លោកភារម្យ វិចិត្រដារ៉ា ថា៖ លំហូរវិនិយោគទុបរទេសនៅតែមានសន្ទុះកើនឡើងនៅចុងឆ្នាំ២០១៩នេះ
ភ្នំពេញ៖ អ្នកវិនិយោគវិស័យអចនទ្រព្យ និងដីធ្លីបានអះអាងថា ចុងឆ្នាំ២០១៩នេះ លំហូរវិនិយោគទុនពីបរទេសនៅតែតមានសន្ទុះកើនឡើង ខណៈរដ្ឋាភិបាលបានផ្តល់បរិយាកាសល្អដល់ការវិនិយោគ។
លោក ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ECCRealty បានបញ្ជាក់ថា តាមពិតក្នុងនាមក្លឹបពាណិជ្ជករកម្ពុជាមើលឃើញថា នៅចុងឆ្នាំ២០១៩នេះវិស័យអចលនទ្រព្យនៅតែមានសន្ទុះបន្តកើនឡើងកាន់តែច្រើន ជាពិសេសអ្នកវិនិយោគចិន ដែលសព្វថ្ងៃនេះបានបោះទុននៅតាមបណ្តាខេត្ត ដែលមានសក្តានុពលមួយចំនូន ហើយមិនត្រឹមតែវិនិយោគនៅរាជធានីភ្នំពេញនិងកំពង់សោមនោះទេ។
លោកបានមានប្រសាសន៍ទៀតថា ការវិនិយោគចិនផ្តោតលើការសាងសង់អគារខ្ពស់ៗ នៅរាជធានីភ្នំពេញ ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ អ្នកវិនិយោគិនចិនបានផ្តោតលើវិស័យកសិកម្ម គ្រឿងបង្គ...








