ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

តុលាការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសជនជាតិស្វីសដែលបន្លំក្រដាសប្រាក់ដុល្លារក្លែងក្លាយនៅទូATM របស់ធនាគារABA

តុលាការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសជនជាតិស្វីសដែលបន្លំក្រដាសប្រាក់ដុល្លារក្លែងក្លាយនៅទូATM របស់ធនាគារABA

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ជនជាតិស្វីសដែលបន្លំក្រដាសប្រាក់ដុល្លារនៅក្នុងទូ ATM និងយកទៅបោកប្រាស់បុគ្គលិករបស់ធានាគារ ABA ក្នុងខណ្ឌដូនពេញ ត្រូវបានលោក កី ម៉ាណេរ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នហើយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ។ ការសម្រេចឃុំខ្លួនជនត្រូវចោទធ្វើឡើងបន្ទាប់ពីលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ HOFER PETER ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X៤៥៨០៨៤៤ ស្នាក់នៅផ្ទះសំណាក់ Velkommen ផ្ទះលេខ១៧ ផ្លូវលេខ១៤៤ ភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។  សូមជម្រាបជូនថា ដោយផ្អែកតាមពាក្យបណ្តឹងរបស់តំណាងធនាគារ ABA ដោយមានភស្តុតាងកាមេរ៉ាវីដេអូផងនោះ នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ឃាត់ខ្លួនជនត្រូវចោទកាលពីព្...
ក្រសួងកសិកម្ម  ដឹកនាំអង្គភាពជំនាញប្រជុំជាមួយក្រសួងពាក់ព័ន្ធអំពីសុវត្តភាពចំណីអាហារ

ក្រសួងកសិកម្ម ដឹកនាំអង្គភាពជំនាញប្រជុំជាមួយក្រសួងពាក់ព័ន្ធអំពីសុវត្តភាពចំណីអាហារ

សង្គម និងកម្សាន្ត
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំចង្អៀត លើសេចក្តីព្រាងច្បាប់សុវត្ថភាពម្ហូបអាហារ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោក តឹក រេកសំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។ លោកហ៊ាន វណ្ណហន រដ្ឋលេខាធិការ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំអង្គភាពជំនាញ ចូលរួមកិច្ចប្រជុំជាមួយក្រសួងពាក់ព័ន្ធសំខាន់ៗអំពីសុវត្តភាពចំណីអាហារ ចំនួន៣ ដែលក្នុងនោះមាន៖ (១) ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលមានតួនាទី ក្នុងការជម្រុញផលិត កសិផល (ដំណាំ សត្វ និងត្រី នៅក្នុងកសិដ្ឋានដាំដុះ ចិញ្ចឹម រហូតដល់ការកែឆ្នៃបឋម) ដែលនឹងយកទៅធ្វើជាអាហារ ដោយតម្រង់ទិស អោយកសិផលទាំងនោះមានសុវត្ថភាពជាអាហារ (មិនភ្ជាប់ជាមួយនូវសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាព មានគីមី ជីវសាស្រ្ត និងរូបសាស្ត្រលើសកំរិតកំណត់) និងសមស្របជាវត្ថុធាតុដើម សម្រាប់ឧស្សាហកម្មកែឆ្នៃជាអាហារ។ ...
សម្តេចក្រឡាហោម ស ខេង រៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន១០១អង្គ

សម្តេចក្រឡាហោម ស ខេង រៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន១០១អង្គ

