ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ ពាក់ពន័្ធជួយអន្តរាគមន៍ ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ និង​ជីក​អណ្តូង​បន្ថែម​

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ ពាក់ពន័្ធជួយអន្តរាគមន៍ ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ និង​ជីក​អណ្តូង​បន្ថែម​

សង្គម និងកម្សាន្ត
ខេត្តកណ្តាល៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវឲ្យអាជ្ញាធរតាម​បណ្តា​ខេត្ត ដែល​កំពុង​ខ្វះខាត​ទឹក ប្រើប្រាស់ត្រូវរក​វិធី​ដោះស្រាយ មិនត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ណាមួយ ដែល​គ្មាន​ប្រភពទឹក ខ្វះ​ទឹក​​ប្រើប្រាស់នោះទេ ត្រូវមានរថយន្ត​ដឹក​ទឹក ទៅកាន់​តំបន់​ទាំងនោះ ហើយ​ត្រូវ​ជំរុញ​ការជីក​អណ្តូង​បន្ថែម​។​ ​ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់ថា ​គ្រប់​ខេត្ត​ទាំងអស់ ត្រូវ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ផ្អាក​ឈប់​ធ្វើស្រែ​ប្រាំង​តទៅទៀត បន្ទាប់ពី​ការ​ច្រូតកាត់រួចរាល់​ហើយ ព្រោះ​ដោយសារ​ខ្វះ​ទឹក ស្រូវ​ក៏​មិនទាន់​ចេញ រីឯ​ទឹក​ក៏​ខ្វះ​ប្រើ​។ ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​។​ ​សូម​រម្លឹកថា ចាប់ពី​ដើមខែ​កុម្ភៈ​នេះ កង្វះទឹកស្អាត​ប្រើប្រាស់ បាន​កើតឡើង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។ ចាប់តាំងពី​ថ្ងៃទី​១២ ខែកុម្ភៈ អាជ្ញាធរ​ខេត្តកោះកុង បាន​ដឹក​ទ...
ឥណ្ឌា និងប៉ាគិស្ថាន គម្រាមគ្នាទៅវិញទៅមកក្នុងរឿងភេរវកម្ម

ឥណ្ឌា និងប៉ាគិស្ថាន គម្រាមគ្នាទៅវិញទៅមកក្នុងរឿងភេរវកម្ម

សង្គម និងកម្សាន្ត
អំពើហិង្សាក្នុងការវាយប្រហារភេរវកម្មនៅតំបន់ កាស្មៀរ ដែលជាតំបន់ព្រំដែនជាប់គ្នារវាងប្រទេសឥណ្ឌា និងប៉ាគិស្ថាន ចាប់តាំងពីដើមសប្តាហ៍នេះ បានឆក់យកជីវិតមនុស្សរាប់សិបនាក់ ហើយភាពតានតឹងបានកើតឡើងរបស់ឥណ្ឌា និងប៉ាគិស្ថាន ។ មេដឹកនាំឥណ្ឌា បានព្រមានប៉ាគិស្ថានដោយចោទប្រកាន់ថា ប៉ាគិស្ថានចិញ្ចឹមក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយម Jaish-e-Mohammed ដែលមានមូលដ្ឋាននៅប៉ាគិស្ថាន ហើយមេដឹកនាំរបស់ប៉ាគិស្ថានក៏បានព្រមានឥណ្ឌាវិញដែរ ទាក់ទិននឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាប់លាស់ ។ ភាពតានតឹងរវាងឥណ្ឌា និងប៉ាគិស្ថាន បានកើតឡើងនៅចំពេលដែលរជ្ជទាយាទរបស់ប្រទេសអារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានយាងទៅដល់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ចពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ៕  ...
ឆ្នាំ២០១៩ នេះកម្ពុជាសល់ស្រូវរហូតដល់៦លានតោន

