ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

Covid-19សម្លាប់មនុស្សអស់ជាង៤ពាន់នាក់នៅជុំវិញពិភពលោកក្នុងរយៈពេល១ថ្ងៃ

Covid-19សម្លាប់មនុស្សអស់ជាង៤ពាន់នាក់នៅជុំវិញពិភពលោកក្នុងរយៈពេល១ថ្ងៃ

ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា វីរុសCovid-19បានស្លាប់មនុស្សអស់ជាង៤ពាន់នាក់ក្នុង១ថ្ងៃ គឺចំនួន៤៣២២នាក់ និងឆ្លងទៅមនុស្សថ្មីប្រមាណជាង២៤ម៉ឺននាក់ គឺចំនួន២៤១ ២២២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញានេះ។ ក្នុងចំណោមប្រទេសលេ១ លេខ២ និងលេខ៣ គឺសហរដ្ឋអាមេរិក ឥណ្ឌា និងប្រទេសប្រស៊ីល ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ច្រើនជាងគេនៅលើពិភពលោក គឺប្រទេសឥណ្ឌាជាប់លេខ១នៅថ្ងៃពុធនេះ ដែលមានមនុស្សស្លាប់ថ្មី និងឆ្លងថ្មីនៃវីរុសCovid-19ច្រើនជាងគេ គឺមានមនុស្សស្លាប់ថ្មីចំនួន១១០៧នាក់ និងមនុស្សឆ្លងថ្មីចំនួន៨៩៨៥២នាក់។ សូមបញ្ជាក់ជូនថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន២៧ ៧២២ ២៧៥នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់៩០០ ៨៧៨នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ចំនួន១៩ ៨១២ ៣០៤នាក់ គិតត្រឹមព្រឹកថ្ងៃពុធនេះ៕...
កំណើនសេដ្ឋកិច្ចជប៉ុន ធ្លាក់ចុះ២៨.១%នៅត្រីមាសទី២ឆ្នាំ២០២០នេះ

កំណើនសេដ្ឋកិច្ចជប៉ុន ធ្លាក់ចុះ២៨.១%នៅត្រីមាសទី២ឆ្នាំ២០២០នេះ

ព័ត៌មានអន្តរជាតិ
ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានបង្ហាញទិន្នន័យមួយ នៅថ្ងៃអង្គារ ទី៨ ខែកញ្ញានេះ អំពីផលិតផលសរុបក្នុងស្រុក (GDP) របស់ប្រទេសនេះ ដែលបានធ្លាក់ចុះរហូតដល់២៨.១% នៅត្រីមាសទី២ចាប់តាំងពីខែមេសារហូតដល់ខែមិថុនានៃឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះកំណើនសេដ្ឋកិច្ចទាបបំផុត ដែលនេះបើយោងតាម CNA ។ មន្ត្រីជំនាញផ្នែកសេដ្ឋកិច្ចជប៉ុន បាននិយាយថា ការឆ្លាក់ចុះកំណើនសេដ្ឋកិច្ចទៅក្នុងកម្រិតទាប គឺដោយសារផលប៉ះពាល់ពីការបិទសេដ្ឋកិច្ច និងបិទប្រទេសរបស់រដ្ឋាភិបាលក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ចាប់តាំងពីត្រីមាសទី១រហូតដល់ត្រីមាសទី២ឆ្នាំនេះ ។ សម្រាប់ក្រុមហ៊ុន Honda Motor ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសជប៉ុន បានអោយដឹងថា ប្រតិបត្តិការផលិតកម្មរថយន្តរបស់ខ្លួន ត្រូវបានកាត់បន្ថយរហូតដល់៦៨% ចាប់តាំងពីត្រីមាសទី១រហូតដល់ត្រីមាសទី២ ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុននេះ ៕...
ការនាំចេញរបស់ប្រទេសចិនកើនឡើង៩.៥%កាលពីខែសីហា

