ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

អាមេរិកអំពាវនាវអោយចិនចូលក្នុងសន្ធិសញ្ញា New START តែចិនប្រកែក

អាមេរិកអំពាវនាវអោយចិនចូលក្នុងសន្ធិសញ្ញា New START តែចិនប្រកែក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំមួយ កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញានេះ ពាក់ព័ន្ធកំណើនក្បាលគ្រាប់​នុយក្លេអ៊ែររបស់ប្រទេសចិន ដែលបន្តកើនឡើងរហូតដល់ជាង២០០គ្រាប់ ដែលនេះបើយោងតាម NHK ។ របាយការណ៍របស់ក្រសួងការពារជាតិអាមេរិកដដែល បានអំពាវអោយប្រទេសចិនចូលក្នុងសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាកាត់បន្ថយ​ក្បាលគ្រាប់នុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ដែលបានចូលជាធរមានកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១កន្លងទៅ ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា បរិមាណក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសចិន គឺមានតិចតួចបំផុតបើប្រៀប​ធៀប​​នឹងបរិមាណក្បាលគ្រាប់នុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីមាន ដូច្នេះចិនមិនត្រូវការចូលរួមក្នុងសញ្ញា New START របស់សហរដ្ឋអាមេរិក និងរុស្ស៊ីនោះទេ ៕...
ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុនកើនឡើង២ខែជាប់គ្នា

ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុនកើនឡើង២ខែជាប់គ្នា

ព័ត៌មានអន្តរជាតិ
ផលិតកម្មឧស្សាហកម្មរបស់ប្រទេសជប៉ុន បានកើនឡើង៨%ក្នុងរយៈពេល២ខែជាប់គ្នា គឺកាលពីខែកក្កដា និងសីហា ឆ្នាំ២០២០នេះ ដែលជាកំណើនផលិតកម្មប្រសើរឡើងវិញ ខណៈដែលរដ្ឋាភិបាលជប៉ុននៅតែបន្តវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ NHK ។ មន្ត្រីក្រសួងឧស្សាហកម្ម បាននិយាយថា កំណើនផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ អាចនឹងកើនឡើងបន្ថែមទៀតនៅពេលខាងមុខ ទោះបីជាមានករណីឆ្លងវីរុស Covid-19ក៏ដោយ ប្រសិនបើមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ។ មន្ត្រីឧស្សាហកម្មដដែលបានបន្តថា កាលពីខែសីហា ផលិតកម្មឧស្សាហកម្មបានកើនឡើង៤%បន្ថែមលើកំណើនស្រាប់កាលពីខែកក្កដា ហើយនៅខែកញ្ញានេះ ផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ នឹងកើនឡើង១.៩%បន្ថែមលើកំណើនដែលបានកើនឡើងស្រាប់ ដែលបង្ហាញពីការប្រសើរឡើងវិញនៃផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ ៕...
ការស្ទង់មតិបង្ហាញថា លោក ចូ បាយដិន នៅតែមានប្រជាប្រិយភាពនាំមុខលោក ត្រាំ

ការស្ទង់មតិបង្ហាញថា លោក ចូ បាយដិន នៅតែមានប្រជាប្រិយភាពនាំមុខលោក ត្រាំ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Emerson College Polling បានធ្វើការស្ទង់មតិមួយអំពីប្រជាប្រិយភាពរបស់បេក្ខជនប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។ Emerson College Polling បានស្ទង់មតិលើប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រមាណ១៥៦៧នាក់ អំពីប្រជាប្រិយភាពរបស់លោក ចូ បាយដិន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ខែសីហាកន្លងទៅថ្មីៗនេះ ហើយលទ្ធផលបង្ហាញថា លោក ចូ បាយដិន ទទួលបានការគាំទ្រ៤៩% និងលោក ដូណាល់ ត្រាំ ទទួលបានសម្លេងគាំទ្រ៤៧% ។ ប្រជាពលរដ្ឋម្ចាស់ឆ្នោត គាំទ្រលោក ចូ បាយដិន លើយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាល ដាលវីរុសCovid-19 ការផ្តល់ការងារជូនប្រជាពលរដ្ឋ និងការជ្រោងស្ទួយសេដ្ឋកិច្ចអោយងើបឡើងវិញ ដែលសុទ្ធតែជាយុទ្ធសាស្ត្រដែលលោក ត្រាំ ទទួលបរាជ័យ ៕...
កំណើនអ្នកឆ្លងវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជាង២៥លាននាក់ហើយ

