ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ការនាំចេញរបស់ប្រទេសសិង្ហបុរី ធ្លាក់ចុះ១៥.២%នៅត្រីមាសទី២ឆ្នាំនេះដោយសារCovid-19

ការនាំចេញរបស់ប្រទេសសិង្ហបុរី ធ្លាក់ចុះ១៥.២%នៅត្រីមាសទី២ឆ្នាំនេះដោយសារCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា ការនាំចេញរបស់ប្រទេសសិង្ហបុរី កាលពីត្រីមាសទី២នៃឆ្នាំ២០២០នេះ បានធ្លាក់ចុះ១៥.២% លើការធ្លាក់ចុះ០.៥%កាលពីត្រីមាសទី១នៃឆ្នាំដដែលនេះ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសនេះ និងនៅទូទាំងពិភពលោក ។ ទិន្នន័យផ្លូវការដែលចេញផ្សាយដោយសហគ្រាសរបស់ប្រទេសនេះ បានបង្ហាញថា ក្នុងរយៈពេលមួយត្រីមាសទី២នេះដែរ ពាណិជ្ជកម្មដែលមិនពាក់​ព័ន្ធជាមួយនឹងប្រេងឥន្ធនៈបានធ្លាក់ចុះ៣.៣% បន្ទាប់ពីធ្លាក់ចុះរួចហើយក្នុងអត្រា៤.៤%កាលពីត្រីមាសមុន ។ ចំណែកពាណិជ្ជកម្មប្រេងឥន្ធនៈ បានធ្លាក់ចុះទាបបំផុតកាលពីត្រីមាសទី២ឆ្នាំនេះ រហូតដល់៦១.៩% បើប្រៀបធៀងនឹងការធ្លាក់ចុះ១៥.​៩%​កាល​ពីត្រីមាសទី១នៃឆ្នាំដដែលនេះ ខណៈដែលការនាំចេញផលិតផលក្នុងស្រុក ដែលមិនមែនជាគ្រឿងអេឡិចត្រូនិក បានធ្លាក់ចុះ៥.៤% ក្នុងរយៈពេលជាងមួយឆមាសកន្លងមកនេះ ៕...
មនុស្សជាង១០០នាក់ស្លាប់ ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំស្តុកសារធាតុគីមីនៅប្រទេសលីបង់

មនុស្សជាង១០០នាក់ស្លាប់ ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំស្តុកសារធាតុគីមីនៅប្រទេសលីបង់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មនុស្សជាង១០០នាក់បានបាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានបាត់ខ្លួន រួមទាំងមនុស្សប្រមាណជាង៤០០០នាក់បានរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកសារធាតុគីមីចំនួន២កន្លែង ក្នុងបរិមាណប្រហែល២៧៥០តោន នៅតំបន់កំពង់ផែនក្នុងទីក្រុង បេរូត ប្រទេសលីបង់ កាលពីល្ងាចថ្ងៃអង្គារ ទី៤ ខែសីហានេះ ដែលនេះបើយោងតាម CNN ។ នៅព្រឹកថ្ងៃពុធនេះ លោក Michel Aoun ប្រធានាធិបតីរបស់ប្រទេសនេះបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបានអំពាវនាវដល់ឧត្តមក្រុមប្រឹក្សាការពារជាតិអោយបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីគ្រប់គ្រងភាពចលាចលបន្ទាប់ពីផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ ។ សូមបញ្ជាក់ជូនថា មូលហេតុសំខាន់ដែលនាំអោយមានការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ មិនទាន់ត្រូវបានបង្ហាញអោយបានជាក់ច្បាស់នោះទេ ដោយរង់ចាំការស៊ើបអង្កេតពីកងកម្លាំងប៉ូលីសជំនាញសិន ៕...
ការនាំចេញរបស់កូរ៉េខាងត្បូង ធ្លាក់ចុះ២៤% ក្នុងរយៈពេល១០ថ្ងៃនៃខែសីហានេះ

