ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

យន្តហោះ ប៊ូអ៊ីង ៧៣៧ ចុះចតក្នុងភាពអាសន្ននៅអាមេរិក

យន្តហោះ ប៊ូអ៊ីង ៧៣៧ ចុះចតក្នុងភាពអាសន្ននៅអាមេរិក

សង្គម និងកម្សាន្ត
យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max 8 បានចុះចតបន្ទាន់នៅរដ្ឋ Orlando សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ។ ប្រភពដដែលបានបន្ថែមថា ការសម្រេចចិត្តចុះចតបន្ទាន់នេះ ត្រូវបានធ្វើឡើងក្រោយ ពីបានហោះឡើងរយៈពេលត្រឹមតែពីបីនាទីប៉ុណ្ណោះ ខណៈដែលម៉ាស៊ីនយន្តោះមានបញ្ហា ហើយអ្នកជិះនៅលើយន្តហោះនោះមានតែ២នាក់ទេ គឺអ្នកបើកបរ និងសហសេវិក ។ មន្រ្តីអាកាសចរណ៍ស៊ីវិលអាមេរិកបានអោយដឹងថា ការហោះហើរ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max 8 នេះ គឺត្រូវបានធ្វើឡើងជាផ្នែកមួយនៃការ ត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពយន្តហោះប្រទេសនេះ ក្រោយពីបានធ្លាក់ចំនួនពីរឡើងនៅឥណ្ឌូនេស៊ី និងអេត្យូពី ក្នុងរយៈពេលជិត៥ខែ និងបានសម្លាប់មនុស្សអស់ជាង៣០០នាក់៕...

លោកស្រី គង់ វណ្ណា ប្រកាសលក់ម៉ាកយីហោស៊ុបមីកូនកាត់ដល់អ្នកចង់ធ្វើអាជីវកម្មថ្មីៗ

សង្គម និងកម្សាន្ត
  លោកស្រី គង់ វណ្ណា ប្រកាសកាលពីថ្ងៃទី២៧មីនាថា នឹងលក់ម៉ាកយីហោស៊ុបមីកូនកាត់ដល់អ្នកចង់ធ្វើអាជីវកម្មថ្មីៗហើតការវិនិយោគលើអាហារដ្ឋានខ្មែរដែលមានម៉ាកយីហោ«មីស៊ុនកូនកាត់» ខណៈដែលវិស័យនេះកំពុងតែមានការរីកចម្រើន។ លោកស្រីគង់ វណ្ណា ម្ចាស់ហាងមីស៊ុបកូនកាត់បានលើកឡើងក្នុងពិធីចែកអំណោយដល់ពលរដ្ឋជាចាស់ជរាកាលពីថ្ងៃទី២៧ខែមីនានេះថា រយៈពេល៨ឆ្នាំចុងក្រោយនៃការវិនិយោគលើអាហារដ្ឋាននិងភោជនីយដ្ឋាននេះជាមុខរបរមួយទទួលបានបទពិសោធន៍ច្រើន ដោយជួបទាំងហានិភ័យនិងការបរាជ័យក្នុងមុខជំនួញ ហើយហាងលោកស្រីអាចឈជើងបានលើទីផ្សារកម្ពុជា ដោយសារតែគុណភាពអនាម័យនិងសេវាកម្មល្អ ។ លើសពីនេះលោកស្រីថ្លែងទៀតថា បច្ចុប្បន្ននេះហាងមីស៊ុបកូនកាត់កំពុងតែប្រកាសលក់ម៉ាកយីហោផងដែរដល់ប្រជា ជនកម្ពុជានិងសហគ្រិនវ័យក្មេងដែលមានចំណូលចិត្តលើអាហារដ្ឋាននិងបង្កើតអាជីពថ្មីៗនេះអាចទិញសិទ្ធិអាជីវកម្មបានក្នុងតម្លៃសមរម្យនិងមាឱកាសចំណេញច្រើន។ លោកស្រីបានលើកឡើងថា បន្ទាប់ពីទទួលបានជោគជ...
តើ​ជន​បង្ក​មាន​អ្វី​ទាក់ទង​នឹង​លោក​ ផែង​ វណ្ណៈ​?​ បានជា​លោក​ ផែង​ វណ្ណៈ​ ក្លាយទៅជា​ជន​នាំសារ​ឲ្យ​ឃាតក​សម្លាប់​និស្សិត​ឆ្នើម​ទៅ​វិញ​

