ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនជាង៧៨០ក្រុមហ៊ុនក្ស័យធនដោយសារវីរុសCovid-19ក្នុងរយៈពេល១ឆមាស

ក្រុមហ៊ុនជាង៧៨០ក្រុមហ៊ុនក្ស័យធនដោយសារវីរុសCovid-19ក្នុងរយៈពេល១ឆមាស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Japan Today បានចុះផ្សាយថា ក្នុងរយៈពេល៦ខែចាប់ពីខែមករារហូតដល់ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុនរបស់ប្រទេសជប៉ុនប្រមាណជាង៧៨០ក្រុមហ៊ុន បានប្រកាសក្ស័យធនជាបន្តបន្ទាប់ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសនេះ និងនៅជុំវិញពិភពលោក ។ ប្រភពដដែលបានបន្តថា មូលហេតុដែលនាំអោយក្រុមហ៊ុនទាំងជាង២៤០ប្រកាសក្ស័យធន គឺដោយសារចរន្តការងាររបស់ក្រុមហ៊ុនទាំងនោះមិនដំណើរការអស់រយៈពេលជាច្រើនខែរហូតដល់៦ខែ ខណៈដែលរដ្ឋាភិបាលជប៉ុន បានប្រកាសបិទសេដ្ឋកិច្ច រួមទាំងដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលបណ្តាលអោយដំណើរការក្រុមហ៊ុនត្រូវជាប់គាំង ។ លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានផ្តល់កញ្ចប់ថវិកាជាទឹកប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក ដើម្បីជួយស្រោចស្រង់ និងជួយសង្គ្រោះក្រុមហ៊ុនខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសនេះ កុំអោយក្ស័យធនដោយសារការឆ្លងរាលដាលវីរុសCovid-19 ប៉ុន្តែរដ្ឋា​ភិបាលមិនអាចជួយបានដោយសាររយៈពេលយូរខែពេក ...
លោកDonald Trump ប្រឈមមុខនឹងបញ្ហាប្រឈមមួយទៀតហើយពេលនេះ​​

លោកDonald Trump ប្រឈមមុខនឹងបញ្ហាប្រឈមមួយទៀតហើយពេលនេះ​​

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោកប្រធានាធិបតី Donald Trump ប្រឈមមុខនឹងបញ្ហាប្រឈមមួយទៀតហើយនោះគឺជាការផ្ទុះឡើងនៃ bacterial disease ហៅថា salmonella ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្ទឹមបារាំងដែលកំពុងតែរីករាលដាលប្រមាណ ៤៣ រដ្ឋ។ អាមេរិកមិនដែលមានឆ្នាំណាល្អនោះទេ តាំងតែពីលោក Trump មកបង្ហូរភក់ក្បាប់ (drain the swamp) នៅ Washington DC, តែឥឡូវនេះវាមើលទៅដូចជាគាត់កំពុងត្រូវបានលង់ក្នុងភក់ក្បាប់ទៅវិញ។ អាមេរិកមិនអស្ចារ្យដូចប្រធានាធិបតី Trump ធ្លាប់ចង់ធ្វើនោះទេ - សំណាងល្អមិននៅខាងគាត់ទេពីព្រោះរាល់ការធ្វើជំនួញរបស់រដ្ឋាភិបាល Trump, គឺធ្វើដើម្បី Trump មិនមែនធ្វើដើម្បីប្រជាជនទូទៅនោះទេ។...
ឥណ្ឌាជាប់លេខ១លើលោកដែលមានអ្នកស្លាប់ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ឥណ្ឌាជាប់លេខ១លើលោកដែលមានអ្នកស្លាប់ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ព័ត៌មានអន្តរជាតិ
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១០ ខែសីហានេះ ប្រទេសឥណ្ឌាជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេគឺមនុស្សស្លាប់ថ្មីចំនួន ១០១៣នាក់ និងមនុស្សឆ្លងថ្មីចំនួន ៦២ ១១៧នាក់ ខណៈដែលសហរដ្ឋអាមេរិកមានអ្នកឆ្លងថ្មីចំនួន ៤៧ ០៥៥នាក់ និងមនុស្សស្លាប់ថ្មីចំនួន ៥០៩នាក់ ហើយប្រទេសប្រេស៊ីល មានមនុស្សស្លាប់ថ្មីចំនួន ៥៩៣ និងមនុស្សឆ្លងថ្មីចំនួន ២២ ២១៣នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។ ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ មនុស្សស្លាប់ថ្មីសរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកមានចំនួន ៤៥៣៦នាក់ និងមនុស្សឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នាមានចំនួន ២១១ ៣០៦នាក់។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃចិននេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ចំនួន ២០ ០០៨ ២៥៥នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ចំនួន ៧៣៣ ៣៤៥នាក់ ...
Covid-19សម្លាប់មនុស្សអស់ជាង៦ពាន់នាក់នៅទូទាំងពិភពលោកក្នុងរយៈពេល២៤ម៉ោង