ការនាំចេញរបស់កូរ៉េខាងត្បូង ធ្លាក់ចុះ២៤% ក្នុងរយៈពេល១០ថ្ងៃនៃខែសីហានេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ស្ថាប័នគយរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញទិន្នន័យមួយនៅថ្ងៃអង្គារ ទី១១ ខែសីហានេះ អំពីការធ្លាក់ចុះនូវការនាំចេញរបស់ប្រទេសនេះរហូតដល់២៤%ក្នុងរយៈពេល១០ថ្ងៃនៃខែសីហា ឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះទាបបំផុត ដែលនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌​មានកូរ៉េខាងត្បូង Yonhap ។ ទិន្នន័យពីស្ថាប័នគយដដែលបានបន្តថា ប្រទេសនេះទទួលបានប្រាក់ចំណូលប្រមាណ៨.៧ពាន់លានដុល្លារអាមេរិកពីការដឹកជញ្ជូនក្រៅប្រទេសក្នុងរយៈពេលដូចគ្នានេះ ដែលជាប្រាក់ចំណូលទាប បើប្រៀបធៀបនឹងប្រាក់ចំណូលប្រមាណ១១.៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ។ ការនាំចេញប្រចាំថ្ងៃជាមធ្យមក្នុងរយៈពេល១០ថ្ងៃនៃខែសីហានេះ បានធ្លាក់ចុះ១៣% ដែលមានចំនួនទឹកប្រាក់ប្រមាណ១.២៥ពាន់លានដុល្លារពីទឹកប្រាក់ប្រមាណ១.៤៣ពាន់លានដុល្លារ ដែលប្រទេសនេះទទួលបានក្នុងរយៈពេល១ថ្ងៃពីការនាំចេញ ៕...
ប្រធានាធិបតីបារាំងប្រមូលបានប្រាក់ជំនួយជាង៣០០លានដុល្លារទៅជួយប្រទេសលីបង់

ប្រធានាធិបតីបារាំងប្រមូលបានប្រាក់ជំនួយជាង៣០០លានដុល្លារទៅជួយប្រទេសលីបង់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីរបស់ប្រទេសបារាំង បានប្រមូលជំនួយជាទឹកប្រាក់ប្រមាណជាង៣០០លានដុល្លារអាមេរិក យកទៅជួយប្រទេសលីបង់ ដែលបានរងគ្រោះដោយសារការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនៅទីក្រុង បេរូត កាលពីថ្ងៃអង្គារ សប្តាហ៍មុន ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ ការប្រមូលប្រាក់ជំនួយរបស់លោក ម៉ាក្រុង ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំងរូបនេះតាម Video conference ដោយមានការចូលរួមពីប្រទេសចំនួន១៥ប្រទេសនៅជុំវិញពិភពលោក រួមទាំងអង្គការសហប្រជាជាតិផងដែរ ។ ក្រុមជំនាញផ្នែកសេដ្ឋកិច្ចបានប៉ាន់ប្រមាណថា ការផ្ទុះឃ្លាំងស្តុកសាធាតុគីមីទម្ងន់ជាង២៧៥០តោន នៅទីក្រុងបេរូត ប្រទេសលីបង់ អាចបណ្តាលអោយខូចខាតក្នុងតម្លៃទឹកប្រាក់ប្រមាណជាង១៥ពាន់លានដុល្លារអាមេរិក ដែលធ្វើអោយប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋលីបង់ ដែលកំពុងមានវិបត្តិសេដ្ឋកិច្ចស្រាប់ ៕...
ក្រុមហ៊ុនជាង៧៨០ក្រុមហ៊ុនក្ស័យធនដោយសារវីរុសCovid-19ក្នុងរយៈពេល១ឆមាស