សង្គម និងកម្សាន្ត
នាព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បាននិមន្តព្រះសង្ឃចំនួន១០១ព្រះអង្គ ដើម្បីធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងពិធីរាប់បាត្រប្រគេនទេយ្យទានដល់ព្រះសង្ឃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ព្រមទាំងមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ទាំងអស់ នៃក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃ បានរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន១០១អង្គនេះឡើង គឺដើម្បីបណ្តេញនូវឧបទ្រុបចង្រៃ ដែលនៅសេសសល់ពីឆ្នាំចាស់ ទទួលអំណរអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ គ.ស ២០១៩ នាពេលខាងមុខនេះ និងដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំងមន្ត្រីរាជការ នគរបាល និ...
លោក ហ៊ុន ម៉ានី​ ចាត់ទុកសារប្រមាថរបស់ សោ ចាន់ដេត​ ជាអំពើអសីលធម៌​

លោក ហ៊ុន ម៉ានី​ ចាត់ទុកសារប្រមាថរបស់ សោ ចាន់ដេត​ ជាអំពើអសីលធម៌​

សង្គម និងកម្សាន្ត
ភ្នំពេញ៖ «សម្រាប់ក្រុមគ្រួសារខ្ញុំ និងសម្រាប់ខ្ញុំជាកូនប្រុសម្នាក់នៅក្នុងគ្រួសារនេះ ខ្ញុំពិតជាមានការ​តក់ស្លុត និងមានការ​ហួសចិត្តជាពន់ពេក ក្រោយ​ពេល​បាន​អានសារមួយ ដែលសរសេរ ដោយ​​បុគ្គល សោ ចាន់ដេត (Sor Chandeth)។ ខ្ញុំពិតជានឹកស្មានមិនដល់​ ថា​ពាក្យ​ពេចន៍ និង​ទង្វើ​បែបអសីលធម៌នេះ អាចសម្តែងចេញបានទៅរួច។ ចំពោះខ្ញុំ ទង្វើនេះមិន​មែនជាសេរីភាពនៃការបញ្ចេញមតិឡើយ។ បើទោះជាខ្ញុំមិនស្អប់ ប៉ុន្តែសម្រាប់គ្រួសារខ្ញុំ និង​ជា​ពិសេសដើម្បីលោកឳពុកខ្ញុំ និងសុវត្ថិភាពរបស់គាត់ ខ្ញុំពិតជាមិនអាចបំភ្លេចបាននូវពាក្យពេចន៌ និងទង្វើរដ៌ស្មោកគ្រោកបែបនេះបានឡើយ។ ពិតណាស់ បើទោះជាខ្ញុំដឹងច្បាស់ថា បុគ្គលដែលគ្មានសីលធម៌ មិនមានការអៀនខ្មាស់ និងគ្មានសេចក្តីថ្លៃថ្នូរបែបនេះនៅមាននៅឡើយ ខ្ញុំនៅតែជឿជាក់លើភាពចាស់ទុំរបស់ប្រជាពលរដ្ឋ និងសង្គមយើង ថាបើទោះជាយើងមានគំនិតផ្សេងគ្នា សង្គមយើងពិតជាមាននូវសុភនិច្ឆ័យត្រឹមត្រូវ ដោយត្រូវទុកភាពផ្សេងគ្នានៅដោយឡែក នៅពេ...
  ស៊ីម៉ាក់មានសមត្ថភាពជាម្ចាស់ការ​ដោយខ្លួនឯង ចំពោះគម្រោងសុនខ(ឆ្កែ)ហិតមីន