តើ​ជន​បង្ក​មាន​អ្វី​ទាក់ទង​នឹង​លោក​ ផែង​ វណ្ណៈ​?​ បានជា​លោក​ ផែង​ វណ្ណៈ​ ក្លាយទៅជា​ជន​នាំសារ​ឲ្យ​ឃាតក​សម្លាប់​និស្សិត​ឆ្នើម​ទៅ​វិញ​

សង្គម និងកម្សាន្ត
​ភ្នំពេញ៖​ បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ បណ្តាល​ឱ្យ​និស្សិត​ស្រី​ឆ្នាំ​ទី​៤​ម្នាក់​ ស្លាប់​យ៉ាង​អាណោចអាធ័ម​ កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧​ កែង​នឹង​ផ្លូវ​លេខ​៥២៨​ ក្នុង​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ Rang​ Rover​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-7777​ មួយ​គ្រឿង​ បាន​បើក​លឿន​ ហើយ​ទៅ​បុក​នារី​រង​គ្រោះជា​និស្សិត​នៅ​សាលា ​«​ផា​រ៉ា​ហ្គ​ន​»​ ខណៈ​នាង​កំពុង​បើក​ម៉ូតូ​ បណ្តាល​ឲ្យ​ទាំង​ម៉ូតូ​និង​មនុស្ស​ប៉ើង​ដូច​សំឡី​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។​ ករណី​នេះ​ ត្រូវ​គេ​បាន​ទម្លាយ​តាម​រយៈ​វី​ដេ​អូ​សុវត្ថិភាព​មួយ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ដែល​មើលទៅ​កើតឡើង​យ៉ាង​រន្ធត់​ នាំ​ឲ្យ​ម្នាក់ៗ​ប្រកាស​ថ្កោលទោស​ ខ្លាំងៗ​ និង​សុំ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជន​បង្ក​ឲ្យ​បាន​។​ ​បន្ទាប់​ពី​កើតហេតុ​ខាងលើ...
ម្ចាស់ហាងមីស៊ុបកូនកាត់ ធ្វើអំណោយដល់ចាស់ជរា និងប្រាក់ចំណេញបន្តិបន្តួចជួយដល់មន្ទីរពេទ្យកុមារ គន្ធបុប្ផារ

ម្ចាស់ហាងមីស៊ុបកូនកាត់ ធ្វើអំណោយដល់ចាស់ជរា និងប្រាក់ចំណេញបន្តិបន្តួចជួយដល់មន្ទីរពេទ្យកុមារ គន្ធបុប្ផារ

