អ្នកនាង ធី សុវណ្ណថា បង្ហាញ៣ចំនុចបញ្ជាក់ថាកញ្ញា ចរិយាកាត់តរូបភាពបង្កើតភស្តុតាងក្លែងក្លាយ
ភ្នំពេញ៖ ធី សុវណ្ណថា ដែលគេស្គាល់ថាជាសកម្មជនហ្វេសប៊ុកល្បីល្បាញមួយរូបបានព្យាយាមស្វែងរកភស្តុតាងជាចំណុចខ្សោយរបស់ កញ្ញា ចរិយា ចំនួនបីចំណុចយកមកអះអាងថា«ជារឿងប្រឌឹតក្លែងបន្លំកាត់តរូបភាព ដើម្បីបំផ្លាញកិត្តិយសរបស់នាងនឹងស្វាមីតែប៉ុណ្ណោះ»។
កញ្ញា ធី សុវណ្ណថាបានលើកយកភស្តុតាងបីចំណុចបានសរសេរថា«ខ្ញុំមានភស្តុតាង៣ចំនុចបញ្ជាក់ថា«នាងកាត់តរូបបង្កើតភស្តុតាងក្លែងក្លាយ»។
សកម្មជនហ្វេសប៊ុកល្បីល្បាញខាងលើនិយាយថា«១នាងថាប្តីខ្ញុំថតរូបជាមួយនាងនៅថៃ៥ឆ្នាំមុនកាល៥ឆ្នាំមុនលិខិតឆ្លងដែនប្តីខ្ញុំគ្មានចេញចូលប្រទេសថៃទេរាល់ការចេញចូលក្រៅប្រទេសខ្ញុំនិងប្តីខ្ញុំតែងទៅជាមួយគ្នាលិខិតឆ្លងដែនយើងទាំងពីរ មានថ្ងៃចេញចូលដូចគ្នា។ តើនាង ហានបង្ហាញលិខិតឆ្លងដែន របស់នាងទេ»?
ចំណុចទី២ នាងឈ្មោះ អេង ចរិយា កើតឆ្នាំ១៩៩៧បច្ចុប្បន្ននាងមានអាយុ ២២ឆ្នាំ តើ១០ឆ្នាំមុន តើនាងមានអាយុប៉ុន្មាន?តើនាងហានបង្ហាញអត្តសញ្ញាណប័ណ្ណទេ?
ទី៣នាងថារស់នៅជាម...