  ស៊ីម៉ាក់មានសមត្ថភាពជាម្ចាស់ការ​ដោយខ្លួនឯង ចំពោះគម្រោងសុនខ(ឆ្កែ)ហិតមីន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា  ស៊ីម៉ាក់មានសមត្ថភាពជាម្ចាស់ការ​ដោយខ្លួនឯង ចំពោះគម្រោងសុនខ(ឆ្កែ)ហិតមីន ពោលគឺលែងពឹងដង្ហើមបរទេសទៀតហើយ។ លោកបញ្ជាក់ថា សុនខសកម្មភាពកំចាត់មីននេះ ទម្រាំអាចមានសមត្ថភាពម្ចាស់ការដោយខ្លួនឯង ត្រូវប្រើពេលវេលាជាង​២០ឆ្នាំ ចាប់ពី ឆ្នាំ១៩៩៦-៩៧​ គាំទ្រដោយទាហាន និងរដ្ឋាភិបាលប្រទេស​ស៊ុយ​អ៊ែត​ដល់ឆ្នាំ២០០២​ ហើយរដ្ឋាភិបាលប្រទេសណរ័វេស្សផ្តល់គាំទ្រតាមរយះអង្គការ NPA រហូតដល់ឆ្នាំ២០១៦​ (២០០២​-២០១៦)​។ លោក ហេង រតនាបន្តថា ឥឡូវនេះអង្គភាពស៊ីម៉ាក់ ម្ចាស់ការទាំងស្រុង១០០%​ ក្នុងកម្មវិធីបង្កាត់សុនខហិតមីន​ ហ្វឹកហ្វឺន​ និងប្រតិ​បតិ្ត​ការ​ អាចប្រើប្រាស់សុនខលើការងារអាវុធជាតិផ្ទុះ​ សន្តិសុខ​ សុនខគ្រួសារ និងជំនាញផេ្សងៗទៀត។ ប្រសិនជាគ្មានការគិត​គូរ​ពង្រឹងធនធានមនុស្ស​ ភាពជាម្ចាស់លើជោគវាសនាខ្លួនឯង​ កាត់បន្ថយជា​បណ្តើរៗពីការពឹងពីបរទេស...
ជប៉ុនប្រកាសពីការធ្លាក់យន្តហោះចម្បាំងនៅសមុទ្រប៉ាស៊ីហ្វិក

ជប៉ុនប្រកាសពីការធ្លាក់យន្តហោះចម្បាំងនៅសមុទ្រប៉ាស៊ីហ្វិក

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា អ្នកនាំពាក្យកងកម្លាំងស្វ័យការពារដែនអាកាសរបស់ប្រទេសជប៉ុន Japanese Air Self Defense Force ដែលហៅកាត់ថា JASDF បាន្យដឹងថា យន្តហោះចម្បាំងមួយគ្រឿងប្រភេទ F-35A របស់ JASDF បានធ្លាក់ចូលក្នុងសមុទ្រប៉ាស៊ីហ្វិកហើយ ។ អ្នកនាំពាក្យដដែលបានបន្តថា យន្តហោះចម្បាំង F-35A បានបាត់ពីប្រព័ន្ធរ៉ាដា កាលពីល្ងាចថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩  ក្នុងប្រតិបត្តិការហាត់សមនៅលើសមុទ្រប៉ាស៊ិហ្វិក និងត្រូវបានរកឃើញបំណែកបាក់បែកខ្លះនៅក្នុងសមុទ្រនេះនៅថ្ងៃពុធ ទី១០ ខែមេសានេះ ។ អាកាសយានិកម្នាក់នៅលើយន្តហោះចម្បាំង F-35A ដែលធ្លាក់ចូលក្នុងសមុទ្រនោះ ប៉ុន្តែអ្នកនាំពាក្យកងកម្លាំងស្វ័យការពារដែនអាកាស JASDF មិនបញ្ជាក់ពីជោគវាសនារបស់អ្នកបើកបរយន្តហោះចម្បាំងនេះទេ ៕...
ប៉ូលីសទួរគី តាមចាប់ជនសង្ស័យពាក់ព័ន្ធក្នុងគម្រោងធ្វើរដ្ឋប្រហារមិនបានសម្រេច

