ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

យន្តហោះយោធារុស្ស៊ីចុះចតនៅវែណេស៊ុយអេឡា ខណៈស្ថានភាពធូរស្រាល

យន្តហោះយោធារុស្ស៊ីចុះចតនៅវែណេស៊ុយអេឡា ខណៈស្ថានភាពធូរស្រាល

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា យន្តហោះយោធាមួយគ្រឿងរបស់ប្រទេសរុស្ស៊ី ប្រភេទ RA-86496 បានចុះចតនៅអាកាសយានអន្តរជាតិ Simon Bolivar របស់ប្រទេសវែណេ ស៊ុយអេឡា កាលពីថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ។ ការចុះចតយន្តហោះយោធារុស្ស៊ីនេះ ត្រូវបានធ្វើឡើងខណៈដែលស្ថានភាពនយោបាយនៅវែណេស៊ុយអេឡាមានភាពធូរស្រាលបន្តិច ក្រោយពីគម្រោងធ្វើរដ្ឋប្រហារពីគណបក្សប្រឆាំងនៃប្រទេសនេះ បានទទួលបរាជ័យកាលពីខែមេសាកន្លងទៅ ។ សូមបញ្ជាក់ថា វិបត្តិនយោបាយនៅវែណេស៊ុយអេឡា បានកើតចាប់តាំងពីចុងឆ្នាំ ២០១៨កន្លងទៅ ក្រោយពីប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រប្រធានគណបក្សប្រឆាំងរបស់ប្រទេសនេះ ជាប្រធានាធិបតីស្តីទី ៕...
សម្តេចតេជោ ថា ៖ ដកលោកញឹម វណ្ណដា ដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ ខណៈក្រុមប្រតិបត្តិសម្រុកប្រឹងប្រែងជួយសង្គ្រោះមនុស្សនៅក្រោមអគារបែកបាក់

សម្តេចតេជោ ថា ៖ ដកលោកញឹម វណ្ណដា ដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ ខណៈក្រុមប្រតិបត្តិសម្រុកប្រឹងប្រែងជួយសង្គ្រោះមនុស្សនៅក្រោមអគារបែកបាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅយប់ថ្ងៃទី២៤ ខែមិថុនានេះ បានមានប្រសាសន៍ថា លោក ញឹម វណ្ណដា ដែលត្រូវដកចេញពីតំណែង អាចកំពុងដេកជាមួយស្រីក្មេងនៅក្នុងខេត្តកំពត ខណៈក្រុមប្រតិបត្តិសម្រុកប្រឹងប្រែងជួយសង្គ្រោះមនុស្សនៅក្រោមអគារបែកបាក់។ សម្តេចតេជោបានមានប្រសាសន៍ដូច្នេះ ក្រោយពីការសម្រេចដកលោក ញឹម វណ្ណដា រួចតែងតាំងឯកឧត្ដម គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ដែលត្រូវដកចេញពីតំណែង។ សម្តេចតេជោ បានសម្រេចចិត្តដកតួនាទី ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោ បានសរសេរបន្ថែមថា៖ ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១ នៃគ ណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេ...
លោកគួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ, លោកអ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម, លោក ប្រាក់ សុវណ្ណ ជាអភិបាលខេត្តព្រះវិហារ

លោកគួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ, លោកអ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម, លោក ប្រាក់ សុវណ្ណ ជាអភិបាលខេត្តព្រះវិហារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ជាមួយគ្នានេះ លោក ប្រាក់ សុវណ្ណ ពីអភិបាលរងខេត្តស្វាយរៀង ត្រូវបានតែងតាំងជា អភិបាលខេត្តព្រះវិហារ ចំណែកលោក អ៊ុន ចាន់ដា ពីអភិបាលខេត្តព្រះវិហារ មកជាអភិបាលខេត្តកំពង់ចាមវិញ។ លោក ខៀវ សុភ័គ ប្រធានខុទ្ទការល័យក្រសួងមមហាផ្ទៃ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ប្រាប់ បណ្តាញសារព័ត៌មាននៅមុននេះបន្តិចថា ពាក្យស្នើសុំរបស់សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ គឺបានដាក់ទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីស្នើសុំផ្ទេរភារកិច្ចខាងលើនេះ។ លោកបានបញ្ជាក់ថា «សម្តេចក្រឡាហោមបានសុំយល់ការព្រមជាគោលការណ៍ពីសម្តេចតេជោរួចហើយ។ សម្តេចតេជោបានឯកភាព»៕...
​ក្រសួង​ធម្មការ​និង​សាសនា​ ចុះស៊ើបអង្កេត​​ចៅអធិការ​វត្ត​ពោធិ៍​ចិន​តុង​ ​ឱប​ស្រី​ស្នេហ៍​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក

​ក្រសួង​ធម្មការ​និង​សាសនា​ ចុះស៊ើបអង្កេត​​ចៅអធិការ​វត្ត​ពោធិ៍​ចិន​តុង​ ​ឱប​ស្រី​ស្នេហ៍​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក

សង្គម និងកម្សាន្ត
ភ្នំពេញ៖​ ក្រោយ​ពី​បែកធ្លាយ​ស្នេហារ​ផ្អែម​ល្អែ​ម​របស់​លោកសង្ឃ​ព្រះ​នាម​ វ៉ា​ន​ វ​ន្នី​ ចៅអធិការ​វត្ត​ពោធិ៍​ចិន​តុង​ រាជធានី​ភ្នំពេញ​ ជាមួយ​ស្រី​ស្នេហ៍​ ធ្វើ​ឱ្យ​បណ្តាញ​សង្គម​ចែករំលែក​យ៉ាងច្រើន​ និង​រិះគន់​យ៉ាង​ចាស់ដៃ​ ដែល​ធ្វើ​ឲ្យ​អាប់អោន​ដល់​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា​ ជា​សាសនា​របស់​រដ្ឋ​ ។​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ លោក​ សេង​ សុ​មុនី​ អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​ បាន​ប្រាប់​សារព័ត៌មាន​ថា​លោក​បាន​ទទួល​ដំណឹង​នេះ​ហើយ​ ដោយពេល​នេះ​ លោក​បាន​ចាត់​ឲ្យ​ជំនាញ​ចុះ​ស្រាវជ្រាវ​ ថា​ ពិតជា​មានរឿង​បែប​នេះ​ កើតឡើង​ឬ​យ៉ាងណា​ ។​ ​មហាជន​បាន​បញ្ចេញមតិ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ បើ​មាន​ករណី​កើតឡើង​មែន​ក្រសួង​ធម្មការ​ និង​សាសនា​ ត្រូវ​តែ​ចាត់ការ​ឱ្យ​បាន​លឿន​បំផុត​ មិន​គួរ​ទុក​ឲ្យ​លោកសង្ឃ​អង្គនេះ​ បំផ្លាញ​ដល់​កិត្តិយស​ដល់​លោកសង្ឃ​ដែល​គេ​ធ្វើ​ល្អ​ អនុវត្ត​តាម​គន្លង​ព្រះពុទ្ធ​...
តម្លៃប្រេងឥន្ធនៈអាចនឹងកើនឡើងដល់១០០ដុល្លារក្នុងមួយបារ៉ែល

តម្លៃប្រេងឥន្ធនៈអាចនឹងកើនឡើងដល់១០០ដុល្លារក្នុងមួយបារ៉ែល

សង្គម និងកម្សាន្ត
លោក Andy Lipow ប្រធានសមាគមន៍ប្រេង Lipow បានប៉ាន់ប្រមាណថា តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ អាចនឹងកើនឡើងដល់១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ប្រសិនបើអាមេរិក និងអ៊ីរ៉ង់មានសង្គ្រាមជាមួយគ្នានៅពេលខាងមុខ ។ លោក Andy Lipow បានបន្ថែមថា តម្លៃប្រេងនៅជុំវិញពិភពលោក ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា បានកើនឡើងបន្តិចទៅហើយ ខណៈដែលអ៊ីរ៉ង់ និងអាមេរិក មានភាពតានតឹង និងប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធា ។ គិតត្រឹមថ្ងៃអាទិត្យ ទី២៣ ខែមិថុនានេះ តម្លៃប្រេង WTI បានកើនឡើងដល់ ៥៧.៤៣ ដុល្លារអាមេរិកក្នុងមួយបារ៉ែល និងតម្លៃប្រេង Brent បានកើនឡើងដល់ ៦៤.៤៥ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ៕...
សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ប្រមូលថវិការជួយជនរងគ្រោះបាក់អគារនៅខេត្តព្រះសីហនុ

សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ប្រមូលថវិការជួយជនរងគ្រោះបាក់អគារនៅខេត្តព្រះសីហនុ

