ខេត្តបាត់ដំបង៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) បានចាប់ផ្តើមទិញស្រូវពីកសិករ តាមកិច្ចសន្យាដែលបានព្រមព្រៀង និងចុះហត្ថលេខាជាមួយក្រុមប្រធានផលិតស្រូវហេីយ ដែលការចុះកិច្ចសន្យានោះប្រព្រឹត្តិទៅដោយតំណាងសមាគម៏បណ្តាញកសិករតេជោនៅទីស្នាក់ការធានាគាអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)កន្លងទៅនេះ ។ ការចាប់ផ្តើមអនុវត្តកិច្ចសន្យានេះ គឺជាដំណឹងដ៏ល្អសម្រាប់កសិករក្នុងកិច្ចសន្យា ព្រោះវាជួយបង្កើនភាពច្បាស់លាស់ក្នុងការរកទីផ្សារ និងរៀបចំផែនការផលិតកម្មបានកាន់តែប្រសើរ។
ជាមួយគ្នានេះ តម្លៃទីផ្សាស្រូវបូកប្រាក់លេីកទឹកចិត្តនឹងត្រូវអនុវត្តដោយផ្អែកលើស្ថានភាពទីផ្សារស្រូវពិតពិត គុណភាពស្រូវ និងលក្ខខណ្ឌដែលបានព្រមព្រៀងក្នុងកិច្ចសន្យា ដោយផ្តោតលើភាពត្រឹមត្រូវ តម្លាភាព និងផលប្រយោជន៍របស់កសិករ។ ការទិញតាមកិច្ចសន្យាក៏ជួយកាត់បន្ថយភាពមិនប្រាកដប្រជាផ្នែកទីផ្សារ និងផ្តល់ឱ...