ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

កំណើនអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញបង្ហាញពីការអភិវឌ្ឍន៍ទីក្រុងនិងសេដ្ឋកិច្ចជាតិ

កំណើនអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញបង្ហាញពីការអភិវឌ្ឍន៍ទីក្រុងនិងសេដ្ឋកិច្ចជាតិ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យមានសុទិដ្ឋិនិយមថា ជាង១ទស្សវត្តកន្លងនេះរាជធានីភ្នំពេញបានក្លាយជាទីក្រុងមួយមានការអភិវឌ្ឍន៍ឈានឡើងលើគ្រប់វិស័យ មានសំណង់អគារខ្ពស់ៗតែម្តងបានរីកលូតលាស់កាន់តែច្រើននៅចំកណ្តាលក្រុងដែលជាប៉ូលសេដ្ឋកិច្ច។ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានលកឡើងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានការរីកចម្រើនច្រើនលើវិស័យអចលនទ្រព្យហើយមានសំណង់អគារខ្ពស់ៗកំពុងតែរីកលូតលាស់យ៉ាងច្រើននៅរាជធានីភ្នំពេញ ។​ ចំណែកនៅជាយក្រុងវិញក៏មានការអភិវឌ្ឍន៍ជឿនលឿនជាមួយនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អស្ទើរគ្រប់ទីកន្លែង។ ប្រជាពលរដ្ឋបាននិយាយថា បើគិតចាប់ពី១០ឆ្នាំទៅមុខទៀតនៅកណ្តាលទីក្រុងនឹងមានអគារខ្ពស់ ខុនដូរមិនចាញ់ប្រទេសក្នុងតំបន់នោះទេ ហើយការរីកចម្រើនបានមកពីកម្ពុជារាជរដ្ឋាភិបាលផ្តល់ឱកាសច្រើនដល់អ្នកវិនិយោគ។ បើធៀបកាលពីជិត២០ឆ្នាំមុននៅទីក្រុងភ្នំពេញមិនមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនោះទេ ប៉ុន...
កម្ពុជា-កូរ៉េ ប្រកាសនីយបត្រតក្កកម្ម សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចរួមនៃប្រទេសទាំងពីរ

កម្ពុជា-កូរ៉េ ប្រកាសនីយបត្រតក្កកម្ម សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចរួមនៃប្រទេសទាំងពីរ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖  កម្ពុជា-កូរ៉េ ចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នា ក្នុងការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម សម្រាប់ជាផលប្រយោជន៍រួមផ្នែកសេដ្ឋកិច្ច រវាងទាំងពីរ តាមរយៈការជម្រុញវិស័យវិនិយោគ ការផ្លាស់ប្ដូរបទពិសោធន៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការបច្ចេកវិទ្យាជាដេីម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ។ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មជាមួយ បានលើកឡើងនៅក្នុងកិច្ច ប្រជុំកំរិតខ្ពស់ ស្តីពីកិច្ចសហប្រតិបត្តិការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម (Patent) ជាមួយ លោកបណ្ឌិត Park Wonjoo ស្នងការអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសកូរ៉េ ។ ចំពោះការចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នា រវាងភាគីទាំងពីរបានបង្ហាញនូវលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ហេីយឈានដល់ពិធីចុះហត្ថលេខា សម្រាប់ជាផលប្រយោជន៍រួម លើផ្នែកសេដ្ឋកិច្ច រវាងកម្ពុជា-កូរ៉េ តាមរយៈការជម្រុញវិស័យវិនិយោគ ការផ្លាស់ប្ដូរបទពិសោធន៍ ក...
កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី ក្នុងទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក

កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី ក្នុងទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
   ភ្នំពេញ៖ កម្ពុជាទទួលបានគម្រោងវិនិយោគទុន ដែលសម្រេចផ្តល់វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា មានចំនួនប្រមាណ ១៥៣គម្រោង ដែលជាគម្រោងវិនិយោគថ្មី មានទំហំទឹកប្រាក់សរុបជាង ៤៦២២ លានដុល្លារអាមេរិក ។ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមខែមិថុនា ដើមឆ្នាំ២០១៩ នេះ បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ១៥៣ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤៦២២ លានដុល្លារ ក្នុងសម្រាប់គម្រោងវិនិយោគថ្មី ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១០០គម្រោង ដែលត្រូវការកំលាំងពលកម្មចូលបម្រើការងារជាង ១៤ម៉ឺនកន្លែង ។ គម្រោងវិនិយោគខាងលើ សម្រាប់ការវិនិយោគលើវិស័យកសិកម្ម បានបោះទុនវិនិយោគក្នុងទំហំទឹក ៣១ លានដុល្លាអាមេរិក, វិស័យឧស្សាហកម្ម មានទំហំទឹកប្រាក់ ៤៤៨ លានដុល្លាអាមេរិក, វិស័យសេវាកម្ម មានទឹកប្រាក់ ៤៦៨ លានដុល្លារ និងការវិនិយោគនៅលើវិស័យទេសចរ មា...
លោក ភារម្យ វិចិត្រដារ៉ាថា ចុងឆ្នាំ២០១៩នេះលំហូរ​វិនិយោគ​​ទុនពីបរទេស​​​​នៅតែបន្ត​​មាន​​សន្ទុះ​​កើន​ឡើង​​​​​​​

លោក ភារម្យ វិចិត្រដារ៉ាថា ចុងឆ្នាំ២០១៩នេះលំហូរ​វិនិយោគ​​ទុនពីបរទេស​​​​នៅតែបន្ត​​មាន​​សន្ទុះ​​កើន​ឡើង​​​​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ចុងឆ្នាំ២០១៩​​នេះអ្នក​វិនិយោគដីធ្លីនៅតែអះអាង​​​​​​​​ថា លំហូរ​វិនិយោគ​​ទុនពីបរទេស​​នៅតែបន្ត​​មានសន្ទុះ​​កើន​ឡើង​​​​​​​ ខណៈ​​រដ្ឋាភិបាល​បានផ្តល់​បរិយាកាសល្អ​​​​​​ដល់​ការវិនិយោគ។​​ លោក ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹប​ពាណិជ្ជករ​កម្ពុជា​(ECC​)បាន​មានប្រសាសន៍​​បញ្ជាក់​ថា ​​តាមពិតក្នុងនាមក្លឹបពាណិជ្ជករកម្ពុជាមើលឃើញថា នៅចុងឆ្នាំ២០១៩​នេះវិស័យអចលនទ្រព្យ​នៅតែមាន​សន្ទុះនៅតែបន្ត​​​កើន​ឡើងកាន់តែច្រើន ជាពិសេស​អ្នក​វិនិយោគចិន​​ ដែល​សព្វថ្ងៃនេះ​បាន​បោះទុន​​ទៅតាម​បណ្តាខេត្ត​ ដែល​មានសក្តានុពលមួយ​ចំនូន​ ហើយ​​​មិនត្រឹមតែវិនិយោគនៅលើរាជធានីភ្នំពេញនិងកំពង់សោមនោះទេ​​​​។​ ​​លោក​បា​នមានប្រសាសន៍ទៀតថា តាមបទពិសោធន៍​​ការវិនិយោគចិន​​កន្លងទៅ​​​​​​ផ្តោតលើ​ការសាងសង់​​​អគារ​​​ខ្ពស់ៗ នៅរាជ​​​ធានី​​ភ្នំពេញ​​​ ប៉ុន្តែមួយរយៈចុងក្រោយ​នេះ ​​​​​អ្នកវិនិយោគិនចិន​​​​​​បាន​ផ្តោត​លើវិស័យ​កសិកម្ម គ្រឿងបង្គំ ប្រព័ន្ធអេឡិចត្រូនិក​​​...
២ឆ្នាំទៀត​វិស័យអចលនទ្រព្យកម្ពុជា​​នៅតែមាន​កំណើន​និង​​​​​​បន្តមានភាពរឹងមាំ​​​

