ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

តែងតាំង លោកតាំង សុខឃី ជាអនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

តែងតាំង លោកតាំង សុខឃី ជាអនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកតាំង សុខឃី ត្រូវបានតែងតាំងជាអនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល អាណត្តិទី៥ ។ នេះយោងតាមសេចក្តីសម្រេចរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ។ សូមបញ្ជាក់ថា លោកតាំង សុខឃី ក្នុងទិវាអបអរសាទរខួបទី១៥៧  ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២០ ក្រោមប្រធានបទ ខ្ញុំស្រលាញ់ សន្តិភាព និងកាកបាទកម្ពុជា បានឧបត្ថមថវិកាចំនួន៦,០០០,០០០​រៀល តាមរយះសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ។...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើដល់ក្រុមហ៊ុនព្រីនម៉ាណ័ររីសត បង្កើតគម្រោងនាវាទេសចរណ៍នៅតាមដងទន្លេមេគង្គ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើដល់ក្រុមហ៊ុនព្រីនម៉ាណ័ររីសត បង្កើតគម្រោងនាវាទេសចរណ៍នៅតាមដងទន្លេមេគង្គ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់មជ្ឈមណ្ឌលព្រីន ម៉ាណ័ររីសត (Prince Manor Resort) លើគម្រោងរៀបចំដំណើរការនាវាទេសចរណ៍នៅតាមដងទន្លេមេគង្គ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍នៅរាធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាឱ្យមានភាពល្អប្រសើរថែមទៀត។ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក សុី ជឺស៊ីង (Xu Zhixing: 许之行) នាយកប្រតិបត្តិក្រុមហ៊ុនព្រីនរៀលអេស្តេតគ្រុប (Prince Real Estate Group) និងប្រតិភូគណៈគ្រប់គ្រងមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសត កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ លោក សុី ជឺស៊ីង បានលើកឡើងថា នៅខែតុលា ឆ្នាំ២០២០ ខាងមុខនេះ Prince Real Estate Group ចង់បើកសម្ពោធមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតជាផ្លូវការ នឹងសុំការណែនាំពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមុន។ លោកបានបន្តថា នៅពេលសម្ពោធមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតរួចរាល់ និងទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដ...
កម្មករនិយោជិក ៧៥២នាក់ ទទួលការបណ្តុះបណ្តាលចំណេះដឹងជំនាញ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

កម្មករនិយោជិក ៧៥២នាក់ ទទួលការបណ្តុះបណ្តាលចំណេះដឹងជំនាញ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ កម្មករនិយោជិកព្យួរកិច្ចសន្យាការងារចំនួន៧៥២នាក់ ទទួលការបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុនធីវ៉ាយ ហ្វេស្សិនខេមបូឌា ភីអិលស៊ី (២) ដែលមានទីតាំងនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល មានការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ បង្កើនសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការផង និងត្រៀមខ្លួនសម្រាប់ការងារថ្មីផង ខណៈពេលឧស្សាហកម្មត្រឡប់មកភាពដើមវិញ។ កម្មការិនី សុខ សុភី បានលើកឡើងថា «វគ្គបណ្តុះបណ្តាលនេះ ពិតជាសំខាន់សម្រាប់ខ្ញុំ ព្រោះបានឲ្យខ្ញុំយល់កាន់តែច្បាស់អំពីនីតិវិធីនៃការដោះស្រាយវិវាទការងារ សុវត្ថិភាព សុខភាពនៅកន្លែងការងារ និងវិធានការបង្ការជំងឺកូវីដ-១៩ ជាពិសេសនោះ នាងខ្ញុំក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងខាងរោងចក្រ ដែលរៀបចំ វគ្គបណ្តុះបណ្តាលនេះឡើង និងបានផ្តល់ជាប្រាក់ឧបត្ថ...
ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង គ្មានក្លិនស្អុយ

ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង គ្មានក្លិនស្អុយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រឡាយស្ទឹងមានជ័យ បានប្រែក្លាយពីអាងស្ដុកទឹកស្អុយទៅជាប្រឡាយបេតុងស្រស់ស្អាតគ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ ក្នុងរាជធានី ភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់ នៅលើផេកផ្លូវការបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានសរសេរថា អាងទឹកស្អុយស្ទឹងមានជ័យ ក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ក្នុងរាជធានីភ្នំពេញ។ ក្រោយពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច តេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញនៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យ បានប្រែក្លាយពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុងយ៉ាងស្អាត គ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់ តំបន់ ជាពិសេស នឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ខណៈដែលប្រជាពលរដ្ឋ ដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យទទួល បានដីសម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិ ស្របច្បាប់ នៅនឹងកន្...
អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលព្រះវិហារបុរាណ វត្តរាជបូណ៌នៅខែតុលា ឆ្នាំ២០២០នេះ

អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលព្រះវិហារបុរាណ វត្តរាជបូណ៌នៅខែតុលា ឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះថា ព្រះវិហារបុរាណនៅវត្តរាជបូណ៌ ក្នុងទីរួមខេត្តសៀមរាប បានជួសជុល ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេស និងឧបត្ថម្ភថវិកាពីអាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២០នេះ។ លោក កុសល បានបញ្ជាក់ថា ការជួយជ្រោមជ្រែងផ្នែកបច្ចេកទេស សម្រាប់ជួសជុលវត្តរាជបូណ៌ដំណាក់កាលទី៣នេះ គឺដើម្បីរួមចំណែកថែរក្សា មរតក វប្បធម៌ ខ្មែរលើវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយអភិរក្ស និងលើកតម្លៃវប្បធម៌ នៃសិល្បៈរបស់ខ្មែរពីបុរាណកាលឱ្យរស់ឡើងវិញ។ លោកបានបន្ដថា បច្ចុប្បន្ន វត្តមួយនេះអាចចាត់ទុកជាវត្តបិរាណដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប។ លោកបានបន្ដទៀតថា ដើម្បីរួមចំណែកថែរក្សា មរតក វប្បធម៌ខ្មែរ ក្នុងវិស័យព្រះពុទ្ធសាសនានេះឱ្យបានគង់វង្ស អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោង អភិរក្ស និងជួសជុលព្រះវិហារវត្តរាជបូណ៌ គឺផ្តោតលើការជួសជុលជញ្ជាំង ក្បាច់ជើង...
រដ្ឋបាលរាជធានីភ្នំពេញ និងអង្គការJICAចុះដោះស្រាយផលប៉ះពាល់ ប្រអប់ទូបញ្ជាស្ថានីយ៍ បូមទឹកក្នុងខណ្ឌដូនពេញ

រដ្ឋបាលរាជធានីភ្នំពេញ និងអង្គការJICAចុះដោះស្រាយផលប៉ះពាល់ ប្រអប់ទូបញ្ជាស្ថានីយ៍ បូមទឹកក្នុងខណ្ឌដូនពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររបស់គម្រោងJICA ដឹកនាំដោយ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះសម្របសម្រួលជាមួយមជ្ឈមណ្ឌល កីឡាកងយោធពលខេមរៈភូមិន្ទ ដើម្បីដោះស្រាយផលប៉ះពាល់សម្រាប់ទីតាំង សាងសង់ប្រអប់ទូបញ្ជាស្ថានីយ៍បូមទឹកដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោង សាងសង់ប្រអប់ទូបញ្ជាស្ថានីយ៍បូមទឹកនេះ មានបណ្តោយ១,៦៦ម៉ែត្រ ទទឹង០,៨០ម៉ែត្រ និងកម្ពស់ ២,៣០ម៉ែត្រ និងមានជម្រៅគ្រឺះទៅក្នុងដី ០,៦០ម៉ែត្រ ។ លោកបន្តថា ការងារនេះ ត្រូវសាងសង់អណ្តូងលូខ្សែបណ្តាញអគ្គីសនីនៅលើចិញ្ចើមផ្លូវសាធារណៈ ទំហំ ០,៨០ម៉ែត្រគុណនឹង០,៨០ ម៉ែត្រ ជម្រៅ ០,៧០ម៉ែត្រ ចាប់ពីប្រអប់កុងទ័រអគ្គីសនីនៅលើទូបញ្ជាស្ថានីយ៍បូមទឹក ដែលមានទំហំ...
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជំរុញឲ្យកសិករចងក្រងជាក្រុមផលិត ដើម្បីដាំដុះបន្លែ សុវត្ថិភាព

