ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផ្ញើលិខិតជូន សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផ្ញើលិខិតជូន សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លិខិតថ្លែងអំណរគុណ លោក​​ ថង លូន សុីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខាងក្រោម​នេះជាខ្លឹមសារទាំងស្រុងដូចតទៅ​៖  
អ្នកវិភាគយល់ថា៖ ការឈ្នះឆ្នោត របស់ចូ បៃដិន នឹងនាំមកភាព ធូរស្បើយនិងក្តីព្រួយបារម្ភ នៅតំបន់មជ្ឈិមបូព៌ា

អ្នកវិភាគយល់ថា៖ ការឈ្នះឆ្នោត របស់ចូ បៃដិន នឹងនាំមកភាព ធូរស្បើយនិងក្តីព្រួយបារម្ភ នៅតំបន់មជ្ឈិមបូព៌ា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នកវិភាគអារ៉ាប់បាននិយាយថា ការបរាជ័យរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក បាននាំមកនូវភាពធូរស្បើយ ចំពោះប្រទេសខ្លះនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែបង្កឲ្យមានក្តីព្រួយបារម្ភច្រើន សម្រាប់ប្រទេសផ្សេងទៀត ដែលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ប្រឈមមុខធ្វើការកែសម្រួលគោលនយោបាយខុសគ្នាពីមុន។ លោក Oraib Rantawi ស្ថាបនិកនិងជានាយក នៃមជ្ឈមណ្ឌលសិក្សានយោបាយ មានមូលដ្ឋាននៅទីក្រុង Amman បាននិយាយប្រាប់កាសែត UPI ថា “មានជំរុំអ្នកឈ្នះនិងជំរុំអ្នកចាញ់ គឺអ្នកដែលស្វាគមន៍ចំពោះជ័យជំនះរបស់លោក បៃដិន និងអ្នកដែលមានការភ័យខ្លាច”។ សេចក្តីរាយការណ៍ពីកាសែត UPI ប្រទេសអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម និងទួគី គឺស្ថិតនៅក្នុងចំណោមប្រទេស ដែលកំពុងមើលដោយក្តីព្រួយបារម្ភ ដោយហេតុផលរៀងៗខ្លួន ពាក់ព័ន្ធការផ្លាស់ប្តូរជាខ្លាំងក្នុងគោលនយោបាយ អាមេរិក ក្រោមការដឹកនាំរបស់លោក បៃដិន ៕...
 មនុស្សស្លាប់ ដោយជំងឺកូវីដ១៩ នៅប្រទេសស្រីលង្កាកើនដល់៤១នាក់

 មនុស្សស្លាប់ ដោយជំងឺកូវីដ១៩ នៅប្រទេសស្រីលង្កាកើនដល់៤១នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសស្រីលង្កា បានកើនឡើងដល់៤១នាក់ ។ នេះយោងតាមទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន០៥នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ។ នាយកដ្ឋានព័ត៌មាន របស់រដ្ឋាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថាដូច្នេះ ។ យោងតាមសេចក្តីប្រកាស ចំនួនអ្នកស្លាប់ជាច្រើនត្រូវបានរាយការណ៍ឲ្យដឹង ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីមានការប្រមូលផ្តុំគ្នាចំនួន ០២កន្លែង ដែលត្រូវបានគេរកឃើញកាលពីខែមុន ។ ក្រសួងសុខាភិបាល បានបង្ហាញស្ថិតិឲ្យដឹងថា អ្នកជំងឺកូវីដ១៩សរុបកើនឡើងដល់១៤.៥៩០នាក់ គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកានេះ បន្ទាប់ពីមានអ្នកជំងឺថ្មីចំនួន៣០៥នាក់ត្រូវបានរកឃើញ ៕...
ការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ប្រធានាធិបតី អាមេរិក ជំរុញឲ្យមន្រ្តីក្រសួងយុត្តិធម៌ជាន់ខ្ពស់លាលែងពីតំណែង

ការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ប្រធានាធិបតី អាមេរិក ជំរុញឲ្យមន្រ្តីក្រសួងយុត្តិធម៌ជាន់ខ្ពស់លាលែងពីតំណែង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក William Barr  អគ្គរដ្ឋអាជ្ញាអាមេរិក បានអនុញ្ញាតឱ្យ ព្រះរាជអាជ្ញាសហព័ន្ធស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ប្រធានាធិបតី ដែលជំរុញឱ្យមន្រ្តីនៃក្រសួងយុត្តិធម៌ជាន់ខ្ពស់ត្រូវលាលែងពីតំណែង។ យោងតាម BBC បានចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីម្នាក់ឈ្មោះ Richard Pilger នឹងត្រួតពិនិត្យលើការស៊ើបអង្កេតបែបនេះ។ លោកដូណាល់ត្រាំ បានបដិសេធមិនទទួលយកជ័យជំនះ របស់របស់លោកចូបៃដិន ហើយបានអះអាងពីការក្លែងបន្លំ ដោយគ្មានភស្តុតាង។ យុទ្ធនាការរបស់ប្រធានាធិបតីកំពុងស្វែងរក បទបញ្ជាបន្ទាន់មួយនៅក្នុងរដ្ឋ Pennsylvania ដើម្បីការពារពីជ័យជំនះរបស់លោក បៃដិន ដែលត្រូវបានបញ្ជាក់នៅក្នុងរដ្ឋនេះ៕...
រយៈពេល ១០ខែឆ្នាំ២០២០ ការប្រមូលថវិកាជាតិ របស់វៀតណាម ធ្លាក់ចុះជាង ១០ភាគរយ 

រយៈពេល ១០ខែឆ្នាំ២០២០ ការប្រមូលថវិកាជាតិ របស់វៀតណាម ធ្លាក់ចុះជាង ១០ភាគរយ 

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសវៀតណាម បានប្រកាសឲ្យដឹងពីការប្រមូលថវិកា ចំនួន ១,១៣៧,៣ ពាន់ពាន់លានដុងវៀតណាម (៤៩,៤ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ១០,៣ ភាគរយ។ នេះយោងតាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុ ប្រទេសវៀតណាមបានឲ្យដឹងកាលពីថ្ងៃទី៩ ខែវច្ឆិកា ឆ្នាំ២០២០នេះថា ប្រាក់ចំណូល ក្នុងស្រុកក្នុងរយៈពេលប៉ុន្មានខែនេះ បានធ្លាក់ចុះ ៦,៨ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកត្រឹមចំនួន ៩៥៩,២ ពាន់ពាន់លានដុង រីឯប្រាក់ចំណូលពីសកម្មភាព នាំចូលបានធ្លាក់ចុះ ២១,២ ភាគរយ ស្មើនឹង ១៤៧,៦ ពាន់ពាន់លានដុង។ សូបញ្ជាក់ថា ចន្លោះពីខែមករា ដល់ខែតុលា ការចំណាយថវិការបស់វៀតណាម មានចំនួន ១,២៦០,២ ពាន់ពាន់លានដុង ពោលគឺកើនឡើង ៩,៧ ភាគរយ។ ការចំណាយជាប្រចាំមានចំនួន ៨៤១,៣ ពាន់ពាន់លានដុងវៀតណាម កើនឡើង ៣ ភាគរយ៕...
ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងដំបូង ត្រូវបានបញ្ជូនទៅដល់ មូលដ្ឋានកងទ័ពអាកាសអាមេរិក Moody ក្នុងរដ្ឋហ្សកហ្ស៊ី

ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងដំបូង ត្រូវបានបញ្ជូនទៅដល់ មូលដ្ឋានកងទ័ពអាកាសអាមេរិក Moody ក្នុងរដ្ឋហ្សកហ្ស៊ី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមសេចក្តីប្រកាសពីកងកម្លាំងទ័ពជើងអាកាស របស់អាមេរិកបានឲ្យដឹថា ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងដំបូង ក្នុងចំណោមឧទ្ធម្ភាគចក្រ HH-60W ចំនួន១១២គ្រឿង ត្រូវបានបញ្ជូនទៅដល់ មូលដ្ឋានកងទ័ពអាកាសអាមេរិក Moody ក្នុងរដ្ឋហ្សកហ្ស៊ី ។ ឧទ្ធម្ភាគចក្រយោធាទាំងនោះ បានធ្វើដំណើរចេញពីសាលាហ្វឹកហ្វឺន Sikorsky របស់ក្រុមហ៊ុន Lockheed Martin ក្នុងទីក្រុង Stuart រដ្ឋផ្លរីដា ដោយកងសង្គ្រោះ លេខ៤១ របស់មូលដ្ឋានទ័ពអាកាស Moody និងកងតេស្តសាកល្បង ការហោះហើរ លេខ៤១៣ និងកងតេស្តនិងវាយតម្លៃលេខ៨៨។ សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រ HH-60W គឺប្រភេទធ្វើឲ្យប្រសើរឡើង របស់ឧទ្ធម្ភាគចក្រចម្បាំង UH-60M Black Hawk ហើយជាចុងក្រោយនឹងប្រើជំនួស តំណែងឧទ្ធម្ភាគចក្រស្វែងរក និងសង្គ្រោះក្នុងសង្គ្រាមផ្ទុកទម្ងន់ធម្យម HH-60G Pave Hawk ដែលដាក់ឲ្យបម្រើការនៅក្នុងឆ្នាំ១៩៨២ ៕...
អ្នកវិភាគ៖ TPP នឹងរស់ឡើងវិញ ពេលលោក ចូ បៃដិន បន្តអនុវត្តនយោបាយរបស់លោក អូប៉ាម៉ា

