ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងអប់រំថា៖ ថ្ងៃទី១បេក្ខជនមួយចំនួន មានបញ្ហាសុខភាព ពេលកំពុងប្រឡង

ក្រសួងអប់រំថា៖ ថ្ងៃទី១បេក្ខជនមួយចំនួន មានបញ្ហាសុខភាព ពេលកំពុងប្រឡង

សង្គម និងកម្សាន្ត
ភ្នំពេញ៖  ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ជាថ្ងៃទីមួយ នៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កំពុងតែដំណើរការ នៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេសនោះ មានបេក្ខជនមួយចំនួនមានបញ្ហាសុខភាពផងដែរ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ យោងតាមផេកហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា  បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយ សង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល។ សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានច...
លោកស្រី យូ ចន្ថា លើកដៃសំពះអង្វរសុំសម្តេចតេជោ ហ៊ុនសែនជួយរកផ្តល់យុត្តិធម៌

លោកស្រី យូ ចន្ថា លើកដៃសំពះអង្វរសុំសម្តេចតេជោ ហ៊ុនសែនជួយរកផ្តល់យុត្តិធម៌

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកស្រី យូ ចន្ថា លើកដៃសំពះអង្វរសុំអោយសម្តេចតេជោ ហ៊ុន សែន ជួយផ្តល់យុត្តិធម៌ ករណីអាជ្ញាធរខេត្តព្រះសីហនុ គ្រោង​រុះ​រើ​​សំណង់លំនៅដ្ឋានរបស់គាត់នៅលើដី​កម្ម​សិទ្ធិ ស្របច្បាប់ដែលមានឯកសារគ្រប់គ្រាន់ស្ថិតនៅចណុចភូមិ១ សង្កត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកស្រីលើកឡើងថា ដោយអាជ្ញាធរខេត្តព្រះសីហនុ បានឲ្យទៅឈ្មោះ អ៊ាន អេឡែន និងលោក យិន សារ៉ាន់ទៅវិញ។ លោកស្រីបានបញ្ជាក់ថា លោកស្រីមានឯកសារគ្រប់គ្រាន់ដូចជាលិខិត​ទិញ​លក់និងឯកសារទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀតក្នុងការតតាំងក្តីនៅតុលាការ។ លើសពីនេះលោកស្រីបន្ថែមថា សុំកុំទាន់មករុះរើសំណង់លំនៅដ្ឋានរបស់ខ្ញុំព្រោះ​សំណង់នេះមិនរត់ទៅណាទេ តែសូមឲ្យអនុវត្តន៍តាមចំណារដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា ជាមុនសិន។ លោកស្រីលើកឡើងថា នៅក្នុងកំឡុងពេលចាក់ដីរាប់រយឡាននៅលេីដីនោះគ្មាននរណាមកចេញមុខឃាត់ ឬទប់ស្កាត់តវ៉ាអ្វី ឡេីយ ទេីបតែពេលនេះលេចមុខមនុស្សមកធ្វេីប័ណ្ណកម្មសិទ្ធលេី ដីនេះទៅ...
រដ្ឋមន្ត្រី ថោង ខុន ថា ៖ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធបន្តរួមគ្នាអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយប្រសិទ្ធភាព

រដ្ឋមន្ត្រី ថោង ខុន ថា ៖ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធបន្តរួមគ្នាអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយប្រសិទ្ធភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  សៀមរាប៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ដល់ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តរួមគ្នាអភិវឌ្ឍន៍គោលដៅទេសចរណ៍សៀមរាប-អង្គរ ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់។ លោករដ្ឋមន្ត្រីមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍សៀមរាប-អង្គរ នៅសាលាខេត្តសៀមរាប ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក សុខ សង្វា អគ្គនាយករងអាជ្ញាធរជាតិអប្សរា សមាជិកគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប មន្ត្រីរាជការ និងផ្នែកពាក់ព័ន្ធមួយចំនួន។ លោក ថោង ខុន បានស្នើដល់អាជ្ញាធរក្រុងសៀមរាប ត្រូវខិតខំរំដោះចិញ្ចើមផ្លូវក្នុងទីក្រុង ដោយទុកចិញ្ចើមផ្លូវក្នុងទីក្រុងនេះសម្រាប់ឱ្យទេសចរដើរកម្សាន្ត និងទិញទំនិញឱ្យបានស្រួលបួល។ ជាមួយគ្នានោះ លោកបានណែនាំបន្ថែមដល់រដ្ឋបាលខេត្ត និងក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា ន...
សាលាអន្តរជាតិ ចុងអ៊ីងទាំង៣សាខា ត្រូវរជ្រើសរើសសិស្សានុសិស្ស​​​ជាច្រើននាក់សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០

