ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

ប្រធានសាលាដំបូងខេត្តសៀមរាប ចេញដីកាឲ្យឆែកឆេរ សំណង់សណ្ឋាគារមួយកន្លែង ដែលសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើ

ប្រធានសាលាដំបូងខេត្តសៀមរាប ចេញដីកាឲ្យឆែកឆេរ សំណង់សណ្ឋាគារមួយកន្លែង ដែលសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើ

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
សៀមរាប៖ ដោយអនុវត្តតាមដីកាអនុញ្ញាតឲ្យឆែកឆេរ របស់លោក ជឺ សុខ ប្រធានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នេះ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចម្រុះ និងមន្ត្រីជំនាញ ចុះទៅពិនិត្យទីតាំងការដ្ឋានសំណង់សណ្ឋាគារមួយកន្លែង នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ក្រោយពីចុះពិនិត្យ និងឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ ឈើអារចម្រុះជាច្រើនម៉ែត្រគូប ដែលគេសង្ស័យថា ឈើល្មើសច្បាប់។ ចំណែកការដ្ឋានសំណង់សណ្ឋាគារខាងលើ ដែលគេរាយការណ៍ថា ជាថៅកែសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងខេត្តសៀមរាបនោះ ក៏ត្រូវអាជ្ញាធររកឃើញថា គ្មានច្បាប់អនុញ្ញាតឲ្យសាងសង់ផងដែរ។ ក្រោយពីបានចុះពិនិត្យរួចមក កម្លាំងសមត្ថកិច្ចចម្រុះ បានរក្សាទុកឈើនៅទីតាំងការដ្ឋានសណ្ឋាគារគ្មានច្បាប់សាងសង់ខាងលើ រងចាំឲ្យមន្ត្រីជំនាញចុះវាស់វែងជាក់ស្តែងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះបន្តទៀត៕...
រដ្ឋមន្រ្តីពាណិជ្ជកម្ម​​ជួបពិ​ភាក្សា​ការងារជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក

រដ្ឋមន្រ្តីពាណិជ្ជកម្ម​​ជួបពិ​ភាក្សា​ការងារជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក

សេដ្ឋកិច្ច និងវិនិយោគ
លោក ​​ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានចូលរួមក្នុងកិច្ចប្រជុំក្រុម​ប្រឹក្សាចម្រុះលើក​ទីដែលប្រព្រឹត្តិទៅនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោកនៅ​​​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ តាម​ការអញ្ជើញរបស់លោកស្រី​ អារ៉ាញ់ឆា ហ្កន់ហ្សាឡេស (Arancha Gonzalez)​នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។​​ ក្នុងកិច្ចប្រជុំនេះ មានការធ្វើសេចក្តីថ្លែងការណ៍ដោយ​អគ្គទីប្រឹក្សាកូស្តារីកាជាប្រធាន​អង្គប្រជុំចាស់ អគ្គរដ្ឋទូតហ្វាំងឡង់ជាប្រធានអង្គប្រជុំថ្មី អគ្គនាយកនៃអង្គការ​ពាណិជ្​ជកម្ម​ពិភពលោក អគ្គលេខាធិការនៃអង្គការ UNCTAD នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល​ពាណិជ្ជកម្មអន្តរជាតិ អនុរដ្ឋមន្រ្តីពាណិជ្ជកម្មមីយ៉ាន់ម៉ា និងប្រធានអង្គការអន្តរជាតិ និង​ឥស្សរៈជនជាន់ខ្ពស់ដទៃទៀតផងដែរ។ កិច្ចប្រជុំបានរាយការណ៍ពីសកម្មភាពពីឆ្នាំ២០១៨ និងថ្លែងដោយផ្តោតសំខាន់​លើទំ​នាក់​​​​ទំនង និងការរួមចំណែករបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិអង្គការ​ព...
​មុនសម្រេច​ចិត្ត​​​វិនិយោគលើអចល នទ្រព្យណាមួយត្រូវ​​ស្រាវជ្រាវពី ស្ថានភាព​​អចលនទ្រព្យនៅ​តំបន់​ជុំវិញ​​!

​មុនសម្រេច​ចិត្ត​​​វិនិយោគលើអចល នទ្រព្យណាមួយត្រូវ​​ស្រាវជ្រាវពី ស្ថានភាព​​អចលនទ្រព្យនៅ​តំបន់​ជុំវិញ​​!