២ឆ្នាំទៀត​វិស័យអចលនទ្រព្យកម្ពុជា​​នៅតែមាន​កំណើន​និង​​​​​​បន្តមានភាពរឹងមាំ​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកជំនាញអលនទ្រព្យ​បាន​​អះអាងថា រយៈពេលើ​​​២ឆ្នាំទៀត​វិស័យអចលនទ្រព្យនៅក្នុងប្រទេស​​​​កម្ពុជា​​​​​នៅតែមាន​កំណើន​និង​​​​​​បន្តមានភាពរឹងមាំ ដោយសារតែកម្ពុជាជា​​មាន​សក្តានុពល​ចំពោះ​​ការអភិវឌ្ឍ។​ ​​​លោក សោម កែវម៉ាលីដា ​​​​​ អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យ​កម្ពុជាបាន​ថ្លែងបញ្ជាក់ថា ​​វិស័យ​អលនទ្រព្យ​នៅប្រទេសកម្ពុជាថ្វីបើ​មានសន្ទុះខ្លាំងក៏ពិតមែន​ប៉ុន្តែវិស័យ​នេះនៅ​​​រយៈ​​​ពេលពី២ទៅ៥ឆ្នាំទៀត​វិស័យ​នេះនៅ តែល្អប្រសើរ​និង​មាន​វឌ្ឍនភាពជាបន្តបន្ទាប់ ដោយសារ​​​តែ​​​មាន​ការវិនិយោគច្រើន​ពីក្រៅប្រទេ​ស​​​ជាពិសេសនោះគឺអ្នកវិនិយោគិនចិន​សម្រុក​ចូលខ្លាំងតែម្តង។​ លោក​បានលើក​​ទៀតថា​​ តាមពិតទៅប្រទេសកម្ពុជា​​គឺមាន​​កត្តាសុខសន្តិភាព​​​ស្ថេរភាពនយោបាយ​​​​និងកំណើន​​​​​​សេដ្ឋ​​​កិច្ច​​​​​ជាតិ​រីកចម្រើន​ប្រចាំឆ្នាំ​​​ ដែលជំរុញឲ្យអ្នកវិនិយោគទាំងក្នុងស្រុក​និងក្រៅស្រុក​​សម្រុកវិនិយោគ​នៅក្នុងប្រ ទេស​​​កម្ពុជា​​។​ ​​​​...
កំណាត់ផ្លូវមួយខ្សែទៀតចេញពីផ្សារស្វាយធំចូលទៅដល់ក្រុងសៀមរាបបានបើកការដ្ឋានជួសជុលផ្លូវការ

កំណាត់ផ្លូវមួយខ្សែទៀតចេញពីផ្សារស្វាយធំចូលទៅដល់ក្រុងសៀមរាបបានបើកការដ្ឋានជួសជុលផ្លូវការ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ស៊ុុន  ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានបើកការដ្ឋានជួសជុលកំណាត់ផ្លូវខ្នារចាស់ចេញពីផ្សារស្វាយធំចូលទៅដល់ក្រុងសៀមរាប នៅថ្ងៃទ១៥ខែសីហាឆ្នាំ២០១៩ ដែលជាកំណាត់ផ្លូវមួយខ្សែចេញពីផ្សារស្វាយធំចូលទៅដល់ក្រុងសៀមរាបបាន បើកការដ្ឋានជួសជុលផ្លូវ ការ។ កំណាត់ផ្លូវនេះមានប្រវែង៤.៦០០ម៉ែត្រ និងពង្រីកទទឹងផ្លូវរហូតដល់១៥ម៉ែត្ររត់បន្តពីផ្លូវ៧មករាទៅភ្ជាប់ផ្លូវ២៦៥F ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជួសជុលដោយក្រាលកៅស៊ូពីរស្រទាប់DBSTព្រមទាំងសាងសង់បណ្ដាញលូដែលមានមុខកាត់១,២០ម៉ែត្រ ប្រវែង៤.៦០០ម៉ែត្រ និងបណ្ដាញលូដែលមានមុខកាត់១,០០ម៉ែត្រប្រវែង៤.៦០០ម៉ែត្រនិងដាក់លូកាត់ទទឹងផ្លូវសម្រាប់រំដោះទឹកចំនួន១០កន្លែង។ ទេសរដ្ឋមន្ត្រីបានបង្ហាញពីគម្រោងសំខាន់ៗ ដែលត្រូវអនុវត្តឱ្យខាងតែបាននៅក្នុងខេត្តសៀមរាបដូចជា ផែនការមេគ្រប់គ្រងទឹកកខ្វក់គម្រោងប្រព័ន្ធរំដោះទឹកភ្លៀង គម្រោងប្រព័ន្ធការពារទឹកជំនន់និងគម្...
កម្ពុជាចាប់ផ្តើមមានមជ្ឈមណ្ឌលវាយតម្លៃចុងភៅស្របតាមយន្តការជាតិ និងអាស៊ាន

