ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អំពើភេរវកម្មនៅស្រីលង្កា មិនមែនជាការសងសឹកលើការបាញ់សម្លាប់មនុស្សនៅនូវ៉ែលហ្សេឡង់ទេ

អំពើភេរវកម្មនៅស្រីលង្កា មិនមែនជាការសងសឹកលើការបាញ់សម្លាប់មនុស្សនៅនូវ៉ែលហ្សេឡង់ទេ

សង្គម និងកម្សាន្ត
លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីរបស់ប្រទេស នូវ៉ែលហ្សេឡង់ បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃពុធ ទី២៤ ខែមេសានេះថា ការវាយប្រហារភេរវកម្មសម្លាប់មនុស្ស៣២១នាក់នៅប្រទេសស្រីលង្កា មិនមានពាក់ព័ន្ធនឹងការបាញ់ប្រហារសម្លាប់មនុស្ស៥០នាក់នៅទីក្រុង Christchurch នូវ៉ែលហ្សេឡង់នោះទេ ។ សេចក្តីប្រកាសរបស់លោកស្រី Jacinda Ardern ត្រូវបានធ្វើឡើងក្រោយពីមានមតិមួយចំនួនបានលើកឡើងថា ការវាយប្រហារភេរវកម្មអត្តឃាតដោយបំផ្ទុះគ្រាប់បែកលើព្រះវិហារសាសនាគ្រិស្ត និងសណ្ឋាគារប្រណិតៗនៅប្រទេសស្រីលង្កា គឺក្រុមភេរវជនមានចេតនាចង់សងសឹកចំពោះក្រុមអ្នកកាន់សាសនាគ្រិស្ត ដែលបានបាញ់ប្រហារលើព្រះវិហារសាសនាអ៊ីស្លាម កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ នៅទីក្រុង Christchurch ប្រទេសនូវ៉ែលហ្សេឡង់ ដែលបានបណ្តាលឲ្យមនុស្ស៥០នាក់បានបាត់បង់ជីវិត ។ លោកស្រី Jacinda Ardern បានបញ្ជាក់ថា មន្ត្រីជំនាញផ្នែកស៊ើបអង្កេតនូវ៉ែលហ្សេឡង់ បានបញ្ជាក់ថា ការវាយប្រហារភេរវកម្មនៅប្រទ...
សម្តេច​តេ​ជោ​  ​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងរដ្ឋបាល​ និង​បទ​បញ្ញា​តិ​ទីផ្សារ​នៃ​ប្រទេស​ចិន

សម្តេច​តេ​ជោ​  ​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងរដ្ឋបាល​ និង​បទ​បញ្ញា​តិ​ទីផ្សារ​នៃ​ប្រទេស​ចិន

សង្គម និងកម្សាន្ត
​​ភ្នំពេញ​៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Qin​ Yizhi​ អនុរដ្ឋមន្ត្រី​ក្រសួងរដ្ឋបាល​ និង​បទ​បញ្ញា​តិ​ទីផ្សារ​នៃ​ប្រទេស​ចិន​ នៅ​ថ្ងៃ​អង្គារទី​២៣​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​។​ ​លោក​ Qin​ Yizhi​ បាន​ជម្រាប​ជូន​ សម្តេច​តេ​ជោ អំពី​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​ កម្ពុជា​-​ចិន​ គឺ​មាន​តាំងពី​ជាង​២០០០​ឆ្នាំ​ មក​ហើយ​ ដែល​បាន​ស្ថាបនា​ឡើង​ដោយ​បុព្វបុរស​នៃ​ប្រទេស​ទាំង​ពីរ​បន្សល់​ទុក​ឲ្យ​យើង​មក​ដល់​សព្វថ្ងៃ​។​ លើស​ពី​នេះ​ ប្រទេស​ទាំង​ពីរ​កំពុង​តែ​សប្បាយ​រីករាយ​ និង​ទទួល​បាន​ផ្លែផ្កា​យ៉ាង​ល្អ​ប្រសើរ​អំពី​ទំនាក់​ន​ង​ដូច​ជា​បងប្អូន​ ដែល​កំពុង​រីក​ចម្រើន​ដុះដាល​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​ ​លោក​ Qin​ បាន​បញ្ជាក់​ថា​ ជា​ភ័ព្វសំណាង​ណាស់​ដែល​ប្រទេស​យើង​ទាំង​ពីរ​ កម្ពុជា​-​ចិន​ បាន​ដាក់​ចេញ​នូវ​នយោបាយ​យ៉ាង​ត្រឹមត្រូ...
ចំនួនមនុស្សស្លាប់កើនឡើងដល់៣១០នាក់នៅស្រីលង្កា