ឆ្នាំ២០១៩ នេះកម្ពុជាសល់ស្រូវរហូតដល់៦លានតោន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  មានប្រសាសន៍ឲ្យដឹងថា ឆ្នាំ២០១៩នេះ កម្ពុជាសល់ស្រូវរហូតដល់៦លានតោន។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា គោលដៅនៃការនាំចេញអង្ករឲ្យបាន១លានតោនក្នុងមួយឆ្នាំនោះ កម្ពុជាមិនទាន់សម្រេចបាននៅឡើយព្រោះយើងមានដៃគូដ៏ខ្លាំងក្លាពីប្រទេសជិតខាងរួមមានថៃ និងវៀតណាមជាដើម។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ កម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ គឺមកពីរោងចក្រសហគ្រាសក្នុងស្...
រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំទាក់ទាញអ្នកវិនិយោគមកវិនិយោគទាំងវិស័យកសិកម្ម និងឧស្សាហកម្ម

រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំទាក់ទាញអ្នកវិនិយោគមកវិនិយោគទាំងវិស័យកសិកម្ម និងឧស្សាហកម្ម

សង្គម និងកម្សាន្ត
​​ ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន័ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំទាក់ទាញអ្នកវិនិយោគមកវិនិយោគទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ដើម្បីបង្កើតផលិតផលឲ្យកាន់តែច្រើនសម្រាប់នាំចេញ និងបង្កើនការងារជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន  បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើអ្វីៗគ្រប់យ៉ាង និងគ្រប់វិស័យដើម្បីជំរុញសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនទៅមុខបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។ សូមបញ្ជាក់ថា កម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម...
ជនសង្ស័យ ១៦ នាក់ស្លាប់ ក្នុងការវាយឆ្មក់ពីកងកម្លាំងសន្តិសុខរដ្ឋាភិបាលអេហ្ស៊ីប

ជនសង្ស័យ ១៦ នាក់ស្លាប់ ក្នុងការវាយឆ្មក់ពីកងកម្លាំងសន្តិសុខរដ្ឋាភិបាលអេហ្ស៊ីប

សង្គម និងកម្សាន្ត
នាយទាហានរដ្ឋាភិបាលអេហ្ស៊ីប បានឲ្យដឹងថា ការវាយឆ្មក់ទៅលើទីតាំងរបស់ជនសង្ស័យថា ជាក្រុមសកម្មប្រយុទ្ធអីុស្លាមជ្រុលនិយម ត្រូវបានធ្វើឡើងពីរកន្លែង គឺទីមួយ នៅស្រុក Obeidat district of Arish សម្លាប់ជនសង្ស័យ៦នាក់ និងកន្លែងមួយទៀតនៅស្រុក Abu Eita district សម្លាប់ជនសង្ស័យ១០នាក់ ។ កងកម្លាំងសន្តិសុខរបស់ ប្រទេសអេហ្ស៊ីប បានប៉ះប្រយុទ្ធគ្នាទ្រង់ទ្រាយធំជាមួយក្រុមខ្មាន់កាំភ្លើង ដែលត្រូវបានសង្ស័យ ថា ជាក្រុមសកម្មប្រយុទ្ធអុីស្លាមជ្រុលនិយម ។ ប្រភពដដែលបានបន្តថា ការប៉ះទង្គិចគ្នាដោយអាវុធនេះ កងកម្លាំងសន្តិសុខអេហ្ស៊ីប បានបាញ់សម្លាប់ជនសង្ស័យចំនួន១៦នាក់ និងជនសង្ស័យមួយចំនួនទៀតបានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាដោយអាវុធនេះ ៕...
បុណ្យ​មាឃបូជា ថ្ងៃទី​១៩​កុម្ភៈ​នេះ គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់មនុស្ស ៦​នាក់ និង​របួស ២០​នាក់​

បុណ្យ​មាឃបូជា ថ្ងៃទី​១៩​កុម្ភៈ​នេះ គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់មនុស្ស ៦​នាក់ និង​របួស ២០​នាក់​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ របាយការណ៍​ប្រចាំថ្ងៃ​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ថ្ងៃបុណ្យ​មាឃបូជា​ថ្ងៃទី​១៩ ខែកុម្ភៈ​នេះ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ១៣​លើក បណ្តាល​ឲ្យ​ស្លាប់មនុស្ស ៦​នាក់ និង​របួស ២០​នាក់​។ មូលហេតុ​គ្រោះថ្នាក់ នៅថ្ងៃនេះ បង្កឡើង​ច្រើនជាងគេ ដោយសារ​ការបើកបរ​ ល្មើស​ល្បឿន​កំណត់ បើកបរ​មិន​គោរព​សិទ្ធិ និង​កត្តា​យានជំនិះ​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ៦​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃនេះ មាន ៤​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព ទាំង ៤​នាក់​៕...
សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​​រៀបចំ​ឲ្យ​មាន​ក្រុម​មេធាវី​ផ្ទាល់​របស់​សម្តេច ដើម្បី​ជួយ​ការពារក្តីដល់​ស្ត្រី​ក្រីក្រ

សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​​រៀបចំ​ឲ្យ​មាន​ក្រុម​មេធាវី​ផ្ទាល់​របស់​សម្តេច ដើម្បី​ជួយ​ការពារក្តីដល់​ស្ត្រី​ក្រីក្រ

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ទីបំផុត សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ថា នឹង​រៀបចំ​ឲ្យ​មាន​ក្រុម​មេធាវី​ផ្ទាល់​របស់​សម្តេច ដើម្បី​ជួយ​ការពារ​ស្ត្រី​ក្រីក្រ ទទួលបាន​ទទួល​ការកាត់ក្តី​បាន​លឿន ជៀសវាង​ការឃុំខ្លួន​លើស​ពេលវេលា​។ ក្នុងនោះ សម្ដេច​តេ​ជោ គ្រោង​ជ្រើសរើស​មេធាវី ជា​សមាជិក​ប្រមាណ ៥០​នាក់ ដែល​អាចបែងចែក ២​នាក់ ប្រចាំខេត្ត​នីមួយៗ​។ កិច្ចការពារ​ក្តី​នេះ មិន​កំណត់​ការពារ​ឲ្យតែ​ស្ត្រី​នោះទេ ប៉ុន្តែ​ការពារ​ករណី​ផ្សេងៗទៀត ដែល​ធ្វើយ៉ាងណា ជួយ​ឲ្យ​សង្គម និង​ប្រជាពលរដ្ឋ​ខ្មែរ មាន​យុត្តិធម៌ អនុវត្តតាម​នីតិរដ្ឋ​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ដូច្នេះ ក្នុងពេល​សម្តេច ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ម៉ាត់​ធ្យូ អែន​តូ​នី ថា​យ៍​ល័​រ (Matthew Anthony Tayler) ប្រធាន​ក្រុមហ៊ុន​ច្បាប់ ដន ម៉ូ​រី​ស អិ​ល​អិ​ល​ភី (Duane Morris LLP) ដែលជា​ក្រុមហ៊ុន​ច្បាប់​អាមេរិក កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​...
កម្ពុជា​ត្រូវការកម្លាំង​បោសសម្អាត​មីន​ជាង​ ២ពាន់​នាក់​បន្ថែមទៀត ​

កម្ពុជា​ត្រូវការកម្លាំង​បោសសម្អាត​មីន​ជាង​ ២ពាន់​នាក់​បន្ថែមទៀត ​

សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានលើកឡើងថា កម្ពុជាត្រូវការកងកម្លាំងបោសសម្អាតមីនបន្ថែមចំនួនជាង ២ ០០០នាក់ ដើម្បីពន្លឿនការបោសសម្អាតមីនឲ្យអស់តាមផែនការកំណត់ នៅឆ្នាំ២០២៥។ លោកព្រំ សុភមង្គល បានង្លែងបែបនេះ នៅក្នុងកិច្ចប្រជុំវិស័យសកម្មភាពមីននៅសាលាខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៩។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធពីផែនការយុទ្ធសាស្ត្រជាតិវិស័យសកម្មភាពមីន និងធ្វើសេចក្តីរាយការណ៍ពីលទ្ធផល និងផែនការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីពីសង្គ្រាម ។ សូមបញ្ជាក់ថា ​បច្ចុប្បន្ននេះ មន្ត្រី ​និង​បុគ្គលិក​កំពុង​បម្រើ​ការងារនៅមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជាមាន​ប្រមាណ ១ ៨០០​នាក់ និង​មាន​ជន​ពលី​ ពិការ មរណៈ និងចូលនិវត្តន៍ចំនួនជិត ៤០០នាក់៕...
សម្ភោធដាក់ឲ្យប្រើប្រាស់អគារថ្មីនៃសាខា​ធនាគារជាតិ​នៃ​កម្ពុជាខេត្តស្វាយរៀង