កម្ពុជាចាប់ផ្តើមមានមជ្ឈមណ្ឌលវាយតម្លៃចុងភៅស្របតាមយន្តការជាតិ និងអាស៊ាន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានសម្ភោធដាក់ឲ្យប្រើប្រាស់ «មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ថាលាស(Thalias) ផ្នែកផលិតកម្មម្ហូបអាហារ»ដែលជាសញ្ញាបង្ហាញថាពីពេលនេះតទៅកម្ពុជាមានមជ្ឈ មណ្ឌលវាយតម្លៃចុងភៅមួយ ដែលគួរឱ្យជឿជាក់ស្របតាមយន្តការជាតិ និងអាស៊ាន។ ពិធីសម្ពោធមជ្ឈមណ្ឌលនៅថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៩នេះ ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានតូប៉ាហ្សរាជធានីភ្នំពេញដោយមានការចូលរួមពីតំណាងអង្គការជាតិ-អន្តរជាតិ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ គ្រូបង្គោលជាតិ អ្នកវាយតម្លៃបង្គោលជាតិ អ្នកជំនាញម្ហូបអាហារប្រមាណ ២០០រូប។ លោក ថោង ខុន បានឱ្យដឹងថា គំនិតផ្តួចផ្តើមក្នុងការគាំទ្របង្កើតមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនេះ ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥ ដោយមានការចូលរួមគាំទ្រ ដោយក្រុមហ៊ុនថាលាសគ្រុប(Thalias Group) អង្គការអាល្លឺម៉ង់ Assist ដែលអាចផ្តល់ឱកាសដល់អ្នកជំនាញផ្នែកផលិតក...
ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគបន្ថែមទៀត ក្នុងសកម្មភាពវិស័យឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគបន្ថែមទៀត ក្នុងសកម្មភាពវិស័យឌីជីថលនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖  នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Huawei បានបញ្ជាក់ពីគោលជំហររបស់ក្រុមហ៊ុនថា Huawei នឹងការបន្តវិនិយោគបន្ថែម រួមជាមួយបន្តពង្រីកសកម្មភាពធុរកិច្ចផ្សេងៗទៀត ក្នុងវិស័យឌីជីថល ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៩ នេះលោក Yuya YAO នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន Huawei ។ លោក Yuya YAO បានបញ្ជាក់ពីគោលជំហរថា ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគបន្ថែមទៀត ក្នុងវិស័យទូរគមនាគមន៍។  ក្រុមហ៊ុនមានគោលបំណងបន្តពង្រីកទៅលើសកម្មភាពធុរកិច្ចផ្សេងៗទៀត ក្នុងវិស័យឌីជីថល ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ខណៈដែលកម្ពុជាកំពុងជម្រុញអនុវត្តន៍...
កម្ពុជានិងម៉ាឡេស៊ី ចង់ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសហការក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធុរកិច្ច

