលីខ្មែរបានផ្តិតរូប​ភាពបាន​ នៅពេលឧកញ៉ា វិចិត្រ ដារ៉ា កំពុងតែទទួល​ទានបាយអង្គុយ​ពាក់អាវយឺតព៌ណខ្មៅ​​ និងធ្វើ​សកម្ម​ភាពដូចជាប្រជាជន​សាមញ្ញ សួម្បីតែអ្នកទទួល​ទានផ្សេងទៀតក៏មិន​ដឹងថា គាត់(វិចិត្រ ដារ៉ា ជាឧកញ៉ានោះ​​ទេ) ប៉ុន្តែនៅ​​​មានអ្នកស្គាល់ផងដែរ ដោយ​ហៅឈ្មោះកណ្តាលហ្វូងមនុស្ស​ថា «លោក​​ឧកញ៉ាៗៗពេញមាត់​ធ្វើ​ឲ្យ​មានការចាប់អារម្មណ៍យ៉ាងខ្លាំង​​។ លើសពីនេះ​ក៏មានអ្នក​​រួច​​ខ្សឹបខ្សៀវាគ្នា​ថា ឧកញ៉ា វិចិត្រ ដារ៉ា មក​ហូបបាយតាមជញ្ជើញផ្...
តុលាការកំពូល តម្កល់ទោស បុរស អាមេរិកកាំងម្នាក់ ជាប់គុក ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរួមភេទជាមួយ កុមារាខ្មែរ តាមរន្ធគូថ

តុលាការកំពូល តម្កល់ទោស បុរស អាមេរិកកាំងម្នាក់ ជាប់គុក ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរួមភេទជាមួយ កុមារាខ្មែរ តាមរន្ធគូថ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:បុរសជាប់ចោទ ជនជាតិ អាមេរិកកាំងម្នាក់ កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២២ត្រូវបានតុលាការកំពូលបានប្រកាសសាលដីកា តម្ថល់ទោស គាត់ អោយជាប់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងការបៀតបៀនកេរ្តិ៍ខ្មាស និង ការររួមភេទជាមួយ កុមារាខ្មែរ ជាច្រើននាក់ តាមរន្ធ (បានសម្រេច) ប្រព្រឹត្តនៅក្នុងបន្ទប់ជួលរបស់ ជនល្មើស ស្ថិត នៅភូមិសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីចន្លោះ ឆ្នាម ២០១៨ និង ២០១៩។ លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា: ទណ្ឌិតរូបនេះមានឈ្មោះ ROBINSON SHAUN EARl ( រ៉ូបីនសុន ស៊នអែល ) ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិអាមេរិកកាំង ។ ទណ្ឌិត ឈ្មោះ ROBINSON SHAUN EARI ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលថ្ងៃ ទី ១៨ ខែ មិនា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ពីបទ: ការទិញពេស្យាចារកុមារ តាមមាត្រា ២៣ និង មាត្រា ៣៤ នៃច្បាប់ស្តីពីការបង្រ្កាបអំពើ ជួញដូរ មនុស្ស ន...
ឃុំខ្លួនមេតុងទីនឈ្មោះ អឿន ម៉ូលីកា ពាក់ព័ន្ធនឹងការចេញសែក​សស្អុយជិត៧០ម៉ឺនដុល្លារអាមេរិក

ឃុំខ្លួនមេតុងទីនឈ្មោះ អឿន ម៉ូលីកា ពាក់ព័ន្ធនឹងការចេញសែក​សស្អុយជិត៧០ម៉ឺនដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖មេតុងទីន ល្បីឈ្មោះ អឿន ម៉ូលីកា កាលពីល្ងាចថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន និងបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ឬ មណ្ឌលកែប្រែ២ (ម២)ជាបណ្ដោះអាសន្ន  ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ជាប់ពាក់ព័ន្ធនឹង ការចេញសែក​សស្អុយជិត ៧០ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកន្លងទៅ ។ យោងតាមដីកាបង្គាប់ឱ្យឃុំបណ្តោះអាសន្នរបស់ លោកស្រី ទិត ដាលីន ជាចៅក្រម​ស៊ើបសួរ​ នៃ សាលាដំបូង​រាជធានី​ភ្នំពេញ  បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជា អ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្រ្តីត្រូវចោទ ឈ្មោះ អឿន ម៉ូនីកា ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ " មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន "  តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដ...
ឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធអំពើឃាតកម្ម-ចាក់សម្លាប់សង្សារខ្លួនឯង ពី ព្រោះខឹងនាង មានស្នេហាត្រីកោណ ជាមនុស្សស្រីដូចគ្នា

ឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធអំពើឃាតកម្ម-ចាក់សម្លាប់សង្សារខ្លួនឯង ពី ព្រោះខឹងនាង មានស្នេហាត្រីកោណ ជាមនុស្សស្រីដូចគ្នា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖បុរសត្រូវចោទម្នាក់កាលពីថ្ងៃទី១៨ខែ ធ្នូឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ នៃ តុលាការខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួននិងបានបញ្ជូនខ្លួនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារ ដើម្បីរង់ចាំ សវនាការ តាមផ្លូវច្បាប់  ជាប់ពាក់ព័ន្ធនឹងការចាក់សម្លាប់ ស្រី្តម្នាក់ ដែលត្រូវជាសង្សារ ដោយចោទប្រកាន់ជនរងគ្រោះថា មានទំនាក់ទំនងស្នេហា លួចលាក់ ជាមួយមនុស្សស្រីដូចគ្នា មានចិត្តផិតក្បត់ នឹងខ្លួន ដែលជា ដៃគូស្នេហា និង ជាមនុស្សពេញតួ ប្រព្រឹត្តកាលពីយប់ ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០២២ នៅចំណុចភូមិទំនប់ក៥ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថាៈ ជនត្រូវចោទរូបនេះ មានឈ្មោះ  ឈ្មោះ ហុង ហ៊ាន ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខ កម្មករសំណង់ មានទីលំនៅ ភូមិទំនប់ក៥,  សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកជនរងគ្រោះដែលត្រូវជាសង្សារមាន ឈ្មោះ រី រឿង អាយុ ២៩ ឆ្នាំ មានទីលំនៅ នៅភូមិទួលព្រំ ឃុំកកោះ...