ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

វីរុសCovid-19ទាញទម្លាក់តម្លៃដី០.៦ភាគរយនៅប្រទេសជប៉ុន

វីរុសCovid-19ទាញទម្លាក់តម្លៃដី០.៦ភាគរយនៅប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមទិន្នន័យពីក្រសួងដែនដីរបស់ប្រទេសជប៉ុន បានបង្ហាញថា តម្លៃដីនៅក្នុងប្រទេសនេះ បានធ្លាក់ចុះ០.៦ភាគរយនៅទូទាំងប្រទេស ចាប់តាំងពីខែកក្កដារហូតដល់ពេលបច្ចុប្បន្ននេះ បើប្រៀបធៀបនឹងតម្លៃអចលនទ្រព្យកាលពីឆ្នាំដើមឆ្នាំ២០២០នេះ នេះបើយោងតាមការចុះផ្សាយរបស់ NHK ។ ការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា ការធ្លាក់ចុះតម្លៃអចលនទ្រព្យនៅប្រទេសជប៉ុននេះ គឺដោយសារការឆ្លងរាលដាលវីរុសCovid-19 ទាំងនៅក្នុងប្រទេសជប៉ុន និងនៅទូទាំងពិភពលោក ដែលការធ្លាក់ចុះតម្លៃអចលនទ្រព្យនេះ គឺជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ។ ការស្ទង់មតិដដែលបានបង្ហាញថា តម្លៃដីសម្រាប់ធ្វើពាណិជ្ជកម្មបានធ្លាក់ចុះ០.៣ភាគរយ តម្លៃដីសម្រាប់ប្រជាពលរដ្ឋរស់នៅបានធ្លាក់ចុះ០.៧ភាគរយ ប៉ុន្តែតម្លៃដីផ្នែកឧស្សាហកម្មបែរជាកើនឡើង០.២ភាគរយទៅវិញ ៕...
លោក ត្រាំ កាន់ចាញ់ប្រៀបលោក បាដិន ដោយសារមិនបង់ពន្ធ១០ឆ្នាំ

លោក ត្រាំ កាន់ចាញ់ប្រៀបលោក បាដិន ដោយសារមិនបង់ពន្ធ១០ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ New York Times បានចុះផ្សាយរបាយការណ៍ស្តីពីប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលមិនបានបង់ពន្ធជូនរដ្ឋអស់រយៈពេល១០ឆ្នាំ ដែលការចុះផ្សាយនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាប្រិយភាពរបស់លោក ត្រាំ នៅមុនការបោះឆ្នោត និងរឹតតែធ្វើឲ្យលោក ត្រាំ ចាញ់ប្រៀបលោក ចូ បាយដិន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យកាន់តែខ្លាំងថែមទៀត ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សហរដ្ឋអាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ចុងឆ្នាំ២០២០នេះ ហើយលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងលោក ចូ បាយដិន ជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលការបោះឆ្នោតក្នុងអាណត្តិទី២ របស់លោក ត្រាំ ។ New York Times បានចុះផ្សាយថា លោក ត្រាំ បានបង់ពន្ធចុងក្រោយក្នុងចំនួនទឹកប្រាក់ត្រឹមតែ៧៥០ដុល្លារ កាលពីឆ្នាំ២០១៦កន្លងទៅ ដែលជាឆ្នាំលោកបានជាប់ឆ្នោតជាប្រធានាធិបតី ហើយរយៈពេល១០ឆ...
ក្រុមហ៊ុន Mitsubishi Motors របស់ប្រទេសជប៉ុន ចង់ឲ្យបុគ្គលិកចូលនិវត្តន៍មុនកាលកំណត់

