ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាមេរិកជិត កន្លះលាននាក់ រងផលប៉ះពាល់ដោយសារ ខ្យល់ព្យុះ

ពលរដ្ឋអាមេរិកជិត កន្លះលាននាក់ រងផលប៉ះពាល់ដោយសារ ខ្យល់ព្យុះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ សារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថា ពលរដ្ឋជិតកន្លះលាននាក់  នៅរដ្ឋ Louisiana សហរដ្ឋអាមេរិកបានដាច់ចរន្តអគ្គិសនី កាលពីថ្ងៃសៅរ៍ ដោយសារព្យុះសង្ឃរាត្រីកោណ ឬហៅថា Delta ដែលបង្កឲ្យមានគ្រោះបាក់ដី នៅតំបន់ឆ្នេរសមុទ្រ កាលពីល្ងាចថ្ងៃសុក្រ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ជាក់ថា ផ្ទះជាង៤៥០.០០០ខ្នងដាច់ចរន្តអគ្គិសនី នៅទូទាំងរដ្ឋLouisiana ។ របាយការណ៍បានឲ្យដឹងថា Baton Rouge ដែលជារដ្ឋធានីរបស់រដ្ឋ Louisiana មានផ្ទះចំនួន៦៤.០០០ខ្នង បានរលត់ភ្លើង និងចំនួន៣៦.០០០ខ្នងជាអតិថិជន របស់ក្រុមហ៊ុន DEMCO ស្ថិតក្នុងភាពងងឹតសូន្យសុង ។ ព្យុះសង្ឃរា Delta បានបោកបក់ មកលើតំបន់ឆ្នេរសមុទ្រ ស្ថិតនៅភាគនីរតីនៃរដ្ឋ Louisiana កាលពីល្ងាចថ្ងៃសុក្រ ក្នុងកម្រិត២ ដែលមានល្បឿនខ្យល់បក់បោក ១៦០គីឡូម៉ែត្រក្នុង១ម៉ោង ៕ https://youtu.be/6k2G_uecaW0...
ចិនបដិសេធន៍ នឹងប្រទេសលោកខាងលិច ខ្លះមានអាកប្បកិរិយាមិនល្អ ក្នុងស្ថានភាពសិទ្ធិមនុស្ស

ចិនបដិសេធន៍ នឹងប្រទេសលោកខាងលិច ខ្លះមានអាកប្បកិរិយាមិនល្អ ក្នុងស្ថានភាពសិទ្ធិមនុស្ស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានបដិសេធនឹងបណ្តាប្រទេសលោកខាងលិចមួយចំនួន លើបញ្ហាដែលទាក់ទងទៅនឹងក្រុង ហុងកុង និងស៊ីនជាំង ដោយអះអាងថា ខ្លួននឹងមិនទទួលយក គំរូ ស្តីពីសិទ្ធិមនុស្ស និងប្រឆាំងនឹងស្តង់ដារនោះឡើយ។ លោកស្រី ហួ ឈុនយីង បានឲ្យដឹងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសលោកខាងលិច ខ្លះមានអាកប្បកិរិយាមិនល្អ នៅក្នុងស្ថានភាពសិទ្ធិមនុស្សរបស់ពួកគេ “តើពួកគេមានសិទ្ធិអ្វី ដើម្បីធ្វើអត្ថាធិប្បាយអំពីស្ថានភាព សិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត?” ។ លោកស្រីបានបន្ថែមថា “ កំណត់ត្រាដ៏ល្បីល្បាញ” របស់ពួកគេ លើបញ្ហាជនភៀសខ្លួនវិបត្តិមនុស្សធម៌ បញ្ហាពូជសាសន៍ ក៏ដូចជាការរំលោភសិទ្ធិមនុស្ស របស់ប្រទេសដទៃទៀត។ អ្នកនាំពាក្យរូបនេះបានបន្ដថា “មិនមានអ្វីល្អនោះទេ មានតែការការពារសិទិ្ធមនុស្ស ឱ្យបានប្រសើរជាងមុន ហើយបណ្តាប្រទេសទាំងនោះ គួរតែគ្រប់គ្រងរឿងរ៉ាវ របស់ពួកគេជាមុនសិន” ៕...
មន្ត្រីក.ប.ប. ខេត្តឧត្តរមានជ័យធ្វើការដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៥៧ គីឡួក្រាម

