ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងការងារពន្យារពេល ទូទាត់ប្រាក់បំណាច់អតីតភាពការងារ មុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០

ក្រសួងការងារពន្យារពេល ទូទាត់ប្រាក់បំណាច់អតីតភាពការងារ មុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពន្យារពេលក្នុងការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់ អតីតភាពការងារថ្មី ក្នុងឆ្នាំ ២០២០។ នេះយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ស្តីពី ការពន្យាពេលក្នុងការបើករំលឹកប្រាក់ចំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាប់ចំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០បានបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និងកម្មករនិយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការ រីករាលដាលជំងឺកូវីដ-១៩(ជុំទី៣ ថ្ងៃទី៧ខែមេសាឆ្នាំ២០២០) និងយោងតាមច្បាប់ស្តីពីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ សេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតដែលប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាមិនកំណត់ (UDC)...
កងទ័ពរំដោះប្រជាជនចិនប្រគល់សម្ភារៈសម្រាប់ទប់ស្កាត់ជម្ងឺកូវីដ-១៩ ដល់ក្រសួងការពារជាតិកម្ពុជា

កងទ័ពរំដោះប្រជាជនចិនប្រគល់សម្ភារៈសម្រាប់ទប់ស្កាត់ជម្ងឺកូវីដ-១៩ ដល់ក្រសួងការពារជាតិកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កងទ័ពរំដោះប្រជាជនចិនបានដឹកជំនួយសម្ភារពេទ្យទប់ស្កាត់ជំងឺកូវីដ-១៩ ផ្តល់ជូនកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស ក្រសួងការពារជាតិកម្ពុជា និងលោកវរសេនីយ៍ឯកលី ជីងហ្វីង អនុព័ន្ធយោធាចិនប្រចាំកម្ពុជាក៏មានវត្តមានក្នុងឱកាសនោះដែរ។ សូមបញ្ជាក់ថា មកដល់ពេលនេះ អំណោយសម្ភារៈពេទ្យសម្រាប់ ទប់ស្កាត់ជំងឺកូវីដ របស់កងទ័ពរំដោះប្រជាជនចិនផ្តល់ជូន(ខ.ភ.ម)មានចំនួនពីរលេីករួមកហេីយ ។ លេីកទីមួយ មានសម្ភារបរិក្ខា ប្រមាណ ២,២តោន ដែលភាគីចិនផ្តល់ឲ្យនៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លេីកទីពីរសម្ភារៈ បរិក្ខាពេទ្យចំនួន១១មុខ ទម្ងន់១៦ តោនសម្រាប់ទបស្កាត់វីរុសកូវីដ-១៩ ជាជំនួយរបស់ក្រសួងការ ពារប្រទេសចិន ត្រួវបានបព្ជូានតាមជេីងយន្តហោះរបស់កងទ័ពរំដោះ ប្រជាជនចិន។នេះជាលេីក...
អភិបាលខេត្តកំពង់ចាម៖ ដាក់ចេញគោលការណ៍បួន ចំណុច ពាក់ព័ន្ធដីធ្លីនៅតំបន់ ខុនមាស ក្នុងស្រុកបាធាយ

អភិបាលខេត្តកំពង់ចាម៖ ដាក់ចេញគោលការណ៍បួន ចំណុច ពាក់ព័ន្ធដីធ្លីនៅតំបន់ ខុនមាស ក្នុងស្រុកបាធាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំ ពិនិត្យស្ថានភាពដីធ្លីតំបន់ ខុនមាស ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកបាធាយ និងតំណាងប្រជាពលរដ្ឋជាម្ចាស់បណ្តឹង។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍ បួនចំណុចរួមមាន ៖ ១, ចាត់តាំងលោក កែវ នាឬទ្ធិ អភិបាលរងខេត្ត ជាតំណាង អភិបាលខេត្ត ដឹកនាំក្រុមការងារ ចូលរួមជាមួយមន្ទីរជំនាញ ដោយមានវត្តមានប្រធានមន្ទីរ និងអាជ្ញាធរស្រុក ឃុំ សហការ ជាមួយព្រះរាជអាជ្ញា និងកម្លាំងមានសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្ដែង ថាតើតំបន់នោះជាដីមេទឹកពិតប្រាកដ ឬអត់? ហើយមាននៅក្នុងផែនទីក្រសួងធនធានទឹកដែរឬទេ? មានទំហំប៉ុន្មាន? ត្រូវកំណត់ឲ្យច្បាស់និងរាយការណ៍មករដ្ឋភិបាលខេត្តវិញ។...
ត្រីក្រុសមេម៉ាយជាឈ្មោះត្រីចម្លែក ចូលចិត្តរស់នៅបាតបឹង ដែលមានភក់ រស់នៅតែម្នាក់ឯង