កំណើនអ្នកឆ្លងវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជាង២៥លាននាក់ហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ជាង២៥លាននាក់ហើយ គឺចំនួន ២៥ ៣៨២ ៤៩៧នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ ៨៥០ ៥០២នាក់ ខណៈដែលមនុស្សជាសះស្បើយសរុបបានកើនឡើងដល់ ១៧ ៧០៤ ៧៦១នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហានេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាមានករណីឆ្លងថ្មីប្រចាំថ្ងៃ និងមនុស្សស្លាប់ប្រចាំថ្ងៃដោយសារវីរុសCovid-19ច្រើនជាងគេបំផុត គឺមានមនុស្សឆ្លងថ្មីចំនួន៧៩ ៤៥៧នាក់ និងមនុស្សស្លាប់ថ្មីចំនួន៩៦០នាក់ ខណៈដែលប្រទេសប្រេស៊ីលមានមនុស្សឆ្លងថ្មីចំនួន ១៥ ៣៤៦នាក់ និងមនុស្សស្លាប់ថ្មីចំនួន ៣៩៨នាក់ និងសហរដ្ឋអាមេរិកមានមនុស្សឆ្លងថ្មីចំនួន ៣៣ ៩៨១នាក់ និងមនុស្សស្លាប់ថ្មីចំនួន ៣៦៩នាក់ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ចំនួន ៤១៨២នាក់ និងឆ្លងទៅមនុស្សថ្មីចំនួន ២២០ ១៦៣នាក់ នៅជុំវិញ...
នាយករដ្ឋមន្ត្រីជប៉ុន នឹងប្រកាសលាលែងចេញពីតំណែងនៅល្ងាចនេះ

នាយករដ្ឋមន្ត្រីជប៉ុន នឹងប្រកាសលាលែងចេញពីតំណែងនៅល្ងាចនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Kyodo News បានចុះផ្សាយថា នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ នឹងប្រកាសលាលែងចេញពីតំណែងនៅប្រហែលម៉ោង៥ល្ងាចថ្ងៃសុក្រ ទី២៨ ខែសីហានេះ ដោយសារបញ្ហាសុខភាព និងបញ្ហាពាក់ព័ន្ធផ្សេងទៀត ។ ប្រភពដដែលបានបន្តថា លោក អាបេ មានជំងឺរលាកពោះវៀនធ្ងន់ធ្ងរ ដែលកាលពីថ្ងៃទី១៧ ខែសីហានេះ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានធ្វើដំណើរទៅពិនិត្យសុខភាពជាលើកដំបូងនៅមន្ទីរពេទ្យ ហើយនៅថ្ងៃទី១៧ខែដដែលនេះ លោក អាបេ ក៏បានទៅពិនិត្យសុខភាពម្តងទៀត និងបានប្រកាសពីគម្រោងលាលែងចេញពីតំណែង ។ សូមបញ្ជាក់ជូនថា លោក អាបេ អាយុ៦៥ឆ្នាំ និងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីខែធ្នូ ចុងឆ្នាំ២០១២កន្លងមក ហើយលោក អាបេ បានកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនបានយូរជាងគេ ៕...
មនុស្សជិត៦ពាន់នាក់ស្លាប់នៅទូទាំងពិភពលោដោយសារវីរុសCovid-19រយៈពេល២៤ម៉ោង