ក្រុមហ៊ុន Mitsubishi Motors របស់ប្រទេសជប៉ុន ចង់ឲ្យបុគ្គលិកចូលនិវត្តន៍មុនកាលកំណត់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Mitsubishi Motors ដែលជាក្រុមហ៊ុនផលិតរថយន្តធំមួយរបស់ប្រទេសជប៉ុន កំពុងស្វែងរកការដាក់បុគ្គលិកក្នុងស្រុកប្រមាណជាង៥០០នាក់ឲ្យចូលនិវត្តន៍មុនកាលកំណត់ ខណៈដែលក្រុមហ៊ុននេះព្យាយាមស្រោចស្រង់អាជីវកម្មរបស់ខ្លួនឡើងវិញ ក្រោយពីបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសជប៉ុន និងនៅជុំវិញពិភពលោក នេះបើតាមការចុះផ្សាយរបស់ NHK ។ សារព័ត៍មាន NHK ដដែលបានឲ្យដឹងថា ក្រុមហ៊ុន Mitsubishi Motors មានបំណងឲ្យបុគ្គលិកដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅចូលនិវត្តន៍មុនកាលកំណត់នៅពេលខាងមុខ ដែលជាយុទ្ធសាស្ត្រមួយក្នុងការកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនននេះ បានខាតបង់ទឹកប្រាក់យ៉ាងច្រើនសម្បើមក្នុងរយៈពេលជាង២ត្រីមាសកន្លងមកនេះ ។ សូមបញ្ជាក់ជូនថា ការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសជប៉ុន និងនៅជុំវិញពិភពលោក បានធ្វើអោយក្រុមហ៊ុន Mitsubishi Motors បានខាតបង់ទឹកប្រាក់ប្រមាណ២៤០លានដុល្លារអាម...
ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោក កើនឡើងដល់ជាង១លាននាក់

ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោក កើនឡើងដល់ជាង១លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា កំណើនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១លាននាក់ហើយ គឺចំនួន១០០២៣៨៣ នាក់ និងកំណើនអ្នកឆ្លងសរុបបានកើនឡើងដល់ជាង៣៣លាននាក់ គឺចំនួន ៣៣៣០៣២៣៧នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ជាង២៤លាននាក់ គឺចំនួន២៤៦៣៤១៩៨នាក់ គិតត្រឹមថ្ងៃចន្ទ ទី២៨ ខែកញ្ញានេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទនេះដែរ វីរុសCovid-19 បានសម្លាប់មនុស្សថ្មីអស់ជិត៤ពាន់នាក់ គឺចំនួន៣៨៧៣នាក់ និងឆ្លងទៅមនុស្សថ្មីប្រមាណជាង២៥ម៉ឺននាក់ គឺចំនួន២៥១៩១៥នាក់ នៅជុំវិញពិភពលោក ។ ប្រទេសឥណ្ឌា ជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ និងមានមនុស្សស្លាប់ដោយសារវីរុសនេះប្រចាំថ្ងៃច្រើនជាងគេដែរ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រទេសឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១០៤០នាក់ និងមនុស្សឆ្លងថ្មីចំនួន៨២៧៦៧នាក់ ខណៈដែលចំនួនមនុស្សឆ្លងសរុបនៅប្រទេសនេះ កើនឡើងដល់ចំនួ...
អឺរ៉ុបព្រមានចិនពីបទបង្ករភាពតានតឹងនៅសមុទ្រចិនខាងត្បូង

អឺរ៉ុបព្រមានចិនពីបទបង្ករភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Express បានចុះផ្សាយថា ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលជាប្រទេសមហាអំណាចនៅសហភាពអឺរ៉ុប បានប្រតិកម្មតបយ៉ាងខ្លាំងលើសកម្មភាពរបស់ប្រទេសចិននៅដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង ដោយប្រទេសទាំង៣បានជំរុញឲ្យចិនកុំរំលោភបំពានលើច្បាប់អន្តរជាតិ ខណៈដែលភាពតានតឹងក្នុងជម្លោះដែនទឹកកាន់តែរីកធំឡើង ។ មហាអំណាចអឺរ៉ុបទាំង៣ បានលើកឡើងថា លំហាត់សមយោធានៅលើដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង ដែលចិនបានអះអាងសិទ្ធស្របច្បាប់ គឺមិនស្របទៅតាមច្បាប់អន្តរជាតិទេ ហើយប្រទេសទាំង៣ បានជំរុញអង្គការសហប្រជាជាតិឲ្យបង្ហាញពីសុចរិតភាពនៃអនុសញ្ញានៃច្បាប់អន្តរជាតិ ។ លោក Jonathan Odom សាស្ត្រចារ្យយោធាផ្នែកច្បាប់អន្តរជាតិនៅមជ្ឈមណ្ឌលអឺរ៉ុប George C. Marshall សម្រាប់សិក្សាសន្តិសុខ បានពន្យល់ថា នេះជាលើកដំបូងហើយសម្រាប់មហាអំណាចទាំង៣នៅសហភាពអឺរ៉ុប ដែលបានកត់សម្គាល់ពី វិបត្តិនៅសមុទ្រចិនខាងត្បូង ៕...
ក្នុង១ថ្ងៃនៅទូទាំងពិភពលោក មនុស្សជិត៦ពាន់នាក់ស្លាប់ និងជាង៣១ម៉ឺននាក់ឆ្លងវីរុសCovid-19

