មន្រ្តីនគរបាលក្រសួងមហាផ្ទៃ បានវាយយុវជនម្នាក់ដើម្បីគៀបស៊ីនៅពេលយប់ តុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងសងសំណង១ម៉ឺនដុល្លារ
(ភ្នំពេញ)៖ លោក លាង សំណាត់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានបើកសវនាការ និងប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ សុន ពិសាល ជាមន្ត្រីនគរបាលក្រសួួងមហាផ្ទៃ មានតួនាទីនាយរងផ្នែកបន្ទប់ពិសោធន៍ នៃនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត ដាក់ពន្ធនាគារ២ឆ្នាំ តែអនុវត្តទោសក្នុងគុក១ឆ្នាំ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។
សូមបញ្ជាក់ថា អតីតមន្រ្តីនគរបាលរូបនេះ រួមជាមួយបក្ខពួកមួយចំនួនទៀត បានធ្វើសកម្មភាពចាប់វាយជនរងគ្រោះឈ្មោះអុឹម បញ្ញា ភេទប្រុស អាយុ២៤ឆ្មាំ នៅពេលយប់ ដើម្បីគៀបស៊ី ដោយពួកគេតាំងខ្លួនជាក្រុមសមត្ថកិច្ច បង្ក្រាបមុខសញ្ញា ។ ប៉ុន្តែនៅទីបំផុត ត្រូវជាប់ខ្នោះ និងដេកគុកខ្លួនឯងទៅវិញ ។
ជនជាប់ចោទឈ្មោះ សុន ពិសាល ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។
គួររំលឹកថា មន្ត្រ...







