ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ប្រជាពលរដ្ឋខ្មែររស់នៅនិងធ្វើការនៅប្រទេសកូរ៉េ ចូលរួមយ៉ាងច្រើនកុះករ

សង្គម និងកម្សាន្ត
(កូរ៉េ)៖ ព្រឹត្តិការណ៍ប្រគំតន្ត្រី សង្ក្រាន្តសប្បុរសធម៌ឆ្នាំថ្មីដើម្បីគន្ធបុប្ផា និងបំបែកកំណត់ត្រាមានអ្នកចូលរួមរាំចង្វាក់រាំវង់ធំជាងគេលើពិភពលោក បានចាប់ផ្តើមនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ ដោយមានបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសកូរ៉េ ចូលរួមយ៉ាងច្រើនកុះករ។ តារាចម្រៀងល្បីក្នុងប្រទេសកម្ពុជាចំនួន១០រូប ដឹកនាំដោយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដូចជា កញ្ញា ឡូ រ៉ាម៉ម, លោក ខេម, លោក វុទ្ធា, កញ្ញា បាន ម៉ុន្នីល័ក្ខ, លោក ចាន់ សម័យ, កញ្ញ៉ា យូរី, លោក Bmo លោក Tampo, ពិធីករលោក ប៉ែនចំរ៉ុង និងលោក យឹម តាស្រង់ និងដឹកនាំលើការប្រគំតន្ត្រីនេះ។ ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីស្វែងរកមូលនធិបានច្រើន ក្នុងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងខ្វះខាត និងមានការរាំវង់ដ៏ធំ ដើម្បីបំបែកឯតទគ្គកម្មពិភពលោកផងដែរ៕  ...
ខាន់ ជេមស៍ ប្រកាសឈប់ច្រៀងបទចម្លងពីគេទៀតហើយ

ខាន់ ជេមស៍ ប្រកាសឈប់ច្រៀងបទចម្លងពីគេទៀតហើយ

សង្គម និងកម្សាន្ត
ខាន់ ជេមស៍ ប្រកាសឈប់ច្រៀងបទចម្លងពីគេទៀតហើយ លោក ខាន់ ជេមស៍ តារាម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលជាម្ចាស់សំនៀងសំលេងផ្អែមបំពេបងប្អូនប្រិយមិត្តឲ្យស្តាប់មិនណាយ ហើយបណ្តែតអារម្មណ៍កម្សាន្តទៅតាមបទ ចម្រៀង ហើយពេលនេះ លោកប្រកាសឈប់ច្រៀងបទចម្លងពីគេទៀតហើយ។ តារាចម្រៀងប្រុសមានសមត្ថ ភាពខ្ពស់ ដែលអាចច្រៀងបានទាំងសម័យ និងបុរាណរូបនេះ បានធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងស្រីដែលកំពុងមានឈ្មោះល្បី បាន មុន្នីល័ក្ខ។ មុននេះបន្តិចលោក ខាន់ ជេមស៍ បានធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលនឹងចាប់អារម្មណ៍សារជាថ្មីម្តងទៀត ក្រោយពីបានប្រកាសថា លោកនឹងឈប់ច្រៀងបទចម្លងពីបរទេសទៀតហើយ។ ដោបញ្ជាក់ថា«ចាប់ពីថ្ងៃនេះតទៅខ្ញុំបាទ ខាន់ ជេមស៍ ឈប់ច្រៀងបទចម្រៀងចម្លងពីគេទៀតហើយ»។ យ៉ាងណាមិញប្រិយមិត្តនិងអ្នកគាំទ្រច្រើននិងកំពុងរង់ចាំតាម ដានស្នាដៃចម្រៀងថ្មីៗរបស់រូបលោកផងដែរ៕...
អ្នកជំនាញកំពុងតែខ្វែងគំនិតគ្នាក្នុងរឿងអនាគតរបស់លោកស្រី អ៊ុងសាន ស៊ូជី

