ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មេគយចលត័ផ្លូវជាតិលេខ១ បន្តគៀបសង្កត់ជំរិតយកលុយពីអាជីវករប្រឆាំងនឹងសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្

មេគយចលត័ផ្លូវជាតិលេខ១ បន្តគៀបសង្កត់ជំរិតយកលុយពីអាជីវករប្រឆាំងនឹងសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តព្រៃវែង)ក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសលើកលែងមិនយកពន្ធលើមុខទំនិញជាចំណីអាហាររយះពេលពីឆ្នាំ ដើម្បីលើកស្ទួយជីវភា ពប្រជាជនកម្ពុជាយ៉ាងណាក្តី។ ប៉ុន្តែលោក ផែន ភឿន ប្រធានស្នាក់ការតំបន់ 2 បង្ការនឹងបង្ក្រាបបទល្មើលរត់ពន្ធមិនយកត្រជៀកស្ដាប់នឹងមិនអនុវត្តន៍តាម សេចក្ដីប្រកាសរបស់ក្រសួងនោះឡើយ។ ក្រុមអាជីវករបាននិយាយថា ដោយសារបន្តគាប់សង្កត់កំណត់យកលុយពីអា ជីវករយលងខ្ញុំអ្នកដឹកទំនិញ បន្លែ ផ្លែឈើ ត្រីសាច់ពីប្រទេសវៀតណាមចូល មកកម្ពុជាតាមផ្លូវជាតិលេខ1 យ៉ាងគគ្លើនដដែល។ ជាក់ស្ដែងនៅថ្ងៃទី២៤ ខែមករាឆ្នាំ២០២២ អាជីវករអ្នកដឹកផ្លែឈើបានអះអាងទៀតថា ពួកគាត់ដឹកផ្លែឈើពីប្រទេសវៀតណាមចូលមកកម្ពុជាតាមផ្លូវជាតិ លេខ1។ ដោយប្រើរថយន្តប្រភេទភ្លៅប្រាំគឺមួយជើងត្រូវគយចលត័ផ្លូវជាតិលេខ 1 ដែលមានស្នាក់ការនៅចំណុចឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែងកំណត់យក លុយចំនួន 600 000រៀលជាកំហិត។ ចំពោះរថយន្តដឹកបន្លែចំណុះ 2 តោនកន្លះក្...
GMAC ស្នើឲ្យកម្មករនិយោជិតនៅក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជម្រុញ ដូសទី៣ និងដូសទី៤

GMAC ស្នើឲ្យកម្មករនិយោជិតនៅក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជម្រុញ ដូសទី៣ និងដូសទី៤

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:យោងតាមស្មារតីនៃកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ពិសេសមេរោគកូវីដបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង(Omic ron)នៅតាមរោងចក្រ សហគ្រាស និងការជម្រុញកម្មករនិយោជិតឲ្យមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រវាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសាលារាជធានីភ្នំពេញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាភាគីដែលពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរសុខាភិបាល ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សូមធ្វើការក្រើនរំឮកដល់បណ្តារោងចក្រ សហគ្រាស ដែលជាសមាជិកទាំងអស់ ឲ្យបង្កើនការយកចិត្តទុកបន្ថែមទៀតទៅលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។...
រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញចូលរួមបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញចូលរួមបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេង សាខុន និងលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលថ្ងៃទី២៧ខែមករានេះ បានអញ្ជើញរួមបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២។ កម្មវិធីនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋាន លោកនាយកវិទ្យាស្ថានជាតិសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត លោក លោកស្រីប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីខេត្តនិងមន្រ្តីរាជការក្រោមឱវាទអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វផងដែរ។...
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ចើញសម្ពោធនិងដាក់ឱ្យប្រើប្រាស់អាគារសិក្សាថ្មីចំនួន ១ខ្នង ២ជាន់

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ចើញសម្ពោធនិងដាក់ឱ្យប្រើប្រាស់អាគារសិក្សាថ្មីចំនួន ១ខ្នង ២ជាន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ចើញសម្ពោធ និងដាក់ឱ្យប្រើប្រាស់អាគារសិក្សាថ្មីចំនួន ១ខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់, ទីចាត់ការ ១ខ្នង, និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង។ សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលទទួលបាននូវសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ។ នេះគឺជាផ្លែផ្កានៃសន្តិភាពរបស់រាជរដ្ឋាភិបាល និងស្មារតីសាមគ្គីភាព សុជីវធម៌ និងគុណធម៌នៃអតីតសិស្សវិទ្យាល័យព្រៃទទឹង ក៏ដូចជាអតីតសិស្សនានានៅទូទាំងប្រទេស ដែលតែងតែនឹកឃើញនូវលោកគ្រូ អ្នកគ្រូ និងសាលារៀនរបស់ខ្លួន។...
មន្រ្តីជំនាញបន្តរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈ ១០ទីតាំង និងពិន័យដលើម្ចាស់ដេប៉ូប្រេងផងដែរ