សង្គម និងកម្សាន្ត
បន្ទាប់ពីជោគជ័យលើមុខរបរ អស់រយះពេលជាច្រើនឆ្នាំមក​អ្នកស្រីគង់ វណ្ណា​ ដែលជាម្ចាស់ហាងមីស៊ុបកូនកាត់ មានទីតាំងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ រួមជាមួយតារាកំប្លែងនាយតាក់ស៊ី និងតារាកំប្លែងនាងភីម បានចែកអំណោយជាគ្រឿងឧបភោគបរិភោគដល់យាយ តា ចាស់ជរា គ្មានទីពឹងជាង២០នាក់ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ។ ​អ្នកស្រីគង់ វណ្ណា បានឲ្យដឹងថា ការជោគជ័យលើមុខជំនួញបានមកពីការចំណេញលើមុខរបរ អ្នកស្រីនឹងបែងចែកចូលរួមដល់មន្ទីរពេទ្យកុមារ គន្ធបុប្ផារ​ និងដល់ចាស់ជរាជាច្រើនលើកមកហើយ ។ ទាក់ទងនឹងការបើកហាងមីស៊ុបកូនកាត់នេះ អ្នកស្រីបានបញ្ជាក់ថា​ ដោយមើលឃើញពីការរីកចម្រើនលើគ្រប់វិស័យទាំងអស់ នៅក្នុងប្រទេស និងភាពសីវិល័យទៅតាមភាពជឿនលឿនរបស់យុវវ័យ ។ពីព្រោះយុវវ័យយើងសព្វថ្ងៃនេះពួកគេត្រូវការនូវអ្វីដែលថ្មី ប្លែក​ពិសេសហាងម្ហូបអាហារតែម្តង ។ អ្នកស្រីបានបញ្ជាក់ថា ការបើកហាងរកស៊ីយើងមានហានិភ័យពី បរាជ័យ និងជោគជ័យ ។ ប៉ុន្តែសម្រាប់អ្នកស្រីវិញទទួលបានកា...
ក្នុងថ្ងៃស្អែក​នេះ ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ដឹកនាំ​កម្លាំង​ចុះ​វាស់វែង​ដី​ទំនាស់​រវាង​ពលរដ្ឋ​៥៦​គ្រួសារ​ និង​សមាគម​ចិន​ ស្របពេល​អភិបាល​រាជធានី​ភ្នំពេញ​ឲ្យ​រក្សា​ភាព​ដើម​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​

ក្នុងថ្ងៃស្អែក​នេះ ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ដឹកនាំ​កម្លាំង​ចុះ​វាស់វែង​ដី​ទំនាស់​រវាង​ពលរដ្ឋ​៥៦​គ្រួសារ​ និង​សមាគម​ចិន​ ស្របពេល​អភិបាល​រាជធានី​ភ្នំពេញ​ឲ្យ​រក្សា​ភាព​ដើម​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖​ បញ្ហា​ដីធ្លី​ នៅ​តែ​ជា​បញ្ហា​ក្តៅ​គគុក​ និង​កើត​មាន​ឡើងជា​បន្តបន្ទាប់​តាំងពី​អតីត​ មក​ដល់​បច្ចុប្បន្ន​ ព្រោះតែ​អាជ្ញាធរ​ ដោះស្រាយ​មិន​ប្រកបដោយ​យុត្តិធម៌​ ដែល​ពលរដ្ឋ​មិន​អាច​ទទួលយក​បាន​។​ ជាក់ស្តែង​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​ដែល​ទទួល​បាន​ គឺ​ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ដោយ​បាន​ប្រកាស​ពី​ការ​ចុះបញ្ជី​ដីធ្លី​ ដោយ​ចុះ​វាស់វែង​នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៩​ស្អែក​នេះ​ លើ​ដី​ទំហំ​១៨​ហិ​កតា​ ដែល​កំពុង​មាន​ទំនាស់​ រវាង​ប្រជាពលរដ្ឋ​៥៦​គ្រួសារ​ និង​តំណាង​សមាគម​ចិន​ ហើយ​មិន​ទាន់​ដោះស្រាយ​ចប់​នៅឡើយ​។​ ​បើ​យោង​តាម​លិខិត​លេខ​០៧៤​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ លោក​ ហែម​ ដា​រិ​ទ្ធិ​ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ធ្លាប់​បាន​ជំរាប​ជូន​ប្រធាន​កា​រិ​យា​ល៏​យ​រៀបចំ​ដែនដី​ នគ​រូប​នី​កម្ម​និង​សំណង់​ថា​ ប្រជាពលរដ្ឋ​ទាំង​៥៦​គ្រួសារ​ តាម​រយៈ​តំណាង​របស់​ខ្លួន​ ...
អឺរ៉ុបបង្កើនកិច្ចសហប្រតិបត្តិការណ៍ជាមួយចិន ក្នុងវិស័យពាណិជ្ជកម្មនិងសន្តិសុខ