សេដ្ឋកិច្ច និងវិនិយោគ
លោក ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា មុនវិនិយោគលើ​វិស័យ​អចល​នទ្រព្យ ​​​អ្នកត្រូវធ្វើការស្រាវ​​​ជ្រាវមុនពេលអ្នក វិនិយោគ លើអចលនទ្រព្យណាមួយអ្នកនឹងត្រូវការស្រាវជ្រាវយ៉ាងពេញលេញពីស្ថានភាព​អចល នទ្រព្យនិងតំបន់ជុំវិញ ហើយ​​ការប្រមូល​​ព័ត៌មានលម្អិត​អំពីទ្រព្យសម្បត្តិទាំង អស់នឹង ជួយអ្នកក្នុងការសម្រេចថា តើវាមានតម្លៃយ៉ាងណានៅពេលបច្ចុប្បន្ន​​​ និង​​តម្លៃអនាគត រំពឹងលើអ្វីខ្លះហើយ​​បច្ចុប្បន្ន ហើយតើ​អាចជួយបញ្ជាក់ពីគោលដៅ​វិនិយោគ​រយៈពេល​វែង។ លោក​បាមពន្យល់ទៀត​​​ថា ​​សូមបងប្អូនប្រាកដថា អ្នកអាចឆ្លើយនូវសំណួរ​មួយចំនួន​ខាងក្រោមអំពីទ្រព្យសម្បត្តិដែលអ្នកកំពុងគិតដើម្បីវិនិយោគ តើអ្នកដឹងថា តំបន់ជុំ​វិញ​អចលន​ទ្រព្យមានលក្ខណៈដូចម្តេច? តើអ្នកដឹងថាអនាគត​របស់តំបន់​ជុំវិញនឹង​មាន​អ្វីខ្លះ? តើអចលនទ្រព្យមានបញ្ហារហានិភ័យ​ដល់ការខូចខាតទឹក​ជំនន់ឬអគ្គីភ័យ​ផ្សេងៗ ដែរឬទេ? ហើយ​​តើគ្រឹះនៃអគារនេះមានសុវ...
ក្រុមហ៊ុនអានម៉ាឌីគ្រុបវិនិយោគដាំឫស្សីលើផ្ទៃដី ២៥ ហិកតាសម្រាប់ធ្វើពូជនឹងគ្រោងដាំជាលក្ខណផលិតកម្មបន្ថែម

ក្រុមហ៊ុនអានម៉ាឌីគ្រុបវិនិយោគដាំឫស្សីលើផ្ទៃដី ២៥ ហិកតាសម្រាប់ធ្វើពូជនឹងគ្រោងដាំជាលក្ខណផលិតកម្មបន្ថែម

សេដ្ឋកិច្ច និងវិនិយោគ
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើដំណើរទៅឃុំប្រធាតុ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមដាំឫស្សីជានិមិត្តរូបជាមួយក្រុមហ៊ុន អាន ម៉ាឌី គ្រុប ដែលកំពុងវិនិយោគដាំឫស្សីលើផ្ទៃដី ២៥ ហិកតាសម្រាប់ធ្វើពូជនឹងគ្រោងដាំជាលក្ខណផលិតកម្មសម្រាប់ធ្វើពូជនឹងគ្រោងដាំជាលក្ខណផលិតកម្ម។ សកម្មភាពដាំឫស្សីជានិមិត្តរូបរបស់លោករដ្ឋមន្ត្រីនាពេលនេះ គឺចង់បញ្ជាក់ជូនសាធារណជនថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការបានចាប់ ផ្តើមអនុវត្តច្បាប់ស្តីពី "ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ" ដែលច្បាប់នេះទើបបានអនុម័តដោយព្រឹទ្ធសភា កាលពីថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។ ភ្ជាប់ទៅនឹងខ្លឹមសារនៃច្បាប់សូមអនុញ្ញាតជម្រាបជូនថាច្បាប់នេះគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រជាសហគមន៍ ក្រុមហ៊ុន ដោយជំរុញនិងលើកទឹកចិត្តពួកគាត់តាមរយ:យន្តការនៃការដាំដុះ ថែរក្សាកែច្នៃ និង...
ក្រសួងពាណិជ្ជកម្មដាក់ឲ្យអនុវត្តសាកល្បងមុខងារស្នើសុំអាជ្ញាប័ណ្ណនាំចេញ-នាំចូលនិងវិញ្ញាបនបត្រត្បូងពេជ្រមិនទាន់កែច្នៃ

