ពលរដ្ឋទទូចស្នើសុំឱ្យអេស៊ីយូនិងអគ្គគយបើកការស៊ើបអង្គេតអំពើពុករលួយរបស់លោក ម៉ៅ សាន់សូណា អនុគយកោះកុង
កោះកុងៈ អនុប្រធានសាខាគយ និងរដ្ឋាករខែត្រកោះកុងត្រូវបាន អាជីវករអ្នករកស៊ីដឹកអ៊ីវ៉ាន់នាំគ្នាបញ្ចេញឯកសារឲ្យ អ្នកកា
សែតដោយ លោកអនុប្រធានគយរូបនេះ ទាមទារប្រាក់ពួកគាត់ច្រើនលើសលប់ពេក។ រឿងរ៉ាវនេះកើតមានឡើងនៅចំណុចផ្លូវជាតិលេខ៤៨ ស្ថិតក្នុង ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខែត្រកោះកុង។
អ្នករកស៊ីដឹកទំនិញទាំងនោះលើកឡើងថា ពួកគាត់ស៊ីឈ្នួលដឹកទំនិញនិងគ្រឿងសមុទ្រឱ្យគេបន្តិចបន្តួចសោះបែរជាមន្ត្រី
គយរូបនោះទាមទារប្រាក់ច្រើនហួសកម្រិតដោយគិតមួយជើងពីរម៉ឺនរៀល។ បើឲ្យតែ១៥០០០រៀលក៏មន្ត្រីរូបនោះមិនព្រមយកដែរ។
ការបង្ហាញពីភាពមិនប្រក្រតី នៃការប្រមូលពន្ធរបស់មន្ត្រីរូបនេះ បានបែកធ្លាយដោយសារតែលោក ម៉ៅ សាន់សូណា អនុប្រ
ធានសាខាគយ និងរដ្ឋាករ ខែត្រកោះកុង បានចាប់រយន្ត១គ្រឿងដែលបានដឹកទំនិញមួយចំនួន ហើយទារលុយពីប្រជាពលរដ្ឋចំនួន១៥០០ដុល្លារអាម៉េរិក ដោយសន្យាថា នឹងដោះលែងរថយន្តដឹកទំនិញនោះមកវិញ។ ពួកគាត់ទទូចស្នើសុំឱ្យ អង្គភាពប្រឆាំងអំពើពុករល...