អឺរ៉ុបបង្កើនកិច្ចសហប្រតិបត្តិការណ៍ជាមួយចិន ក្នុងវិស័យពាណិជ្ជកម្មនិងសន្តិសុខ

សង្គម និងកម្សាន្ត
សហរដ្ឋអាមេរិក បានបង្ហាញនូវការអន់ស្រពន់ចិត្តចំពោះសហភាពអឹរ៉ុប ដែលស្និទ្ធស្នាលជាមួយប្រទេសចិនកាន់តែខ្លាំងលើវិស័យពាណិជ្ជកម្ម និងសន្តិសុខ ដោយទុកអាមេរិកចោលឲ្យនៅកៀនជញ្ជាំងតែម្នាក់ឯង ។ ការអាក់អន់ចិត្តរបស់អាមេរិក បានកើតឡើងក្រោយពីប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ដើម្បីរឹតចំណងមិត្តភាពចិន អឺរ៉ុប ឲ្យកាន់តែខ្លាំងថែមទៀត ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជីនពីង បានជួបពិភាក្សាការងារជាមួយប្រធានាធិ បតីរបស់ប្រទេសបារាំង លោក Emmanuel Macron លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel និងប្រធានគណៈកម្មការសហភាពអឺរ៉ុប Jean Claude Juncker ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម សន្តិភាព សន្តិសុខអន្តរជាតិ និងយុទ្ធនាការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុសកល ៕...
អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើ ក្រុមហាម៉ាស ប៉ាឡេស្ទីន

អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើ ក្រុមហាម៉ាស ប៉ាឡេស្ទីន

សង្គម និងកម្សាន្ត
  យន្តហោះចម្បាំងរបស់ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមទម្លាក់គ្រាប់បែកទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ ហាម៉ាស ប៉ាឡេស្ទីន នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ។ ការវាយប្រហារតាមអាកាសពីអ៊ីស្រាអែលនេះ ត្រូវបានធ្វើឡើងក្រោយពីក្រុមសកម្មប្រយុទ្ធ ហាម៉ាស ប៉ាឡេស្ទីន បានបាញ់ផ្លោងគ្រាប់រ៉ូកែតចូលទៅក្នុងទឹកដីអ៊ីស្រាអែលភាគខាងត្បូង ដែលមានព្រំដែនជាប់ជាមួយគ្នា ។ ការវាយប្រហារទៅវិញទៅមក រវាងក្រុមសកម្មប្រយុទ្ធ ហាម៉ាស ប៉ាឡេស្ទីន និងកងកម្លាំងយោធារបស់ប្រទេសអ៊ីស្រាអែល បានកើតឡើងរាប់សិបឆ្នាំកន្លងមកហើយ ដោយសារតែការដណ្តើមទឹកដីគ្នា ៕...
តុលាការសម្រេចកាត់ទោស ថោង សារ៉ាត់ និងអង្គរក្ស៤នាក់ជាប់គុក១ជីវិត ពីបទសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ

តុលាការសម្រេចកាត់ទោស ថោង សារ៉ាត់ និងអង្គរក្ស៤នាក់ជាប់គុក១ជីវិត ពីបទសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ដូចការគ្រោងទុក នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមសំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់ត៍ត្បូងពេជ្រ ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទ ៤នាក់ឲ្យជាប់គុកអស់មួយជីវិត។  បន្ទាប់ពីលោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ អានសាលក្រមផ្តន្ទាទោស ជនជាប់ចោទ និងគ្រួសារស្រែកឡាំប៉ាទ្រហ៊ោយំពេញសាលសវនាការ។ ខណៈក្រុមគ្រួសារជនជាប់ចោទកំពុងតែស្រែកតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំបពេញ ព្រោះពួកគាត់យល់ថា សាលក្រមរបស់តុលាការមិនផ្តល់ភាពយុត្តិធម៌ដល់ជនជាប់ចផទដែលជាអ្នកសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ។ សូមជម្រាបជូនថា សំណុំរឿងឃាតកម្មមួយនេះមានជនជាប់ចោទចំនួន ៤នាក់រួមមានឈ្មោះ ថោង សារ៉ាត់ ថៅកែក្រុមហ៊ុន ៩៩៩ និងអង្គរក្សឈ្មោះ សៀង វាសនា ,ឈ្មោះ កូយ ចាន់ថុល ,ឈ្មោះ មាស សម្បត្តិ និងឈ្មោះ ឈុន ចិត្រា ដែលត្រូវតុលាការចោទថា ក្រុមឃាតករសម្លាប់ជនរងគ្រោះ។ សូមបញ្ជាក់ជូន...
បក្ស ភឿថៃ ទទួលបានអាសនៈច្រើនក្នុងរដ្ឋសភា ប៉ុន្តែទទួលបានសម្លេងគាំទ្រតិចជាងបក្ស ប៉ាឡាំង ប្រាឆារ៉ាត

