ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រុមហ៊ុនអាយ អាយ អេស (IIS)ត្រូវការជ្រើសរើសកម្មសិក្សាការីជាច្រើនផ្នែកធ្វើការនៅប្រទេសជប៉ុន

ក្រុមហ៊ុនអាយ អាយ អេស (IIS)ត្រូវការជ្រើសរើសកម្មសិក្សាការីជាច្រើនផ្នែកធ្វើការនៅប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស មានប្រសាសន៍បញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរ ថា ថ្មីៗនេះក្រុម ហ៊ុនលោកត្រូវការកម្មសិក្សាការីជាច្រើននាក់ជាបន្ទាន់ ក្នុងនោះផ្នែកសំណង់(រើអន្ទារ) ផ្នែកឧស្សាហ៍កម្ម(តម្លើងម៉ាស៊ីន, វាយក្ដាពុម្ព) ផ្នែកកសិកម្ម(ចិញ្ចឹមត្រី ចិញ្ចឹមជ្រូក)ជាដើម។ លោក ឯល រ៉ូហ្សែត បានមានប្រសាសន៍ទៀតថា តើលោកអ្នកធ្លាប់ដាក់ពាក្យទៅធ្វើការនៅប្រទេសជប៉ុន តាមរយះក្រុមហ៊ុនដទៃអស់រយះពេលយូរហើយ តែមិនបានសម្ភាសន៍ និងចាកចេញទៅធ្វើការនៅប្រទេស ជប៉ុនមែនទេ! ឥឡូវនេះក្រុមហ៊ុន អាយ អាយ អេស ត្រូវការកម្មសិក្សាការីជាច្រើននាក់ជាបន្ទាន់ ដើម្បីចូលបំពេញការងារជាច្រើនផ្នែក។ លោកអគ្គនាយកបន្ថែមថា លក្ខណជ្រើសរើសបេក្ខជនបេក្ខនារី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣០ឆ្នាំ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចទទួលដាក់ពាក្យរៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង ៨ ០០ព្រឹកដល់ម៉ោង ៥ ០០ល្ងាច ចាប់ពីថ្ងៃច័ន្ជ ដល់ថ្ងៃសៅរ៍។ ក្រុមហ...
ពីថ្ងៃទី៣​ ដល់៦​ ខែសីហាមានខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ​ នៅខេត្តកោះកុង​ និងខេត្តព្រះសីហនុ​

ពីថ្ងៃទី៣​ ដល់៦​ ខែសីហាមានខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ​ នៅខេត្តកោះកុង​ និងខេត្តព្រះសីហនុ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ក្រសួងធនធានទឹក​ និងឧតុនិយម​ បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី៣​ ដល់ថ្ងៃទី៦​ ខែសីហា​ ដោយសារ​ឥទ្ធិពល​នៃខ្យល់មូសុងនិរតី​ ធ្វេីឲ្យមានភ្លៀង​ និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ​ ពិសេសខេត្តកោះកុង​ និងខេត្តព្រះសីហនុ​ ៕
សេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

សេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ទីស្តីការគណៈរដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃសុក្រទី២ ខែកក្កដា ឆ្នាំ២០១៩នេះ។ កិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី បានពិភាក្សាលើរបៀបវារៈអំពីសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម និងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីភាសាខ្មែរ ព្រមទាំងបញ្ហាផ្សេងៗ។    ...
លិខិតជូនពររបស់ អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស

លិខិតជូនពររបស់ អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស និងលោកស្រីឆឹង សុជាតិ​​ ព្រមទាំងបុគ្គលិកទាំងអស់ បានផ្ញើសារជូនពរ​ លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសគម្រប់ខួបកំណើត៦៥ឆ្នាំ ឈានចូល៦៦ឆ្នាំ ។  
លោកស៊ុន ចាន់ថុល ៖ ក្រសួងមានគោលការណ៍ច្បាស់លាស់ការសាងសង់ ជួសជុលថែទាំផ្លូវថ្នល់មានគុណភាព និងជាប់បានយូរ