មន្រ្តីជំនាញបន្តរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈ ១០ទីតាំង និងពិន័យដលើម្ចាស់ដេប៉ូប្រេងផងដែរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បណ្តាខេត្ត: មន្រ្តីជំនាញ ក.ប.ប.សាខារាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តព្រៃវែង កាលពីថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០២២នេះ នៅតែបន្តការពារសិទ្ធិដល់អ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ និងអំពើមិនស្មោះត្រង់ណាមួយតាមរយៈប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងភូមិសាស្រ្ត នៃខេត្តខាងលើ។ តាមលទ្ធផល នៃការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញមិនមានអនុលោមភាពចំនួន ១០ទីតាំងក្នុងចំណោម ២៩ទីតាំងដែលបានត្រួតពិនិត្យ និងពិន័យទៅតាមនីតិវិធី។...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 34 នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 19 នាក់ និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 34 នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 19 នាក់ និងស្លាប់ «គ្មាន»

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 34 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 19 នាក់ និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 27 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 07 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 121,150 នាក់ អ្នកជាសះស្បើយ= 117,286 នាក់ អ្នកស្លាប់= 3,015 នាក់។
រទេះភ្លើងពីរខ្សែរបស់ឧកញ៉ា គិត ម៉េង បុកគ្នាឯងក្រឡាប់ធ្លាក់រប៉ាត់រប៉ាយ នៅក្រុងព្រះសីហនុ

រទេះភ្លើងពីរខ្សែរបស់ឧកញ៉ា គិត ម៉េង បុកគ្នាឯងក្រឡាប់ធ្លាក់រប៉ាត់រប៉ាយ នៅក្រុងព្រះសីហនុ

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
  ព្រះសីហនុ៖ រថភ្លើងពីរខ្សែរនៃក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ (Royal Railway) របស់ឧកញ៉ា គិត ម៉េង បានបុកគ្នាឯងពេញទំហឹង កាលពីរសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យទូរថភ្លើងមួយចំនួនបានក្រឡាប់ធ្លាក់ពីផ្លូវដែក និងអ្នកបើកបររថភ្លើងម្នាក់រងរបួសបែកក្បាល។ រថភ្លើងពីរខ្សែនេះ គឺជាប្រភេទដឹកទំនិញនាំចេញ-នាំចូល ទៅកាន់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ហើយបុកគ្នានៅក្បែរកំពង់ផែតែម្តង ជាទីដែលមានសំណង់មិនរៀបរយនៅសងខាងផ្លូវដែក។ ប៉ុន្តែមិនបណ្តាលគ្រោះថ្នាក់ដល់អ្នករស់នៅឡើយ គ្រាន់ប៉ះផ្ទះសម្បែងបន្តិចបន្តួច។ អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា រថភ្លើងពីរខ្សែនេះបើកបរទិសដៅបញ្ច្រាសគ្នា ក្នុងនោះម្ខាងមកពីភ្នំពេញ ឯម្ខាងទៀតចេញពីស្ថានីយក្រុងព្រះសីហនុ បានបុកគ្នាពេលកំពុងបើកបរលើផ្លូវដែកតែមួយ។ ស្ត្រីម្នាក់រស់នៅក្បែរផ្លូវរថភ្លើង និងកំពុងតែថតផ្សាយផ្ទាល់លើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បាន...
ពលរដ្ឋ២២៦គ្រួសារ ក្នុងខេត្តកំពតសុំតុលាការបន្តដាក់គុកឧកញ៉ាអតីតខ្មែរក្រហម ប៉ែន នួន និងតាមរកជនសំគំនិត

ពលរដ្ឋ២២៦គ្រួសារ ក្នុងខេត្តកំពតសុំតុលាការបន្តដាក់គុកឧកញ៉ាអតីតខ្មែរក្រហម ប៉ែន នួន និងតាមរកជនសំគំនិត