ការនាំចេញរបស់ប្រទេសចិនកើនឡើង៩.៥%កាលពីខែសីហា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមទិន្នន័យស្ថាប័នគយរបស់ប្រទេសចិន ដែលបានចេញផ្សាយនៅថ្ងៃចន្ទ ទី៧ ខែកញ្ញានេះ បានបង្ហាញថា ការនាំចេញរបស់ប្រទេសនេះ បានកើនឡើង៩.៥%កាលពីខែសីហា ដែលជាកំណើននៃការនាំចេញក្នុងល្បឿនលឿនជាងការរំពឹងទុក ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ CNA ។ អ្នកវិភាគសេដ្ឋកិច្ចបាននិយាយនៅក្នុងការស្ទង់មតិ Reuters poll កាលពីដើមឆ្នាំនេះ បានព្យាករថា ការនាំចេញរបស់ប្រទេសចិន អាចនឹងកើនឡើងក្នុងរង្វង់៧.១%កាលពីខែកក្កដា ប៉ុន្តែកំណើននៃការនាំចេញរបស់ចិន បានកើនឡើងរហូតដល់៧.២%លើការព្យាករណ៍របស់អ្នកវិភាគសេដ្ឋកិច្ចទៅទៀត ។ ទិន្នន័យស្ថាប័នគយចិន បានបង្ហាញថា កាលពីខែសីហាកន្លងទៅ ពាណិជ្ជកម្មរបស់ប្រទេសនេះ មានតម្លៃទឹកប្រាក់ប្រមាណជាង៥៨.៩៣ពាន់លានដុល្លារអាមេរិក គឺមានកំណើនកើនឡើងលើសការព្យាករណ៍របស់ក្រុមអ្នកវិភាគសេដ្ឋកិច្ចត្រឹមតម្លៃទឹកប្រាក់៥០.៥០ពាន់លានដុល្លារអាមេរិក ៕ ផល...
ឥណ្ឌាជាប់លេខ១លើលោក ដែលមានអ្នកស្លាប់និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ឥណ្ឌាជាប់លេខ១លើលោក ដែលមានអ្នកស្លាប់និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទ ទី៧ ខែកញ្ញានេះ ប្រទេសឥណ្ឌាជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មី និងឆ្លងថ្មីនៃវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ គឺឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១០០៨នាក់ និងមនុស្សឆ្លងថ្មីចំនួន៩១ ៧២៣នាក់ ។ ប្រទេសឥណ្ឌាក៏ជាប់លំដាប់ថ្នាក់លេខ២នៅលើពិភពលោកដែរ ដែលមានមនុស្សឆ្លងវីរុសCovid-19សរុបច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ដែលគិតត្រឹមព្រឹកថ្ងៃចន្ទនេះ ឥណ្ឌាមានមនុស្សឆ្លងវីរុសCovid-19សរុបចំនួន៤ ២០២ ៥៦២នាក់ និងមនុស្សស្លាប់សរុបចំនួន៧១ ៦៨៧នាក់ ខណៈដែលសហរដ្ឋអាមេរិក មានមនុស្សឆ្លងសរុបចំនួន៥ ៤៦០ ២១៣នាក់ និងប្រទេសប្រេស៊ីលជាប់លំដាប់ថ្នាក់លេខ៣វិញ ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ ២៧ ២៨២៨ ៧៩៨នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ ៨៨៧ ២៧៨នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះបានកើន...
អាមេរិកដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើអង្គភាពពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ចំនួន១១អង្គភាព

អាមេរិកដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើអង្គភាពពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ចំនួន១១អង្គភាព