ត្រីក្រុសមេម៉ាយជាឈ្មោះត្រីចម្លែក ចូលចិត្តរស់នៅបាតបឹង ដែលមានភក់ រស់នៅតែម្នាក់ឯង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ត្រីក្រុសមេម៉ាយ គឺជាប្រភេទត្រីទឹកសាបមួយ ប្រភេទ ដែលរស់នៅបឹងទន្លេសាប ទន្លេ ស្ទឹង ព្រែក ឬត្រពាំង ។ ដែលមានទឹកហូរយឺតៗ ភាគច្រើនពួកវានៅស្រទាប់បាតក្រោម ដែលមានភក់ និងខ្សាច់  ត្រីប្រភេទនេះ វាចូលចិត្ដរស់នៅតែឯង ភាគច្រើន ។ លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវជលផល ទឹកសាប នៃរដ្ឋបាលជលផល បានបញ្ជាក់ឲ្យដឹងថា ឈ្មោះត្រីនេះដូចជាចម្លែក។ ប៉ុន្តែពុំមានឯកសារយោងផ្លូវការណាមួយអះអាងនោះទេ តាមរយៈការស្រាវជ្រាវតាមតំបន់ ក៏ដូចជាការសួរនាំពីចាស់ៗ គឺត្រីក្រុសមេម៉ាយនេះ ត្រូវបានប្រជាជនកម្ពុជាយើងហៅតៗគ្នា តាំងពីយូរលង់ណាស់មកហើយ ទោះបីតំបន់ខ្លះគេហៅផ្សេង ប៉ុន្តែភាគច្រើនគឺហៅថាត្រីក្រុសមេម៉ាយ បែបនេះ ។ ត្រីក្រុសមេម៉ាយនេះ គឺស្ថិតនៅក្នុងអំបូរ Cyprinidae និងមានឈ្មោះវិទ្យាសាស្រ្ត Osteocilus vittatus ដែលជាប្រភេទត្រីមានស្រកា តែគ្មានក្រពះ និងធ្មេញនោះទេ។ ពាក់ព័ន្ធនឹងជីវចម្រុះរបស់ត្រីក្រុសមេម៉ាយនេះវិញ ។ ​ល...
 សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីសង្ឃទាន និងបង្សុកូល ឧទ្ទិសមហាព្រះរាជកុសលជូនលោក ចៅឃុន ប៉ុម ពាង

 សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីសង្ឃទាន និងបង្សុកូល ឧទ្ទិសមហាព្រះរាជកុសលជូនលោក ចៅឃុន ប៉ុម ពាង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទាន និងបង្សុកូល ឧទ្ទិសមហាព្រះរាជកុសលជូនលោក ចៅឃុន ប៉ុម ពាង ដែលត្រូវជាព្រះមាតាបង្កើតរបស់ព្រះអង្គ ក្នុងឱកាសខួបថ្ងៃ​ប្រសូត្រ​នៃលោក ​ចៅ​ឃុន​ ប៉ុម​ពាង​ នាបរិវេណវត្តបុទុមវត្តីរាជវររាម រាជធានីភ្នំពេញ ។ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។    ...
លោកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះ សីហនុ និងថ្នាក់ដឹកនាំបាននាំយកថវិការចំនួន៣ ម៉ឺនដុល្លារអាមេរិក ដើម្បីឧបត្ថម្ភគាំទ្រដល់​សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត

លោកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះ សីហនុ និងថ្នាក់ដឹកនាំបាននាំយកថវិការចំនួន៣ ម៉ឺនដុល្លារអាមេរិក ដើម្បីឧបត្ថម្ភគាំទ្រដល់​សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះ សីហនុ និងថ្នាក់ដឹកនាំ កាលពីពេលថ្មីៗនេះបាននាំយកថវិការចំនួន ៣០,០០០ (សាមសិបពាន់) ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភគាំទ្រដល់​សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។ ក្នុងពិធីអបអរខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ក្រោមអធិបតីភាព លោក គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។...
អ្នកជំនាញថា ក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច និងសូមចូលរួមលើកទឹកចិត្តដល់សាធារណជន

អ្នកជំនាញថា ក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច និងសូមចូលរួមលើកទឹកចិត្តដល់សាធារណជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យោងតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ ចំពោះសាធារណជនថា ក្រដាស ប្រាក់១ ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច និងសូមចូលរួមលើកទឹកចិត្តដល់សាធារ ណជន ឲ្យប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ។  
អភិបាលខេត្តកំពង់ចាម ៖ យកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋគ្មានទីពឹងចំនួន៦០ គ្រួសារនៅស្រុកចំការលើ

អភិបាលខេត្តកំពង់ចាម ៖ យកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋគ្មានទីពឹងចំនួន៦០ គ្រួសារនៅស្រុកចំការលើ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការចំនួន៦០ គ្រួសារ នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម​ កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ ។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត បាននាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេច តែងតែបារម្ភ និងគិតគូរអំពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់ស្ថានភាព និងកាលៈទេសៈ ដោយមិនរើសអើងឡើយ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ជានិច្ចកាល សម្ដេចបានចាត់ឲ្យតំណាងចុះជួយអន្តរាគមន៍ ដោះស្រាយការលំបាករបស់បងប្អូន ឲ្យបានទាន់...
បុរសរងគ្រោះពីសំណាក់មន្ត្រីតុលាការ ប្តឹងដិតចិត្តចៅក្រមសាលាឧទ្ធរណ៍ ចាត់ទុកចៅក្រមរូបនេះ គឺល្អៀងទៅភាគីម្ខាង

បុរសរងគ្រោះពីសំណាក់មន្ត្រីតុលាការ ប្តឹងដិតចិត្តចៅក្រមសាលាឧទ្ធរណ៍ ចាត់ទុកចៅក្រមរូបនេះ គឺល្អៀងទៅភាគីម្ខាង

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ បុរសឈ្មោះ ឃិន សាមន ដែលតែងតែអះអាងថា ជាជនរងគ្រោះដោយអំពើអយុត្តិធម៌ពីសំណាក់មន្ត្រីតុលាការ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានដាក់ពាក្យប្តឹងដិតចិត្តលោកចៅក្រមសាលាឧទ្ធរណ៍ ដោយចាត់ទុកថា ចៅក្រមរូបនេះ មានគតិល្អៀង មិនអាចផ្តល់យុត្តិធម៌ឲ្យគាត់បាន។ លោក ឃិន សាមន អាយុ៥៧ឆ្នាំ រស់នៅក្នុងសង្កាត់អន្លង់ក្ងាន ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រាប់លោក យូ ប៊ុនឡេង ប្រធានសាលាទ្ធរណ៍ភ្នំពេញ នៅក្នុងបណ្តឹងដិតចិត្តថា «សាលាឧទ្ធរណ៍បានជំនុំជម្រះសារជាថ្មី ចំពោះដីកាសម្រេច លេខ២០ ក្រ.VII ភស/ដកស ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ហើយបានសម្រេចសេចក្ដីតាមដីកាសម្រេច លេខ១០ ក្រ V “វ” ដកស ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដែលមានខ្លឹមសារថា៖ ទទួលពាក្យបណ្ដឹងជំទាស់លេខ ៣៩៨  ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ របស់ខ្ញុំបាទ និងលុបចោល ដីកាសម្រេចអនុញ្ញាតឲ្យលក់លេខ៣៦៧ ត.រ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ របស់សាលាដំបូងរាជធានីភ្នំពេញ» លោក ឃិន សាមន បានបញ្ជ...