សាលាអន្តរជាតិ ចុងអ៊ីងទាំង៣សាខា ត្រូវរជ្រើសរើសសិស្សានុសិស្ស​​​ជាច្រើននាក់សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលាអន្តរជាតិ ចុងអ៊ីងទាំង៣សាខា ត្រូវរជ្រើសរើសសិស្សានុសិស្ស​ ចំនួន១០០០ នាក់ ។ ចំពោះសិស្សានុសិស្សមកចុះឈ្មោះមុនគេចំនួន៧០នាក់ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៥០% សម្រាប់ឆ្នាំសិក្សាថ្មី ២០១៩-២០២០។ សាលាអន្តរជាតិ ចុងអ៊ីង សាខាអ៊ីអន២ សាខាឈូកមាស ពោចិ៍នតុង និងសាខាក្រុងតាខ្មៅ ប្រកាសជ្រើសរើសសិស្សានុសិស្សចំនួន១០០០នាក់ ឲ្យចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០១៩-២០២០ សិស្សានុសិស្សចំនួន៧០នាក់មុនគេនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០% ប្រញ៉ាប់ឡើង ព្រោះកន្លែងមានកំណត់។ លោកអគ្គនាយក បានឲ្យដឹងថា លោកអ្នក នាំបុត្រធីតា មកចុះឈ្មោះនៅសាលាអន្តរជាតិចុងអ៊ីង Zhong Ying International School ឥឡូវនេះ នៅសាខាAEON2 សាខាឈូកមាសពោចិ៍នតុង និង សាខាក្រុងតាខ្មៅ ដើម្បីធានាថាបុត្រធីតាលោកអ្នកទទួលបានការចុះឈ្មោះចូលរៀនមុនគេ ព្រោះកន្លែងមានកំណត់ ហើយថែមទាំងទទួលបានការបញ្ចុះតម្លៃពិសេសថែមទៀតផង! ទទួលចុះឈ្មោះសិស្សចាប់ពីអាយុ២ឆ្នាំឡើងទៅ សម្រ...
សម្តេចក្រឡាហោម ស ខេង សម្រេចដក លោកសេង សុវណ្ណារ៉ា ពីសមាជិកចុះជួយខេត្តមណ្ឌលគិរី បន្ទាប់ពីធ្លាយរឿងទន្ទ្រានយកដីរដ្ឋរាប់ពាន់ហិកតានៅខេត្តមណ្ឌលគិរីធ្វើកម្មសិទ្ធិ

សម្តេចក្រឡាហោម ស ខេង សម្រេចដក លោកសេង សុវណ្ណារ៉ា ពីសមាជិកចុះជួយខេត្តមណ្ឌលគិរី បន្ទាប់ពីធ្លាយរឿងទន្ទ្រានយកដីរដ្ឋរាប់ពាន់ហិកតានៅខេត្តមណ្ឌលគិរីធ្វើកម្មសិទ្ធិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ តបតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចលេខ ១៤០ សសរ ដក លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ចេញពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តមណ្ឌលគិរី ដោយដាក់ជំនួសមកវិញដោយលោក មាស ប្រុស ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរី។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា សេចក្តីសម្រេចដក លោកសេង សុវណ្ណារ៉ា គឺដោយសារមន្ត្រីជាន់ខ្ពស់រូបនេះ បានជាប់ពាក់ព័ន្ធករណីឈូសឆាយ និងទន្ទ្រានយកដីព្រៃចំការស្រល់សាធារណៈរបស់រដ្ឋនៅខេត្តមណ្ឌលគិរីរាប់ពាន់ហិកតាធ្វើជាកម្មសិទ្ធិ។ យោងតាមឯកសារដែល Khmer Daily ទទួលបានបង្ហាញថាលោកសេង សុវណ្ណារ៉ា មានការជាប់ព័ន្ធករណីរំលោភយកដីរដ្ឋ ដោយមានអាជ្ញា...
ប្រតិបត្តិករទេសចរស្នើឲ្យរកដំណោះស្រាយចំពោះការថយចុះភ្ញៀវទេសចរនៅខេត្តសៀមរាប

