លោក សយ សុភាព អ្នកកាសែតចាស់វស្សាបានចម្អកថា កុំដេកសុបិន្តថាពួកបរទេសបែបនេះស្រលាញ់ខ្មែរឱ្យសោះ
លោក សយ សុភាព អ្នកាសែតចាស់វស្សានៅកម្ពុជាបានចម្អកទៅក្រុមមេអង្គការមាតាធម្មជាតិលើផេកហ្វេសប៊ុកលោកថា កុំដេកសុបិន្តថា ពួកបរទេសបែបនេះស្រលាញ់ខ្មែរឱ្យសោះ ត្រូវយល់ឱ្យដល់ទីជម្រៅហេតុអ្វីគេចាត់តាំងអាឡិចចេះខ្មែរច្បាស់ឱ្យធ្វើសកម្មភាពវាយប្រហាររិះគន់ខ្មែរលើបញ្ហាព្រៃឡងដ៏ អារ៉ែង ដោយសារពួកឥណ្ឌូ-ប៉ាសុីហ្វិកប្រឆាំងចិនព្រោះពួកគេដឹងថានេះជាផែន ការប្រ៊ីដែលចិនកសាងពហុហេដ្ឋារចនាសម្ព័ន្ធរហូតដល់កំពង់ ផែរាម តារាសាគរ។
លោកបានលើកឡើងទៀតថា" ខ្ញុំពិតសោកស្តាយដែលកូនខ្មែរលង់នឹងពាក្យថែរក្សាបរិដ្ឋាន អភិរក្សសត្វព្រៃ រហូតដល់ត្រូវជាប់គុកដោយសារតែភាព ល្ងង់ខ្លៅ ចាញ់បោកពួកអ្នកទាំងនេះ។ តាមពិតមហាអំណាចប្រឆាំងគ្នាដណ្តើមឥទ្ធិពលកាន់កាប់តំបន់ និង ពិភពលោក"។
លោក សយ សុភាព មានប្រសាសន៍ថា" ខ្ញុំធ្លាប់បាននិយាយ រាប់ឆ្នាំមុនហេតុការណ៏កើតឡើង តែ អ្នកបរិស្ថានទាំងនោះជេរខ្ញុំទៅ វិញ។ ឥឡូវហេតុការណ៏ មកដល់ហើយៗ វានឹងកើតឡើងនូវរូបភាពផ្សេងៗទៀត។ ខ្ញុំមិនចង់ឃើញ ប្...







