ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

លោក ប៉ាន សូរស័ក្តិថា កិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ានសម្រេចបានអត្ថប្រយោជន៍រួមសំរាប់គ្រប់ភាគី និង សហគមន៍

លោក ប៉ាន សូរស័ក្តិថា កិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ានសម្រេចបានអត្ថប្រយោជន៍រួមសំរាប់គ្រប់ភាគី និង សហគមន៍

សេដ្ឋកិច្ច និងវិនិយោគ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអា ស៊ានដែលរៀបចំឡើងនៅសណ្ឋាគារសុខា និងរ៉េស៊ីដេន រាជធានីភ្នំពេញរយៈពេល ២ថ្ងៃដោយបញ្ជាក់ថា សម្រេចបានលទ្ធផលគាប់ប្រសើរជាមួយអត្ថប្រយោជន៍រួមសម្រាប់គរប់ភាគីពាក់ព័ន្ធនៅក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជ កម្ម។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តបញ្ជរអាស៊ានតែមួយដើម្បីជំរុញការធ្វើសមាហរណកម្មទំនិញនិងសេវាកម្មចូលទៅក្នុងបណ្តាញផលិតកម្មកម្រិតតំបន់និងពិភព លោក។ លោករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា វឌ្ឍនភាពនៃកំណើនសេដ្ឋ កិច្ចដ៏រឹងមាំរបស់កម្ពុជាក្នុងរយៈពេលជាង២ទស្សវត្សចុងក្រោយនៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី...
វិនិយោគចិនបានជួយកម្ពុជាយ៉ាងច្រើនក្នុងការអភិវឌ្ឍខាងវិស័យសេដ្ឋកិច្ចនិងសង្គម

វិនិយោគចិនបានជួយកម្ពុជាយ៉ាងច្រើនក្នុងការអភិវឌ្ឍខាងវិស័យសេដ្ឋកិច្ចនិងសង្គម

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ននេះវិនិយោគិនចិនមកកាន់ប្រទេសកម្ពុជាច្រើន គឺដោយសារតែប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធនិងគ្នាតាំងពីសម័យសង្គមរាស្រ្តនិយមមក ហើយជាពិសេសកម្ពុជាបានស្ថិតក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ដែលជាគោលដៅក្នុងការអភិវឌ្ឍរួម ដូច្នោះលំហូរវិនិយោគចិនពេលនេះជាសញ្ញាដ៏ល្អដើម្បីអភិវឌ្ឍប្រទេសកម្ពុជា។ លោកឧកញ៉ាថ្លែងទៀតថា ចំណុចគួរឲ្យចាប់អារម្មណ៍នោះវិនិយោគិនចិនបានចូលមកអភិវឌ្ឍនៅខេត្តព្រះសីហនុមុនគេធ្វើឲ្យខេត្តមួយនេះមានការរីកចម្រើនខ្លាំងនិងមានអគារខ្ពស់ៗរីកដូចផ្សឹត ទាំងហើយនេះជាសមិទ្ធផលរបស់វិនិយោគចិនមកប្រទេសកម្ពុជា ហើយទៅមុខទៀតនឹងមានវិនិយោគពីបណ្តាប្រទេសដទៃទៀតចូលមកជាបន្តបន្ទាប់ផងដែរ។ អ្នកវិនិយោគខាងលើបន្ថែមថា ប្រទេសចិនមិនត្រឹមតែរកស៊ីនៅកម្ពុជានោះទេ គឺអ្នកវិនិយោគចិនបានទៅវិនិយោគនៅបណ្តាប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក ហើយប្រទេ...
លោក បណ្ឌិត​ គីម​ ហ៊ាង បង្ហាញវិធីសាស្រ្តរកលុយក្នុងវិស័យអចលនទ្រព្យ

