ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សា វិវាទ រវាងអាជ្ញារធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តរតនគិរី

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សា វិវាទ រវាងអាជ្ញារធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឯកឧត្តម ញ៉ែម សំអឿន៖ កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរវាងអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តរតនគិរី គឺជាយន្តការដ៏ល្អបំផុត ក្នុងការឆ្លើយ តបទៅនឹងសំណើ សំណូមពរ និងតម្រូវការ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា នៃការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌គឺ ប្រមុខ នៃរាជ រដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយធ្វើការបង្ខិតសេវាឱ្យ កាន់កៀកជិត មានភាពងាយស្រួល រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រោមរូបមន្ត “ឈ្នះ-ឈ្នះ” មាន ន័យថា គូភាគីឈ្នះទាំងអស់គ្នា វាខុសពីការ សម្រេចក្តីនៅតុលាការដែលមានអ្នកឈ្នះ និងអ្នកចាញ់ ។ ការលើកឡើងយ៉ាងដូច្នេះ របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី គឺក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួផ្សះផ្សា វិវាទរវាងអាជ្ញារធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និ...
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចុះសុខទុក្ខនាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្ដោយព្រំដែន ក្នុងខេត្តព្រះវិហារ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចុះសុខទុក្ខនាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្ដោយព្រំដែន ក្នុងខេត្តព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងថវិកា ដល់កងកម្លាំងដែលកំពុងឈរជើងតាមបណ្ដោយព្រំដែន នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល៩៥ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។...
ឯកឧត្តម  នៅ លក្ខណា ដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង

ឯកឧត្តម នៅ លក្ខណា ដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អនុវត្តបន្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានបន្តអញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រួមជាមួយថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ នាឱកាសនោះ ឯកឧត្តម នៅ លក្ខណា រដ្...
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ:សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ។ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រួលដោះស្រាយទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជម្លៀសខ្លួនមកពីបណ្តាតំបន់ប្រឈមហានិភ័យតាមបណ្តាលព្រំដែន ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត មកកាន់មណ្ឌលសុវត្ថិភាពនេះ។ នេះជាស្មារតីទទួលខុសត្រូវ និងបង្ការជាមុនចំពោះសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ប្រកាន់ជំហរការពារអធិបតេយ្យភាពជាតិដោយសន្តិភាព ជ្រើសយកច្បាប់អន្តរជាតិមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដ...
អភិបាលខេត្តតាកែវ រម្លឹកពីគម្រូវីរៈភាពរបស់បងប្អូនអតីតយុទ្ធជនដែលនាំឱ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍

អភិបាលខេត្តតាកែវ រម្លឹកពីគម្រូវីរៈភាពរបស់បងប្អូនអតីតយុទ្ធជនដែលនាំឱ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៨ នៅថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានមានប្រសាសន៍ថា នៅពេលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ យើងទាំងអស់គ្នាតែងតែរំលឹកដល់គុណវីរភាពរបស់បងប្អូនអតីតយុទ្ធជន យុទ្ធនារីទាំងអស់ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់កាលៈទេសៈ ដើម្បីសង្គ្រោះប្រទេសជាតិ អោយមានការអភិវឌ្ឍន៍ជាតិមានសន្តិភាព ដូចសព្វថ្ងៃនេះ។ លោកអភិបាលខេត្តតាកែវ បានមាប្រសាសន៍បន្តថា ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពចំពោះបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុល ពត...
លោក  នៅ លក្ខណា ដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ​និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ

លោក នៅ លក្ខណា ដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ​និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ

សង្គម និងកម្សាន្ត
ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជើញដឹកនាំក្រុមការងា​រ ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ រួមជាមួយថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។ នាឱកាសនោះ លោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានពាំនាំនូវប្រសាសន៍ផ្ដ...
ក្រសួងការងារ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស.

ក្រសួងការងារ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស.