ព័ត៌មានអន្តរជាតិ
ក្រសួងរតនាគារ និងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញានេះ ពាក់ព័ន្ធនឹងសេចក្តីសម្រេចក្នុងការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើអង្គភាពដែលពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់ចំនួនចំនួន១១អង្គភាព ដែលនេះបើតាមការចុះផ្សាយរបស់ NHK ។ សេចក្តីកាសនោះ បានអោយដឹងថា អង្គភាពដែលពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់ទាំង១១អង្គភាពនោះ មានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់ ប្រទេសចិន និងប្រទេសអារ៉ាប់រួម ហើយទណ្ឌកម្មនេះបានចូលជាធរមានចាប់តាំងពីថ្ងៃព្រហស្បតិ៍ ។ ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានចោទប្រកាន់អង្គភាពទាំង១១នោះពីបទរំលោភបំពានលើបម្រាមអាមេរិកលើការនាំចេញប្រេងឥន្ធនៈពីប្រទេសអ៊ីរ៉ង់ទៅកាន់ទីផ្សារអន្តរជាតិ ឬអង្គភាពទាំង១១នោះ ទទួលទិញប្រេងឥន្ធនៈពីអ៊ីរ៉ង់ដោយបំពាន់បម្រាមរបស់អាមេរិក ៕...
សេដ្ឋកិច្ចអាមេរិក នឹងធ្លាក់ចុះ៣១.៧%នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ

សេដ្ឋកិច្ចអាមេរិក នឹងធ្លាក់ចុះ៣១.៧%នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ

ព័ត៌មានអន្តរជាតិ
ការវិភាគរបស់ការិយាល័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក (Bureau of Economic Analysis) បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះ៣១.៧%ក្រោមសូន្យនៅត្រីមាសទី២នៃឆ្នាំ២០២០នេះ លើការធ្លាក់ចុះ GDP ៥.០%ក្រោមសូន្យកាលពីត្រីមាសទី១នៃឆ្នាំដដែលនេះ ដែលនេះបើតាមការចុះផ្សាយរបស់ BEA ។ ការិយាល័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដដែលបានបន្ថែមថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលបានធ្លាក់ចុះរហូតដល់៣១.៧%ក្រោមសូន្យនៅត្រីមាសទី២ គឺដោយសារការបិទសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19ចាប់តាំងពីដើមឆ្នាំរហូតដល់ពេលបច្ចុប្បន្ននេះ ។ ចំពោះចំនួនអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់១១.១% នៅត្រីមាសទី២ ខែស្មើនឹងអ្នកអត់ការងារធ្វើប្រមាណជាង១៦.៣លាននាក់ ដែលជាចំនួនអ្នកអត់ការងារធ្វើខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៤៨កន្លងមក ៕...
Covid-19សម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

Covid-19សម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ក្នុងមួយថ្ងៃ គឺចំនួន ៦២៤២នាក់ និងឆ្លងទៅមនុស្សថ្មីប្រមាណជាង២៨ម៉ឺននាក់ គឺចំនួន ២៨៣ ០៥៤នាក់ នៅជុំវិញពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញានេះ ។ ប្រភពដដែលបានបន្តថា ៣ប្រទេសនៅលើពិភពលោក គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងប្រទេសឥណ្ឌា នៅតែជាប្រទេសមានមនុស្សស្លាប់ថ្មី និងឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19ច្រើនជាងគេបំផុត ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រទេសឥណ្ឌាមានមនុស្សឆ្លងវីរុសនេះប្រចាំថ្ងៃច្រើនជាងគេរហូតដល់ ៨២ ៨៦០នាក់ និងមនុស្សស្លាប់ថ្មីចំនួន ១០២៦នាក់ ប្រទេសប្រេស៊ីលមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃចំនួន ៤៨ ៦៣២នាក់ និងមនុស្សស្លាប់ថ្មីចំនួន ១២១៨នាក់ និងសហរដ្ឋអាមេរិកមានមនុស្សឆ្លងថ្មីចំនួន ៤០ ៦៨៥នាក់ និងមនុស្សស្លាប់ថ្មីក្នុងមួយថ្ងៃចំនួន ១០៥៩នាក់ ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ កំណ...
អាមេរិកអំពាវនាវអោយចិនចូលក្នុងសន្ធិសញ្ញា New START តែចិនប្រកែក

