
ហេតុអ្វីមេឈ្មួញធំៗនាំចូលទំនិញគេចពន្ធតាមច្រកប៉ោយប៉ែតកាន់
លិខិតមិត្តអ្នកអានៈ ពលរដ្ឋ និងមន្ត្រីនៅការិយាល័យគយ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានអោយដឹងថា លោក ហ៊ុយ សុជាតិប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងបក្ខពួក ទំនងជាសហការគ្នាជាក់ស្តែង បច្ចុប្បន្ន ទំនិញដែលឈ្មួញ ធំៗនាំ ចូល តាមច្រកនេះបង់ពន្ធជូនរដ្ឋត្រឹម ២៥ទៅ៣០ ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះគឺឈ្មួញបែងចែកផលប្រ យោ ជន៍ជាមួយលោក ហ៊ុយ សុជាតិ និង មេគយធំៗក្នុងខេត្តបន្ទាយមានជ័យ។
យើងមើលឃើញថា ហេតុអ្វីមេឈ្មួញធំៗនាំចូលទំ និញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកប៉ោយប៉ែត កាន់តែច្រើនឡើងៗយកមកស្តុកទុកតាមឃ្លាំងជាច្រើនកន្លែងក្នុងក្រុងប៉ោយប៉ែត។
ករណី លោក ហ៊ុយ សុជាតិ មេគយច្រក ប៉ោយប៉ែត កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយផលប្រយោជន៍បានទៅលើមន្ត្រីគយមួយចំនួន កំពុងតែឃុបឃិតគ្នាបំផ្លាញផលប្រយោជន៍ជាត...