មន្ត្រីក.ប.ប. ខេត្តឧត្តរមានជ័យធ្វើការដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៥៧ គីឡួក្រាម

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ខេត្តឧត្តរមានជ័យ)៖មន្ត្រីក.ប.ប. ខេត្តឧត្តរមានជ័យធ្វើការដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៥៧ គីឡួក្រាមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះ។ មន្រ្តីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់នៅតាមបណ្ដាផ្ទះលក់ទំនិញ និងម៉ាតនានា ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ គោលដៅសំខាន់នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៦៨ដប ស្មើនឹង ៥៧គីឡូក្រាម ។ បន្ទាប់មក មន្ត្រីសាខា ក.ប.ប. ខេត្តឧ...
លោក ត្រាំ និងស្ត្រីទី១ ឆ្លងវីរុសCovid-19

លោក ត្រាំ និងស្ត្រីទី១ ឆ្លងវីរុសCovid-19

ជំងឺកូវីដ១៩, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរតាមប្រព័ន្ធ ធ្វីតទ័រ របស់លោក នៅថ្ងៃសុក្រនេះថា លោក និងស្ត្រីទី១ (ភរិយា) របស់លោក បានឆ្លងវីរុសCovid-19ហើយ ហើយលោកសង្ឃឹមថា លោក និងស្ត្រីទី១ នឹងបានជាសះស្បើយក្នុងពេលដ៏ឆាប់ខាងមុខនេះ ។ មូលហេតុដែលនាំអោយមានការសង្ស័យថា លោក ត្រាំ ឆ្លងវីរុសនេះ គឺដោយសារទីប្រឹក្សាទំនាក់ទំនងសាធារណៈរបស់សេតវិមាន គឺលោកស្រី Hope Charlotte Hicks ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសCovid-19 ។ សូមបញ្ជាក់ជូនថា លោកស្រី Hope Charlotte Hicks បានធ្វើដំណើរអែបលោក ត្រាំ ជាញឹកញាប់ ខណៈដែលប្រធានាធិបតីអាមេរិករូបនេះ បានធ្វើដំណើរទៅកាន់ទីណាមួយ ជាឧទាហរណ៍ កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅថ្មីៗនេះ លោកស្រីទីប្រឹក្សាទំនាក់ទំនងសាធារណៈរបស់សេតវិមានរូបនេះ បានអមដំណើរលោក ត្រាំ ទៅកាន់ពិធីជជែកដេញដោលទល់មុខគ្នាជាមួយ លោក ចូ បាយដិន រហូតដល់ចម្លងវីរុសCovid-19អោយលោក ត្រាំ ៕...
Covid-19សម្លាប់មនុស្សអស់ជាង៦ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

Covid-19សម្លាប់មនុស្សអស់ជាង៦ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

ជំងឺកូវីដ១៩, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា វីរុសCovid-19 បានសម្លាប់មនុស្សអស់ប្រមាណជាង៦ពាន់នាក់ក្នុង១ថ្ងៃ គឺចំនួន ៦២០០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១ ខែតុលានេះ និងបានឆ្លងទៅមនុស្សថ្មីប្រមាណជាង៣១ម៉ឺននាក់ គឺចំនួន៣១៣ ០៩០នាក់ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះ ប្រទេសឥណ្ឌាជាប់លេខ១ សហរដ្ឋអាមេរិកជាប់លេខ២ និងប្រទេសប្រេស៊ីលជាប់លេខ៣ ដែលប្រទេសទាំង៣នេះមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក គឺឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១១៧៩នាក់ និងមនុស្សឆ្លងថ្មីចំនួន៨៦៧៤៨នាក់ អាមេរិកមានមនុស្សស្លាប់ថ្មីចំនួន៩៥៣នាក់ និងមនុស្សឆ្លងថ្មីចំនួន៤០៩២០នាក់ និងប្រទេសប្រេស៊ីលមានមនុស្សស្លាប់ថ្មីចំនួន៩៥២នាក់ និងមនុស្សឆ្លងថ្មីចំនួន៣៣២៦៩នាក់ ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ ៣៤ ១៤៧ ២១៥នាក់ និងកំណើនមនុស្សស្...
វីរុសCovid-19ទាញទម្លាក់តម្លៃដី០.៦ភាគរយនៅប្រទេសជប៉ុន

