ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

នាវាដឹកជំនួយ១២៥០០តោនរបស់កម្មវិធីស្បៀងអាហារពិភពលោក ទៅដល់ប្រទេសលីបង់

នាវាដឹកជំនួយ១២៥០០តោនរបស់កម្មវិធីស្បៀងអាហារពិភពលោក ទៅដល់ប្រទេសលីបង់

ព័ត៌មានអន្តរជាតិ
នាវាដឹកទំនិញធុនធំរបស់កម្មវិធីស្បៀងអាហារពិភពលោក World Food Program (WFP) ដែលដឹកជំនួយប្រមាណជាង១២៥០០តោន បានធ្វើដំណើរទៅដល់កំពង់ផែទីក្រុងបេរូត ប្រទេសលីបង់ហើយ កាលពីថ្ងៃចន្ទ ទី២៤ ខែសីហានេះ ដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុងនេះ ដែលរងគ្រោះដោយសារការផ្ទុះឃ្លាំងស្តុកសារធាតុគីមី កាលពីខែចុងខែមុន ។ លោក អាម័រ ដាអ៊ូឌី (Amer Daoudi) នាយកប្រតិបត្តិប្រចាំនៅប្រទេសលីបង់របស់កម្មវិធីស្បៀងអាហារពិភពលោក បាននិយាយថា ជំនួយទាំង១២៥០០តោននៅលើនាវានេះ គឺមានស្រូវសាលី សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទទៀត ។ លោក អាម័រ ដាអ៊ូឌី បានបន្ថែមថា ប្រជាពលរដ្ឋនៅប្រទេសលីបង់ មិនត្រឹមតែរងគ្រោះដោយសារការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនៅទីក្រុងបេរូតនោះទេ ប្រជាពលរដ្ឋនៅប្រទេសនេះបានរងគ្រោះរួចទៅហើយដោយសារវិបត្តិនយោបាយ ជាហេតុនាំអោយប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសនេះប្រមាណជាងពាក់កណ្តា...
ប្រទេសអែល សាលវ៉ាឌ័រ បង្ខំចិត្តបើកសេដ្ឋកិច្ចឡើងវិញទាំងស្រុង ក្រោយពីបិទជិត៦ខែ

ប្រទេសអែល សាលវ៉ាឌ័រ បង្ខំចិត្តបើកសេដ្ឋកិច្ចឡើងវិញទាំងស្រុង ក្រោយពីបិទជិត៦ខែ

ព័ត៌មានអន្តរជាតិ
លោក ការ៉ូលីណា រ៉េស៊ីណូស (Carolina Recinos) ប្រធានគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលរបស់ប្រទេស អែល សាលវ៉ាឌ័រ បាននិយាយថា រដ្ឋាភិបាលបានបង្ខំចិត្តបើកប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញទាំងស្រុង ចាប់ពីថ្ងៃចន្ទ ទី២៤ ខែសីហានេះតទៅ ទោះបីជាការឆ្លងរាលដាលវីរុសCovid-19ប្រចាំថ្ងៃនៅក្នុងប្រទេសនេះ នៅតែបន្តហក់ឡើងខ្ពស់ក៏ដោយ ។ លោក ការ៉ូលីណា រ៉េស៊ីណូស បានបន្ថែមថា បានបិទប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងបិទប្រទេសទាំងស្រុងអស់រយៈពេលជិត៦ខែកន្លងមកហើយ ក្នុងវិធានការដ៏តឹងតែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ប៉ុន្តែចំនួនមនុស្សឆ្លងវីរុសនេះនៅតែបន្តកើនឡើងដដែល ។ ក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយពីរដ្ឋាភិបាលអែល សាលវ៉ាឌ័រ បានប្រកាសបើកប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោកស្ទើរតែទាំងអស់នៅក្នុងប្រទេសនេះ បានចាប់ផ្តើមបម្រើសេវាកម្មដឹកជញ្ជូនរបស់ខ្លួនពី៥០ទៅ៨០% ហើយប្រជាពលរដ្ឋក៏ចាប់ផ្តើមធ្វើដំណើរធម្មតានៅទូទាំងប្រទេសផងដែរ ...
រុស្ស៊ីចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបតិ្តការលើប្រព័ន្ធ 5G របស់ចិន

