ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់អាណត្តិទី៣មានចំនួន ២១​រូប​

​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់អាណត្តិទី៣មានចំនួន ២១​រូប​

សង្គម និងកម្សាន្ត
ពោធិ៍សាត់៖ ​លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តពោធិ៍សាត់ និងជាគណៈ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ កន្នុងពី​ធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់  នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ពោធិ៍សាត់ ។ ពី​ធី​ប្រកាស​ចូលកាន់​តំណែង ​ក្រុមប្រឹក្សា​ខេត្តនេះ មាន​សមាសភាពចំនួន ២១ រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​លោក លោក ម៉ក់ រ៉ា ជា​ប្រធាន​។​...
ហេតុអ្វីអភិបាលខេត្តរតនគិរីមិនហ៊ានបង្រ្កាបឈើខុសច្បាប់លោក ​ហ៊ូ​វ​ ​ជី​វ៉ៃ និងលោក នីកា ចាញ ជា ឈ្មួញឈើដ៏ល្បី?

ហេតុអ្វីអភិបាលខេត្តរតនគិរីមិនហ៊ានបង្រ្កាបឈើខុសច្បាប់លោក ​ហ៊ូ​វ​ ​ជី​វ៉ៃ និងលោក នីកា ចាញ ជា ឈ្មួញឈើដ៏ល្បី?

សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន៖ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៩កន្លងទៅថ្មីៗនេះ អ្នកភូមិនៅខេត្តរតនគិរី​បាន​​និយាយថា ពិតជា​​​មានការចរចាគ្នានាំរថយន្តដឹកឈើចាប៥០ ទៅ៧០ គ្រឿង ចេញ​តាមផ្លូវច្រកអណ្តូងមាស ដឹកទៅវៀតណាម ប៉ុន្តែករណី​មានការសង្ស័យថា ហេតុអ្វី​អភិបាលខេត្តរតនគិរីមិនហ៊ានបង្រ្កាបឈើខុសច្បាប់លោក ​ហ៊ូ​វ​ ​ជី​វ៉ៃ និងលោក នីកា ចាញ ដែលជាឈ្មួញឈើដ៏ល្បីផងនោះ​។ អ្នកភូមិខាងលើបានរិះគន់ថា សកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ របស់លោក លោក ​ហ៊ូ​វ​ ​ជី​វ៉ៃនិងលោក នីកាចាញ ត្រូវបានដំណើរការដោយរលូន ដែលបានដឹក​ចេញ​ពីកន្លែងដេប៉ូទិញភូមិម៉ុយ  ឆ្លងកាត់  ភូមិញ៉ាង  ភូមិភិ   ភូមិ អូរតាំងលោក ឆ្ពោះទៅ កំពុងទឹកបាសៅ ក្នុងសកម្មភាពដឹក​ជញ្ជូនឈើដោយខុស​ច្បាប់នេះ មិនបានរំខាន លោក ថង សាវុន អភិបាលខេត្តរតនគីរី និងលោក សយ សូណា ប្រធាន​មន្ទីរកសិកម្ម​រុក្ខា​ប្រម៉ាញ់ខេត្តរត​នគីរី ដែលប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការឃុប​ឃិតគ្នាជា​ប្រ​ព័...
លោកបណ្ឌិត ពេជ សោភ័ន«ការ​រីកចម្រើនបច្ចេកវិទ្យាថ្មីៗនឹងធ្វើឱ្យបាត់បង់ការងារមួយចំនួនតែក៏បង្កើតការងារថ្មីៗទៀត»

លោកបណ្ឌិត ពេជ សោភ័ន«ការ​រីកចម្រើនបច្ចេកវិទ្យាថ្មីៗនឹងធ្វើឱ្យបាត់បង់ការងារមួយចំនួនតែក៏បង្កើតការងារថ្មីៗទៀត»

សង្គម និងកម្សាន្ត
លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានថ្លែងក្នុងពិធីបើកទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី២,នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ថា៖ "ការរីកចម្រើនបច្ចេកវិទ្យាថ្មីៗក្នុងដំណាក់កាលបដិវត្តឧស្សាហកម្ម៤.០នេះ នឹងធ្វើឱ្យបាត់បង់ការងារមួយចំនួន តែក៏បង្កើតឱ្យមានការងារថ្មីៗផ្សេងទៀតផងដែរ ដែលតម្រូវឱ្យពលរដ្ឋគ្រប់គ្នាចេះនូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈ"។ ទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី២នេះ ធ្វើឡើងក្រោមប្រធានបទ «TVET អាចធ្វើបាន» រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ។ លោក​បណ្ឌិត ពេជ សោភ័ន បានថ្លែងថា ទន្ទឹមនឹងការកើតមានឡើងនូវបដិវត្តឧស្សាហកម្មទី៤ ដោយ​សារការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស កំពុងជះឥទ្ធិពលឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបរបបប្រតិបត្តិការធុរកិច្ច...
អ្នកភូមិសេ​សាន​ក្រោម​២ និង​សង្គមស៊ីវិលចោទ​​ឧកញ៉ា ជ័យថា« ពូកែខាងបំផ្លាញ​ព្រៃឈើនៅខេត្ត​ស្ទឹងត្រែង»