ចំនួនមនុស្សស្លាប់កើនឡើងដល់៣១០នាក់នៅស្រីលង្កា

សង្គម និងកម្សាន្ត
គិតត្រឹមថ្ងៃអង្គារ ទី២៣ ខែមេសានេះ មនុស្សស្លាប់បានកើនឡើងដល់៣១០នាក់ហើយ ខណៈដែលមនុស្សប្រមាណជិត៥០០នាក់ បានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីការវាយប្រហារភេរវកម្មកាលពីថ្ងៃអាទិត្យ ទី២១ ខែមេសាដដែលនោះ ។ ប៉ូលីសប្រទេសស្រីលង្កា បានចាប់ខ្លួនជនសង្ស័យចំនួន៤០នាក់ហើយ ដោយជាប់ចោទពីបទពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសានេះ ។ ប្រមុខដឹកនាំរដ្ឋាភិបាលស្រីលង្កា បានទម្លាក់កំហុសទៅលើក្រុមចលនាអ៊ីស្លាមជ្រុលនិយម National Thowheeth Jama’ arth ដែលហៅកាត់ថា NTJ ជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្ម ដោយរួមគំនិតជាមួយបណ្តាញភេរវកម្មអន្តរជាតិ ៕...
លោកស្រី អ៊ុង សាន​ស៊ូ​ជី មក​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩-៣០ មេសា​នេះ

លោកស្រី អ៊ុង សាន​ស៊ូ​ជី មក​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩-៣០ មេសា​នេះ

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា លោកស្រី អ៊ុង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ប្រទេស​មី​យ៉ាន់​ម៉ារ ឬ​ប្រទេស​ភូមា នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩-៣០ ខែមេសា ឆ្នាំ​២០១៩​។ ​សម្តេចបានប្រកាសបែបនេះក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​(NUM) នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់​លោកស្រី អ៊ុង​សាន​ស៊ូ​ជី មកកាន់​ប្រទេស​កម្ពុជា ចាប់តាំងពី​លោកស្រី ឡើងកាន់តំណែង​កំពូល​របស់​ប្រទេស​ភូមា ចាប់តាំងពី​ឆ្នាំ​២០១៦​។​ លោកស្រី អ៊ុង​សាន​ស៊ូ​ជី ​កើត​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​១៩៤៥  ជា​កូន​របស់​វីរបុរស​ភូមា លោក អ៊ុង​សាន​។ លោកស្រី ជា​អតីត​ប្រធាន​គណបក្សប្រឆាំង នៅ​ប្រទេស​ភូមា បានក្លាយ​ជាទី​ប្រឹក្សា​រដ្ឋ ដែលជា​មេដឹកនាំ​កំពូល​របស់​ប្រទេស​ភូមា កាលពី​ឆ...
ប្រធានដែនជម្រកសត្វព្រៃភ្នំព្រិច ខេត្តមណ្ឌលគិរី សង្ស័យមានចំណែកជាមួយជនជាតិវៀតណាម ចូលកាប់ឈើដោយខុសច្បាប់

ប្រធានដែនជម្រកសត្វព្រៃភ្នំព្រិច ខេត្តមណ្ឌលគិរី សង្ស័យមានចំណែកជាមួយជនជាតិវៀតណាម ចូលកាប់ឈើដោយខុសច្បាប់