លោក បណ្ឌិត​ គីម​ ហ៊ាង បង្ហាញវិធីសាស្រ្តរកលុយក្នុងវិស័យអចលនទ្រព្យ

សេដ្ឋកិច្ច និងវិនិយោគ
លោក បណ្ឌិត​ គីម​ ហ៊ាង ប្រធាន KW Cambodia បានបង្ហាញវិធីសាស្រ្ត ៧យ៉ាង ដើម្បីរកលុយក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ លោកបណ្ឌិតបញ្ជាក់ថា" នៅថ្ងៃអាទិត្យ ១៤ កក្កដា ២០១៩ខាមុខនេះ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល នៅ CKCC សម្រាប់មនុស្ស ៥០០នាក់ ហើយ នេះគឺជាឱកាសដ៏ល្អសម្រាប់សហគ្រិនយើងនិងពលរដ្ឋចង់បានកម្រៃបន្ថែមទៀត" ។ សូមអានគន្លឹះសំខាន់ៗ ទាំង៧យ៉ាង: 1. លោកអ្នកជាភ្នាក់ងារអចលនទ្រព្យកម្ពុជា! 2. លោកអ្នកជាអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា! 3. លោកអ្នកជាអ្នកគ្រប់គ្រងអចលនទ្រព្យកម្ពុជា! 4. លោកអ្នកជាអ្នកអភិវឌ្ឍន៌អចលនទ្រព្យកម្ពុជា! 5. លោកអ្នកជាអ្នកវិនិយោគអចលនទ្រព្យកម្ពុជា! 6. លោកអ្នកមានអាជីពទាក់ទងអចលនទ្រព្យកម្ពុជា! 7. លោកអ្នកចង់ចេះ និងចង់ដឹងពីវិស័យអចលនទ្រព្យកម្ពុជា! សូមទាក់ទងតាមលេខ 012 96 75 75, 099 20 21 52 & 078 666 779 ដើម្បីចុះឈ្មោះចូលរួមដោយមិនគិតថ្លៃ!...
មូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ នៃប្រជាជាតិចិន ផ្តល់អាហាររូបករណ៏ដល់និស្សិតខ្មែរចំនួន៨០នាក់

មូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ នៃប្រជាជាតិចិន ផ្តល់អាហាររូបករណ៏ដល់និស្សិតខ្មែរចំនួន៨០នាក់

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖  គណៈកម្មាធិការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ នៃប្រជាជាតិចិន ​The Southeast Asia Social Development Foundation Management Committee​ : ក្រោមគំរោង ផ្លូវមួយខ្សែរក្រវ៉ាត់មួយរបស់ប្រទេសចិន បានផ្តល់អាហាររូបករណ៏ដល់និស្សិតខ្មែរចំនួន៨០នាក់ ។ តាមរយះសមាគមមូលនិធិសុខុមាលភាពសាធារណៈ កម្ពុជា - ចិន ( Cambodia China Public Welfare Foundation Association) ដែលមានលោកស្រីឧកញ៉ា កែវ មុំ ជាអនុប្រធាន និងជានាយិការ ក្រុមហ៊ុនផលិតនំស្រួយលីលី ។ លោកស្រីឧកញ៉ា កែវ មុំ  នាយិការ ក្រុមហ៊ុនផលិតនំស្រួយលីលី បានឲ្យដឹងថា និស្សិតខ្មែរទទួលបាន អាហាររូបករណ៏មាន​ចំនួន​ ៨៣​ នាក់​ នឹងចេញដំណើរទៅនៅថ្ងៃទី ២៧ ខែមិថុនាឆ្នាំ២០១៩​ នេះ មានសិស្សនិស្សិតមកពីស្ថាប័នផ្សេងៗ​ ដូចជា  ក្រសួងបរិស្ថាន  សសយក​ សម្ព័ន្ធគ្រូពេទ្យ​សហភាព​សហពន័្ធ​យុវជន​កម្ពុជា ក្រុម​យុវជន​ (ក៨​ )ខាង​ ក្រុមហ៊ុន លីលី​ ផលិតនំស្រួយ និងនិស្សិតមកពីគ...
ធនាគារអភិវឌ្ឍន៍ជនបទ៖ រកទីផ្សារនិងបង្កើនជីវភាពរបស់កសិករដាំបន្លែ តាមកិច្ចសន្យាកសិកម្មទិញ-លក់ជាមួយក្រុមហ៊ុន

ធនាគារអភិវឌ្ឍន៍ជនបទ៖ រកទីផ្សារនិងបង្កើនជីវភាពរបស់កសិករដាំបន្លែ តាមកិច្ចសន្យាកសិកម្មទិញ-លក់ជាមួយក្រុមហ៊ុន

