ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

​ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ បរិច្ចាគឈាមជូនមន្ទីរពេទ្យខេត្ត

​ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ បរិច្ចាគឈាមជូនមន្ទីរពេទ្យខេត្ត

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ សមាជិក​របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ខេត្តព្រះសីហនុ បានរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ  សម្រាប់ផ្តល់ជូនអ្នកជំងឺ ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះនៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩នេះ។ ឧកញ៉ា វណ្ណ សុខហេង ប្រធានសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមប្រចាំខេត្តព្រះសីហនុ បាននាំសមាជិកសមាជិកា ទៅបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​ ដែល កំពុងខ្វះខាតឈាម  ដើម្បីសង្គ្រោះជីវិតមនុស្ស ទើបរូបលោក បានអំពាវនាវដល់សមាជិកសមាជិកា របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម  ដើម្បីបរិច្ចាគឈាមឲ្យបានច្រេីនសម្រាប់ផ្តល់ជូនអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់។ ឧកញ៉ា វណ្ណ សុខហេង បានអំពាវនាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងស្ថាប័ននានា ជាពិសេស លោក-លោកស្រី ប្រធាន-អនុប្រធានសហគ្រាសធុនតូច និងមធ្យមទាំងអស់ នាខេត្តព្រះសីហនុ ជួយកៀរគរសមាជិកស្ម័គ្រចិត្តរបស់ខ្លួន ឲ្យមកចូលរួមបរិច្ចាគឈាមដោយស្ម...
សង្គ្រាមពាក្យសំដីរវាងអាមេរិក និងអ៊ីរ៉ង់ ឡើងកំដៅកាន់តែខ្លាំង

សង្គ្រាមពាក្យសំដីរវាងអាមេរិក និងអ៊ីរ៉ង់ ឡើងកំដៅកាន់តែខ្លាំង

សង្គម និងកម្សាន្ត
ចាប់តាំងពីខែតុលាឆ្នាំ២០១៨ ក្រោយពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយ ក្លេអ៊ែរអ៊ីរ៉ង់រហូតដល់បច្ចុប្បន្ននេះ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ បានកើនឡើងកាន់តែ ខ្លាំង ដោយមេដឹកនាំនៃប្រទេសទាំងពីរបានព្រមានគ្នាទៅវិញទៅមក រួមទាំងប្រឈមមុខដាក់ គ្នា ខាងកងកម្លាំងយោធាផងដែរ ដែលនេះបើតាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយ RT នៅថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ។ មន្ទីរបញ្ចកោណអាមេរិកបានព្រមានវាយប្រហារកម្ទេចនាវាដឹកទំនិញ និងនាវាដឹកប្រេងឥន្ធនៈ របស់ប្រទេសអ៊ីរ៉ង់ ប្រសិនប្រទេសនេះហ៊ានប៉ះពាល់នាវាអាមេរិក ។ ការព្រមានរបស់មន្ទីរបញ្ចកោណ ត្រូវបានធ្វើឡើងក្រោយពីមន្ត្រីកំពូលខាងយោធាអ៊ីរ៉ង់ បានព្រមានវាយប្រហារកម្ទេចនាវាដឹកយន្តហោះចម្បាំងរបស់អាមេរិក ដោយប្រើមីស៊ីលតែ មួយគ្រាប់របស់ខ្លួន ៕...
​គ​.​ជ​.​ប​ បង្ហាញ​​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ ​ទិញ​ពី​ប្រទេស​ឥណ្ឌាចំនួន​៥៣០​ដប​

​គ​.​ជ​.​ប​ បង្ហាញ​​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ ​ទិញ​ពី​ប្រទេស​ឥណ្ឌាចំនួន​៥៣០​ដប​