មនុស្សជិត៦ពាន់នាក់ស្លាប់នៅទូទាំងពិភពលោដោយសារវីរុសCovid-19រយៈពេល២៤ម៉ោង

ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា មនុស្សប្រមាណជិត៦នាក់ គឺចំនួន៥៨៧៩នាក់នៅទូទាំងពិភពលោកបានបាត់បង់ជីវិតដោយសារវីរុសCovid-19 និងមនុស្សប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន២៦៣ ៣៣៣នាក់បានឆ្លងវីរុសនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រ ទី២៨ ខែសីហានេះ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ សហរដ្ឋអាមេរិកមានមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោកដោយសារវីរុសCovid-19 គឺមានចំនួន១១៤៣នាក់ បន្ទាប់មកប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួន១០៦៥នាក់ និងប្រទេសប្រែស៊ីលមានមនុស្សស្លាប់៩៧០នាក់។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោកបានកើនឡើង ២៤ ៦១១ ៩៨៩នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៨៣៥ ស៣០៩នាក់ ខណៈដែលអ្នកជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ ១៧ ០៨០ ៨៧០នាក់៕...
ស្នងការពាណិជ្ជកម្មអឺរ៉ុប លាលែងចេញពីតំណែងដោយសាររំលោភបទបញ្ជាមិនឲ្យជួបជុំ

ស្នងការពាណិជ្ជកម្មអឺរ៉ុប លាលែងចេញពីតំណែងដោយសាររំលោភបទបញ្ជាមិនឲ្យជួបជុំ

ព័ត៌មានអន្តរជាតិ
លោក ហ្វ៊ីល ហូហ្កាន (Phil Hogan) ស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានប្រកាសលាលែងចេញពីតំណែងកាលពីថ្ងៃពុធ ទី២៦ ខែសីហានេះ ដោយសារស្នងការរូបនេះបានរំលោភលើគោលការណ៍ណែនាំមិនអោយជួបជុំគ្នា ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលនេះបើយោងតាម NHK។ លោក ហ្វ៊ីល ហូហ្កាន បានរំលោភគោលការណ៍ណែនាំ គឺស្នងការរូបនេះបានទៅចូលរួមក្នុងពិធីជួបជុំទទួលទានអាហារពេលល្ងាចជាមួយសាច់ញាតិរបស់លោកមកពីប្រទេសអៀរឡង់ កាលពីសប្តាហ៍មុន ដែលមានមនុស្សប្រហែល៨០នាក់ ដែលជាការរំលោភលើវិធានការរឹតបន្តឹងការជួបជុំនៅខាងក្រៅរបស់អឺរ៉ុប។ ប្រជាពលរដ្ឋ ដែលបានឃើញលោក ហ្វ៊ីល ហូហ្កាន ចូលរួមក្នុងពិធីជួបជុំទទួលទានអាហារពេលល្ងាចបែបនេះ រួមទាំងប្រព័ន្ធផ្សព្វផ្សាយផងដែរ បានរិះគន់យ៉ាងខ្លាំង ហើយគណៈកម្មការអឺរ៉ុបបានអោយដឹងថា ខ្លួនបានទទួលពាក្យសុំលាលែងពីតំណែងរបស់លោក ហ្វ៊ីល ហូហ្កាន រួចហើយ៕...
អ្នកឆ្លងវីរុសCovid-19សរុបកើនឡើងដល់ជាង២៤លាននាក់នៅទូទាំងពិភពលោក

អ្នកឆ្លងវីរុសCovid-19សរុបកើនឡើងដល់ជាង២៤លាននាក់នៅទូទាំងពិភពលោក

ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង២៤លាននាក់ហើយ គឺចំនួន ២៤ ៣១៥ ៤២០នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ជិត៨៣ម៉ឺននាក់ គឺចំនួន ៨២៨ ៧២១នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយ បានកើនឡើងដល់ជិត១៧លាននាក់ហើយដែរ គឺចំនួន ១៦ ៨៤២ ០៣១នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហានេះ ។ ប្រភពដដែលបានបន្តថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ គឺចំនួន៦១៥៣នាក់ និងមនុស្សថ្មីប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន២៦៤ ១៥០នាក់ បានឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ សហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងឥណ្ឌា សុទ្ធតែជាប្រទេសដែលមានមនុស្សស្លាប់ដោយសារវីរុសCovid-19ចំនួនជាង១ពាន់នាក់ គឺអាមេរិកមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន ១២៤៣នាក់ ប្រេស៊ីល១០៩០នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួ...
ចិន និងអាមេរិក ប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១