វីរុសCovid-19ទាញទម្លាក់តម្លៃដី០.៦ភាគរយនៅប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមទិន្នន័យពីក្រសួងដែនដីរបស់ប្រទេសជប៉ុន បានបង្ហាញថា តម្លៃដីនៅក្នុងប្រទេសនេះ បានធ្លាក់ចុះ០.៦ភាគរយនៅទូទាំងប្រទេស ចាប់តាំងពីខែកក្កដារហូតដល់ពេលបច្ចុប្បន្ននេះ បើប្រៀបធៀបនឹងតម្លៃអចលនទ្រព្យកាលពីឆ្នាំដើមឆ្នាំ២០២០នេះ នេះបើយោងតាមការចុះផ្សាយរបស់ NHK ។ ការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា ការធ្លាក់ចុះតម្លៃអចលនទ្រព្យនៅប្រទេសជប៉ុននេះ គឺដោយសារការឆ្លងរាលដាលវីរុសCovid-19 ទាំងនៅក្នុងប្រទេសជប៉ុន និងនៅទូទាំងពិភពលោក ដែលការធ្លាក់ចុះតម្លៃអចលនទ្រព្យនេះ គឺជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ។ ការស្ទង់មតិដដែលបានបង្ហាញថា តម្លៃដីសម្រាប់ធ្វើពាណិជ្ជកម្មបានធ្លាក់ចុះ០.៣ភាគរយ តម្លៃដីសម្រាប់ប្រជាពលរដ្ឋរស់នៅបានធ្លាក់ចុះ០.៧ភាគរយ ប៉ុន្តែតម្លៃដីផ្នែកឧស្សាហកម្មបែរជាកើនឡើង០.២ភាគរយទៅវិញ ៕...
លោក ត្រាំ កាន់ចាញ់ប្រៀបលោក បាដិន ដោយសារមិនបង់ពន្ធ១០ឆ្នាំ

លោក ត្រាំ កាន់ចាញ់ប្រៀបលោក បាដិន ដោយសារមិនបង់ពន្ធ១០ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ New York Times បានចុះផ្សាយរបាយការណ៍ស្តីពីប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលមិនបានបង់ពន្ធជូនរដ្ឋអស់រយៈពេល១០ឆ្នាំ ដែលការចុះផ្សាយនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាប្រិយភាពរបស់លោក ត្រាំ នៅមុនការបោះឆ្នោត និងរឹតតែធ្វើឲ្យលោក ត្រាំ ចាញ់ប្រៀបលោក ចូ បាយដិន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យកាន់តែខ្លាំងថែមទៀត ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សហរដ្ឋអាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ចុងឆ្នាំ២០២០នេះ ហើយលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងលោក ចូ បាយដិន ជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលការបោះឆ្នោតក្នុងអាណត្តិទី២ របស់លោក ត្រាំ ។ New York Times បានចុះផ្សាយថា លោក ត្រាំ បានបង់ពន្ធចុងក្រោយក្នុងចំនួនទឹកប្រាក់ត្រឹមតែ៧៥០ដុល្លារ កាលពីឆ្នាំ២០១៦កន្លងទៅ ដែលជាឆ្នាំលោកបានជាប់ឆ្នោតជាប្រធានាធិបតី ហើយរយៈពេល១០ឆ...
ក្រុមហ៊ុន Mitsubishi Motors របស់ប្រទេសជប៉ុន ចង់ឲ្យបុគ្គលិកចូលនិវត្តន៍មុនកាលកំណត់