ក្រសួងពាណិជ្ជកម្មដាក់ឲ្យអនុវត្តសាកល្បងមុខងារស្នើសុំអាជ្ញាប័ណ្ណនាំចេញ-នាំចូលនិងវិញ្ញាបនបត្រត្បូងពេជ្រមិនទាន់កែច្នៃ

សេដ្ឋកិច្ច និងវិនិយោគ
ក្រសួងពាណិជ្ជកម្ម​​ដាក់ឲ្យអនុវត្តសាកល្ប​ងមុខងារ​ស្នើសុំអាជ្ញាប័ណ្ណនាំចេញ-នាំចូលនិង​វិញ្ញាបនបត្រ​ត្បូងពេជ្រ​មិនទាន់​កែច្នៃ​តាមរយៈប្រព័ន្ធបញ្ជរតែមួយជាតិ ហើយ​នេះបើតាម​​សេចក្តីជូនដំណឹង ស្តី។
សហគ្រិនក្នុងស្រុក​​​ចង់ឲ្យធនាគារ​SMEចេញទៅ​​អាចឲ្យ​ក្រុមហ៊ុន​ខ្នាត​​​តូចនិងមធ្យមងាយទទួល​បាន​ហិរញ្ញប្បទាន​​

សហគ្រិនក្នុងស្រុក​​​ចង់ឲ្យធនាគារ​SMEចេញទៅ​​អាចឲ្យ​ក្រុមហ៊ុន​ខ្នាត​​​តូចនិងមធ្យមងាយទទួល​បាន​ហិរញ្ញប្បទាន​​

សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាត់  ចំណាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វីខ្មែរអ៊ិចប្រេស បានមាន​ប្រ​សាសន៍ថា ក្នុងនាមវិស័យ​​ឯកជន​និងជាក្រុមហ៊ុន​ក្នុងស្រុក​​​លោកចង់ឲ្យ​ស្នើឲ្យរាជ​រដ្ឋា​ភិបាលបន្ធូរបន្ថយលក្ខ័ណ្ឌមួយចំនួនដល់សហក្រាសក្នុងស្រុក ដើម្បីឲ្យពួក​គាត់មាន​លទ្ធភាព​​​ទទួលបានឥណទានពីធនាគារ SME ដែលគ្រោងនឹង​បង្កើតថ្មីនាពេល​ខាងមុខ​នេះ​​។ លោកអះអាងទៀ​តថា«បច្ចុប្បន្ននេះសហគ្រាសខ្នាតតូច​និងមធ្យមនៅកម្ពុជា​កំពុងតែ​ជួបប្រទះធំគឺបញ្ហាទុនសម្រាប់រឿងយកទៅពង្រីកអាជីវកម្ម ហើយ​​​ក្នុងនាំវិស័យឯកជន​ស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយសម្រួលលក្ខ័ណ្ឌស្មុកស្មាញមួយចំនួន ដើម្បីអាច​ឲ្យម្ចាស់អាជីវកម្មទទួលបានទុកពីធនាគារដែលគ្រោងនឹងបង្កើតថ្មីនៅពេលខាងមុខនេះ»។ លោកបានមានប្រសាសន៍ថា តាមពិតទៅក្រុមហ៊ុនក្នុងស្រុកមិន​មែនគ្មានសមត្ថភាព​នោះទេ​ សម្រាប់ការផលិតនិងការប្រគួតប្រជែងលើទីផ្សារនោះ ហើយបញ្ហាសំខាន់​គឺ​ពួក​គាត់ពិបាកក្នុងការទទួលបានឥណទានយកទៅពង្រីកអាជី...
ធនាគារអភិវឌ្ឍន៍ជនបទកំពុងអនុវត្តគម្រោងផលិត កម្មកសិកម្មចិញ្ចឹមសត្វតាមកិច្ចសន្យា