ចិន និងអាមេរិក ប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១

ព័ត៌មានអន្តរជាតិ
ក្រុមមន្ត្រីតំណាងផ្នែកពាណិជ្ជកម្មរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានជួបគ្នាតាមទូរស័ព្ទ កាលពីថ្ងៃអង្គារ ទី២៥ ខែសីហានេះ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលពី១ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីខែមករា ឆ្នាំ២០២០នេះ ដែលនេះបើយោងតាម CNN ។ ក្រុមតំណាងផ្នែកពាណិជ្ជកម្មក្នុងកិច្ចពិភាក្សាគ្នានេះ ខាងភាគីចិនដឹកនាំអោយលោកឧបនាយករដ្ឋមន្ត្រី លីវ ហ៊ើ (Liu He) និងខាងភាគីអាមេរិកដឹកនាំអោយលោក រ៉ូបឺត ឡាយធីស័រ (Robert Lightizer) មន្ត្រីទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នេះ គឺតម្រូវអោយប្រទេសចិនទទួលទិញផលិតផលយានយន្ត គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ និងផលិតផលកសិកម្មពីសហរដ្ឋអាមេរិក ក្នុងតម្លៃទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារក្នុងមួយឆ្នាំរយៈពេល២ឆ្នាំ គឺនៅឆ្នាំ២០២០នេះ និងនៅឆ្នាំ២០២១ខាងមុខ ប៉ុន្តែចិនអនុវត្តមិនបានល្អទៅតាមកិច្ចព្រមព្រៀង ដោយសារការឆ្លងរាលដាលវីរុ...
ចិនច្រានចោលគម្រោងអាមេរិកក្នុងការបញ្ជូនយន្តហោះចារកម្មទៅកាន់តំបន់ហាមហោះហើរ

ចិនច្រានចោលគម្រោងអាមេរិកក្នុងការបញ្ជូនយន្តហោះចារកម្មទៅកាន់តំបន់ហាមហោះហើរ

ព័ត៌មានអន្តរជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន លោក Wu Qian បានប្រកាសច្រានចោល កាលពីថ្ងៃអង្គារ ទី២៥ ខែសីហានេះ នូវគម្រោងរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនយន្តហោះចារកម្មទៅកាន់តំបន់ហាមហោះហើរនៅសមុទ្រចិនខាងត្បូង ដែលត្រូវបានកំណត់ដោយកងកម្លាំងយោធាចិន ដែលនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ NHK ។ សេចក្តីប្រកាសបដិសេធរបស់ចិន ត្រូវបានធ្វើឡើងខណៈដែលកងកម្លាំងយោធារបស់ប្រទេសនេះ នឹងបើកធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅសមុទ្រចិនខាងត្បូងចាប់ពីចុងខែសីហានេះទៅ និងបានកំណត់តំបន់ហាមហោះហើរក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធយោធានោះ ប៉ុន្តែខាងភាគីអាមេរិក បានលើកឡើងថា ខ្លួននឹងបញ្ជូនយន្តហោះចារកម្មប្រភេទ U-2 ទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីពិនិត្យមើលពីសមយុទ្ធយោធារបស់ចិន ។ លោក Wu Qian បានព្រមានថា សកម្មភាពរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងបញ្ជូនយន្តហោះចារកម្មប្រភេទ U-2 ទៅកាន់សមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលដែលកងកម្លាំងយោធាចិនកំពុងធ្វើសមយុទ្ធ អាចនាំអោយមាន...