លើកពេលប្រកាសសាលក្រម សំណុំរឿងក្លែងឯកសារនិងហត្ថលេខាសម្តេចតេជោ ទៅឆបោកប្រាក់២៥ម៉ឺនដុល្លារ ពីអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ
ភ្នំពេញ៖ លោក កូយ សៅ ចៅក្រមជំនុំជម្រះ ដោយមានលោក សេង ហៀង ជាតំណាងអយ្យការ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានបើកសវនាការកាត់ទោស បុរសម្នាក់ឈ្មោះ ឯម អេង ភេទប្រុស អាយុ ៥២ឆ្នាំ ពីបទ ក្លែងលិខិតសាធារណៈ និងប្រើប្រាស់លិខិតសាធារណៈក្លែង តាមមាត្រា ៦២៦ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទឈ្មោះ ឯម អេង បានក្លែងលិខិត និងហត្ថលេខា សម្ដេចតេជោ ដោយខុសច្បាប់នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយផ្ដើមចេញពី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ាសេរីវុឌ្ឍ ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចង់បានដី និងផ្ទះមួយកន្លែងនៅក្បែរ ព្រះបរមរាជវាំង សម្រាប់រស់និងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ក្រោយមក ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ាសេរីវុឌ្ឍ បានជួបឈ្មោះ ឯម អេង ដែលអះអាងថា រូបគេជាមន្ត្រីធំ អាចជួយកិច្ចការនេះបាន។ ដោយការជឿជាក់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ាសេរីវុឌ្ឍ បានសម្រេចឲ្យជនជាប់ចោទរត់ការ សុំឯកសារសេចក្តីសម...