សង្គម និងកម្សាន្ត
ភ្នំពេញ៖​ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ​.​ជ​.​ប​ ) បាន​បង្ហាញ​​ទឹក​ថ្នាំ​ខ្មៅ​លុប​មិន​ជ្រះ​ចំនួន​៥៣០​ដប ដែលទិញ​ពី​ប្រទេស​ឥណ្ឌា​ ​ក្នុង​១​ដប​មាន​តម្លៃ​១៤​ដុល្លារ​ ហើយ​ទឹក​ថ្នាំ​នេះ​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​បញ្ជាក់​ថា​ មានគុណ​ភាព​ខ្ពស់​ និង​មិន​ប៉ះពាល់​ដល​សុខភាព​ទេ​។​ ​គ​.​ជ​.​ប​ បាន​បង្ហាញ​ភ្នាក់ងារ​សង្កេតការណ៍​ដែល​គណបក្ស​នយោបាយ​បាន​ដាក់​ភ្នាក់ងារសម្រាប់​សង្កេតការណ៍​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ដែល​មាន​អ្នក​សង្កេតការណ៍​សរុប​៧០៤​នាក់​ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​៤០៦​នាក់​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ដាក់​ភ្នាក់ងារ​សង្កេតការណ៍​១០៩​នាក់​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​៩៧​នាក់​ គណបក្ស​ឆ​ន្ទះ​ខ្មែរ​ បាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​៦៤​នាក់​ គណបក្ស​យុវជន​កម្ពុជា​បាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​២៨​នាក់​។​ ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៩​ គ...
សកម្មជន៣នាក់ដែលប្រមាថព្រះមហាក្សត្រថៃបានបាត់ខ្លួន

សកម្មជន៣នាក់ដែលប្រមាថព្រះមហាក្សត្រថៃបានបាត់ខ្លួន

សង្គម និងកម្សាន្ត
សកម្មជនជនជាតិថៃចំនួន៣នាក់ ដែលប្រមាថព្រះមហាក្សត្រថៃ បានបាត់ខ្លួនហើយ ដែលនេះបើតាមការអះអាងរបស់លោក Brad Adams នាយកអង្គការសិទ្ធមនុស្ស Human Right Watch ប្រចាំតំបន់អាស៊ី នៅថ្ងៃសុក្រ ទី១០ ខែឧសភានេះ ។ សកម្មជនថៃ៣រូប ដែលប្រមាថព្រះមហាក្សត្រនោះ គឺត្រូវបានចាប់ខ្លួនជាសម្ងាត់នៅប្រទេសវៀតណាម និងត្រូវបានធ្វើបត្យាប័នទៅកាន់ប្រទេសថៃវិញ ក្រោមការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធមនុស្ស ។ ចំណែកលោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីថៃ បានឆ្លើយតបថា សកម្មជនដែលប្រមាថព្រះមហាក្សត្រទាំង៣នាក់នោះ គឺត្រូវបានឃុំខ្លួន និងនៅក្នុងមន្ទីរឃុំឃាំងនៅឡើយ មិនមានបាត់ខ្លួនដូចការចោទប្រកាន់នោះទេ ៕...
ក្រសួងពាណិជ្ជកម្ម ស្នើឲ្យមន្ត្រីបន្តពង្រឹងសាមគ្គី ដើម្បីបង្កើនប្រសិទ្ធភាពការងារ

ក្រសួងពាណិជ្ជកម្ម ស្នើឲ្យមន្ត្រីបន្តពង្រឹងសាមគ្គី ដើម្បីបង្កើនប្រសិទ្ធភាពការងារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលការងារ ដែលនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ សម្រេចបាននៅក្នុងឆ្នាំ២០១៨ និងស្នើមន្ត្រីទាំងអស់ បន្តពង្រឹងវប្បធម៌សាមគ្គី  ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាពិសេសនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមជូនក្រសួងពាណិជ្ជកម្ម។ លោកអនុរដ្ឋលេខាធិការ បានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដែលរៀបចំឡើងនៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប កាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ។ លោក សំហេង បូរ៉ា បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រី ក្នុងការបំពេញភារកិច្ចប្រកបដោយភាពទទួលខុសត្រូវ ជូនក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាល រហូតទទួលបានកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំងបានចែករំលែកបទពិសោធន៍ និងបាននូវផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីដោះស្រាយប្រឈមរបស់នាយកដ្ឋាន សំដៅបង្កើនប្រសិ...
ប្រពន្ធ លោក ឆាយ វីរៈយុទ្ធ ពពោះ​​កូនស្រី​​​ដំបូងធ្វើ​ឲ្យមហា​​​​ជន​​មាន​​​​ការភ្ញាក់ផ្អើលលើសង្គមហ្វេសប៊ុក