អ្នកជំនាញកំពុងតែខ្វែងគំនិតគ្នាក្នុងរឿងអនាគតរបស់លោកស្រី អ៊ុងសាន ស៊ូជី

សង្គម និងកម្សាន្ត
  មតិជាច្រើនត្រូវបានលើកឡើងពាក់ព័ននឹងអនាគតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំតាមព្រឹត្តិន័យរបស់សហភាពមីយ៉ានម៉ា ប៉ុន្តេមានមតិស្របគ្នាមួយក្នុងចំណោមមតិទាំងនោះ ។ លោក David Scott Mathieson អ្នកវិភាគពីនយោបាយរបស់សហភាពមីយ៉ានម៉ា បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា នេះថា លោកស្រី អ៊ុងសាន ស៊ូជី មានជម្រើសពីរ ដែលត្រូវជ្រើសរើស គឺអំណាច និងពានរង្វាន់ ។ លោក David Scott Mathieson បានបន្ថែមថា បច្ចុប្បន្ននេះ លោកស្រី ស៊ូជី កាន់តំណែងសំខាន់ៗ៥តំណែងក្នុងរដ្ឋាភិបាល គឺរដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងអប់រំ រដ្ឋមន្ត្រីអគ្គិសនី និងថាមពល រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យប្រធានាធិបតី និងប្រធានទីប្រឹក្សារដ្ឋ ដែលលោកស្រីបានតំណែង តែបាត់បង់ពានរង្វាន់អស់៦ពានរង្វាន់ ៕...
ពលករខ្មែរដែលមកចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិម្នាក់ៗត្រូវចំណាយលុយ៣០០បាតឲ្យសមត្ថកិច្ចថៃនិងខ្មែរ

ពលករខ្មែរដែលមកចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិម្នាក់ៗត្រូវចំណាយលុយ៣០០បាតឲ្យសមត្ថកិច្ចថៃនិងខ្មែរ

សង្គម និងកម្សាន្ត
  ខេត្តបាត់ដំបង ៖ ពលករខ្មែរខំតែសប្បាយចិត្តថាសមត្ថកិច្ចថៃខ្មែរមិនយកលុយពីពួកគាត់ដូចឆ្នាំមុនៗសម្រាប់ការឆ្លងដែនចូលមកកម្ពុជាវិញក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជួបជុំបងប្អូនទៅតាមការប្រកាសរដ្ឋាភិបាលកម្ពុជា ថៃ លេីការសម្របសម្រួលយកចិត្តមិនមានការយកលុយអ្វីទាំងអស់សម្រាប់ការធ្វេីដំណេីរមកលេងស្រុករបស់ពលករខ្មែរ ។ តែផ្ទុយទៅវិញថ្នាក់លេីថាមិនយកបែរជាថ្នាក់ក្រោមនៅនឹកច្រកទ្វារយកលុយដូចមុនៗដដែរគឺម្នាក់អស់បីរយបាតខ្មែរ១០០បាតថៃ២០០បាតនៅច្រកអន្តរជាតិដូង។ តាមមន្ត្រីនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀងផ្តល់អ្នកសារព័ត៍មាន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា៖ គិតត្រឹមរយះពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១រហូតមកដល់រសៀលថ្ងៃទី០៧ ខែមេសា នេះមានពលករខ្មែរទាំងប្រុសស្រីសរុបចំនួន ២៥៤៧៥នាក់(ពីរម៉ឺនប្រាំពាន់បួនរយចិតសិបប្រាំនាក់) ហើយដែលបានសម្រុកចេញពីប្រទេសថៃត្រឡប់ចូលមកប្រទេសកម្ពុជាវិញតាមច្រកទ្វារ អន្តរជាតិ ដូ...
 ព្រះរាជអាជ្ញា​ខេត្តកំពង់ធំថា ៖ ជន​ជាប់​ឃុំ​ត្រូវ​ថែ​សុខភាព​ ​ចេះ​កែខ្លួន​ ឲ្យ​ក្លាយទៅជា​មនុស្ស​ល្អ​ កូន​ល្អ

 ព្រះរាជអាជ្ញា​ខេត្តកំពង់ធំថា ៖ ជន​ជាប់​ឃុំ​ត្រូវ​ថែ​សុខភាព​ ​ចេះ​កែខ្លួន​ ឲ្យ​ក្លាយទៅជា​មនុស្ស​ល្អ​ កូន​ល្អ