អ្នកវិភាគ៖ TPP នឹងរស់ឡើងវិញ ពេលលោក ចូ បៃដិន បន្តអនុវត្តនយោបាយរបស់លោក អូប៉ាម៉ា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ ក្រោយលោក ចូ បៃដិន ផ្ដួល លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកដែលគ្រោង នឹងស្បថចូលកាន់តំណែងនាថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ខាងមុខនោះ អ្នកវិភាគនិងតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា លោក ចូ បៃដិន នឹងបន្តអនុវត្តនយោបាយរបស់លោក អូប៉ាម៉ា អតីតប្រធានាធិបតីអាមេរិក គាបសង្កត់រុស្ស៊ី ដើម្បីបំពេញចិត្តពួកអឺរ៉ុបលើវិស័យយោធានិងធ្វើឲ្យ«យុទ្ធសាស្រ្តពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក»( TPP)រស់ឡើងវិញតាមរយៈការផ្តល់តួនាទីឲ្យប្រទេស ឥណ្ឌា អូស្ត្រាលី និង ជប៉ុន ដេីតួជំនួសអាមេរិកក្នុងជួរមុខប្រឆាំងចិន។ ជាមួយគ្នានោះ អ្នកតាមដានភូមិសាស្រ្តនយោបាយបានសង្កត់ធ្ងន់ថា ក្រោយលោក ចូ បៃដិន ចូលកាន់តំណែង នឹងអាចមានការប៉ះទង្គិចគ្នាដំបូង រវាងឥណ្ឌាជាមួយចិន នៅតាមព្រំដែនដែលជាការសាល្បង និងដេីម្បីពង្រឹងសម្ព័ន្ធភាពអាមេរិកទ្បេីងនៅតាមតំបន់តាមរយៈការលេីក កំពស់តួនាទីទ្វីបអាហ្រ្វីកទ្បេីងវិញ ។ អ្នកវ...
របាយការណ៍បង្ហាញថា ផ្សារភាគហ៊ុនអាមេរិកបានកើនឡើងខ្ពស់បពស់​បំផុត ​ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

របាយការណ៍បង្ហាញថា ផ្សារភាគហ៊ុនអាមេរិកបានកើនឡើងខ្ពស់បពស់​បំផុត ​ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កាលពី​ថ្ងៃ​ពុធ ផ្សារភាគហ៊ុន​សហរដ្ឋ​អាមេរិក និង​អាស៊ី​បាន​ហក់​ឡើង​ខ្ពស់ ស្រប​ពេល​ដែល​ក្រុម​អ្នកវិនិយោគទុន ប្រកាន់​គោលជំហរ​សុទិដ្ឋិនិយម​ ចំពោះ​ការបោះឆ្នោត​សហរដ្ឋអាមេរិក​ដែល​នៅ​មិនទាន់​ដឹង​លទ្ធផល​នោះ​។ របាយការណ៍បង្ហាញថា ផ្សារភាគហ៊ុនអាមេរិកបានកើនឡើងខ្ពស់ប្ពស់បបំផុត ​ក្រោយ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​មិន​ធ្លាប់​មាន​ប៉ុន្មាន​ទសវត្សរ៍​មកនេះ ទោះបីជា​ភាព​មិន​ច្បាស់​លាស់​នៅតែ​បន្ត​ព្រោះ​មិន​ដឹង​ថា​ តើ​បេក្ខជន​រូប​ណា​នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ​ក៏ដោយ​។ ចំណែកផ្សារភាគហ៊ុន​Facebook បាន​ហក់​ឡើង​ជាង ៨% ខណៈ​ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​សុខភាព​ធំ​ៗ​ មួយ​ចំនួន​ត្រូវ​បាន​គេ​មើ​លឃើញថា បាន​កើន​ឡើង​ ២​ខ្ទង់​។ សម្រាប់ក្រុមហ៊ុនសារភាគហ៊ុន Do​w​ ​បាន​ហក់​ឡើង​ជាង ១.៣% ខណៈ​ដែល​ផ្សារភាគហ៊ុន S&P 500 បាន​​ហក់​ឡើង​ ២.២% និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Nasdaq ​ហក់​ឡើង​ជិត ៣.៩%​។...
លោក Joe Biden មានជំជឿរក្សាការនាំមុខនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន គឺគ្រប់គ្រាន់ដើម្បីប្រគល់តំណែង ប្រធានាធិបតីដល់រូបលោក

