ពាណិជ្ជករប្រមាណជិត៣០ក្រុមហ៊ុនបានបញ្ចប់ទស្សនកិច្ចនិងពាណិជ្ជកម្ម៤ថ្ងៃនៅខេត្តគ័ងទុងប្រទេសចិន
ក្រុមពាណិជ្ជករកម្ពុជាប្រមាណជិត ៣០ក្រុមហ៊ុន ដែលដឹកនាំ ដោយលោក ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានរៀបចំជំនួបពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្មមួយធ្វើឡើងនៅខេត្តគ័ងទុងប្រទេសចិន រយៈពេល៤ថ្ងៃពីថ្ងៃទី ២ដល់ថ្ងៃទី៦ ខែកញ្ញា ដែលទស្សនកិច្ចនេះបានបញ្ចប់ជាផ្លូវការហើយនៅថ្ងៃទី៥ខែកញ្ញានេះ។
លោក ភារម្យ វិចិត្តដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា ក្លឹបពាណិជ្ជករកម្ពុជាយើងបានបញ្ចប់ទស្សនកិច្ចពាណិជ្ជកម្មរយៈបេល៤ ថ្ងៃនេះបានផ្តល់ឱកាសដល់សមជិកយើងបានច្រើនដូចជាបានទៅមើលការរីកចម្រើននៅប្រទេសកម្ពុជាហើយសមាប់អ្នកវវិនិយោគដែលមិនទាន់ទៅលេងសុំទៅលេងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ទៀតថា ក្លឹបពាណិជ្ជករយើងប្រមូលផ្តុំពាណិជ្ជករ ដែលមានបងពិសោធន៍លើសពី៥ឆ្នាំឡើង ដែលគ្រប់សមាជិកសុទ្ធតែជាក្រុម...