បក្ស ភឿថៃ ទទួលបានអាសនៈច្រើនក្នុងរដ្ឋសភា ប៉ុន្តែទទួលបានសម្លេងគាំទ្រតិចជាងបក្ស ប៉ាឡាំង ប្រាឆារ៉ាត

សង្គម និងកម្សាន្ត
បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Bangkok Post នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩  បានបង្ហាញថា គណបក្ស ភឿថៃ ដែលលំអៀងទៅរកអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួលបានអាសនៈច្រើននាំមុខគេនៅក្នុងរដ្ឋសភា ។ ក្នុងចំណោមអាសនៈក្នុងរដ្ឋសភាទាំង៥០០អាសនៈ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ សម្រេចចែកឲ្យគណបក្សដែលបានចូលរួម ការបោះឆ្នោតត្រឹមតែ៣៥០អាសនៈសិន ដោយទុក១៥០អាសនៈនៅពេលក្រោយ ។ ក្នុង៣៥០អាសនៈនោះ គឺគណបក្ស Pheu Thai ទទួលបាន ១៣៧ អាសនៈ គណបក្ស Palang Pracharath ទទួលបាន ៩៧ អាសនៈ គណបក្ស Bhumjaithai ទទួលបាន ៣៩ អាសនៈ គណបក្ស Democrat ៣៣ អាសនៈ និង គណបក្ស Future forward ទទួលបាន ៣០ អាសនៈ ។ ប៉ុន្តែបើគិតពីសម្លេងគាំទ្រសរុបវិញ គឺគណបក្ស ប៉ាឡាំង ប្រាឆារ៉ាត (Palang Pracharath Party) បានទទួលសម្លេងគាំទ្រប្រមាណជាង ៧ លាន៦សែន៩ម៉ឺនសម្លេង គណបក្ស ភឿថៃ (Pheu Thai Party) ទួលបានសម្លេងគាំទ្រ ប្រមាណជាង៧លាន២សែន៣ម៉ឺនសម្លេង ដែលឈរក្...
ចិនរិះគន់អាមេរិក បានបញ្ជូននាវាចម្បាំងទៅកាន់កោះតៃវ៉ាន់

ចិនរិះគន់អាមេរិក បានបញ្ជូននាវាចម្បាំងទៅកាន់កោះតៃវ៉ាន់

សង្គម និងកម្សាន្ត
អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោក Geng Shuang បានរិះគន់យ៉ាងខ្លាំងចំពោះមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ដែលបានបញ្ជូននាវាចម្បាំងចំនួនពីរគ្រឿងទៅក្បែរកោះតៃវ៉ាន់ ។ ការរិះគន់របស់លោក Geng Shuang ត្រូវបានធ្វើឡើងក្រោយពីមន្ទីរបញ្ចកោណអាមេរិកបានបញ្ជូននាវាចម្បាំងមួយគ្រឿងប្រភេទ Curtis Wilbur និងនាវាល្បាតមួយគ្រឿងទៀតប្រភេទ Bertholf ទៅកាន់តំបន់ក្បែរកោះតៃវ៉ាន់ ។ លោក Geng Shuang បានឲ្យដឹងថា ក្រសួងការពារជាតិចិន បានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅតាមឃ្លាំមើលសកម្មភាពនាវាចម្បាំងរបស់អាមេរិក ខណៈអាមេរិកនៅតែបន្តការបង្ករឿងជាមួយចិន ដោយជួយឈឺឆ្អាលកោះតៃវ៉ាន់ ៕...