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ច្រកព្រំដែនអន្តរជាតិចាំយាម)៖ គិតចាប់ពីម៉ោង៧:៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកនៅច្រកព្រំដែនអន្តរជាតិចាំយាម និងកន្លែងទទួលពលករច្រកចាំយាម បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ៕ #MLVT #HENGSour...
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះចិនស្រុកពញាឮ ខេត្តកណ្តាល បានសហការជាមួយតំណាងក្រុមប្រឹក្សាឃុំកោះចិន និងក្រុមយុវជនបក្សឃុំកោះចិន រៀបចំពិធីប្រគល់ប័ណ្ណសមាជិកគណបក្ស ចំនួន៨៤៣ប័ណ្ណ

ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះចិនស្រុកពញាឮ ខេត្តកណ្តាល បានសហការជាមួយតំណាងក្រុមប្រឹក្សាឃុំកោះចិន និងក្រុមយុវជនបក្សឃុំកោះចិន រៀបចំពិធីប្រគល់ប័ណ្ណសមាជិកគណបក្ស ចំនួន៨៤៣ប័ណ្ណ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្កាល: ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះចិនស្រុកពញាឮ ខេត្តកណ្តាល បានសហការជាមួយតំណាងក្រុមប្រឹក្សាឃុំកោះចិន និងក្រុមយុវជនបក្សឃុំកោះចិន រៀបចំពិធីប្រគល់ប័ណ្ណសមាជិកគណបក្ស ចំនួន៨៤៣ប័ណ្ណ នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ ភីរុណ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល និងមានការចូលរួមពីសំណាក់ លោក ថន សុវណ្ណា ប្រធានគណបក្សស្រុកពញាឮ និងជាអភិបាលស្រុកពញាឮ ព្រមទាំងសមាជិក-សមាជិកា។ ជាកិច្ចបញ្ចប់ ឯកឧត្តម រស់ ភីរុណ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ បានផ្តាំផ្ញើជូនសមាជិក-សមាជិកាទាំងអស់ សូមគាំទ្រពោរពេញដោយទឹកចិត្តភក្តីភាព និងភាពជឿជាក់ស្មោះស្ម័គ្រចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានគណបក្សប្រជាជនកម្ពុជា និងជា យករដ្ឋមន្ត្រ...
ពាក់ព័ន្ធនឹងស្ថានការណ៍នាពេលបច្ចុប្បន្ន, ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើឱ្យពលរដ្ឋកម្ពុជាជួយចូកជួយចែវគ្នា កុំយកជើងរាទឹក

ពាក់ព័ន្ធនឹងស្ថានការណ៍នាពេលបច្ចុប្បន្ន, ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើឱ្យពលរដ្ឋកម្ពុជាជួយចូកជួយចែវគ្នា កុំយកជើងរាទឹក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ខ្មែរយើងធ្លាប់កំសត់ពេកហើយ ធ្លាប់បែកបាក់គ្នាអស់ចិត្តហើយ។ ប្រទេសយើងធ្លាប់ធ្លាក់ដល់ចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្ររួចហើយ។ យើងក៏ធ្លាប់ត្រូវគេមើលងាយគ្រប់គ្រាន់ហើយដែរ។ លោក អ្នកនាំពាក្យ បានបន្តថា ដូច្នេះ នេះជាពេលវេលាល្អណាស់ដែលខ្មែរត្រូវរួមគ្នាជាធ្លុងមួយនៅពីក្រោយថ្នាក់ដឹកនាំនិងកងទ័ពដើម្បីផ្លាស់ប្តូររូបភាពប្រទេសយើងនៅក្នុងក្រសែភ្នែកនិងផ្នត់គំនិតរបស់បរទេស។ តាមរយៈសារក្នុងបណ្តាញសង្គមការងារ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ មន្តហរីជាន់ខ្ពស់ខាងលើ បានកូសរំលេចថា រឿងអ្វីផ្សេងយើងអាចជជែកគ្នាបាននិងចាំជជែកពេលក្រោយ តែកាលៈទេសៈនេះ ខ្មែរត្រូវរួមកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍យើង។ លោក បានសង្កត់ធ្ងន់ថា ពេលនេះយើងនៅលើទូកតែមួយ ហើយកំព...
កិច្ចប្រជុំចែករំលែកឧត្តមានុវត្តន៍គោលនយោបាយ ស្ដីពីភស្ដុភារកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន

កិច្ចប្រជុំចែករំលែកឧត្តមានុវត្តន៍គោលនយោបាយ ស្ដីពីភស្ដុភារកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទីស្តីការក្រសួង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោក ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបប្រជុំចែករំលែកឧត្តមានុវត្តន៍គោលនយោបាយស្ដីពីភស្ដុភារកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក Makino Taketo ប្រធាននាយកដ្ឋានភស្តុភារកម្មអន្តរជាតិ នៃអគ្គនាយកដ្ឋានភស្ដុភារកម្ម និងដឹកជញ្ជូនផ្លូវថ្នល់ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយដ្ឋានភស្តុភាកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមក លើគោលនយោបាយភស្ដុភារកម្ម និងបញ្ហាប្រឈមនានា និងកំណត់ជាអាទិភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមចំណែកអភិវឌ្ឍវិស័យភស្ដុ...