លោកស៊ុន ចាន់ថុល ៖ ក្រសួងមានគោលការណ៍ច្បាស់លាស់ការសាងសង់ ជួសជុលថែទាំផ្លូវថ្នល់មានគុណភាព និងជាប់បានយូរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសឲ្យដឹងថា ក្រសួងមានគោលការណ៍ច្បាស់លាស់ក្នុងការសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់ ពោលគឺទទួលយកតែផ្លូវណាដែលត្រូវបានសាងសង់ និងជួសជុល មានគុណភាព និងជាប់បានយូរប៉ុណ្ណោះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសបែបនេះ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី បច្ចេកទេសការជួសជុលផ្លូវថ្នល់ ប្រើវិធីសាស្ត្រ Cold in Place Recycling ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ។ សូមបញ្ជាក់ថា សិក្ខាសាលានេះ មានគោលបំណងបណ្ដុះបណ្ដាល បំពាក់បំប៉ននូវចំណេះដឹងថ្មី ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ បន្ថែមលើចំណេះដឹងដែលមានស្រាប់ជូនដល់មន្ត្រីពាក់ព័ន្ធនៃក្រសួងសំដៅពង្រីក និងពង្រឹងសមត្ថភាពមន្ត្រីក្នុងការសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់តាមវិធីសាស្រ្តថ្មី ស្របតាមការរីកចម្រើនផ្ន...
ក្រសួងទេសចរណ៍និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនឹងជំរុញការអភិវឌ្ឍទីក្រុងកំពត បាត់ដំបង ក្រចេះ ជាគោលដៅទេសចរណ៍ទាក់ទាញទី២

ក្រសួងទេសចរណ៍និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនឹងជំរុញការអភិវឌ្ឍទីក្រុងកំពត បាត់ដំបង ក្រចេះ ជាគោលដៅទេសចរណ៍ទាក់ទាញទី២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)បានប្ដេជ្ញាជំរុញការអនុវត្តគម្រោង «ទីក្រុងប្រក ប ដោយបរិយាប័ន្ន»សម្រាប់ទីក្រុងនៅក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ (secondary urban tourism destination) បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា ដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ។ លោក ​​ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួងទេសចរណ៍ កាលពី​​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលអនុសាសន៍នានាពីក្រសួងទេសចរណ៍ លើការសិក្សាលទ្ធភាពនៃគម្រោងខាងលើនេះ។ លោករដ្ឋមន្ត្រី ថោង ខុន បានផ្តល់ការគាំទ្រលើគម្រោងខាងលើ ដែលកន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO បានសហការគ្នារៀបចំអភិវឌ្ឍន៍ទីក្រងទាំង៣ខាងលើ...
ក្រសួងទេសចរណ៍៖ ខេត្តចំនួន៣នឹងក្លាយជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ទី​២​នៅកម្ពុជា

ក្រសួងទេសចរណ៍៖ ខេត្តចំនួន៣នឹងក្លាយជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ទី​២​នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានប្ដេជ្ញាជំរុញអនុវត្តគម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន» សម្រាប់ទីក្រុងនៅក្នុងខេត្តចំនួន៣ មាន ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ (secondary urban tourism destination​)​ បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា ដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្​រ។ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលអនុសាសន៍នានាពីក្រសួងទេសចរណ៍ លើការសិក្សាលទ្ធភាពនៃគម្រោងខាងលើនេះ។ លោករដ្ឋមន្រ្តី  និងប្រធានគណៈប្រតិភូ បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នាពេលកន្លងមក និងបានប្តេជ្ញារួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្ន...
សមត្ថកិច្ចកំពុងអន្តរាគមន៍អគ្គិភ័យឆាបឆេះចំណតរថយន្តជាន់ក្រោមដីនៅផ្សារ​ទំនើប The Olympia Mall

សមត្ថកិច្ចកំពុងអន្តរាគមន៍អគ្គិភ័យឆាបឆេះចំណតរថយន្តជាន់ក្រោមដីនៅផ្សារ​ទំនើប The Olympia Mall

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សមត្ថកិច្ចគ្រប់គ្រងបានស្ទើរទាំងស្រុងនូវអគ្គិភ័យឆាបឆេះចំណតរថយន្តជាន់ក្រោមដីនៃផ្សារ​ទំនើប The Olympia Mall នៅជាប់ពហុកីឡដ្ឋានជាតិ អូឡាំពិកនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ ។ កម្មករ និងបុគ្គលិក ធ្វើការនៅទីនេះ បានឲ្យដឹងថា ករណីឆាបឆេះនេះ បង្កឡើងដោយទុស្សេខ្សែភ្លើង ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ។ សមត្ថកិច្ចកំពុងតែអន្តរាគមន៍បន្តទៀត ដើម្បីពន្លត់អគ្គិភ័យនេះ ដែលផ្សេងពណ៌សបក់ចេញពីជាន់ក្រោមដី និងមានក្លិនឆ្ងៀមមិនអាចចូលទីជិតបាន ធ្វើឲ្យការជព្យាយាមអន្តរាគមន៍ ជួបការលំបាកខ្លាំងណាស់។ សេចក្តីរាយការណ៍បញ្ជាក់ថា ភ្លើងអាចឆេះសម្ភារៈសំណង់ផ្សេងៗ រួមទាំងរថយន្តចតនៅទីនោះផងដែរ ទើបមានក្លិនខ្លាំង។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ យ៉ាងហោចណាស់២០គ្រឿង ដើម្បីជួយពន្លត់។ មកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីទំហំនៃការខូចខាតនៅឡើយទេ៕...
ចាប់ឡានបានដឹកសត្វមាន់ជាង៣ពាន់ក្បាល មកពីវៀតណាម តាមច្រកកំណប់កែវ (យិនយ៉ា) ក្នុងខេត្តតាកែវ