ក្នុង១ថ្ងៃនៅទូទាំងពិភពលោក មនុស្សជិត៦ពាន់នាក់ស្លាប់ និងជាង៣១ម៉ឺននាក់ឆ្លងវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា កំណើនមនុស្សស្លាប់ និងកំណើនមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅទូទាំងពិភពលោក នៅតែបន្តកើនឡើងដល់ក្នុងកម្រិតខ្ពស់នៅឡើយ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ វីរុសCovid-19បានសម្លាប់មនុស្សអស់ជិត៦ពាន់នាក់ គឺចំនួន ៥៨៧២នាក់ ហើយវីរុសនេះបានឆ្លងទៅមនុស្សថ្មីប្រមាណជាង៣១ម៉ឺននាក់ គឺចំនួន៣១៤ ៨៥៥នាក់ ។ ប្រទេសឥណ្ឌា នៅតែជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19ច្រើនជាងគេ ដែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ ឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១១៤៤នាក់ និងមានមនុស្សឆ្លងថ្មីចំនួន៨៥៩១៩នាក់ ខណៈប្រទេសនេះមានមនុស្សឆ្លងសរុបចំនួន៥៨១៦១០៣នាក់ និងមនុស្សស្លាប់សរុបចំនួន៩២៣១៧នាក់ ។ សូមបញ្ជាក់ថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់៣២ ៤០៨ ៥០៤នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៩៨៧ ៧២៤នាក់ ខណៈកំណើនមនុស្សជា...
ឥណ្ឌូនេស៊ីជាប់លេខ១នៅអាស៊ាន ដែលមានអ្នកស្លាប់និងឆ្លងCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ឥណ្ឌូនេស៊ីជាប់លេខ១នៅអាស៊ាន ដែលមានអ្នកស្លាប់និងឆ្លងCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសឥណ្ឌូនេស៊ី ជាប់លេខ១នៅតំបន់អាស៊ីអាគ្នេយ៍ (Asean) ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញានេះ ។ ឥណ្ឌូនេស៊ីមានមនុស្សស្លាប់ថ្មីចំនួន ១៦០នាក់ និងមនុស្សឆ្លងថ្មីចំនួន៤០៧១នាក់ នេះបើយោងតាមការចុះផ្សាយរបស់ Worldometer ។ សូមបញ្ជាក់ជូនថា ប្រទេសជា​សមាជិកអាស៊ានដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេ គឺប្រទេសហ្វីលីពីនឈរក្នុងលំដាប់លេខ១ ដែលមានមនុស្សឆ្លងសរុបចំនួន ២៩១ ៧៨៩នាក់ ឥណ្ឌូនេស៊ីលេខ២មានមនុស្សឆ្លងសរុប ២៥២ ៩២៣នាក់ សិង្ហបុរីលេខ៣ មានមនុស្សឆ្លងសរុប ៥៧ ៦២៧នាក់ ម៉ាឡេស៊ីជាប់លេខ៤មានមនុស្សឆ្លងសរុប ១០ ៣៥៨នាក់ និងសហភាពមីយ៉ានម៉ាជាប់លេខ៥ មានមនុស្សឆ្លងសរុប ៦ ៧៤៣នាក់ ។ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ៣១ ៧៦៣ ៧២១នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ ៩៧៤ ៥៤៦នាក់ ខណៈដែល...
ចិនគំរាមសងសឹកអាមេរិកវិញ ក្រោយពីអាមេរិកបិទប្រព័ន្ធ WeChat និង Tik Tok