សង្គម និងកម្សាន្ត
មណ្ឌលគិរី ៖  បន្ទាប់ពីមន្ត្រីនគរបាលខេត្តមណ្ឌលគិរី បានឆ្មក់ចាប់ខ្លួនជនជាតិវៀតណាមពីរនាក់ និងខ្មែរ៨នាក់ ពីបទប្រមូលផល និងអនុផលព្រៃឈើ ដោយខុសច្បាប កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ។ លោក ហាន សុខន ប្រធានដែនជម្រកសត្វព្រៃភ្នំព្រិច ខេត្តមណ្ឌលគរី កំពុងតែស្ថិតក្នុងចំណុចសង្ស័យថា ជាអ្នកមានចំណែកក្នុងសកម្មភាពបើកដៃឲ្យកាប់បំផ្លាញព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ក្រោយពីនគរបាលខេត្ត បានចាប់ខ្លួនមនុស្ស១០នាក់ កំពុងធ្វើសកម្មភាពកាប់ និងប្រមូលឈើ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី រឹបអូសបានឈើហ៊ុបអារឡាំងរូចស្រេចជិត១០០០កំណាត់ ដែលត្រៀមដឹកឆ្លងដែនទៅលក់ក្នុងទឹកដីវៀតណាម។ ក្នុងប្រតិបត្តការនោះ សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យជាខ្មែរទាំង៨នាក់ មិនទាន់ស្អាល់អត្តសញ្ញាណនៅឡើយទេ ចំណែកបុរសវៀតណាមពីរនាក់ មានឈ្មោះ ង្វៀង ង៉ុកចូវ អាយុ៦០ឆ្នាំ និងឈ្មោះ ថាត់ យូ អាយុ៤២ឆ្នាំ ត្រូវនគរបាលប្រគល់ឲ្យមន្ត្រីនៃមន្...
សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ​​ចុះហត្ថលេខា​លើ​ កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួម​គ្នា​លើ​ផ្លូវរថភ្លើង​ (DMU)​ ​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ​

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ​​ចុះហត្ថលេខា​លើ​ កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួម​គ្នា​លើ​ផ្លូវរថភ្លើង​ (DMU)​ ​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ​

សង្គម និងកម្សាន្ត
​ភ្នំ​ពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួម​គ្នា​លើ​ការ​ដឹក​ជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​ និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង​ (DMU)​ ដែល​ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​ថៃ​ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​នា​ថ្ងៃ​ទី​២២​ ខែមេសា​ ថ្លែង​នៅ​ក្នុង​ពិធី​នេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​យុទ្ធសាស្ត្រ​ និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​ថៃ​ ក្នុង​កា​រត​ភ្ជាប់​ផ្លូវដែក​សារ​ជា​ថ្មី​ ក្រោយ​ពី​បាន​កាត់​ផ្តាច់​នៅ​ឆ្នាំ​១៩៧៣​ ដោយសារ​សង្គ្រាម​នៅ​កម្ពុជា​។​ ​កិច្ចប្រតិបត្តិការ​រួម​គ្នា​លើ​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​ តាម​ផ្លូវដែក​ និង​កា​រ...
រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំប្លង់មេអភិវឌ្ឍន៍ខេត្តកែប ទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់

រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំប្លង់មេអភិវឌ្ឍន៍ខេត្តកែប ទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់

សង្គម និងកម្សាន្ត
  លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួងទេសចរណ៍សិក្សា អំពីការរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍ខេត្តកែប ឱ្យក្លាយទៅជា «តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់» សំដៅទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្រេចរបស់រាជរដ្ឋាភិបាលធ្វើឡើងក្នុងកិច្ចប្រជុំ «គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកថោង ខុន បានបន្តថា ការអភិវឌ្ឍខេត្តកែបឱ្យក្លាយទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់នេះ គឺរាប់បញ្ចូលទាំងទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក៏ដូចជារមណីដ្ឋានទេសចរណ៍នានាផងដែរ ប៉ុន្ត...
ក្រសួងធនធានទឹក និងឧតុនិយម កម្ដៅនឹងកើនឡើងចាប់ពីរដល់៤០-៤១អង្សា