អាមេរិកអំពាវនាវអោយចិនចូលក្នុងសន្ធិសញ្ញា New START តែចិនប្រកែក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំមួយ កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញានេះ ពាក់ព័ន្ធកំណើនក្បាលគ្រាប់​នុយក្លេអ៊ែររបស់ប្រទេសចិន ដែលបន្តកើនឡើងរហូតដល់ជាង២០០គ្រាប់ ដែលនេះបើយោងតាម NHK ។ របាយការណ៍របស់ក្រសួងការពារជាតិអាមេរិកដដែល បានអំពាវអោយប្រទេសចិនចូលក្នុងសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាកាត់បន្ថយ​ក្បាលគ្រាប់នុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ដែលបានចូលជាធរមានកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១កន្លងទៅ ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា បរិមាណក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសចិន គឺមានតិចតួចបំផុតបើប្រៀប​ធៀប​​នឹងបរិមាណក្បាលគ្រាប់នុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីមាន ដូច្នេះចិនមិនត្រូវការចូលរួមក្នុងសញ្ញា New START របស់សហរដ្ឋអាមេរិក និងរុស្ស៊ីនោះទេ ៕...
ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុនកើនឡើង២ខែជាប់គ្នា

ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុនកើនឡើង២ខែជាប់គ្នា

ព័ត៌មានអន្តរជាតិ
ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុន បានកើនឡើង៨%ក្នុងរយៈពេល២ខែជាប់គ្នា គឺកាលពីខែកក្កដា និងសីហា ឆ្នាំ២០២០នេះ ដែលជាកំណើនផលិតកម្មប្រសើរឡើងវិញ ខណៈដែលរដ្ឋាភិបាលជប៉ុននៅតែបន្តវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ NHK ។ មន្ត្រីក្រសួងឧស្សាហកម្ម បាននិយាយថា កំណើនផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ អាចនឹងកើនឡើងបន្ថែមទៀតនៅពេលខាងមុខ ទោះបីជាមានករណីឆ្លងវីរុស Covid-19ក៏ដោយ ប្រសិនបើមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ។ មន្ត្រីឧស្សាហកម្មដដែលបានបន្តថា កាលពីខែសីហា ផលិតកម្មឧស្សាហកម្មបានកើនឡើង៤%បន្ថែមលើកំណើនស្រាប់កាលពីខែកក្កដា ហើយនៅខែកញ្ញានេះ ផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ នឹងកើនឡើង១.៩%បន្ថែមលើកំណើនដែលបានកើនឡើងស្រាប់ ដែលបង្ហាញពីការប្រសើរឡើងវិញនៃផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ ៕...
ការស្ទង់មតិបង្ហាញថា លោក ចូ បាយដិន នៅតែមានប្រជាប្រិយភាពនាំមុខលោក ត្រាំ

ការស្ទង់មតិបង្ហាញថា លោក ចូ បាយដិន នៅតែមានប្រជាប្រិយភាពនាំមុខលោក ត្រាំ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Emerson College Polling បានធ្វើការស្ទង់មតិមួយអំពីប្រជាប្រិយភាពរបស់បេក្ខជនប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។ Emerson College Polling បានស្ទង់មតិលើប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រមាណ១៥៦៧នាក់ អំពីប្រជាប្រិយភាពរបស់លោក ចូ បាយដិន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ខែសីហាកន្លងទៅថ្មីៗនេះ ហើយលទ្ធផលបង្ហាញថា លោក ចូ បាយដិន ទទួលបានការគាំទ្រ៤៩% និងលោក ដូណាល់ ត្រាំ ទទួលបានសម្លេងគាំទ្រ៤៧% ។ ប្រជាពលរដ្ឋម្ចាស់ឆ្នោត គាំទ្រលោក ចូ បាយដិន លើយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាល ដាលវីរុសCovid-19 ការផ្តល់ការងារជូនប្រជាពលរដ្ឋ និងការជ្រោងស្ទួយសេដ្ឋកិច្ចអោយងើបឡើងវិញ ដែលសុទ្ធតែជាយុទ្ធសាស្ត្រដែលលោក ត្រាំ ទទួលបរាជ័យ ៕...