ធនាគារអភិវឌ្ឍន៍ជនបទកំពុងអនុវត្តគម្រោងផលិត កម្មកសិកម្មចិញ្ចឹមសត្វតាមកិច្ចសន្យា

សេដ្ឋកិច្ច និងវិនិយោគ
កន្លងមកទៅថ្មីៗនេះធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់ហិរញ្ញប្បទានជំហានទីមួយដល់កសិករអ្នកចិញ្ចឹមជ្រូកមួយកន្លែងនិងជាកសិករគំរូ ដើម្បីអនុវត្តគម្រោងកិច្ចសន្យាកសិកម្មដែលមានទីតាំងស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្តី ស្រុកព្រៃណប់ ខេត្តព្រះ សីហនុ។ គម្រោងកិច្ចសន្យាកសិកម្មនិងផលិតកម្មតាមកិច្ចសន្យានេះគឺជាការជួយជ្រោមជ្រែងមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈធនាគារអភិវឌ្ឍន៍ជនបទដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កសិករអ្នកចិញ្ចឹមជ្រូក ហើយគម្រោងខាងលើនឹងធានានិរន្តរភាពក្នុងសង្វាក់ផលិតកម្មនៅលើទីផ្សារ។ គម្រោងផលិតកម្មកសិកម្មតាមកិច្ចសន្យាខាងលើនេះមិនត្រឹមតែជាការតភ្ជាប់ស្វាក់ផលិតកម្មនិងទីផ្សារដល់កសិករអ្នកចិញ្ចឹមជ្រូកប៉ុណ្ណោះទេ ហើយក្រុមហ៊ុនស៊ីភី ដែលជាភាគីមួយរូបដែរ ក្នុងចំណោមភាគីបីនៃកិច្ចសន្យាខាងលើបានធានាក្នុងការផ្តល់បច្ចេក ទេសនិងវ៉ាកសាំងការពារជម្ងឺរហូតដល់ប្រមូលផលសត្វលក់នៅ លើទីផ្សារ។ ក្រុមហ៊ុនស៊ីភីនិងធនាគារអភិវឌ្ឍន៍ជនបទមានផែនកា...
ប្រធាន​​​សហព័ន្ធស្រូវអង្ករកម្ពុជា​​​ប្តេជ្ញា​រួមគ្នាជំរុញទីផ្សារអង្ករ​​​និងការ​ធ្វើទំនើប​កម្ម​​ក្នុងវិស័យ​កសិកម្ម​​​​​​​

ប្រធាន​​​សហព័ន្ធស្រូវអង្ករកម្ពុជា​​​ប្តេជ្ញា​រួមគ្នាជំរុញទីផ្សារអង្ករ​​​និងការ​ធ្វើទំនើប​កម្ម​​ក្នុងវិស័យ​កសិកម្ម​​​​​​​

សេដ្ឋកិច្ច និងវិនិយោគ
លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ​​​ប្រទេស​ចិន​ត្រូវការអង្ករ​ដែល​មានគុណភាព​​ ហើយ​​​បញ្ហានេះ​​​ខាង​​សហព័ន្ធស្រូវអង្ករ​កម្ពុជា​បាន​ពិភាក្សាជាមួយ​និង​ក្រុមហ៊ុន​ធំៗ​​របស់ចិន​ជាពិសេស​ក្រុមហ៊ុន ​​COFCO (កូសកូ)​ដើម្បី​​បំពេញ​តាម​​​កូតារបស់​ចិន ​​​​​​ហើយ​កម្ពុជា​​​កំពុងតែ​ពង្រឹង​​ការ​ផលិតក្នុង​​​ស្រុក​​ដើម្បីបំពេញ​បានតាម​តម្រូវការទីផ្សារនៅ​​​​ប្រទេស​​​​​​​​​ចិន​​​​​​​​​។​ ​លោក​ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​​​​បាន​បន្តទៀតថា ​​​​​​​​​ កន្លងមក​ការផលិតអង្ករក្រអូប​នៅ​មាន​សក្តានុពល​ច្រើន​​​​ ជាពិសេស​នៅ​​​​​​តំបន់​ជុំវិញបឹងទន្លេសាប​ ​​ហើយ​​​ទៅមុខទៀត​សហ​ព័ន្ធស្រូវអង្ករកម្ពុជា​​​​នឹងធ្វើ​ការងារកាន់តែជិតស្និទ្ធ​​​ជាមួយ​និងរាជរដ្ឋាភិបាលកម្ពុជា​​​​​​​​ ដើម្បី​​ពង្រឹងគុណភាព​និងការធ្វើ​ទំនើបកម្ម​​​​ផងដែរ​​​។​ ​​លើសពីនេះ​ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបន្ថែមថា កម្ពុជាត...
កូរ៉េចង់បង្កើតមជ្ឈមណ្ឌលស្ដង់ដាជាតិវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជា

កូរ៉េចង់បង្កើតមជ្ឈមណ្ឌលស្ដង់ដាជាតិវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សមាគមដ៏ធំមួយរបស់កូរ៉េ បង្ហាញគោលបំណងចង់បង្កើត «មជ្ឈមណ្ឌលស្ដង់ដាជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្ស» នៅកម្ពុជា ដើម្បីផ្ដល់ការអប់រំបណ្ដុះបណ្ដាលជំនាញកែសម្ផស្សដល់យុវជន ប្រកបដោយគុណភាព ប្រសិទ្ធភាព ពិសេសគឺសុវត្ថិភាពដល់អតិថិជននៅកម្ពុជា។ ថ្លែងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូសមាគមអន្តរជាតិអប់រំ ក្នុងវិស័យសម្ផស្សរបស់ប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោក Harry Hwang នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។ លោក Lee Sung Yeob តំណាងសមាគមអន្តរជាតិអប់រំក្នុងវិស័យសម្ផស្សរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា លោកមានគោលបំណងចង់វិនិយោគលើការបង្កើតមជ្ឈមណ្ឌលស្ដង់ដាជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្ស បន្ទាប់ពីបានមើលឃើញសក្ដានុពលលើវិស័យសម្ផស្សនៅកម្ពុជា។ លោក Lee បានបញ្ជាក់ថា ប្រសិនបើគម្រោងវិនិយោគនេះអាចដំណើរការទៅបានពិតមែន ប្រជាពលរដ្ឋកម្ពុជានឹងទទួលប...
លោក សែ ឡាឡូតថា«វិស័យ​ឯក ជំរុញឲ្យ​មានការធ្វើ​ទំនើប​កម្ម​ក្នុង វិស័យ​កសិកម្ម​​»

លោក សែ ឡាឡូតថា«វិស័យ​ឯក ជំរុញឲ្យ​មានការធ្វើ​ទំនើប​កម្ម​ក្នុង វិស័យ​កសិកម្ម​​»

សេដ្ឋកិច្ច និងវិនិយោគ
លោក សែ ឡាឡូត នាយកប្រតិបត្តរោងម៉ាស៊ីន​កិន​ស្រូវ ​ហាក់​សែ និងជានាយក ក្រុម ហ៊ុន​ខ្មែរប្រណិត​បានមានប្រសាសន៍ប្រាប់ដេលីខ្មែរថា ​​បច្ចុប្បន្ន​នេះនៅពេលរដ្ឋាភិ បាល​​មាន​ប្រព័ន្ធស្រោចស្រប​ស្ទើរតែគ្រប់កន្លែងនោះ ​​ហើយ​ការធ្វើ​ទំនើប​​កម្មក្នុងវិស័យ​កសិកម្ម​ពិតជាមានសារសំខាន់​​ក្នុងការជំរុញ​​ការ​​ផលិត​ស្រូវរបស់​កសិករ​​ទទួល​បាន ទិន្នផលច្រើន​​​ស្របតាមគោលនយោបាយ​នាំចេញអង្ករ​របស់រាជរដ្ឋាភិបាលកម្ពុជា​​​​ហេតុ ដូច្នោះ​​វិស័យ​ឯកជន​​ស្នើ​​ឲ្យក្រសួងកសិកម្ម​និងដៃគូពាក់ព័ន្ធ​​ត្រូវតែ​​​កែទម្រង់ដល់ វិស័យ​កសិកម្ម​​ហើយ​ធ្វើ​យ៉ាង​​ជំរុញ​​ឲ្យ​​មានការធ្វើ​ទំនើប​កម្ម​និង​​បង្កើន​ការ​​ផលិត​​។​ លោក​បា​នមានប្រសាសន៍ទៀតថា«​​កន្លងមក​រដ្ឋាភិបាល​​បានយកចិត្តទុកដាក់ណាស់​ក្នុងការ​លើកកម្ពស់​ក្នុងវិស័យ​កសិកម្ម ហើយបើ​សិន​ជា​​​កម្ពុជាមិនធ្វើ​ទំនើបកម្ម​ទេ ការ ផលិត​​បាន​​ផល​តិចហើយ​​​​គុណភាព​​​​​​នៅមានកម្រិត​​​​​ពិបាក​ក្នុងការផ្គត់​ផ្គង់ទ...