កម្ពុជានិងម៉ាឡេស៊ី ចង់ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសហការក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធុរកិច្ច

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
 ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក អែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម (Eldeen Husaini Bin Mohd Hashim) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា  កិច្ចប្រជុំនេះបានផ្ដល់ឱកាសសម្រាប់ពិភាក្សាលើការងារសហការក្នុងការបង្កើតរោងចក្រផលិតលីបកង់ និងគ្រឿងបង្គុំដទៃទៀត សម្រាប់ផ្គត់ផ្គង់ក្នុងវិស័យផលិតទោចក្រយាននៅកម្ពុជា ជាកិច្ចសម្រួលដល់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាបង្កើតជាផលសរុបក្នុងតំបន់ ក្រោមវិធានប្រភពកំណើតទំនិញ។លើសពីនោះថែមទៀត លោករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវប្រសាសន៍របស់ថ្នាក់ដឹកនាំអាស៊ានលើការជំរុញពាណិជ្ជកម្មក្នុងតំបន់អាស៊ានឲ្យកើនឡើងបន្ថែមទៀត។ ជាកិច្ចឆ្លើយតបលោកអគ្គរាជទូត របស់ម៉ាឡេស៊ី បានមានប្រសាសន៍ថា ការពង្រីកទំហំពាណិជ្ជកម្មក្នុងតំបន់អាស៊ានពិតជាមានសារៈសំខាន់សម្រាប់សមាជិក...
ពីកូនកំព្រា​​ ​​សោម សម្បត្តិ អាច​​តស៊ូរហូត​ក្លាយជាអ្នកជំនួញ​​លេចធ្លោក្នុងសង្គម

ពីកូនកំព្រា​​ ​​សោម សម្បត្តិ អាច​​តស៊ូរហូត​ក្លាយជាអ្នកជំនួញ​​លេចធ្លោក្នុងសង្គម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​​​ជាកុមារតូចធ្លាប់​​​​​ឆ្លងកាត់របបប៉ុលពត​​ ពោល​កាលនោះ​​​ឪពុ​ក​​​ស្លាប់ក្នុង​​​សម័យ​ប៉ុលពតគ្រាដែល​កុមារ សោម សម្បត្តិ​ទើប​​​​​មានអាយុត្រឹម​៦ឆ្នាំជាមួយ​និងប្អូន​ចំនួន៨ នាក់​​​​​ ហើយបច្ចុប្បន្ន​នេះ លោក បានក្លាយជាអ្នក​ជំនួញ​លេចធ្លោ និងអាចចាត់ទុកថាជាបុគ្គលិកជោគជ័យ​លើវិថីជំនួញក្នុងប្រទេសកម្ពុជា។​​ ​​ក្លាយជាកូន​កំព្រាឪពុកនៅឆ្នាំ​១៩៧៩ ក្នុងសម័យដ៏​យ៉ុងខ្នង់ ​​​​កុមារ សោម សម្បត្តិ ​​រស់​នៅជាមួយ​​ម្តាយ និងបងប្អូន​ប្រុសស្រី​ទាំង៨នាក់​​ ប៉ុន្តែជាពេលនៅ​​ជាយុវជន​​​​សម័យនោះឆាកជីវិត កុមារ សម្បត្តិ​ ហាក់ដូច​​​ខ្វះភាពកក់ក្តៅ ដែល​​​ខុសពី​​​កុមារៗ​​ដទៃទៀត ដែលមាន​​ទាំង​​​ឪពុកនិង​ម្តាយ​​​ថ្នាក់ថ្នម និង​​ជាបង្គោលក្នុងគ្រួសារ​​។​​​​ លោក សោម សម្បត្តិ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint បានរំលឹក​​​ពីប្រវត្តិរបស់ខ្លួន​​​ថា«ជីវិតខ្ញុំពេលនោះ​ជាអ្នក​លក់​បន្លែ លក់ត្រី និងដឹកអ៊ីវ៉ាន់ផ្សេងៗ  ដើម្បីបា...