ប្រពន្ធ លោក ឆាយ វីរៈយុទ្ធ ពពោះ​​កូនស្រី​​​ដំបូងធ្វើ​ឲ្យមហា​​​​ជន​​មាន​​​​ការភ្ញាក់ផ្អើលលើសង្គមហ្វេសប៊ុក

សង្គម និងកម្សាន្ត
ទីបំផុត កូន​ប្រសារ​ ថៅកែរោងម៉ាស៊ីន កិនស្រូវ ហាក់ សែ ដែលគេស្គាល់ថា ជា ឧកញ៉ា មាន​ឈ្មោះល្បីល្បាញ​​​នៅខេត្តកំពង់ចាម គឺ​​​​ លោក ឆាយ ចាន់ឆោម ហៅ​ ឆាយ វីរៈយុទ្ធ បានក្លាយជាឪពុក គេហើយចាប់ពីថ្ងៃទី១០ខែឧសភានេះទៅ​​​ ដោយសារតែប្រពន្ធលោក​​កំពុងតែ​​ពពោះ​​កូនស្រី​​លើកដំបូង ដែល​​ធ្វើ​ឲ្យ​មហាជនកំពុងមានការ​​​​ភ្ញាក់ផ្អើល​លើ​បណ្តាញ​​​​​​​សង្គមហ្វេស ប៊ុក​​។​​​ នៅលើទំព័រហ្វេសប៊ុក ឆាយ វីរៈយុទ្ធ តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម សាន់ដេ បានបង្ហោះសារយ៉ាងខ្លី« មួយជីវិតរបស់ខ្ញុំ គាត់ជាកូនដំបូងរបស់ខ្ញុំ គាត់នៅក្នុងផ្ទៃ 20សប្តាហ៍ 4ថ្ងៃហើយ កូនស្រីខ្ញុំមានអាយុ៥ខែហើយ​»។ តារាចម្រៀងខាងលើបន្ថែមទៀត​​​ថា​ អរគុណបងប្អូន ទាំងអស់គ្នាដែល តែងតែយកចិត្ត ទុកដាក់ចំពោះគ្រួសាររបស់ខ្ញុំ ជូនពរបងប្អូនប្រិយ មិត្តជួបតែសេចក្តីសុខ គ្រប់ៗក្រុម គ្រួសារ ហើយកូស្រីខ្ញុំនឹង​គួរឲ្យស្រឡាញ់​ណាស់​​។​ កន្លងទៅ​តារាចម្រៀង​​ លោក ឆាយ វីរៈយុទ្ធ បានធ្វើឲ្យមហាជនមានក...
សហរដ្ឋអាមេរិកបង្ខំអ៊ីរ៉ង់ឲ្យចូលតុចរចា តែអ៊ីរ៉ង់មិនព្រម

សហរដ្ឋអាមេរិកបង្ខំអ៊ីរ៉ង់ឲ្យចូលតុចរចា តែអ៊ីរ៉ង់មិនព្រម

សង្គម និងកម្សាន្ត
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសសាជាថ្មី នៅថ្ងៃសុក្រ ទី១០ ខែឧសភានេះថា អាមេរិកនឹងមិនជ្រើសរើសយកអន្តរាគមន៍យោធាលើប្រទេសអ៊ីរ៉ង់ទេ បើមេដឹកនាំប្រទេសនេះជួបចរចាជាមួយសហរដ្ឋអាមេរិក ។ អាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងចង់ឲ្យអ៊ីរ៉ង់ជួបចរចាម្តងទៀតជាមួយអាមេរិកដើម្បីរកកិច្ចព្រមព្រៀងថ្មីដែលល្អជាងមុន ប៉ុន្តែអ៊ីរ៉ង់មិនព្រម ដោយសារអ៊ីរ៉ង់យល់ឃើញថា ជាការចរចាចាញ់ប្រៀបអាមេរិក ។ ស្របពេលជាមួយគ្នានេះដែរ អាមេរិកបានពង្រាយនាវាដឹកយន្តហោះចម្បាំង USS Abraham Lincon ក្រុមនាវាប្រយុទ្ធ Strike Group និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 ចំនួន៤គ្រឿងនៅតំបន់មជ្ឈិមបូព៌ា ដើម្បីបង្ខំអ៊ីរ៉ង់អោយចរចា ៕...
រដ្ឋមន្ត្រី វេង សាខុន ថា៖ ធនាគារពិភពលោកបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជា

រដ្ឋមន្ត្រី វេង សាខុន ថា៖ ធនាគារពិភពលោកបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖  នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ លោកវេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ទទួលជួបពិភាគ្សាការងារជាមួយលោកស្រី Aparna Subramani នាយកប្រតិបត្តិនៃធនាគារពិភពលោក ក្នុងគោលបំណងស្វែងយល់អំពីដំណើរវិវត្តន៍រីកចម្រើននៃវិស័យកសិកម្ម និងស្វែងយល់ពីបញ្ហាប្រឈមនានា។ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងថា ធនាគារពិភពលោកដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មនេះតែម្តងពីប្រទេសដែលខ្វះស្បៀងសម្រាប់ប្រជាជន មកជាប្រទេសដែលមានអតិរេកស្បៀង និងផលិតផលិតផលកសិកម្មដើម្បីធ្វើការនាំចេញ។ ទន្ទឹមនឹងនេះ វិសាលភាពនៃការអភិវឌ្ឍក្នុងវិស័យនេះនៅមិនទាន់អស់សក្តានុពលនោះទេ ដោយនៅមានបញ្ហាប្រឈមមួយចំនួនដែលក្រសួង និងវិស័យកសិកម្មកំពុងជួបប្រទះដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធនធានមនុស្ស នៅមានកម្រិត ដោយមិនទាន់ឆ្លើយតបបានគ្រប់ជ្រុងជ្រោយនៅឡើយ។ បញ្ហាទាំងអស់នេះ ជាកត្តាមួយសំខាន់នា...
ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កើនឡើងកាន់តែខ្លាំង

ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កើនឡើងកាន់តែខ្លាំង

សង្គម និងកម្សាន្ត
ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានកើនឡើងកាន់តែខ្លាំង ហើយអាមេរិកបានដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំង និងក្រុមនាវាប្រយុទ្ធ នៅតំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលនេះបើតាមការផ្សាយរបស់ Reuters News ។ គិតត្រឹមថ្ងៃសុក្រ ទី១០ ខែឧសភានេះ នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Abraham Lincon រួមទាំងក្រុមនាវាប្រយុទ្ធ Strike Group បានទៅដល់សមុទ្រ Suez Canal របស់ប្រទេសអេហ្ស៊ីបរយៈពេល៣ថ្ងៃហើយ ។ សហរដ្ឋអាមេរិក មិនត្រឹមតែដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំង និងក្រុមនាវាប្រយុទ្ធនៅតំបន់មជ្ឈិមបូព៌ាទេ អាមេរិកក៏បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 ចំនួន៤គ្រឿងនៅតំបន់នេះដែរ ៕  ...
លោកឧកញ៉ា លី សាយឃាង ផ្ញើសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា

លោកឧកញ៉ា លី សាយឃាង ផ្ញើសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា

សង្គម និងកម្សាន្ត
ក្នុងទិវាដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លា អបអរសាទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ទូលព្រះបង្គំជាខ្ញុំ ឧកញ៉ា លី សាយឃាង អគ្គនាយកក្រុមហ៊ុន ASK & KH Group Co., Ltd និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយតាមបីបាច់ថែរក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវកាយពលមាំមួន បញ្ញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជាទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត។ ជាពិសេសក្នុងកិច្ចខំប្រឹងប្រែងស្វះស្វែងរកជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីជួយដល់ជនរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរ ថ្លង់ យុទ្ធជនរបួស ជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ។ ជាថ្មីនាឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា សម្ដេចកិត្តិព្រឹទ្ធប...