អ្នកសេដ្ឋកិច្ចថា៖ ផ្សារភាគហ៊ុនកម្ពុជាត្រូវការពេលវេលាថែមទៀតទើបមានក្រុមហ៊ុនតិចមកចុះបញ្ជីបោះផ្សាយ
លោក ច័ន្ទ សុផល នាយកវិទ្យាស្ថានសិក្សាគោលនយោបាយបានមានប្រសាសន៍បាត់ទុកថា ទីផ្សារភាគហ៊ុននៅកម្ពុជាយើងកន្លងមកមានភាពមួយទាបនៅឡើយ ដោយសារតែចំនួនក្រុមហ៊ុនចុះបញ្ជីនិងចូលរួមនៅតិចមិនទាន់ដំណើរការបានទូលំទូលាយទេ ។ ប៉ុន្តែបើសិនជាមានក្រុមហ៊ុនចុះបញ្ជីច្រើនទៀតកាន់តែល្អសម្រាប់ទីផ្សារភាគហ៊ុនដែលសង្ឃឹមទីផ្សារមួយនេះនឹងដំណើរការទៅថ្ងៃខាងមុខ។
លោក ច័ន្ទ សុផល បានពន្យល់ថា«ចំណែកវិស័យសេដ្ឋកិច្ច បើសិនទីផ្សារភាគហ៊ុនល្អនឹងជួយជំរុញឲ្យមានការទាក់ទាញអ្នកវិនិយោគច្រើនថែមទៀត ហើយអ្នកវិនិយោគខ្លះបានដាក់ទុនចូលហើយពួកគាត់ចង់លក់ហ៊ុននោះចេញវិញ តាមរយៈផ្សារភាគហ៊ុន ប៉ុន្តែបើសិនជាយើងមិនមានផ្សារភាគហ៊ុនទូលំទូលាយទេនោះ គឺពិបាកទាក់ទាញអ្នកវិនិយោគ»។
លោកបន្តទៀតថា វិស័យនេះដើ...