ប្រតិបត្តិករទេសចរស្នើឲ្យរកដំណោះស្រាយចំពោះការថយចុះភ្ញៀវទេសចរនៅខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាបានថ្លែងឲ្យដឹងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះថា  ការថយថុះភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាក្រុងអង្ករនៃខេត្តសៀមរាប នៅពាក់កណ្តាលឆ្នាំនេះ គឺមិនមែនបន្តោសលើក្រសួងទេសចរតែម្នាក់ឯងនោះទេ ពោលត្រូវតែមានការទទួលខុសត្រូវរួម ហើយ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងស្ថាប័នផ្សេងៗក៏បានលើកពីបញ្ហានេះដែរ ដែលត្រូវតែរកដំណោះស្រាយរួមតែម្តង។ លោកបានថ្លែងទៀតថា ករណីនេះគួរតែជួបប្រជុំគ្នាអង្គុយលើតុមូលជជែកគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បី រកការពិត ហើយមិនត្រូវចោទប្រកាន់គ្នានោះទេ ដែលត្រូវមានការចូលរួមពីក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក សមាគមទេសចរ និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត ដើម្បីយកចំណុចសំខាន់ៗ ដាក់លើតុដោះស្រាយទាំងអស់គ្នា។ សម្រាប់ប្រតិបត្តិករទេសចរបានទទួលស្គាល់ថា ការថយចុះភ្ញៀវទេសចរនណ៍អន្តរជាតិនៅរយៈពេល៦ ខែដើមឆ្នាំ២០១៩ នេះ ចំពោះក្រុមហ៊ុនផ្តល់សេវាកម្មទេសចរក្នុងស...
គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិច ដើម្បីជំរុញឲ្យប្រព័ន្ធពាណិជ្ជកម្មកម្ពុជាកាន់តែទំនើប

គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិច ដើម្បីជំរុញឲ្យប្រព័ន្ធពាណិជ្ជកម្មកម្ពុជាកាន់តែទំនើប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ គណៈកម្មការជំនាញរដ្ឋសភាទំាងពីរ បានជួបពិភាក្សាជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិចនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិច នឹងរួមចំណែក យ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយហេតុថា ក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តនានា ដែលគាំទ្រដល់សកម្មភាព និងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិច និងឌីជីថល ចាំបាច់ត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាព ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថលរឹងមាំមួយ ព្រមទាំង ត្រៀមទទួលយកនូវការឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។ លោកជំទាវ មានប្រសាស...
ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ មន្ត្រីរាជការ​ទាំងអស់ ទទួលបាន​ប្រាក់ឧបត្ថម្ភម្នាក់ ៥​ម៉ឺន​រៀល

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ មន្ត្រីរាជការ​ទាំងអស់ ទទួលបាន​ប្រាក់ឧបត្ថម្ភម្នាក់ ៥​ម៉ឺន​រៀល

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
  ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​ផ្តល់ប្រាក់​ឧបត្ថម្ភ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចំនួន ៥​ម៉ឺន​រៀល ក្នុង​ម្នាក់ ជូន​ដល់​មន្ត្រីរាជការ​ស៊ីវិល នៃ​ក្រុម​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាល​ជាតិ​ក​ម្ពុ​ជា មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ មន្ត្រីរាជការ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ មន្ត្រីរាជការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មន្ត្រី​ខុទ្ទកាល័យ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ​សង្កាត់ មន្ត្រី​នៃ​ការិយាល័យ​ប្រជាពលរដ្ឋ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប្រធានភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ មន្ត្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក​អណ្តែត ដែល​កំពុង​បម្រើ​ការងារ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជនពិការ ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល អ...
លោកបណ្ឌិត គីម ហ៊ាង ប្រកាសផ្តល់អាហារូបករណ៌អ្នកខេត្តស្វាយរៀង

