៨ខែ ឆ្នាំ២០១៩ វិស័យទេសចរទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦,៧លាននាក់
ភ្នំពេញ៖ ក្រសួងទេសចរណ៍ រំពឹងថា វិស័យទេសចរ នឹងទទួលភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៦,៧លាននាក់ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរ ៤,៣លាននាក់ កើនឡើងប្រមាណជាង ១០% ផងដែរ ។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងបែបនេះនៅក្នុងព្រឹត្តិការពិរព័ណ៌ នៃរបៀបរស់នៅ ផលិតផលស្រា អាហារពេលល្ងាច និងសេវាកម្មវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នេះ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍បានបញ្ជាក់ថា វិស័យទេសចរបានចូលរួមចំណែក លើកកម្ពស់ ថែរក្សា ការអភិវឌ្ឍ សម្បត្តិវប្បធម៌ និងធនធានធម្មជាតិប្រទេស និងជាការចូលរួមកាត់បន្ថយការកើនឡើងនៃកំដៅផែនដី ពោលគឺចូលរួមគំាទ្រការអភិវឌ្ឍជាតិប្រកបដោយចីរភាព ។ ព្រោះវិស័យទេសចរ ផ្អែកតាមគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល កម្ពុជាបានកំពុងអភិវឌ្ឍន៍វិស័យទេសចរ ជាគោលដៅទេសចរស្អាត និងបៃតង ការផ្តល់សេវាប្រកបដោយគុណភាព និងការផ្តល់ភាពកក់ក្តៅដល់ភ្ញ...