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩លោកកៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានជួបប្រជុំជាមួយក្រុមហ៊ុនប្រមូលទិញបន្លែ ដែលជាសមាជិកនៃក្រុមហ៊ុនបន្លែលក់ដុំ Joint Venture។ លោកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ឲ្យដឹងថា  ការបង្កើតឡើងក្រុមហ៊ុនបន្លែលក់ដុំ Joint Venture គីធ្វើឡើងក្នុងគោលបំណងមាន៤ចំណុចសំខាន់ៗមាន៖ ១- ជំរុញផលិតកម្មបន្លែរបស់ប្រជាកសិករ តាមរយៈការគាំទ្រផ្នែកហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទក្នុងអត្រាការប្រាក់អនុគ្រោះ និងការអនុវត្តការដាំដុះតាមស្តង់ដារបច្ចេកទេសជប៉ុន ។ ២- ដើម្បីធានាបានទីផ្សារនិងបង្កើនជីវភាពរស់នៅរបស់ប្រជាកសិករដាំបន្លែ តាមរយៈកិច្ចសន្យាកសិកម្មទិញ-លក់ជាមួយក្រុមហ៊ុន ។ ៣- ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋហូបបន្លែសុវត្ថិភាពគ្មានជាតិគីមី ។ ៤- ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជនបទ ដោយមានការចូលរួមពីវិស័យឯកជន។ ទន្ទឹមនេះផងដែរ លោកកៅ ថាច បានបញ្ជាក់ឲ្យដឹងទៀ...
ស្វែងយល់គន្លឹះ៦ យ៉ាង​​​​​​ជួយអ្នកឱ្យ​ក្លាយជាអ្នកលក់អចលនទ្រព្យដ៏ជោគ​ជ័យនិងកំពូល​​

ស្វែងយល់គន្លឹះ៦ យ៉ាង​​​​​​ជួយអ្នកឱ្យ​ក្លាយជាអ្នកលក់អចលនទ្រព្យដ៏ជោគ​ជ័យនិងកំពូល​​

សេដ្ឋកិច្ច និងវិនិយោគ
លោក ភារម្យ វិចិត្រដារ៉ា ដែលមានពិសោធន៍លើវិស័យ​អចលនទ្រព្យ​ជាង១០ឆ្នាំ​បាន​លើក​​ឡើងនូវ ៦ចំណុច​​សំខាន់ៗ ដែលជួយអ្នកឱ្យក្លាយជាអ្នកលក់អច​​ល​​ន​​ទ្រព្យ​ដ៏ជោគ​ជ័យនិងដល់ចំណុចកំពូលបាន ដោយលោកបញ្ជាក់ថា« ដោយ​​ឆ្លើយតប​ទៅ​នឹងសំនួរ ដែល​មនុស្សជាច្រើនតែងតែសួរមកខ្ញុំថា​ តើមានចំណុចអ្វីខ្លះដែ​លអាច​ទទួលបានជោគ​ជ័យ​ក្នុងវិស័យអចលនទ្រព្យនេះ»។ គន្លឹះទាំង៦យ៉ាងរួមមាន៖​​ ១-យកចិត្តទុកដាក់ ក្នុងការ​បំពេញឯកសារអចលនវត្ថុ​, កិច្ចព្រមព្រៀងនិងកំណត់​ត្រា​ជួល ឬលក់សម្របសម្រួលការណាត់ជួបបង្ហាញ ពីផលិតផលអចលនទ្រព្យ និងការ​យល់​ដឹងពីការសរសេរកិច្ចសន្យា ហើយវាគឺជារឿងចាំបាច់បំផុតសម្រាប់ភ្នាក់ងារលក់ គឺជាការឆ្លុះបញ្ចាំងពីការមានចំណេះជំនាញ ហើយបង្កើនទំនុកចិត្តខ្ពស់ពីអតិថិជន​ ។ ២-បង្កើតនិងចែកចាយខិត្តប័ណ្ណព្រឹត្តិបត្រ និងសម្ភារៈផ្សព្វផ្សាយដទៃទៀតការ​​ផ្សព្វ​ផ្សាយ គឺជារឿងចាំបាច់បំផុត មិនត្រឹមតែផ្តោតទៅលើប្រព័ន្ធអនឡាញតែមួយមុខ​ប៉ុណ្ណោះ​​នោះ​ទេ គឺពុំគួរប...
អ្នកជំនាញថាទីផ្សារ​​​​​លក់​​និង​​​​​ជួល​​លើវិស័យអចលនទ្រព្យ​​នៅមាន​​សន្ទុះ​ល្អ​​​នៅពាក់កណ្តាល​​ឆ្នាំនេះ​

អ្នកជំនាញថាទីផ្សារ​​​​​លក់​​និង​​​​​ជួល​​លើវិស័យអចលនទ្រព្យ​​នៅមាន​​សន្ទុះ​ល្អ​​​នៅពាក់កណ្តាល​​ឆ្នាំនេះ​