លោកបណ្ឌិត គីម ហ៊ាង ប្រកាសផ្តល់អាហារូបករណ៌អ្នកខេត្តស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍បញ្ជាក់ថា ការប្រកាសផ្តល់អាហារូបករណ៌អ្នកខេត្តស្វាយរងលដែលមានទឹកប្រាក់ ១០០០០ដុល្លារក្នុង១ឆ្នាំគឺសម្រាប់និស្សិតមកពីខេត្តស្វាយរៀងនេះគឺក្នុងបំណង ដើម្បីជួយដល់យុវជនក្រីក្រ ដោយលោកធ្លាប់ឆ្លងកាត់ជីវិតលំបាកទម្រាំអភិវឌ្ឍខ្លួនដល់ថ្ងៃនេះ។ លោកបានពន្យល់ទៀតថា វាជាលុយផ្ទាល់ខ្លួនរបស់ខ្ញុំបាទ ដោយចាប់ផ្តើមពីខែកញ្ញា២០១៩ហើយជាឱកាសមួយ សម្រាប់អភិវឌ្ឍ ជនធានមនុស្សនៅក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងរបស់ប្រទេសជាតិ។ លោកបានអះអាងថា  អាហារូបករណ៌ KW Cambodia ដែលមានទឹកប្រាក់ ២០ ០០០ដុល្លារក្នុង១ឆ្នាំ គឺសម្រាប់សមាជិក KW Cambodia ដែលមានឈ្មោះនៅក្នុង System នៅអាមេរិក និងសាច់ញាតិរបស់សមាជិកទាំងនោះចាប់ផ្តើមខែវិច្ឆិការ ២០១៩ ហើយវាជាលុយរបស់ KW Cambodia។ លើសពីនេះលោកបញ្ជាក់ទៀតថា បើសិនជាខ្ញុំអាចចំណាយទ្រព្យសម្បត្តិ២៥%ដើម្បីបង្កើត គីម ហ៊ាង អោយបាន១០០នាក់ឬចំណាយទ្រព្យសម្បត្តិ៥០%ដើម្បី បង្ក...
រដ្ឋមន្រ្តីទេសចរ​​​ណ៍​នឹងរក​ដំណោះស្រាយ ការធ្លាក់ចុះភ្ញៀវ​​​ទេសចរនៅខេត្ត​សៀមរាប

រដ្ឋមន្រ្តីទេសចរ​​​ណ៍​នឹងរក​ដំណោះស្រាយ ការធ្លាក់ចុះភ្ញៀវ​​​ទេសចរនៅខេត្ត​សៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ថោង ខុន ​​​រដ្ឋមន្ត្រីក្រសួងទេសចរណ៍​​​បានមានប្រសាសន៍​បញ្ជាក់​​ថា «យើងមានបញ្ហាជាច្រើនដែលត្រូវពិភាក្សាគ្នាប៉ុន្តែបញ្ហាសំខាន់មុនគេគឺ សៀមរាបត្រូវការការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់​ទាញ ​ភ្ញៀវទេសចរ និងពន្យារការស្នាក់នៅរបស់ពួកគេ»។ រយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរដែលទៅខេត្តសៀមរាបមានប្រមាណ ១.២៤លាននាក់ ថយចុះ ៨.២៩%។ កាលពីឆ្នាំ២០១៨ កម្ពុជាទទួល បានទេសចរ អន្តរជាតិប្រមាណ ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះ​ខេត្ត​សៀមរាបទទួលបានភ្ញៀវអន្តរជាតិប្រមាណ២.៥៩លាន នាក់កើនឡើង ៥.៤៣%។ លោក​​រដ្ឋមន្ត្រីក៏បានស្នើឱ្យមានកិច្ចប្រជុំជាប្រចាំ ៣ខែ ឬ៦ខែម្តង រវាងអាជ្ញាធរជាតិអប្សរាសាលាខេត្តសៀមរាប ក្រសួងទេសចរណ៍បក្រសួងវប្បធម៌ក្រសួងបរិស្ថាន និងក្រសួងសំខាន់មួយចំនួនទៀត ដោយមានការចូលរួមជាចាំ​បាច់​​របស់អង្គការ UNESCO និងអ្នកជំនាញការ ICC-Angkor ផងដែរ។ អាជ្ញាធរជាតិអប្សរាត្រូវ​​ពន្លឿនការអនុវត្តផែនការ គ្រប់គ...