ក្រុមហ៊ុនជាង៧៨០ក្រុមហ៊ុនក្ស័យធនដោយសារវីរុសCovid-19ក្នុងរយៈពេល១ឆមាស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Japan Today បានចុះផ្សាយថា ក្នុងរយៈពេល៦ខែចាប់ពីខែមករារហូតដល់ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុនរបស់ប្រទេសជប៉ុនប្រមាណជាង៧៨០ក្រុមហ៊ុន បានប្រកាសក្ស័យធនជាបន្តបន្ទាប់ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសនេះ និងនៅជុំវិញពិភពលោក ។ ប្រភពដដែលបានបន្តថា មូលហេតុដែលនាំអោយក្រុមហ៊ុនទាំងជាង២៤០ប្រកាសក្ស័យធន គឺដោយសារចរន្តការងាររបស់ក្រុមហ៊ុនទាំងនោះមិនដំណើរការអស់រយៈពេលជាច្រើនខែរហូតដល់៦ខែ ខណៈដែលរដ្ឋាភិបាលជប៉ុន បានប្រកាសបិទសេដ្ឋកិច្ច រួមទាំងដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលបណ្តាលអោយដំណើរការក្រុមហ៊ុនត្រូវជាប់គាំង ។ លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានផ្តល់កញ្ចប់ថវិកាជាទឹកប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក ដើម្បីជួយស្រោចស្រង់ និងជួយសង្គ្រោះក្រុមហ៊ុនខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសនេះ កុំអោយក្ស័យធនដោយសារការឆ្លងរាលដាលវីរុសCovid-19 ប៉ុន្តែរដ្ឋា​ភិបាលមិនអាចជួយបានដោយសាររយៈពេលយូរខែពេក ...
លោកDonald Trump ប្រឈមមុខនឹងបញ្ហាប្រឈមមួយទៀតហើយពេលនេះ​​

លោកDonald Trump ប្រឈមមុខនឹងបញ្ហាប្រឈមមួយទៀតហើយពេលនេះ​​

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោកប្រធានាធិបតី Donald Trump ប្រឈមមុខនឹងបញ្ហាប្រឈមមួយទៀតហើយនោះគឺជាការផ្ទុះឡើងនៃ bacterial disease ហៅថា salmonella ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្ទឹមបារាំងដែលកំពុងតែរីករាលដាលប្រមាណ ៤៣ រដ្ឋ។ អាមេរិកមិនដែលមានឆ្នាំណាល្អនោះទេ តាំងតែពីលោក Trump មកបង្ហូរភក់ក្បាប់ (drain the swamp) នៅ Washington DC, តែឥឡូវនេះវាមើលទៅដូចជាគាត់កំពុងត្រូវបានលង់ក្នុងភក់ក្បាប់ទៅវិញ។ អាមេរិកមិនអស្ចារ្យដូចប្រធានាធិបតី Trump ធ្លាប់ចង់ធ្វើនោះទេ - សំណាងល្អមិននៅខាងគាត់ទេពីព្រោះរាល់ការធ្វើជំនួញរបស់រដ្ឋាភិបាល Trump, គឺធ្វើដើម្បី Trump មិនមែនធ្វើដើម្បីប្រជាជនទូទៅនោះទេ។...
ឥណ្ឌាជាប់លេខ១លើលោកដែលមានអ្នកស្លាប់ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ឥណ្ឌាជាប់លេខ១លើលោកដែលមានអ្នកស្លាប់ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ព័ត៌មានអន្តរជាតិ
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១០ ខែសីហានេះ ប្រទេសឥណ្ឌាជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេគឺមនុស្សស្លាប់ថ្មីចំនួន ១០១៣នាក់ និងមនុស្សឆ្លងថ្មីចំនួន ៦២ ១១៧នាក់ ខណៈដែលសហរដ្ឋអាមេរិកមានអ្នកឆ្លងថ្មីចំនួន ៤៧ ០៥៥នាក់ និងមនុស្សស្លាប់ថ្មីចំនួន ៥០៩នាក់ ហើយប្រទេសប្រេស៊ីល មានមនុស្សស្លាប់ថ្មីចំនួន ៥៩៣ និងមនុស្សឆ្លងថ្មីចំនួន ២២ ២១៣នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។ ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ មនុស្សស្លាប់ថ្មីសរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកមានចំនួន ៤៥៣៦នាក់ និងមនុស្សឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នាមានចំនួន ២១១ ៣០៦នាក់។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃចិននេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ចំនួន ២០ ០០៨ ២៥៥នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ចំនួន ៧៣៣ ៣៤៥នាក់ ...
Covid-19សម្លាប់មនុស្សអស់ជាង៦ពាន់នាក់នៅទូទាំងពិភពលោកក្នុងរយៈពេល២៤ម៉ោង