សេដ្ឋកិច្ច និងវិនិយោគ
លោក ភារម្យ ចិត្រតារា​ ប្រធានក្លឹបពាណិជ្ជករ​កម្ពុជា​​មាន​សុទិដ្និនិយម​នៅឡើយ​ ចំពោះ​តម្រូវការ​​ទីផ្សារលក់ឬជួល​​​អចលនទ្រព្យនៅពាក់កណ្តាលឆ្នាំ២០១៩នេះ ​​​ ក្នុង​​គម្រោង​នោះគម្រោង​ធំៗ​នៅមានសកម្ម​ភាពជាធម្មតា​ ហើយ​​​​​​​​​បច្ចុប្បន្ន​នេះ ​​​​ចរន្តលក់ដូរ​​​​គម្រោង​អចលនទ្រព្យ​នានានៅរាជធានីភ្នំពេញ និង​​នៅតាមបណ្តាខេត្ត​នៅ​​តែមាន​​តម្រូវការ​ទី​ផ្សារ​​នៅឡើយ​​​ ជាពិសេស​ គម្រោង​ពុះដីឡូរតិ៍ ​ ខុនដូ អគារការិយាល័យ និងលំនៅ​ឋាន​​ ​ដែលមានតម្លៃសមរម្យ​​ជូន​ប្រជាពលរដ្ឋ។ លោក​បាន​លើកឡើងថា​​​​​​​​​​​​ ​​ចំណែក​​​​​​ដៃគូរវវិនិយោគមកពីក្រៅប្រទេស​ដូចជា​មកពីប្រ​ទេស​ចិន​​នៅតែបន្ត​ទាក់​​​ការវិនិយោគនៅតំបន់​ផ្សេងៗ​​នៅរាជធានីភ្នំពេញ​​​​គឺ​​​ គ្មានអ្វី ដែល​ប្រែ​ប្រូល​នោះទេ នៅ​​រយៈពេល២ឬ៣ខែចុងក្រោយ​នេះ​​។​​​​​​ ​ចំណុចដែល​ធ្វើ​​​​​ឲ្យ​វិស័យ​​អចលន​ទ្រព្យ​​​មានចរន្តទីផ្សារ​​ល្អប្រសើរ​​​នោះ​​បណ្តាល​​​មក​ពីកត្តាសេដ្ឋកិច្ចកម្ពុជា​ល្អប្រ...
តើ​​សហគ្រាសក្នុងស្រុក​​​ធ្វើ​ដូចម្តេច​ដើម្បី​​ទទួលបាន​អនុគ្រោះពន្ធ១%​​​​ពីរាជរដ្ឋាភិបាល​​​​?

តើ​​សហគ្រាសក្នុងស្រុក​​​ធ្វើ​ដូចម្តេច​ដើម្បី​​ទទួលបាន​អនុគ្រោះពន្ធ១%​​​​ពីរាជរដ្ឋាភិបាល​​​​?

សេដ្ឋកិច្ច និងវិនិយោគ
លោក គាត​ ហេង អគ្គនាយក​ក្រុមហ៊ុន Cam Account & Tax Service Co Ltd បាន មានប្រសាសន៍ថា ចាប់ពីពេលនេះទៅ​​ម្ចាស់​​សហគ្រាស និងក្រុមហ៊ុននៅ​​​​​​​​កម្ពុជា​​ត្រូវ​​​​អនុវត្ត​​​តាម​សេចក្តី​​ប្រកាសរបស់​ក្រសួង​សេដ្ឋកិច្ច ​​និងហិរញ្ញវត្ថុឲ្យ​​បានពេញលេញ​​​ ​​ដើម្បី ទទួល​បាន​​​ការលើក​លែង​​​ពន្ធ​អនុគ្រោះ​១% ហើយ​សហគ្រាសទាំងនោះ​ត្រូវ​​​​​អនុវត្តឲ្យ​បាន​ និងមាន​​​​​​​បញ្ជីស្នាមគណនេយ្យរបស់​ក្រុមហ៊ុន​ ដែល​គ្រប់​អ្នកវិនិយោគ​​​ត្រូវអនុវត្តទៅ​តាម​សេចក្តីណែនាំពីក្រសួង​​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​​​កាលពីខែមេសា​​ឆ្នាំ២០១៧។​ ​​លោក​បាន​មានប្រសាសន៍ទៀតថា​​​ ការធ្វើ​ដូច្នោះ​​បាន​​ទើបអាច​​ទទួល​បាន​ការលើក ទឹក ចិត្ត​ពី​​រាជរដ្ឋាភិបាល​​​​លើ​ពន្ធ​​​អនុគ្រោះ​១% ​​ប្រចាំឆ្នាំ​​​ ប៉ុន្តែ​ចំណែក​​​ក្រុមហ៊ុន ​​និងអ្នក​វិនិយោគពីក្រៅប្រទេសវិញ​គឺ​​​​មានលក្ខណៈ​សម្បត្តិ​​​​​គ្រប់​​គ្រាន់​​​ហើយ ​​អាចទទួលបាន​ការ អនុគ្រោះ​​ពីរាជរដ្ឋាភិបា...
ប្រតិភូចិនខេត្តជឺជាំង ចង់មកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា នឹងបើកការហោះហើរត្រង់មកកម្ពុជាក្នុងឆ្នាំ២០១៩