អ្នកភូមិសេ​សាន​ក្រោម​២ និង​សង្គមស៊ីវិលចោទ​​ឧកញ៉ា ជ័យថា« ពូកែខាងបំផ្លាញ​ព្រៃឈើនៅខេត្ត​ស្ទឹងត្រែង»

សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន​៖ អ្នកភូមិសេ​សាន​ក្រោម​២ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែងបាន​និយា​យ​ប្រហាក់​ប្រហែលគ្នាថា  ពួកយើងខ្ញុំ​​បានដឹងហើយថា លោកឧកញ៉ា ជ័យ (មឹក សុផាន់​ណា​រ៉េត ) បានធ្វើ​​សកម្មភាព​ដឹកជញ្ជូន​ឈើ​ ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនីសេ​សាន​ក្រោម​២ ចេញទៅ​ប្រទេសវៀតណាម ដោយគ្មានឃើញសមត្ថកិច្ចហ៊ាន​បង្រ្កាបឡើងយ​​ ហើយ​សកម្មភាព​​​​មេ​ឈ្មួញ សុផាន់​ណា​រ៉េត កាប់​នៅ​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ​សេ​សាន​ក្រោម​២ ហើយ​ដឹក​ជញ្ជូន ​ចូលក្នុង​បរិវេណ​បាត​អាង ​ឧប្បតិ្តក​ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់​សមល្មម​អាចដឹកចេញទៅលក់នៅក្រៅបាន​។ តាមពិតករណីនេះមិនមែនឈើទាំងនោះ សុទ្ធតែ ​ឧកញ៉ា ជ័យ អាចធ្វើ​បានតាម​តែ ការ នឹកឃើញនោះទេ ដោយសារតែ​​មាន​ការឃុបឃិត​ពីមន្រ្តីពាក់ព័ន្ធ​ជាប្រព័ន្ធ​តែម្តង ហើយ​ព្រៃឈើ​ដែល​នៅ​សេសសល់ ​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ចៀស​មិន​ផុតពី​វិនាស​សាបសូន្យ​ដោយសារ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណ...
មនុស្ស១៧នាក់ស្លាប់ ក្នុងអំពើហិង្សាកើតឡើងជាថ្មីនៅប្រទេសស៊ូដង់

មនុស្ស១៧នាក់ស្លាប់ ក្នុងអំពើហិង្សាកើតឡើងជាថ្មីនៅប្រទេសស៊ូដង់

សង្គម និងកម្សាន្ត
អង្គការសហប្រជាជាតិបានឲ្យដឹងថា នៅសប្តាហ៍នេះ មានសមនុស្សចំនួន១៧នាក់បានបាត់បង់ជីវិត និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណជាង១០០ខ្នង ត្រូវបានបំផ្លាញនៅភូមិ Deleij តំបន់ Darfur ។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ អង្គការសហប្រជាជាតិបានចេញសេចក្តីប្រកាសមួយ ដោយបង្ហាញពីក្តីបារម្ភរបស់ខ្លួន ពាក់ព័ន្ធនឹងអំពើហិង្សាកើតឡើងសាជាថ្មី នៅតំបន់ Darfur ប្រទេសស៊ូដង់ ។ សូមរំលឹកថា កាលពីឆ្នាំ២០០៣កន្លងទៅ មនុស្សប្រមាណជាង៣០០០០០នាក់ (៣សែននាក់) បានបាត់បង់ជីវិត និងមនុស្សជាង២លាន៧សែននាក់ គ្មានទីជម្រក ដោយអំពើហិង្សារវាងកងកម្លាំងយោធា និងប្រជាពលរដ្ឋនៅក្នុងប្រទេសនេះ ៕...
ការវាយប្រហារលើនាវាដឹកប្រេង រុញច្រានតម្លៃប្រេងឆៅឲ្យហក់ឡើង៤%ភ្លាមៗ