ក្រសួងធនធានទឹក និងឧតុនិយម កម្ដៅនឹងកើនឡើងចាប់ពីរដល់៤០-៤១អង្សា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ តាមការព្យាករណ៍ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា  ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ឃើញថា មកដល់ពេលនេះ បាតុភូត អ៊ែល នីណូ(Ei Nin) នៅតែមានឥទ្ធិពល និងបន្តគ្របដណ្តប់លើប្រមាណពាក់កណ្តាលនៃផែនដី។ សម្រាប់ដំបន់នៃប្រទេសកម្ពុជាយើង ក៍នៅតែបន្តទទួលរងឥទ្ធិពលនេះដែរ ដែលកត្តានេះបានធ្វើអោយសីតុណ្ហភាពជាអតិបរមានៅកម្ពុជាបន្តកើនឡើង ដែលអាចឈានដល់ ៤០-៤១ អង្សានៅក្នុងសប្តាហ៍នេះ។ លើសពីនេះ ស្ថានភាពភ្លៀងកាន់តែខ្សោយ ប៉ុន្តែបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់កើនឡើងញឹកញាប់ និងមានឥទ្ធិពលខ្លាំង។ដូចនេះ សូមបងប្អូនប្រជាពរដ្ឋគ្រប់ដំបន់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទាំងពីរនេះ៕...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឲ្យប្រតិបត្តិករត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឲ្យប្រតិបត្តិករត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ

សង្គម និងកម្សាន្ត
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ប្រតិបត្តិករទេសចរណ៍ និងអាជីវករទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការផ្តល់សេវាកម្មទេសចរណ៍នានា ប្រកបដោយគុណភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ។ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍បែបនេះក្នុងពិធី ជួបសំណេះសំណាល ជាមួយក្រុមហ៊ុនរៀបចំតង់ទេសចរណ៍កម្រិតស្តង់ដាអន្តរជាតិ និងផ្ទះស្នាក់សហគមន៍ នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។ ក្នុងឱកាសទស្សនកិច្ចនៅប្រាសាទបន្ទាយឆ្មារនោះ លោកបណ្ឌិត ថោង ខុន បានកោតសរសើរចំពោះក្រុមអភិរក្ស ដែលបានខិតខំថែរក្សាការពារ និងជួសជុលប្រាសាទនេះយ៉ាងសកម្ម ប្រកបដោយបច្ចេកទេសជំនាញផ្នែកបុរាណវិទ្យា។ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យប្រតិបត្តិករទេសចរណ៍ និងអាជីវករទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចំពោះទេសចរអន្តរជាតិ និងគិតគូរយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានដល់ទេសចរជាតិកាន់តែច្រើន ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរក៏មានចំណ...
លោក វណ្ណ​ សុខហេង បន្តជាប់ឆ្នោតជា ប្រធានសាខា(SME)ប្រចាំក្រុងព្រះសីហនុអាណត្តិទី២នេះ

លោក វណ្ណ​ សុខហេង បន្តជាប់ឆ្នោតជា ប្រធានសាខា(SME)ប្រចាំក្រុងព្រះសីហនុអាណត្តិទី២នេះ

សង្គម និងកម្សាន្ត
  លោក វណ្ណ​ សុខហេង ប្រធានសម្ព័ន្ធសមាាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាប្រចាំក្រុង សីហនុ ដែលត្រូវបានតំណាងវិស័យឯកជន​ បោះឆ្នោតគាំទ្រជាប់ជា​ ប្រធានសភាពាណិជ្ជកម្មប្រចាំក្រុងព្រះសីហនុ ។ ការបោះឆ្នោតធ្វើឡើងនៅថ្ងៃទី២១ មេសាឆ្នាំ២០១៩ នេះ ដោយការឈរឈ្មោះជាបេក្ខភាពជាច្រើនរូប និងបានប្តេជ្ញាចិត្តរៀងខ្លួនដល់អ្នកគាំទ្រផងដែរ។ ទំបំផុត លោក វណ្ណ សុខហេង នៅតែមានសក្តានុពល ដោយទទួលបានគាំទ្រពីសមាជិករបស់ខ្លួនហើយនេះគឺជាជោគជ័យថ្មីមួយទៀត​ ក្នុងការដឹកនាំ​បម្រេីវិស័យឯកជន​ អោយឆ្ពោះទៅរកការអភិវឌ្ឍនប្រកបដោយនិរន្តរភាព​ ក្នុងន័យរួមគ្នាដេីម្បីការរីកចម្រេីន​ ។ ២...