ប៉ូលីសទួរគី តាមចាប់ជនសង្ស័យពាក់ព័ន្ធក្នុងគម្រោងធ្វើរដ្ឋប្រហារមិនបានសម្រេច

សង្គម និងកម្សាន្ត
ប៉ូលីសរបស់ប្រទេសទួរគីបានបើកប្រតិបត្តិការចាប់ខ្លួនជនសង្ស័យប្រមាណជាង៤០០នាក់នៅទូទាំងប្រទេស កាលពីថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ដោយចោទប្រកាន់ជនសង្ស័យពីបទពាក់ព័ន្ធផែនការធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីឆ្នាំ២០១៦កន្លងទៅ ។ ក្នុងចំណោមជនសង្ស័យទាំងជាង៤០០នាក់នោះ ប៉ូលីសទួរគី បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន១២៧នាក់ និងរង់ចាំការស៊ើបអង្កេតបន្ត និងការបើកសវនាការកាត់ក្តីពីតុលាការនៃប្រទេសនេះ ។ សូមរំលឹកថា កាលពីឆ្នាំ២០១៦កន្លងទៅ រដ្ឋប្រហារមួយបានកើតឡើងនៅទួរគី ហើយបើតាមរដ្ឋាភិបាលទួរគីអះអាងថា ជារដ្ឋប្រហារដែលរៀបចំឡើងដោយបព្វជិតសាសនាអ៊ីស្លាម Fethullah Gulen ដែលរស់នៅលើទឹកដីអាមេរិក ដោយមានការជួយជ្រោមជ្រែងពីអាមេរិក ក្នុងបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ៕...
ក្រសួងសាធារណៈការ និងដឹកជញ្ជូន ​ក្រុមហ៊ុនដឹកអ្នកដំណើរត្រូវ​រក្សា​តម្លៃ​ធម្មតា កុំ​ផ្ទុក​លើស​ចំណុះ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន ​ក្រុមហ៊ុនដឹកអ្នកដំណើរត្រូវ​រក្សា​តម្លៃ​ធម្មតា កុំ​ផ្ទុក​លើស​ចំណុះ

សង្គម និងកម្សាន្ត
  ​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញ​សេចក្តីណែនាំ​​ដល់ ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ និង​អាជីវករ​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ ត្រូវ​អនុវត្តតាម​គោលការណ៍​ណែនាំ ៣ ចំណុច ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០១៩​។​ ​គោលការណ៍​ណែនាំ​ទាំង ៣​ចំណុច របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមមាន​៖១-​រក្សា​តម្លៃ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ឲ្យ​នៅ​ដដែល ដូច​តម្លៃ​ធម្មតា ដែល​សមាគម​ដឹកជញ្ជូន​អ្នកដំណើរ ក្រុមហ៊ុន និង​អាជីវករ​ដឹកជញ្ជូន ធ្លាប់​យក​ក្នុង​ថ្ងៃ​ធម្មតា​ ២-​មិន​អនុញ្ញាត​ឲ្យ​ផ្ទុក​អ្នកដំណើរ​លើស​ចំណុះ និង​ផ្ទុកទំនិញ​សំពីងសំពោង​ខុស​លក្ខណៈ​បច្ចេកទេស គ្មាន​ផាសុខភាព ដែល​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ ៣-​ដើម្បី​ជៀសវាង​គ្រោះថ្នាក់ ដែល​កើតឡើង​ជាយថាហេតុ ក្នុងពេល​ធ្វើដំណើរ សូម​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការយោគយល់​អធ្យាស្...
ប្រធានក្លឹបពាណិជ្ជករកម្ពុជា អរគុណជនបរទេសម្នាក់ ជាអ្នកការពារអភិរក្សសត្វព្រៃ ជាប្រភេទសត្វកម្រ និងជិតផុតពូជនៅកម្ពុជា

ប្រធានក្លឹបពាណិជ្ជករកម្ពុជា អរគុណជនបរទេសម្នាក់ ជាអ្នកការពារអភិរក្សសត្វព្រៃ ជាប្រភេទសត្វកម្រ និងជិតផុតពូជនៅកម្ពុជា