ការវាយប្រហារលើនាវាដឹកប្រេង រុញច្រានតម្លៃប្រេងឆៅឲ្យហក់ឡើង៤%ភ្លាមៗ

សង្គម និងកម្សាន្ត
តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានកើនឡើង៤%ភាគរយភ្លាមៗ ដល់តម្លៃ៦១.៧៤ដុល្លារអាមេរិកក្នុងមួយបារ៉ែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនានេះ ក្រោយពីមានការវាយប្រហារបែបវិច្ឆេទកម្មលើនាវាដឹកប្រេងពីរគ្រឿងនៅចន្លោះដែនសមុទ្រប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ។ នាវាដឹកប្រេងទាំងពីរគ្រឿងនោះ គឺមួយគ្រឿងជារបស់ក្រុមហ៊ុនជប៉ុន និងមួយគ្រឿងទៀតជារបស់ក្រុមហ៊ុនប្រទេសន័រវ៉េស ដែលនាវាជប៉ុន ដឹកប្រេងពីអារ៉ាប៊ី សាអូឌីតទៅកាន់ប្រទេសសិង្ហបុរី និងនាវាន័រវ៉េស ដឹកប្រេងពីប្រទេសកាតា ទៅកាន់កោះតៃវ៉ាន់ ។ ការវាយប្រហារបែបវិច្ឆេទកម្មលើនាវាដឹកប្រេងទាំងពីរគ្រឿងនេះ ត្រូវបានធ្វើឡើងចំពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ ៕...
សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឳកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវះលើកទី២​ ក្រោមប្រធានបទ​ (TVET អាចធ្វើបាន )

សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឳកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវះលើកទី២​ ក្រោមប្រធានបទ​ (TVET អាចធ្វើបាន )

សង្គម និងកម្សាន្ត
សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវះលើកទី២​ ក្រោមប្រធានបទ​ (TVET អាចធ្វើបាន ) ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖
ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ដាក់​តាំង​បង្ហាញ​ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ Mobile​ App​ នៅ​ក្នុង​ពិព័រណ៍​ការងារ​លើក​ទី​២​

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ដាក់​តាំង​បង្ហាញ​ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ Mobile​ App​ នៅ​ក្នុង​ពិព័រណ៍​ការងារ​លើក​ទី​២​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នឹង​រៀបចំ​​ដាក់​តាំង​បង្ហាញ​ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ Mobile​ App​ របស់​ខ្លួន​ នៅ​ក្នុង​ពិព័រណ៍​ការងារ​​លើក​ទី​២​ ដែល​រៀបចំ​ឡើង​ដោយ​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅ​ស្តង់​ក្រសួង​ស្ថិត​នៅ​ជាប់មាត់​ទ្វារ​ខាងស្តាំ​នៃ​ច្រកចូល​ធំ​អគារ​ទូក​ ​ (​សាល​សហ​សិក្សា​ អគារ​ដំបូលទូក​)​នៅ​ថ្ងៃ​សុក្រ​ ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៩។​ ​ក្នុង​ពិព័រណ៍​នេះ​ ក្រសួង​នឹង​ធ្វើការ​ដាក់​​តាំង​បង្ហាញ​ នូវ​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​សំខាន់ៗ​ចំនួន​បី​ ដើម្បី​ផ្សព្វផ្សាយ​ លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ និង​ចែករំលែក​ចំណេះដឹង​ទូលំទូលាយ​ ដល់​សិស្ស​-​និស្សិត​ រួម​មាន​៖ (១)​ កម្មវិធី​ យល់​ដឹង​អំពី​ទ្រឹស្តី​នៃ​ការ​បើកបរ​ (Cambodia​ Driving​ Rules)​ ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​យល់​ដឹង​ពី​សុវត្ថិភាព​ ចរាចរណ៍​ ស្លាក​សញ្ញា​ចរាចរណ៍​ និង​ទ្រឹស្តី​ក្នុង​ការ​ប្រឡង​យក​បណ្ណ​បើកបរ...
ទំនាក់ទំនងរុស្ស៊ី និងអាមេរិកធ្លាក់ចុះកាន់តែទាបជាបន្តបន្ទាប់

ទំនាក់ទំនងរុស្ស៊ី និងអាមេរិកធ្លាក់ចុះកាន់តែទាបជាបន្តបន្ទាប់

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក Vladimir Putin បាននិយាយក្នុងកិច្ចសម្ភាសន៍មួយតាមទូរទស្សន៍ Mir TV នៅថ្ងៃព្រហស្បតិ៍នេះថា ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បានធ្លាក់ចុះទៅក្នុងកម្រិតកាន់តែទាបជាបន្តបន្ទាប់ ។ លោក Vladimir Putin បានបន្ថែមថា ទំនាក់ទំនងធ្លាក់ចុះ គឺដោយសារអាមេរិកបានដាក់ទណ្ឌកម្មរាប់សិបលើរុស្ស៊ី ដែលជាទង្វើមិនអាចទទួលយកបាន ដែលរុស្ស៊ីត្រូវតែឆ្លើយតបតាមដែលអាចធ្វើទៅបាន ។ លោក Vladimir Putin បានបញ្ជាក់ថា លោកអាចនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំ G20 នៅប្រទេសជប៉ុន នៅពេលខាងមុខនេះ ប៉ុន្តែលោកមិនទាន់ប្រាកដក្នុងចិត្តទាំងស្រុងទេ ៕...