ចិនគំរាមសងសឹកអាមេរិកវិញ ក្រោយពីអាមេរិកបិទប្រព័ន្ធ WeChat និង Tik Tok

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា ចិននឹងសងសឹកសហរដ្ឋអាមេរិកវិញ ដោយដាក់ទណ្ឌកម្មលើក្រុមហ៊ុននានារបស់ប្រទេសនេះ ក្រោយពីអាមេរិកបានសម្រេចបិទកម្មវិធី App ២តាមទូរស័ព្ទ គឺប្រព័ន្ធ WeChat និង Tik Tok ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ សូមបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក បានសម្រេចកាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញានេះ ដោយហាមប្រាមការប្រើប្រាស់ App ទាំង២របស់ក្រុមហ៊ុនចិន គឺប្រព័ន្ធ WeChat និង Tik Tok នៅលើទឹកដីអាមេរិក ។ រដ្ឋាភិបាលអាមេរិក បានចោទប្រកាន់ក្រុមហ៊ុនចិន ដែលមានប្រព័ន្ធ WeChat និង Tik Tok ពីបទឈ្លបយកការណ៍ ឬប្រមូលយកទិន្នន័យពីអ្នកប្រើប្រាស់ App ទាំង២នេះ ទៅអោយរដ្ឋាភិបាលចិន ខណៈដែលនៅពេលបច្ចុប្បន្ននេះ អាមេរិកមានអ្នកប្រើប្រាស់ប្រព័ន្ធ Wechat ប្រមាណជាង១៩លាននាក់ និងអ្នកប្រើប្រាស់ប្រព័ន្ធ Tik Tok ប្រមាណជាង១០០លាននាក់ ៕...
អ្នកស្លាប់ដោយសារវីរុសCovid-19នៅអាមេរិក កើនឡើងដល់ជាងពីរសែននាក់

អ្នកស្លាប់ដោយសារវីរុសCovid-19នៅអាមេរិក កើនឡើងដល់ជាងពីរសែននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា កំណើនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង២០ម៉ឺននាក់ហើយ គឺចំនួន២០៤ ៥០៦នាក់ និងកំណើនមនុស្សឆ្លងសរុបបានកើនឡើងដល់ជាង៧លាននាក់ គឺចំនួន៧ ០៤៦ ២១៦នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញានេះ ដោយបន្ថែមអ្នកស្លាប់ថ្មីចំនួន៣៨៨នាក់ និងអ្នកឆ្លងថ្មីចំនួន៣៦ ៣៧២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន ៤០២៨នាក់ និងបានឆ្លងទៅមនុស្សថ្មីចំនួន ២២៦ ៨៥២នាក់ នៅទូទាំងពិភពលោក ហើយប្រទេសឥណ្ឌាជាប់លេខ១នៅលើពិភពលោកនៅថ្ងៃទី២២ ខែកញ្ញានេះ ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ និងឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេ គឺឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន ១០៥៦នាក់ និងមានមនុស្សឆ្លងថ្មីចំនួន ៧៤ ៤៩៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ៣១ ៤៧២ ២០៥នាក់ និងកំណើនមនុស្ស...
ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិកធ្លាក់ចុះមកនៅត្រឹម៨.៤ភាគរយ

ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិកធ្លាក់ចុះមកនៅត្រឹម៨.៤ភាគរយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក (U.S Bureau of Labor Statistics) បានចេញរបាយការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញានេះ ស្តីពីអត្រាគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក ដែលបានធ្លាក់ចុះនៅត្រឹម៨.៤ ភាគរយ ស្មើនឹងចំនួនជាង១លាន ៤សែននាក់នៅទូទាំងប្រទេស នេះបើតាមការចុះផ្សាយរបស់ CNN ។ របាយការណ៍ដដែលបានបញ្ជាក់ថា  អត្រាគ្មានការងារធ្វើ ៨.៤ភាគរយ គឺជាអត្រាធ្លាក់ចុះពី១០.២ភាគ កាលពីខែសីហា ក្រោយពីអត្រាគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋនៅប្រទេសនេះ បានហក់ឡើងខ្ពស់ចាប់តាំងពីខែមីនា ដោយសារវិធានការបិទសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលវីរុសCovid-19 ។ មន្ត្រីការិយាល័យស្ថិតិការងារ បាននិយាយថា អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេ រិក អាចនឹងប្រសើរឡើងនៅពេលខាងមុខ ប្រសិនបើការឆ្លងរាលដាលវីរុសCovid-19ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៕...