សង្គម និងកម្សាន្ត
​ ​កំពង់ធំ​៖​ ​ព្រឹក​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០១៩​ លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ បាន​​និមន្ត​ព្រះសង្ឃ​​រាប់​បាត​ ឧ​ទ្ធិ​ស​កុសលផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន​ ញាតិ​ទាំង​ប្រាំពី​សណ្តាន​ ដែល​បាន​ចែក​ឋាន​ទៅនិង​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​សាច់ញាតិ​ជន​ជាប់​ឃុំ​ ដើម្បី​រំដោះ​គ្រោះកាច​ គ្រោះ​កម្ម​ និង​បាបកម្ម​ទាំងឡាយ​ជូន​ដល់​ជន​ជាប់​ឃុំ​ រួម​ទាំង​បាន​នាំ​យក​អំណោយ​មក​ចែក​ជូន​ជន​ជាប់​ឃុំ​ក្នុង​ព​ន្ឋ​នាគារ​ខេត្តកំពង់ធំ​ មាន​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​មុខ​។​ ដើម្បី​​មនោ​ស​ញ្ខេ​ត​នានិងវិធី​មនុស្សធម៌​ ជាមួយនឹង​បងប្អូន​​ជាប់​ឃុំ​ក្នុង​ព​ន្ឋ​នាគារ​ ដើម្បី​ទទួល​ការ​អបអរ​ទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ និង​បាន​ផ្តាំផ្ញើរ​ដល់​ ជន​ជាប់​ឃុំ​ទាំងអស់​ ត្រូវ​ថែរក្សា​សុខភាព​ និង​ចេះ​កែខ្លួន​ ឲ្យ​ក្លាយទៅជា​មនុស្ស​ល្អ​ កូន​ល្អ​ របស់​ឪពុក​ម្តាយ​ និង​បញ្ឈប់​កុំ​ឲ្យ​អ្នក​ម្តាយ​ ទទ...
ក្រសួងពាណិជ្ជកម្ម ៖ នឹងចេញច្បាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមទីសាធារណៈ

ក្រសួងពាណិជ្ជកម្ម ៖ នឹងចេញច្បាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមទីសាធារណៈ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានទទួលយកសំណើរបស់ប្រធានគណបក្សយុវជនកម្ពុជាដើម្បីយហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍ វិទ្យុ  និងការប្រគុំតន្រ្តីផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមមូលដ្ឋាន។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា  បានស្នើដល់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឲ្យចេញអនុក្រឹតស្តីពីការលុបបំបាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងហួសហេតុពេក តាមការផ្តល់រង្វាន់ ការប្រគុំតន្រ្តីផ្សព្វផ្សាយគ្រឿងស្រវឹងតាម ឃុំ ស្រុក ខេត្ត នៅទូទាំងប្រទេសកម្ពុជា ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើង ដូច្នេះឆន្ទៈយើងខ្ញុំចង់បានការរឹតបន្តឹង និងការលុបបំបាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់រូបភាព។ កន្លងមកក្រសួងសុខាភិបាល ធ្លាប់បានតាក់តែសេចក្តីព្រៀងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដែលមាន១១ជំពូក និងមាន៣៩មាត្រា ប៉ុន្តែច្បាប់ន...
ក្នុង​មួយឆ្នាំៗរាជរដ្ឋាភិបាល ចំណាយ ១០០ លាន​ដុល្លារ  សម្រាប់​បើក​ប្រាក់ខែ ជូន​​មន្ត្រី​ចូលនិវត្តន៍

ក្នុង​មួយឆ្នាំៗរាជរដ្ឋាភិបាល ចំណាយ ១០០ លាន​ដុល្លារ សម្រាប់​បើក​ប្រាក់ខែ ជូន​​មន្ត្រី​ចូលនិវត្តន៍

សង្គម និងកម្សាន្ត
​ ខេត្តព្រៃវែង​៖ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុង​មួយឆ្នាំៗ រាជរដ្ឋាភិបាល ​ចំណាយ​ថវិកា ១០០ លាន​ដុល្លារអាមេរិក សម្រាប់បើក​ប្រាក់ខែ ​ដល់​មន្ត្រី​ចូលនិវត្តន៍ ។  តាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា មានមន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន ចំនួន ៨៩២០២ នាក់ ព្រមទាំង​អ្នក​រស់​នៅ​ក្នុង​បន្ទុក ចំនួន ១៣១៩៨១ នាក់​។ មកដល់ខែមេសា ឆ្នាំ២០១៩​នេះ មន្ត្រីរាជការ​ចូលនិវត្តន៍​ម្នាក់ ទទួលបាន​ប្រាក់ខែទាប​បំផុត​​ប្រមាណ ៥៦​ម៉ឺន​រៀល ក្នុង​មួយខែ​។ ​សម្តេច​ក្រឡាហោម ស ខេង  បានប្រកាស​ដូច្នេះ  ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន អតីតមន្ត្រី​រាជការ នៅ​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧​កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩​។ ​សម្តេច​ក្រឡាហោម ស ខេង លើកឡើងថា ការ...
កម្លាំងនគរបាលកំពុងស្រាវជ្រាវ ស្វែងរកបុរសទះកំផ្លៀងស្ត្រីម្នាក់ នៅសង្កាត់ផ្សារកណ្តាល

កម្លាំងនគរបាលកំពុងស្រាវជ្រាវ ស្វែងរកបុរសទះកំផ្លៀងស្ត្រីម្នាក់ នៅសង្កាត់ផ្សារកណ្តាល