ក្រុមហ៊ុន Mitsubishi Motors របស់ប្រទេសជប៉ុន ចង់ឲ្យបុគ្គលិកចូលនិវត្តន៍មុនកាលកំណត់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Mitsubishi Motors ដែលជាក្រុមហ៊ុនផលិតរថយន្តធំមួយរបស់ប្រទេសជប៉ុន កំពុងស្វែងរកការដាក់បុគ្គលិកក្នុងស្រុកប្រមាណជាង៥០០នាក់ឲ្យចូលនិវត្តន៍មុនកាលកំណត់ ខណៈដែលក្រុមហ៊ុននេះព្យាយាមស្រោចស្រង់អាជីវកម្មរបស់ខ្លួនឡើងវិញ ក្រោយពីបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសជប៉ុន និងនៅជុំវិញពិភពលោក នេះបើតាមការចុះផ្សាយរបស់ NHK ។ សារព័ត៍មាន NHK ដដែលបានឲ្យដឹងថា ក្រុមហ៊ុន Mitsubishi Motors មានបំណងឲ្យបុគ្គលិកដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅចូលនិវត្តន៍មុនកាលកំណត់នៅពេលខាងមុខ ដែលជាយុទ្ធសាស្ត្រមួយក្នុងការកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនននេះ បានខាតបង់ទឹកប្រាក់យ៉ាងច្រើនសម្បើមក្នុងរយៈពេលជាង២ត្រីមាសកន្លងមកនេះ ។ សូមបញ្ជាក់ជូនថា ការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសជប៉ុន និងនៅជុំវិញពិភពលោក បានធ្វើអោយក្រុមហ៊ុន Mitsubishi Motors បានខាតបង់ទឹកប្រាក់ប្រមាណ២៤០លានដុល្លារអាម...
ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោក កើនឡើងដល់ជាង១លាននាក់

ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោក កើនឡើងដល់ជាង១លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា កំណើនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១លាននាក់ហើយ គឺចំនួន១០០២៣៨៣ នាក់ និងកំណើនអ្នកឆ្លងសរុបបានកើនឡើងដល់ជាង៣៣លាននាក់ គឺចំនួន ៣៣៣០៣២៣៧នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ជាង២៤លាននាក់ គឺចំនួន២៤៦៣៤១៩៨នាក់ គិតត្រឹមថ្ងៃចន្ទ ទី២៨ ខែកញ្ញានេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទនេះដែរ វីរុសCovid-19 បានសម្លាប់មនុស្សថ្មីអស់ជិត៤ពាន់នាក់ គឺចំនួន៣៨៧៣នាក់ និងឆ្លងទៅមនុស្សថ្មីប្រមាណជាង២៥ម៉ឺននាក់ គឺចំនួន២៥១៩១៥នាក់ នៅជុំវិញពិភពលោក ។ ប្រទេសឥណ្ឌា ជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ និងមានមនុស្សស្លាប់ដោយសារវីរុសនេះប្រចាំថ្ងៃច្រើនជាងគេដែរ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រទេសឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១០៤០នាក់ និងមនុស្សឆ្លងថ្មីចំនួន៨២៧៦៧នាក់ ខណៈដែលចំនួនមនុស្សឆ្លងសរុបនៅប្រទេសនេះ កើនឡើងដល់ចំនួ...
អឺរ៉ុបព្រមានចិនពីបទបង្ករភាពតានតឹងនៅសមុទ្រចិនខាងត្បូង

អឺរ៉ុបព្រមានចិនពីបទបង្ករភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Express បានចុះផ្សាយថា ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលជាប្រទេសមហាអំណាចនៅសហភាពអឺរ៉ុប បានប្រតិកម្មតបយ៉ាងខ្លាំងលើសកម្មភាពរបស់ប្រទេសចិននៅដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង ដោយប្រទេសទាំង៣បានជំរុញឲ្យចិនកុំរំលោភបំពានលើច្បាប់អន្តរជាតិ ខណៈដែលភាពតានតឹងក្នុងជម្លោះដែនទឹកកាន់តែរីកធំឡើង ។ មហាអំណាចអឺរ៉ុបទាំង៣ បានលើកឡើងថា លំហាត់សមយោធានៅលើដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង ដែលចិនបានអះអាងសិទ្ធស្របច្បាប់ គឺមិនស្របទៅតាមច្បាប់អន្តរជាតិទេ ហើយប្រទេសទាំង៣ បានជំរុញអង្គការសហប្រជាជាតិឲ្យបង្ហាញពីសុចរិតភាពនៃអនុសញ្ញានៃច្បាប់អន្តរជាតិ ។ លោក Jonathan Odom សាស្ត្រចារ្យយោធាផ្នែកច្បាប់អន្តរជាតិនៅមជ្ឈមណ្ឌលអឺរ៉ុប George C. Marshall សម្រាប់សិក្សាសន្តិសុខ បានពន្យល់ថា នេះជាលើកដំបូងហើយសម្រាប់មហាអំណាចទាំង៣នៅសហភាពអឺរ៉ុប ដែលបានកត់សម្គាល់ពី វិបត្តិនៅសមុទ្រចិនខាងត្បូង ៕...