សង្គម និងកម្សាន្ត
អរគុណ លោក បេន ដាវីស (BEN DAVIS) ដែលជាជនជាតិ Australia និងជាអ្នកការពារ សត្វព្រៃ ដែលជាប្រភេទសត្វកំរ និងជិត ផុតពូជ នៅក្នុង ប្រទេស កម្ពុជា ។ ថ្ងៃទី ៩ ខែ មេសា ឆ្នាំ២០១៩ លោកភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជា និងភរិយា បាននាំយកគ្រឿង ឧបភោគបរិភោគនិងសម្ភារៈប្រេីសប្រាស់មួយចំនួនចែកជូនលោកបេន ដាវីស ​មានទីតាំងនៅ ភូមិ តាបុស្ស ឃុំ ព្រៃស្តៅ ស្រុក សង្គមថ្មី ខេត្ត ព្រះវិហា ដែលជាវិរៈជនការពារ សត្វព្រៃ ដោយមិនខ្លាចពីសុវត្ថភាព ដែលអាចកេីតឡេីងគ្រប់ពេល ។ លោកបានយកអំណោយជួនលោក បេន ដាវីស ​ដែលជាសកម្មជនការពារព្រៃឈើ និងសត្វព្រៃនៅភូមិតាបុស្ស ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ព្រោះគាត់ជាសកម្មជនម្នាក់ដែលជួយការពារព្រៃឈើ និងបរិស្ថាន ដោយមើលឃើញពីភាពខ្វះខាត់ខ្លាំង។ លោកភារម្យ វិចិត្រដារ៉ា និងភរិយា បានយកអំណោយ ជាគ្រឿងបរិភោគមកចែកជូនក្រុមគ្រួសារលោក បេន ។ លោកវិចិត្រដារ៉ាបានបញ្ជាក់ថា លោក និងភរិយា សប្បាយចិត្តក្នុងការចូលរួមជ...
ប្រធានចលនាយុវជនស្រុកល្វាឯមជំរុញឲ្យយុវជនចូលរួមលេងកីឡានិងជៀសឲ្យឆ្ងាយពីគ្រឿងញៀន

ប្រធានចលនាយុវជនស្រុកល្វាឯមជំរុញឲ្យយុវជនចូលរួមលេងកីឡានិងជៀសឲ្យឆ្ងាយពីគ្រឿងញៀន

សង្គម និងកម្សាន្ត
    លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជា ប្រធានចលនាយុវជនទទួលបន្ទុក ស្រុកល្វាឯមបានជំរុញឲ្យយុវជនចូលរួមលេងកីឡានិងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ការលើកឡើងធ្វើឡើងនៅស្រុកល្វាឯម ខេត្តកណ្តានៅ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅមូលដ្ឋានឃុំទឹកឃ្លាំង មានការរៀបចំ កម្មពិធីប្រកួតផ្តាច់ព្រាត់ បាល់ទាត់រវាងក្រុមយុវជនសស យក វិទ្យា ល័យពាមឧកញ៉ាអ៊ុង និងយុវជនសសយកឃុំថ្មគរ ដណ្តើមពានរង្វាន់សសយកស្រុកល្វាឯម។ លើសពីនេះ លោក កៅ ថាច បានលើកទឹកចិត្តដល់យុវជនចូលរួមលេងកីឡាអោយបានច្រើនទាំងអស់គ្នាដើម្បីភាពរីកចម្រើក ព្រោះការលេងកីឡានាំមកនូវសុខភាព មានសាមគ្គីភាព និងធ្វើអោយយុវជនមានសន្តិភាពផ្លូវចិត្ត។ បន្ថែមលើនេះលោក អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានអំពាវនាវដល់យុវជនត្រូវខិតខំរៀនសូត្រ ធ្វើជាពលរដ្ឋល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមអភិវឌ្ឍន៍សង្គមជាតិ ម្យ៉ាងទៀតក្នុងនាមយុវជនត្រូវចូលរួមរក្សាសុខសន្តិភាពដែលរាជរដ្ឋាភិបាលកម្ព...