Covid-19សម្លាប់មនុស្សអស់ជាង៦ពាន់នាក់នៅទូទាំងពិភពលោកក្នុងរយៈពេល២៤ម៉ោង

ព័ត៌មានអន្តរជាតិ
វីរុសCovid-19 បានសម្លាប់មនុស្សអស់ជាង៦ពាន់នាក់ គឺចំនួន៦១៧៨នាក់នៅទូទាំងពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី៧ ខែសីហានេះ និងឆ្លងទៅមនុស្សថ្មីជាង២៦ម៉ឺននាក់ គឺចំនួន២៦៨ ៤៧២នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។ ប្រទេស៣នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងឥណ្ឌា ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកមានមនុស្សឆ្លងវីរុសនេះថ្មីចំនួន៥៥ ២៧៥នាក់ និងមនុស្សស្លាប់ថ្មីចំនួន១១២៨នាក់ ប្រទេសប្រេស៊ីលមានមនុស្សឆ្លងថ្មីចំនួន៥៤៨០១នាក់ និងមានមនុស្សស្លាប់ថ្មីចំនួន១២២៦នាក់ និងប្រទេសឥណ្ឌាមានមនុស្សឆ្លងថ្មីចំនួន៦២១៧០នាក់ និងមានមនុស្សស្លាប់ថ្មីចំនួន៨៩៩នាក់។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះដែរ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់១៩ ២៣៤ ២៣៤នាក់ និងមនុស្សស្លាប់សរ...
កំណើនសេដ្ឋកិច្ចហ្វីលីពីន ធ្លាក់ចុះទាបជាងការរំពឹងទុកកាលពីត្រីមាសទី២ឆ្នាំនេះ

កំណើនសេដ្ឋកិច្ចហ្វីលីពីន ធ្លាក់ចុះទាបជាងការរំពឹងទុកកាលពីត្រីមាសទី២ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាជ្ញាធរស្ថិតិហ្វីលីពីន (Philippine Statistics Authority) បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហានេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះទាបជាងការរំពឹងទុក នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ ដោយសារវិធានការបិទប្រទេសរបស់រដ្ឋាភិបាល ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ ប្រភពដដែលបានបន្តថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះ១៦.៥%ក្នុងរយៈពេល៣ខែនៅចន្លោះពីខែមេសារហូតដល់ខែមិថុនា លើ GDP ដែលធ្លាក់ចុះស្រាប់កាលពីត្រីមាសទី១ក្នុងចន្លោះពីខែមករារហូតដល់ខែមីនាឆ្នាំ២០២០ដដែលនេះ ។ ការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក និងនៅក្នុងប្រទេសហ្វីលីពីន គឺជាប្រភពសំខាន់បំផុត ដែលនាំអោយកំណើនសេដ្ឋកិច្ចហ្វីលីពីន បានធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុត ស្របពេលដែលរដ្ឋាភិបាលបានប្រកាសបិទប្រទេស រួមទាំងបិទសេដ្ឋកិច្ចផងដែរ ៕...
Video ឧបទ្ទវហេតុផ្ទុះឃ្លាំស្តុកសារធាតុគីមីនៅប្រទេសលីបង់

Video ឧបទ្ទវហេតុផ្ទុះឃ្លាំស្តុកសារធាតុគីមីនៅប្រទេសលីបង់

ព័ត៌មានអន្តរជាតិ
មនុស្សជាង១០០នាក់បានបាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានបាត់ខ្លួន រួមទាំងមនុស្សប្រមាណជាង៤០០០នាក់បានរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកសារធាតុគីមីចំនួន២កន្លែង ក្នុងបរិមាណប្រហែល២៧៥០តោន នៅតំបន់កំពង់ផែនក្នុងទីក្រុង បេរូត ប្រទេសលីបង់ កាលពីល្ងាចថ្ងៃអង្គារ ទី៤ ខែសីហានេះ ដែលនេះបើយោងតាម CNN។ នៅព្រឹកថ្ងៃពុធនេះ លោក Michel Aoun ប្រធានាធិបតីរបស់ប្រទេសនេះបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបានអំពាវនាវដល់ឧត្តមក្រុមប្រឹក្សាការពារជាតិអោយបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីគ្រប់គ្រងភាពចលាចលបន្ទាប់ពីផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ។ សូមបញ្ជាក់ជូនថា មូលហេតុសំខាន់ដែលនាំអោយមានការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ មិនទាន់ត្រូវបានបង្ហាញអោយបានជាក់ច្បាស់នោះទេ ដោយរង់ចាំការស៊ើបអង្កេតពីកងកម្លាំងប៉ូលីសជំនាញសិន៕...