ប្រតិភូចិនខេត្តជឺជាំង ចង់មកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា នឹងបើកការហោះហើរត្រង់មកកម្ពុជាក្នុងឆ្នាំ២០១៩

សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖  គណៈប្រតិភូចិនមកពីខេត្តជឺជាំង បានបង្ហាញពីគោលបំណងចង់មកវិនិយោគ បង្កើតតំបន់ទេសចរណ៍នៅកម្ពុជា ពិសេសសម្រាប់ទេសចរវ័យចំណាស់ ខណៈការតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជឺជាំង នឹងបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០១៩នេះ។ ការលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយគណៈប្រតិភូចិនមកពីខេត្តជឺជាំង ដឹកនាំដោយលោកចាង សឺស្ស៊ី (Zhang Zexi) អនុប្រធានសភាប្រឹក្សាយោបល់ខេត្តជឺជាំង នៅទីស្ដីការក្រសួងទេសចរណ៍កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ គណៈប្រតិភូចិនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះឱកាសវិនិយោគបង្កើតតំបន់ទេសចរណ៍ សម្រាប់ទេសចរវ័យចំណាស់នៅកម្ពុជា ដោយលោក ចាង សឺស្ស៊ី បានបញ្ជាក់ថា នៅខេត្តជឺជាំងសម្បូរទៅដោយប្រជាជនច្រើន ហើយនៅឆ្នាំ២០១៨ ទេសចរចិននៅខេត្តជឺជាំងចេញដើរកម្សាន្តនៅក្រៅប្រទេសមានចំនួន ២លាន៨សែននាក់ ក្នុងនោះមកកម្ពុជាប្រមាណ ៨ម៉ឺននាក់។ លោកចាង ចង់បានបញ្ជាក់ថា ភ្ញៀវទេស...
កម្ពុជាចូលរួមកិច្ចប្រជុំពិ សេសរដ្ឋមន្រ្តីសេដ្ឋកិច្ចសេដ្ឋកិច្ចអាស៊ាននៅប្រ ទេសថៃ

កម្ពុជាចូលរួមកិច្ចប្រជុំពិ សេសរដ្ឋមន្រ្តីសេដ្ឋកិច្ចសេដ្ឋកិច្ចអាស៊ាននៅប្រ ទេសថៃ

សេដ្ឋកិច្ច និងវិនិយោគ
(បាងកក, ប្រទេសថៃ)៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជាកាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៩ បានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចសេដ្ឋកិច្ចអាស៊ាន ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (Special ASEAN Economic Ministers Meeting on RCEP)នៅទីក្រុងបាងកក ប្រទេសថៃដែលមានការចូលរដ្ឋមន្រ្តី និងប្រតិភូមកពីប្រ ទេសសមាជិកអាស៊ានទាំង១០ និងលេខាធិការដ្ឋានអាស៊ាន។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី បានស្នើឲ្យរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់ជួយគាំទ្រ និងជំរុញបន្ថែមដល់អ្នកចរចាទាំងអស់ឲ្យខិត ខំប្រឹងប្រែងបន្ថែម សំដៅបញ្ចប់ការចរចាកិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំ២០១៩នេះ តាមអាណត្តិដែលផ្តល់ឲ្យដោយប្រមុខដឹកនាំនៃប្រទេសចរចា RCEP ទាំង១៦ កាលពីកិច្ចប្រជុំកំពូល RCEP លើកទី២ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរីកន្លងទៅ។ ការបញ្ច...