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទខន្តិសារ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះថា សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីស្វែងរកជនបង្កដែលប្រើអំពើហិង្សា ដោយទះកំផ្លៀងស្ត្រីម្នាក់ នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ។ កម្លាំងសមត្ថកិច្ចបានរកឃើញអត្តសញ្ញាណរថយន្តរបស់បុរសដែលបានប្រើហិង្សាទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទនៅផ្សារកណ្តាលទី១ ខណ្ឌដូនពេញហើយ។ បើតាមសមត្ថកិច្ចបានអះអាងថា រថយន្តដែលបុរសប្រើហិង្សានេះជិះ គឺបានចុះបញ្ជីថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន មិនមែនមែនជាកម្មសិទ្ធិបុគ្គលនោះឡើយ។ ព្រោះតែហេតុនេះហើយទើបនាំឱ្យសមត្ថកិច្ចពិបាកកំណត់មុខសញ្ញារបស់ជនប្រើហិង្សា តែទោះជាយ៉ាងណាតាមរយៈតម្រុយនេះ គឺនឹងឈានទៅកំណត់មុខ សញ្ញារបស់បុរសប្រើហិង្សាក្នុងពេលឆាប់ៗនេះ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ បុរសម្នាក់បានទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទទៅនឹងថ្នល់ បន្ទាប់ពីមានជម្លោះពាក្យសម្តីនឹងគ្នា។ ហេតុក...
មេ​ប៉ូលិស​រាជធានីភ្នំពេញ​ ចុះ​បង្ក្រាបក្លឹប ម៉ៃ អា​មី និងឃាត់ខ្លួនមនុស្សប្រុស ស្រីបាន៥០នាក់

មេ​ប៉ូលិស​រាជធានីភ្នំពេញ​ ចុះ​បង្ក្រាបក្លឹប ម៉ៃ អា​មី និងឃាត់ខ្លួនមនុស្សប្រុស ស្រីបាន៥០នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានដឹកនាំកងកំលាំ​ត​ចុះបង្ក្រាប​កន្លែង​លួចលាក់​ផលិត​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ទីតាំង​ក្លឹប ម៉ៃ អា​មី  ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​មួយ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឃាត់​មនុស្ស​ចំនួន ៥០​នាក់ ​ស្រី ១២​នាក់ និង​ដកហូត​ម៉ាស៊ីន​ផលិត​គ្រឿងញៀន​មួយចំនួន និង​សារធាតុ​ញៀន​មួយចំនួន​​។​កាលពី​វេលា​ម៉ោង ១ និង​៣០​នាទី រំលងអាធ្រាត ថ្ងៃទី១០ ខែមេសា ឆ្នាំ​២០១៩ ។ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានឲ្យដឹងថា  ​កិច្ចការ​សម្រេច​ទៅបាន ដោយមាន​ការអនុញ្ញាត​ពី​លោក លី សុផាន់​ណា ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​សហការ​ពី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ព្រមទាំង​កម្លាំង​ប៉ុស្តិ៍នគរបាល​ដ្ឋា​ន​បឹង​កេងកង​។ បច្ចុប្បន្ន មនុស្ស និង​...
អង្គការណាតូ ដំឡើងធ្មុងដាក់រុស្ស៊ី ដើម្បីការពារអ៊ុយក្រែនជាកូនចៅ

អង្គការណាតូ ដំឡើងធ្មុងដាក់រុស្ស៊ី ដើម្បីការពារអ៊ុយក្រែនជាកូនចៅ

សង្គម និងកម្សាន្ត
កងកម្លាំងយោធារបស់អង្គការណាតូ និងកង កម្លាំងយោធារបស់ប្រទេសរុស្ស៊ី កំពុងប្រឈមមុខដាក់កាន់តែខ្លាំងនៅសមុទ្រខ្មៅ ដោយសារ តែជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ។ ការប្រឈមមុខខាងយោធារវាងអង្គការណាតូ និងរុស្ស៊ី បានកើតឡើងកាន់តែខ្លាំងនៅ សមុទ្រខ្មៅ ខណៈដែលអង្គការណាតូ បានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រខ្មៅ ហើយរុស្ស៊ីក៏បាន បញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រខ្មៅដែរ ។ លោក Kay Bailey អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការណាតូ បានឲ្យដឹងថា ការធ្វើ សមយុទ្ធយោធារបស់អង្គការនេះនៅសមុទ្រខ្មៅ ត្រូវបានធ្វើឡើងដើម្បីធានាពីស្ថេរភាពសន្តិ សុខដល់ប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសជាសមាជិកអង្គការណាតូផ្សេងទៀត ៕...