ចាប់ឡានបានដឹកសត្វមាន់ជាង៣ពាន់ក្បាល មកពីវៀតណាម តាមច្រកកំណប់កែវ (យិនយ៉ា) ក្នុងខេត្តតាកែវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចាប់រថយន្ត១គ្រឿង ដឹកមាន់ចំនួន ៤០៧ស្រកាស្មេី៣២៥៦ក្បាល ដែលដឹកចេញពីប្រទេសវៀតណាមចូលមកកម្ពុជា តាមច្រកកំណប់កែវ( យុិនយ៉ា) នៃស្រុកគីរីវង្ស ខេត្តតាកែវ នៅវេលាម៉ោង០២ ទៀបភ្លឺ ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៩ ។ ការចុះបង្រាបនេះក្រោមការបញ្ជាដ៏ហ្មឺងម៉ាត់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្ម ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ហសការជាមួយកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់និងចាប់រថយន្ត១គ្រឿង ដឹកមាន់ចំនួន ៤០៧ស្រកាស្មេី៣២៥៦ក្បាល ដែលដឹកចេញពីប្រទេសវៀតណាមចូលមកកម្ពុជា តាមច្រកកំណប់កែវ( យុិនយ៉ា) នៃស្រុកគីរីវង្ស ខេត្តតាកែវ ។ ការដឹកជញ្ជូនសត្វមាន់នេះ ពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ ហើយត្រូវបានឃាត់នៅចំណុចផ្លូវជាតិលេខ២ ភូមិកំពង់ជ្រៃ ឃុំកំពង់ជ្រៃ ស្រុកកោះអណ្តែត បន្ទាប់មកក្រុមការងារដឹកបញ្ជូនវត្ថុតាង និងបទល្មើ...
លុយ​ប្រមាណ ៤០​លាន​ដុល្លារ ដែលរដ្ឋាភិបាលទិញ​សព្វាវុធ​ពី​ចិន ជា​លុយ​ក្រៅ​ខ្ទង់​ថវិកាជាតិ

លុយ​ប្រមាណ ៤០​លាន​ដុល្លារ ដែលរដ្ឋាភិបាលទិញ​សព្វាវុធ​ពី​ចិន ជា​លុយ​ក្រៅ​ខ្ទង់​ថវិកាជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖  លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យ​រាជរដ្ឋាភិបាលបាន​ឲ្យដឹងនៅ​​ក្នុង​សន្និសីទកាសែត ​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩នេះ ថា រាជរដ្ឋាភិបាល ចំណាយ​ថវិកា​ប្រមាណ ៤០​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​សព្វាវុធ​បន្ថែម​ពី​ចិន គឺជា​លុយ​ចំណាយ ក្រៅ​ខ្ទង់​ថវិកាជាតិ​។​ លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា សព្វាវុធ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ទិញ​ចិន​នោះ ដើម្បី​ពង្រឹង​ខឿន​ការពារជាតិ​កម្ពុជា និង​ធ្វើ​ទំនើបកម្ម​អាវុធ​យុទ្ធ​ភ័​ណ្ឌ​របស់​កងទ័ព​កម្ពុជា ក្នុង​គោលបំណង​ការពារជាតិ​។ ​លោក បានបន្ថែមទៀតថា រាជរដ្ឋាភិបាល​កម្ពុជា សម្រេចចិត្ត​ទិញ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ពី​ប្រទេស​ចិន ដោយសារតែ​អាវុធ​របស់​ចិន មានតម្លៃ​ថោក​ជាង​តម្លៃ​អាវុធ​របស់​ប្រទេស​នៅ​អឺរ៉ុប​៕​...