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជំរុញឲ្យកសិករចងក្រងជាក្រុមផលិត ដើម្បីដាំដុះបន្លែ សុវត្ថិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ធំ៖  លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញជួបតំណាងកសិករជាង១០០គ្រួសារ ស្ថិតនៅក្នុងភូមិសារី ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។ លោក កៅ ថាច បានមានប្រសាសន៍ ជំរុញឲ្យបងប្អូនកសិករចងក្រងជាក្រុមផលិត ដើម្បីដាំដុះបន្លែ សុវត្ថិភាព និងឲ្យមានកិច្ចសហការជាមួយមន្ទីកសិកម្មខេត្ត ដើម្បីបងប្អូនរៀបចំផែនការដាំដុះឲ្យបានច្បាស់លាស់ក្នុងការផ្គត់ផ្គង់ចូលទីផ្សារ ។ លោកអគ្គនាយក បានណែនាំអំពីគម្រោងឥណទានខ្នាតតូចរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអត្រាការប្រាក់អនុគ្រោះ នឹងជួយរកទីផ្សារជូនដល់បងប្អូនកសិករ នៅពេលដែលកសិកដាំដុះនូវ ដំណាំផ្សេងៗបាន ៕   ...
យកអំណោយកាកបាទក្រហមកម្ពុជា ឧបត្ថម្ភដល់បុរីទារក​ និងកុមារជាតិ​ 

យកអំណោយកាកបាទក្រហមកម្ពុជា ឧបត្ថម្ភដល់បុរីទារក​ និងកុមារជាតិ​ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកស្រី ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ និងសហការី​ អញ្ជេីញចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជាលេីកទី៦​ ជូនដល់កុមារខ្សោយសតិបញ្ញា​ កុមារពិការ​ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា​ និងគ្រូ​-បុគ្គលិក​ សរុបចំនួន​ ២២៥នាក់​ នៃបុរីទារក​ និងកុមារជាតិ​ ដែលមានទីតាំងនៅ ភូមិដំណាក់ធំ៣​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ៣​ ខែមិថុនា​ ឆ្នាំ២០២០ ។ លោកស្រី ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងព្រះរាជបណ្តាំរបស់​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនីនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ បានផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះកុមារ​និងបុគ្គលិកទាំងអស់​ ជាពិសេសការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក​ ដែលបានយកអស់កម្លាំងកាយ-ចិត...
ព្រៃកោងកាងទឹកសាបជាច្រើនហិកតា ក្នុងខេត្តសៀមរាបកំពុងទាក់ទាញភ្ញៀវទេសចរ

ព្រៃកោងកាងទឹកសាបជាច្រើនហិកតា ក្នុងខេត្តសៀមរាបកំពុងទាក់ទាញភ្ញៀវទេសចរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ដើមកោងកាងមានដុះតែនៅតាមមាត់សមុទ្រប៉ុណ្ណោះ ដោយភាគច្រើនមិនបានដឹងថា ពពួករុក្ខជាតិទាំងនេះក៏មានដុះលូតលាស់ផងដែរនៅក្នុងខេត្តសៀមរាប ខណៈទឹកដីដ៏សំខាន់របស់កម្ពុជាមួយនេះ គ្មានទឹកប្រៃដូចនៅតំបន់ឆ្នេរសមុទ្រ។ ស្ថិតក្នុងសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ភាគខាងជើងនៃស្រុកសូទ្រនិគម ដើម កោងកាងសំបកក្រហមទាំងនេះបានគ្របដណ្ដប់លើផ្ទៃដីប្រមាណជាង ៩០ ហិកតា ប៉ុន្តែបើនិយាយពីសហគមន៍អភិរក្សព្រៃឈើទាំងមូលវិញ គឺមានផ្ទៃដីរហូតដល់ ១,០២២ ហិកតា ដែលត្រូវបានអ្នកស្រុកចាត់ទុកជាតំបន់រងខ្សែទឹកក្រោមដី ហូរធ្លាក់ពីតំបន់ភ្នំគូលែន។ នៅតំបន់ព្រៃកោងកាងនេះ ប្រជាសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ដែលជាអ្នកស្រលាញ់អភិរក្សធនធានធម្មជាតិនៅទីនោះ បានរួមសាមគ្គីគ្នាធ្វើស្ពានឈើជាច្រើនខ្សែ សម្រាប់ឱ្យភ្ញៀវទេសចរអាចដើរទស្សនាបានយ៉ាងងាយស្រួល និងសព្វទីកន្លែងនានាជុំវិញតំបន់ព្រៃកោងកាងនេះ។ នៅសងខាងស្ពាន ដើមកោងកាងដុះលូតលាស់ស្កេកស្កះ ឫសចាក់ច្រូងច្រាងប្រជ្...
ក្រសួងការងារពន្យារពេលក្នុងការបើករំលឹកប្រាក់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០

ក្រសួងការងារពន្យារពេលក្នុងការបើករំលឹកប្រាក់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សេចក្តីជូនដំណឹងលេខ០១៨/២០ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីការពន្យារពេលក្នុងការបើករំលឹកប្រាក់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០