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ តំណាងប្រជាពលរដ្ឋ២២៦គ្រួសារ ក្នុងខេត្តកំពត ដែលចាញ់បោកឧកញ៉ាអតីតទាហានខ្មែរក្រហមកំពុងជាប់គុក នាថ្ងៃនេះ បានដាក់ពាក្យបណ្តឹងទាមទារឲ្យតុលាការខេត្តបន្តដាក់គុកជនឆបោកបន្តទៀត ដើម្បីធានាដល់ដំណើរការស្វែងរកយុត្តិធម៌។ ក្នុងពាក្យបណ្ដឹងចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ដែលមានស្នាមមេដៃតំណាងបីនាក់នៃជនរងគ្រោះ២២៦គ្រួសារ បានសំណូមពរដល់លោក លាង សំណាត់ ប្រធានតុលាការខេត្តកំពត បន្តឃុំខ្លួនឧកញ៉ាត្បាញអាយឈ្មោះ ប៉ែន នួន អាយុ៤៦ឆ្នាំ នៅក្នុងពន្ធនាគារខេត្ត និងបន្តស៊ើបអង្កេតរកជនពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីនាំខ្លួនមកដាក់គុកដែរ ពីបទសំគំនិតក្នុងអំពើឆបោក និងរំលោកទំនុកចិត្ត។ នៅក្នុងពាក្យបណ្ដឹង  ដែលដេលីខ្មែរទើបទទួលបាន បានសរសេរថា «ស្នើសុំរក្សាជនជាប់ចោទ លោកឧកញ៉ា ប៉ែន នួន ឲ្យនៅក្នុងពន្ធនាគារដដែល។ សុំចាត់វិធានការលើជនពាក់ព័ន្ធជាច្រើនរូបទៀត»។ តំណាងជនរងគ្រោះក្នុងអំពើឆបោកនេះ បានលើកពីមូលហេតុថា «ប្រជាពលរដ្ឋ២២៦គ្រួសារទាមទារឲ្យឧក...
ក្រសួងសុខាភិបាលរក​ឃើញអ្នកឆ្លងថ្មី40នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ19នាក់និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាលរក​ឃើញអ្នកឆ្លងថ្មី40នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ19នាក់និងស្លាប់ «គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាលរក​ឃើញអ្នកឆ្លងថ្មី40នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ19នាក់និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 25 នាក់ (អូមីក្រុង) និង​អ្នកដំណើរពីបរទេស 15 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 121,066 នាក់ អ្នកជាសះស្បើយ= 117,232 នាក់ និង​អ្នកស្លាប់= 3,015 នាក់។
មន្ត្រី ក.ប.ប. បន្តធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញជាប្រភេទគ្រឿងសមុទ្រដែលនាំចូលតាមទិសដៅខេត្តកំពត

មន្ត្រី ក.ប.ប. បន្តធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញជាប្រភេទគ្រឿងសមុទ្រដែលនាំចូលតាមទិសដៅខេត្តកំពត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពត៖ ក្រោយពីបានរកឃើញរថយន្តដឹកគ្រឿងសមុទ្រដែលមានចាក់បញ្ចូលសារធាតុចាហួយ ( CMC) កាលពីសប្តាហ៍កន្លងទៅកាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត ក្រោមការសម្របសម្រួលដោយលោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពត សហការជាមួយគណៈកម្មការបង្ក្រាបបទល្មើសនាំចូលខេត្តកំពត បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យគុណភាពទំនិញ លើរថយន្តដឹកគ្រឿងសមុទ្រចំនួន ០២ឡានតូរីស ដែលសមត្ថកិច្ចបានឃាត់ក្នុងថ្ងៃខែឆ្នាំខាងលើ និងបញ្ជូនមកទីតាំងតំបន់សឹករងស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ។ រថយន្តទាំង២គ្រឿងនោះមានផ្ទុក បង្គាក្លាសេ អយស្ទ័រ គ្រែងឈាម មឹកស្រស់/ក្រៀម ត្រីឆ្ពង់ និងក្តាមប្រៃ សរុបទម្ងន់ ២ ២៦៥គីឡូក្រាម ដែលជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុចាហួយ (CMC) ឬសារធាតុគីមីហាមឃាត់ចាក់បញ្ចូល ឬលាយបន្ថែមលើទំនិញទាំងនោះឡើយ។...