លោក Joe Biden មានជំជឿរក្សាការនាំមុខនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន គឺគ្រប់គ្រាន់ដើម្បីប្រគល់តំណែង ប្រធានាធិបតីដល់រូបលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក Joe Biden បានបង្ហាញការជឿជាក់នៅថ្ងៃពុធនេះថា លោកនឹងរក្សាការនាំមុខរបស់លោកលើលោក Donald Trump នៅក្នុងរដ្ឋសំខាន់ៗមួយចំនួនដែលគ្រប់គ្រាន់ដើម្បីប្រគល់តំណែងប្រធានាធិបតីដល់រូបលោក។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសុន្ទរកថានៅរសៀលថ្ងៃពុធលោក Biden បាននិយាយថា បន្ទាប់ពីការរាប់រាប់ដ៏យូរវាច្បាស់ថា យើងឈ្នះបណ្តារដ្ឋនានាដែលគ្រប់គ្រាន់ដើម្បីឈានដល់អង្គបោះឆ្នោតចំនួន ២៧០ ដែលត្រូវការដើម្បីឈ្នះតំណែងប្រធានាធិបតី។ ដោយប្រើយុទ្ធសាស្ត្រខុសពីប្រធានាធិបតីដែលបាននិយាយមិនពិតកាលពីព្រឹកថ្ងៃពុធថា គាត់បានឈ្នះសេតវិមាន ប៉ុន្តែខ្ញុំមកទីនេះដើម្បីរាយការណ៍នៅពេលការរាប់ចប់យើងជឿជាក់ថាយើងនឹងក្លាយជាអ្នកឈ្នះ។ ខ្ញុំមិននៅទីនេះដើម្បីប្រកាសថាយើងបានឈ្នះនោះទេ ប៉ុន្តែខ្ញុំនៅទីនេះដើម្បីរាយការណ៍នៅពេលការរាប់ចប់យើងជឿជាក់ថាយើងនឹងក្លាយជាអ្នកឈ្នះ” ៕ ប្រែសម្រួលៈ ណៃ តុលា...
លោក Joe Biden បន្តនាំមុខ លោក​ Donald Trump សំឡេងឆ្នោតគាំទ្រ ២៣៧ ទល់នឹង ២១០

លោក Joe Biden បន្តនាំមុខ លោក​ Donald Trump សំឡេងឆ្នោតគាំទ្រ ២៣៧ ទល់នឹង ២១០

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(សហរដ្ឋអាមេរិក)៖ បេក្ខជនប្រធានាធិបតី លោក Joe Biden បន្តនាំមុខលោកប្រធានាធិបតី Donald Trump លើសំឡេងឆ្នោតគាំទ្រ ២៣៧ ទល់នឹង ២១០ លទ្ធផលគិតត្រឹមម៉ោង ១២:៣៥ថ្ងៃត្រង់នៅកម្ពុជា។​ គេមិនទាន់ដឹងថា បេក្ខជនរូបណានឹងឈ្នះនៅឡើយនោះទេ ខណៈបេក្ខជនត្រូវការឈ្នះសម្លេងឆ្នោតចំនួន២៧០សម្លេង នៃអង្គបោះឆ្នោតសរុបទាំង ៥៣៨ សម្លេងនឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនេះ​៕  ...