សង្គម និងកម្សាន្ត
លោកឧកញ៉ាតែ តាំងប៉ ប្រធានសម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានគៀងគរអ្នកជំនួញនៅកម្ពុជា ដើម្បីប្រមូលថវិការជួយដល់ជនរងគ្រោះ រលំបាក់អគារនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ។ លោកឧកញ៉ា បានបញ្ជាក់ថា ការគៀងគរប្រមូលថវិការនេះ ជាការចូលរួមចំណែកមួយ ជួយដល់ជនរងគ្រោះ និងរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវការ ការគាំទ្រខាងវិស័យឯកជន។ ហើយលោកឧកញ៉ា នឹងគៀងគរប្រមួលថវិការបន្ថែមទៀតនៅជំហ៊ានទី២ ក្នុងគោលបំណង ជួយដល់ជនរងគ្រោះ ជាពិសេសដល់ក្រុមគ្រួសារអ្នកស្លាប់ ៕...
លោក យន្ត មីន លាលែងពី អភិបាលខេត្ត​ព្រះសីហនុជំនួស មកវិញ ដោយ​​លោក គួច ចំរើន​

លោក យន្ត មីន លាលែងពី អភិបាលខេត្ត​ព្រះសីហនុជំនួស មកវិញ ដោយ​​លោក គួច ចំរើន​

សង្គម និងកម្សាន្ត
សម្តេចតេជោនាយករដ្ឋមន្រ្តី​បា​នសម្រេចនៅថ្ងៃទី២៤ ខែមិថុមនេះ បានមានប្រសាសន៍​​នៅក្នុង​ផែកហ្វេសប៊ុកផ្លូវការរបស់សម្តេចថា« ក្នុងពេលបំពេញការងារ នៅខេត្តព្រះ សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបាន ទទួលស្គាល់កំហុស លើការ គ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ»។ សម្តេចមានប្រសាសន៍ទៀតថា«ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិងបានពិភាក្សាជាមួយ សម្តេច ស ខេង យក ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មក ធ្វើជា អភិបាលខេត្តព្រះសីហនុវិញ ។ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀត​​​រហូតចប់កិច្ច ការនិង អភិបាល ខេត្តថ្មីចូលកាន់តំណែង»។ លើសពីនេះ​សម្តេចបា​នបន្ថែមថា ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃ គណៈ កម្មា...
មេបញ្ជាការវរសេនាតូចលេខ២ ការពារព្រំដែនច្រកអន្តរជាតិព្រែកចាក រងការចោទប្រកាន់ពីក្រុមអាជីវករ

មេបញ្ជាការវរសេនាតូចលេខ២ ការពារព្រំដែនច្រកអន្តរជាតិព្រែកចាក រងការចោទប្រកាន់ពីក្រុមអាជីវករ

សង្គម និងកម្សាន្ត
កំពត៖ លោក យឿង រតនា មេបញ្ជាការវរសេនាតូចលេខ២ ការពារព្រំដែន រងការចោទប្រកាន់ពីអាជីវករកស៊ីដឹកកសិផល ឬផលិតស្ករស ជាច្រើននាក់ នៅច្រកអន្តរជាតិព្រែកចាក ខេត្តកំពត ថា បានដាក់ពង្រាយកូនចៅឲ្យចាំស្ទាក់ចាប់ពលរដ្ឋឲ្យបង់លុយក្នុងម្នាក់ៗ ១៧០០០រៀល។ ក្រុមអាជីវករបានបញ្ជាក់ថា ពួកគាត់ប្រកបមុខរបរដឹកជញ្ជនស្ករស និងផ្លែស្វាយពីតំបន់នានា ក្នុងខេត្តកំពត មកលក់ឲ្យអាជីវករវៀតណាមនៅច្រកអន្តរជាតិព្រែកចាក ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែបែរជាលោក យឿង រតនា មេបញ្ជាការវរសេនាតូចលេខ២ ការពារព្រំដែន ឲ្យកូនចៅរបស់ខ្លួនតាមទារលុយពីពួកគាត់ដោយគ្មានអាណិតអាសូពួកគាត់សោះ។ អាជីវករបានលើកឡើងថា ក្នុងមួយថ្ងៃៗ ពួកគាត់ដឹកទំនិញបែបនេះប្រមាណ១០០ម៉ូតូ ដោយបានផលចំណេញបន្តិចបន្តួច ហើយត្រូវយកមកបែងចែកគ្នាជាមួយលោកមេបញ្ជាការវរសេនាតូចលេខ២។ ជុំវិញការចោទប្រកាន់ខាងលើនេះ​សារព័ត៌មានដេលីខ្មែរមិនអាចទាក់ទងសំុការបញ្ជាក់ពី លោក យឿង រតនា បានឡើយ៕  ...
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូនខ្លួន​ឧកញ៉ា​ សុខ​ ប៊ុ​ន​ និង​មនុស្ស​ជំនិតៗ​៥​នាក់​​មកសាលាដំបូង​រាជធានី​ភ្នំពេញ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូនខ្លួន​ឧកញ៉ា​ សុខ​ ប៊ុ​ន​ និង​មនុស្ស​ជំនិតៗ​៥​នាក់​​មកសាលាដំបូង​រាជធានី​ភ្នំពេញ