សម្ភោធដាក់ឲ្យប្រើប្រាស់អគារថ្មីនៃសាខា​ធនាគារជាតិ​នៃ​កម្ពុជាខេត្តស្វាយរៀង

សង្គម និងកម្សាន្ត
ស្វាយរៀង៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ម៉ែន វិបុល អភិបាលខេត្ត លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ចើញជាអធិបតីពិធីសម្ពោធអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។ លោក ជា ចាន់តូ បានមានប្រសាសន៍ថា អគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ​ខេត្តស្វាយយរៀងថ្មីនេះ នឹងផ្តល់នូវ​សារសំខាន់​ថ្មីមួយ​ទៀត​ សម្រាប់​បម្រើ​លើ​វិស័យ​ធនាគារជាតិ​នៅ​កម្ពុជា​ពិសេសសម្រាប់ទឹកដីខេត្តស្វាយរៀង ទាំងមូលឲ្យទទួលបានការរីកចម្រើន និងមានការអភិវឌ្ឍថ្មីៗបន្ថែមទៀត។ ការសាងសង់អគារថ្មីនេះគឺ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើននៃ វិស័យសេដ្ឋកិច្ចរបស់ខេត្ត និងតម្រូវការចាំបាច់ក្នុងការគ្រប់គ្រង និងសម្របសម្រួលប្រតិបត្តិការរូបិយវត្ថុ ក៏ដូចជាការជំរុញការលើកកម្ពស់ប្រាក់រៀល ឱ្យកាន់ទូលំទូលាយថែមទៀត។ លោកបានបន្ថែមថា សមិទ្ធផលថ្មីនេះមិនត្រឹមតែបង្ហាញពី ការអភិវឌ្ឍរីកចម្រើនក្នុងធនាគារ ខេត្ត...
កែវ តារាភព មានមហិច្ចតាស្នងតំណែង កែវ សារ៉ាត់ ប៉ុន្តែគ្មានវាសនាសាងភាពល្បីល្បាញលើវិថីសិល្បៈ

កែវ តារាភព មានមហិច្ចតាស្នងតំណែង កែវ សារ៉ាត់ ប៉ុន្តែគ្មានវាសនាសាងភាពល្បីល្បាញលើវិថីសិល្បៈ

សង្គម និងកម្សាន្ត
តារាចម្រៀងមាន ដើមកំណើត មកពីខេត្តបាត់ដំបង ដែលមានឈាមជ័រ ជាអ្នកសិល្បៈ និងជាក្មួយបង្កើត លោក កែវ សារ៉ាត់ នោះ បានអះអាងថា រូបគេជាក្មួយបង្កើត របស់ អ្នកចម្រៀងល្បីឈ្មោះ កែវ សារ៉ាត់ ដែលបានស្លាប់ នៅលើទឹកដីសហរដ្ឋអាមេរិក ។ ដោយស្រឡាញ់វិថីសិល្បៈ ចូលប្រឡូកក្នុងវិស័យសិល្បៈ មួយរយៈនិងមានមហិច្ចតា ចង់ស្នងតំណែងពីពូរបស់លោក ប៉ុន្តែជាអកុសលគ្មានវាសនាទៅវិញ ។ លោក កែវ តារាភព អាយុ ២៦ឆ្នាំ បានហក់ចូលប្រឡូក នៅក្នុងវិស័យសិល្បៈ នៅឆ្នាំ២០១០នេះ នៅក្នុង ផលិតកម្មរស្មីស្ទឹងសង្កែ និងផលិតកម្ម ស្វាងតារា ដោយច្រៀងបានចំនួន ៤បទ ដែលសុទ្ធជាប្រភេទបទមនោសញ្ចោតនា។ មុនចូលច្រៀងឱ្យផលិតកម្ម គេធ្លាប់បានហាត់រៀនជាមួយគ្រូជនជាតិខ្មែរ និងជនជាតិបារាំង ដែលបើកសាលា បង្ហាត់ភ្លេងនៅឯស្រុកកំណើតរបស់គេនាភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ពេលចូលវិស័យសិល្បៈគ្រានោះមានការហាត់ច្រៀង គេទទួលបានការកោតសរសើរពីគ្រូៗថា គេច្រៀងពីរោះទាំងបទសម័យ ទាំងបទបុរាណ ។ ត...