រុស្ស៊ីចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបតិ្តការលើប្រព័ន្ធ 5G របស់ចិន

ព័ត៌មានអន្តរជាតិ
លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសនេះ ចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបតិ្តការលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ប្រទេសចិន ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua។ លោក សឺហ្គេ ឡាវរ៉ូវ បានបន្ថែមថា រុស្ស៊ីមិនដើរតាមគន្លងរបស់សហរដ្ឋអាមេរិកទេ ដែលមិនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា 5G របស់ចិន ដោយបារម្ភពីសុវត្ថិភាពសន្តិសុខ យោធា និងសេដ្ឋកិច្ច និងចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ពីបទធ្វើចារកម្មតាមប្រព័ន្ធនេះនៅពេលខាងមុខ។ លោក ឡាវរ៉ូវ បានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ចិន អាចនឹងត្រូវបានប្រើប្រាស់នៅជុំវិញពិភពលោកនៅពេលខាងមុខ ដោយសារប្រព័ន្ធនេះ គឺជាប្រព័ន្ធបច្ចេកវិទ្យានាំមុខគេ និងមានល្បឿនលឿនជាងគេផងដែរ៕...
ឥណ្ឌាជាប់លេខ១លើពិភពលោក ដែលមានអ្នកស្លាប់និងឆ្លងCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ឥណ្ឌាជាប់លេខ១លើពិភពលោក ដែលមានអ្នកស្លាប់និងឆ្លងCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ព័ត៌មានអន្តរជាតិ
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហានេះ ប្រទេសឥណ្ឌាឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មី និងឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19ច្រើនជាងគេ គឺមានមនុស្សស្លាប់ថ្មីចំនួន៨៤៦នាក់ និងមានមនុស្សឆ្លងថ្មីចំនួន៦១ ៧៤៩នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ប្រទេសប្រេស៊ីលជាប់លេខ២នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសCovid-19ចំនួន៤៩៥នាក់ និងសហរដ្ឋអាមេរិកលេខ៣ ដែលមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន៤៣០នាក់ ប៉ុន្តែអាមេរិកជាប់លេខ២ដែលមានមនុស្សឆ្លងថ្មីច្រើនជាងប្រទេសឥណ្ឌា គឺចំនួន៣២៦៩៥នាក់ ដែលមានប្រទេសប្រេស៊ីលមានមនុស្សឆ្លងថ្មីចំនួន២៣០៨៥នាក់។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់២៣ ៥៧៧ ៦២៦នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៨១២ ១៨១នាក់ ខណៈដែលមនុស្សជាសះស្បើយបានកើនឡ...
មនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជិត៨០ម៉ឺននាក់ហើយ

មនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជិត៨០ម៉ឺននាក់ហើយ

ព័ត៌មានអន្តរជាតិ
កំណើនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោក នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់នៅឡើយ ដែលគិតត្រឹមព្រឹកថ្ងៃសុក្រ ទី២១ ខែសីហានេះ កំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ជិត៨០ម៉ឺននាក់ គឺចំនួន ៧៩៦ ២៩៣នាក់ និងកំណើនមនុស្សឆ្លងសរុបបានកើនឡើងដល់ជិត២៣លាននាក់ហើយ គឺចំនួន ២២ ៨៤៧ ៨២៩នាក់ ខណៈកំណើនអ្នកជាសះស្បើយសរុប ក៏បានកើនឡើងដល់ជាង១៥លាននាក់ដែរ គឺចំនួន ១៥ ៥០០ ២៩១នាក់ ដែលនេះបើយោងតាម Worldometer ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះដែរ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ គឺចំនួន ៦១០៣នាក់ ហើយវីរុសផ្លូវដង្ហើមមួយនេះ បានឆ្លងទៅមនុស្សថ្មីប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន ២៦៥ ៣៣៦នាក់ នៅជុំវិញពិភពលោក។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះដែរ ប្រទេសប្រេស៊ីលជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសCovid-19ច្រើនជាងគេ និងប្រទេសឥណ្ឌាជាប់លេខ១ដែលមានមនុស្សឆ្លងថ្មីប្រចាំថ្ង...
មនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជិត៨០ម៉ឺននាក់ហើយ

មនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជិត៨០ម៉ឺននាក់ហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោក នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់នៅឡើយ ដែលគិតត្រឹមព្រឹកថ្ងៃសុក្រ ទី២១ ខែសីហានេះ កំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ជិត៨០ម៉ឺននាក់ គឺចំនួន ៧៩៦ ២៩៣នាក់ និងកំណើនមនុស្សឆ្លងសរុបបានកើនឡើងដល់ជិត២៣ លាននាក់ហើយ គឺចំនួន ២២ ៨៤៧ ៨២៩នាក់ ខណៈកំណើនអ្នកជាសះស្បើយសរុប ក៏បានកើនឡើងដល់ជាង១៥លាននាក់ដែរ គឺចំនួន ១៥ ៥០០ ២៩១នាក់ ដែលនេះបើយោងតាម Worldometer ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះដែរ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ គឺចំនួន ៦១០៣នាក់ ហើយវីរុសផ្លូវដង្ហើមមួយនេះ បានឆ្លងទៅមនុស្សថ្មីប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន ២៦៥ ៣៣៦នាក់ នៅជុំវិញពិភពលោក ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះដែរ ប្រទេសប្រេស៊ីលជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសCovid-19ច្រើនជាងគេ និងប្រទេសឥណ្ឌាជាប់លេខ១ដែលមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃច...
សហរដ្ឋអាមេរិកនាំចូលទីក្រុងហុងកុងច្រើនជាងហុងកុងនាំចូលអាមេរិក

សហរដ្ឋអាមេរិកនាំចូលទីក្រុងហុងកុងច្រើនជាងហុងកុងនាំចូលអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា សហរដ្ឋអាមេរិកបាននាំទំនិញគ្រប់ប្រភេទចូលទៅកាន់ទីផ្សារក្នុងទីក្រុងហុងកុងប្រចាំឆ្នាំ ច្រើនជាងទីក្រុងហុងកុងនាំចេញទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក ។ កាលពីឆ្នាំ២០១៩កន្លងទៅ សហរដ្ឋអាមេរិកបាននាំទំនិញគ្រប់ប្រភេទក្នុងតម្លៃទឹកប្រាក់ប្រមាណជាង៣០ ពាន់លានដុល្លារអាមេរិកចូលក្នុងទីក្រុងហុងកង ប៉ុន្តែទីក្រុងហុងកុង បាននាំទំនិញគ្រប់ប្រភេទក្នុងតម្លៃទឹកប្រាក់ប្រមាណជាង៥ពាន់លានដុល្លារទៅកាន់ទីផ្សារអាមេរិក ។ សូមបញ្ជាក់ជូនថា ទោះបីជាសហរដ្ឋអាមេរិក មានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដោយ ក៏ទីក្រុងហុងកុងដោយនាំចូលទំនិញមិនបាច់បង់ពន្ធនោះទេ ។ ប៉ុន្តែកាលពីថ្ងៃពុធ ទី១៩ ខែសីហានេះ អាជ្ញាធររបស់សហរដ្ឋអាមេរិក បានសម្រេចជាស្ថាពរហើយក្នុងការបញ្ចប់កិច្ចព្រមព្រៀងទ្វេភាគី៣ឯកសារ ជាមួយទីក្រុងហុងកុង ក្រោយពីរដ្ឋាភិបាលរបស់ប្រទេសចិន បានដាក់ច្បាប់សន្តិសុខជាតិអោយប្រជាពលរដ្ឋនៅក្នុងទីក្រុងអនុវត្...
សត្វ ពង្រូល ជាប្រភេទថនិកសត្វមួយប្រភេទ ដែលត្រូវបានជួញដូរច្រើនជាងគេបំផុតនៅក្នុងពិភពលោក

សត្វ ពង្រូល ជាប្រភេទថនិកសត្វមួយប្រភេទ ដែលត្រូវបានជួញដូរច្រើនជាងគេបំផុតនៅក្នុងពិភពលោក

ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ យោងតាមការសិក្សាស្រាវជ្រាវ និងតាមអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា សត្វពង្រូលជាប្រភេទថនិកសត្វ ដែលត្រូវបានជួញដូរច្រើនជាងបំផុតលើពិភពលោក ជាពិសេសគឺការជួញដូរពាណិជ្ជកម្មអន្តរជាតិ ដោយខុសច្បាប់ ដើម្បីយកទៅធ្វើជាឱសថបូរាណ ថ្នាំប៉ូវសុខភាព ក៏ដូចជាថ្នាំព្យាបាលជំងឺផ្សេងៗ។ សត្វពង្រូលជាប្រភេទសត្វដែលស្លូត និងអៀនច្រើន ហើយពុំមានបង្កហានិភ័យណាមួយដល់មនុស្សនោះទេ បើទោះបីជាវាកំពុងត្រូវបានរំខានក៏ដោយ។ ពង្រូលមានត្រចៀកតូច ហើយស្បែកមានស្រកាក្រាស់ ស្ទើរពេញដងខ្លួន ហើយជាសត្វមិនរហ័សរហួននោះទេ ហើយនៅពេលជួបការគំរាមកំហែង ពង្រូលតែងតែរមូលខ្លួនលាក់មុខ និងយកកន្ទុយរុំដងខ្លួនដើម្បីការពារខ្លួន។ ពង្រូល ស៊ីសត្វល្អិតជាចំណី ដូចជាស្រមោច អង្ក្រង និងកណ្ដៀរជាដើម តាមរយៈអណ្តាតដែលមានប្រវែងប្រមាណ ២៥សង់ទីម៉ែត្រ របស់វា។ ជាទូទៅពង្រូលអាចបង្កើតកូនបានម្ដង១ ទៅ ២ក្បាល ក្នុងរយៈពេលពពោះប្រមាណ៥ខែ ខណៈអាយុពេញវ័យអាចបន្តពូជបាន គឺក្នុង អំឡុងព...
មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក កើនឡើងដល់ជិត២២លាននាក់ហើយ

មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក កើនឡើងដល់ជិត២២លាននាក់ហើយ

ព័ត៌មានអន្តរជាតិ
Worldometer អោយដឹងថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជិត ២២លាននាក់ហើយ គឺចំនួន ២១ ៨២៦ ៤៤៧នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ជាង ៧៧ម៉ឺននាក់ គឺចំនួន ៧៧៣ ០៧២នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយសរុបបានកើនឡើងដល់ជិត១៥លាននាក់ គឺចំនួន ១៤ ៥៦៤ ១៨៣នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហានេះ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ មនុស្សឆ្លងថ្មីនៃវីរុសCovid-19មានចំនួន ២១២ ៦៣០នាក់ និងមនុស្សស្លាប់ថ្មីក្នុងរយៈពេល១ថ្ងៃដូចគ្នាដោយសារវីរុសនេះមានចំនួន ៤៥៣៣នាក់ នៅជុំវិញពិភពលោក។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទនេះដែរ ប្រទេសឥណ្ឌាឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លងថ្មី និងមនុស្សស្លាប់ថ្មីប្រចាំថ្ងៃច្រើនជាងគេបំផុត គឺមានមនុស្សឆ្លងថ្មីចំនួន ៥៨ ១០៨នាក់ និងមនុស្សស្លាប់ថ្មីចំនួន ៩៦១នាក់ ដែលជាចំនួនមនុស្សឆ្លងថ្មី និងមនុស្សស្លាប់ថ្មីប្រចាំថ...
អ្នកឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក កើនឡើងដល់ជាង២១លាននាក់

អ្នកឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក កើនឡើងដល់ជាង២១លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometerបានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ដល់ជាង២១លាននាក់គឺចំនួន ២១ ០៧៩ ៣០៥នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ជាង៧៥ម៉ឺនាក់គឺចំនួន ៧៥៣ ៤៥១នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ជិត១៤លាននាក់គឺចំនួន ១៣ ៩១១ ៣៧៨នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហានេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រដដែលនេះ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់គឺចំនួន ៦ ៣៦១នាក់ និងឆ្លទៅទៅមនុស្សថ្មីជាង២៧ម៉ឺននាក់គឺចំនួន ២៧២ ៨៥៨នាក់នៅជុំវិញពិភពលោក ។ ប្រទេស៣នៅលើពិភពលោក ដែលមានមនុស្សស្លាប់ដោយសារវីរុសCovid-19ជាង១ពាន់នាក់ក្នុង១ថ្ងៃ គឺសហរដ្ឋអាមេរិកមានមនុស្សស្លាប់ចំនួន ១២៨៤នាក់ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ចំនួន ១៣០១នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួន ១០០៦នាក់ ៕...