សង្គម និងកម្សាន្ត
​​​ភ្នំពេញ៖​ ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ កម្លាំង​នគរបាល​យុត្តិធម៌​ នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​ចាប់បញ្ជូនខ្លួន​ឧកញ៉ា​ សុខ​ ប៊ុ​ន​ និង​មនុស្ស​ជំនិតៗ​៥​នាក់​ទៀត​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​ ពាក់ព័ន្ធ​ករណី​ក្លែង​លិខិត​បន្លំ​យក​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​សហ​គម​មួយ​នៅ​ខេត្តព្រះសីហនុ​ ។​ ​ជនសង្ស័យ​ទាំង​៦​នាក់​ រួម​ទាំង​ឧកញ៉ា​សុខ​ ប៊ុ​ន​ ត្រូវ​បាន​បញ្ជូន​ឡើង​ទៅ​កាន់​អយ្យការ​អម​តុលាការ​ដោយ​មានការ​ការពារ​ពី​មន្ត្រី​ ACU​ ជាច្រើន​នាក់​ ៕​    ...
សង្វៀនជល់មាន់មួយកន្លែងនៅស្រុកព្រែកប្រសព្វ សមត្ថកិច្ចមិន ហ៊ានប៉ះពាល់

សង្វៀនជល់មាន់មួយកន្លែងនៅស្រុកព្រែកប្រសព្វ សមត្ថកិច្ចមិន ហ៊ានប៉ះពាល់

សង្គម និងកម្សាន្ត
ខេត្តក្រចេះ៖​ សង្វៀនជល់មាន់១កន្លែងបើកលេងជល់មាន់ និងល្បែងផ្សេងៗទៀត ក្នុង​ចំកាកៅស៊ូយ៉ាងរលូន នៅភូមិខ្សាត់ ឃុំតាម៉ៅ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយ​​ពលរដ្ឋ​អះអាងថា ​សង្វៀនជល់​មាន់មួយកន្លែង​នៅ​ស្រុក​ព្រែកប្រសព្វ សមត្ថកិច្ចមិន ហ៊ានប៉ះពាល់ទេ។ ប្រជាពលរដ្ឋ នៅតំបន់នោះបាននិយាយថា សង្វៀនជល់មាន់នេះធ្វើ សកម្មភាពជាប្រចាំ ដែលមានអ្នកលេងមកពីគ្រប់ទិសទីក្នុងស្រុក និងខ្លះទៀត ជិះរថយន្តទំនើបៗ និងម៉ូតូ​ជា​​ច្រើនគ្រឿងចូលទៅលេងព្រោះវាជាទីតាំងដែលមានសុវត្ថិភាពបំផុត ដោយ​​សារតែ​អាជ្ញាធរពាក់ព័ន្ធ​មានការឃុតឃិតគ្នាជាប្រព័ន្ធតែម្តង។ អ្នកភូមិខ្សាត់ ឃុំតាម៉ៅ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះបាន​បញ្ជាក់ថា ​សកម្មភាព​ការ​​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទខាងលើត្រូវបាន​ប្រជាពលរដ្ឋលើក​ឡើង​ថា មាន​បើក​លែង​​​ជា​ចំហរ​និង​មាន​មនុស្ស​ជាច្រើន​ទៅលេង​ចាក់​លុយ​ច្រើនៗ​ទៀតផង តែ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​ចាប់​បង្ក្រាប​នោះ​ទេ ។ ជាក់...