Covid-19សម្លាប់មនុស្សអស់ជាង៦ពាន់នាក់នៅទូទាំងពិភពលោកក្នុងរយៈពេល២៤ម៉ោង

ព័ត៌មានអន្តរជាតិ
វីរុសCovid-19 បានសម្លាប់មនុស្សអស់ជាង៦ពាន់នាក់ គឺចំនួន៦១៧៨នាក់នៅទូទាំងពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី៧ ខែសីហានេះ និងឆ្លងទៅមនុស្សថ្មីជាង២៦ម៉ឺននាក់ គឺចំនួន២៦៨ ៤៧២នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។ ប្រទេស៣នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងឥណ្ឌា ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកមានមនុស្សឆ្លងវីរុសនេះថ្មីចំនួន៥៥ ២៧៥នាក់ និងមនុស្សស្លាប់ថ្មីចំនួន១១២៨នាក់ ប្រទេសប្រេស៊ីលមានមនុស្សឆ្លងថ្មីចំនួន៥៤៨០១នាក់ និងមានមនុស្សស្លាប់ថ្មីចំនួន១២២៦នាក់ និងប្រទេសឥណ្ឌាមានមនុស្សឆ្លងថ្មីចំនួន៦២១៧០នាក់ និងមានមនុស្សស្លាប់ថ្មីចំនួន៨៩៩នាក់។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះដែរ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់១៩ ២៣៤ ២៣៤នាក់ និងមនុស្សស្លាប់សរ...
កំណើនសេដ្ឋកិច្ចហ្វីលីពីន ធ្លាក់ចុះទាបជាងការរំពឹងទុកកាលពីត្រីមាសទី២ឆ្នាំនេះ

កំណើនសេដ្ឋកិច្ចហ្វីលីពីន ធ្លាក់ចុះទាបជាងការរំពឹងទុកកាលពីត្រីមាសទី២ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាជ្ញាធរស្ថិតិហ្វីលីពីន (Philippine Statistics Authority) បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហានេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះទាបជាងការរំពឹងទុក នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ ដោយសារវិធានការបិទប្រទេសរបស់រដ្ឋាភិបាល ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ ប្រភពដដែលបានបន្តថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះ១៦.៥%ក្នុងរយៈពេល៣ខែនៅចន្លោះពីខែមេសារហូតដល់ខែមិថុនា លើ GDP ដែលធ្លាក់ចុះស្រាប់កាលពីត្រីមាសទី១ក្នុងចន្លោះពីខែមករារហូតដល់ខែមីនាឆ្នាំ២០២០ដដែលនេះ ។ ការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក និងនៅក្នុងប្រទេសហ្វីលីពីន គឺជាប្រភពសំខាន់បំផុត ដែលនាំអោយកំណើនសេដ្ឋកិច្ចហ្វីលីពីន បានធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុត ស្របពេលដែលរដ្ឋាភិបាលបានប្រកាសបិទប្រទេស រួមទាំងបិទសេដ្ឋកិច្ចផងដែរ ៕...
Video ឧបទ្ទវហេតុផ្ទុះឃ្លាំស្តុកសារធាតុគីមីនៅប្រទេសលីបង់

Video ឧបទ្ទវហេតុផ្ទុះឃ្លាំស្តុកសារធាតុគីមីនៅប្រទេសលីបង់

ព័ត៌មានអន្តរជាតិ
មនុស្សជាង១០០នាក់បានបាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានបាត់ខ្លួន រួមទាំងមនុស្សប្រមាណជាង៤០០០នាក់បានរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកសារធាតុគីមីចំនួន២កន្លែង ក្នុងបរិមាណប្រហែល២៧៥០តោន នៅតំបន់កំពង់ផែនក្នុងទីក្រុង បេរូត ប្រទេសលីបង់ កាលពីល្ងាចថ្ងៃអង្គារ ទី៤ ខែសីហានេះ ដែលនេះបើយោងតាម CNN។ នៅព្រឹកថ្ងៃពុធនេះ លោក Michel Aoun ប្រធានាធិបតីរបស់ប្រទេសនេះបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបានអំពាវនាវដល់ឧត្តមក្រុមប្រឹក្សាការពារជាតិអោយបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីគ្រប់គ្រងភាពចលាចលបន្ទាប់ពីផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ។ សូមបញ្ជាក់ជូនថា មូលហេតុសំខាន់ដែលនាំអោយមានការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ មិនទាន់ត្រូវបានបង្ហាញអោយបានជាក់ច្បាស់នោះទេ ដោយរង់ចាំការស៊ើបអង្កេតពីកងកម្លាំងប៉ូលីសជំនាញសិន៕...
អ្នកស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោក កើនឡើងដល់ជាង៧១ម៉ឺននាក់ហើយ

អ្នកស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោក កើនឡើងដល់ជាង៧១ម៉ឺននាក់ហើយ

ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោក នៅតែកើនឡើងជាបន្តបន្ទាប់ក្នុងល្បឿនកាន់តែលឿនថែមទៀត ដែលគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហានេះ កំណើនមនុស្សស្លាប់សរុបដោយសារវីរុស Covid-19 បានកើនឡើងដល់ជាង៧១ម៉ឺននាក់ហើយ គឺចំនួន៧១០ ០៣៨នាក់ និងកំណើនមនុស្សឆ្លងវីរុសនេះសរុបបានកើនឡើងដល់ជិត១៩លាននាក់ គឺចំនួន១៨ ៩៥៦ ៦៣២នាក់ ខណៈដែលមនុស្សជាសះស្បើយពីវីរុសនេះ ក៏បានកើនឡើងដល់ជាង១២លាននាក់ដែរ គឺចំនួន១២ ១៤១ ៧៤៨នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។ មូលហេតុដែលនាំអោយចំនួនមនុស្សស្លាប់ និងមនុស្សឆ្លង Covid-19នៅលើពិភពលោក បានកើនឡើងក្នុងល្បឿនលឿនបែបនេះ គឺដោយសារមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសនេះប្រចាំថ្ងៃបានហក់ឡើងខ្ពស់ជាងមុន ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន៦៥៨៩នាក់ និងឆ្លងទៅមនុស្សថ្មីចំនួន២៦២ ៥៥៩នាក់នៅទូទាំងពិភពលោក។ ក្នុងរយៈពេល២៤ម៉ោងចុង...
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ខាតបង់ទឹកប្រាក់ជាង១ពាន់លានដុល្លារកាលពីត្រីមាសទី១

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ខាតបង់ទឹកប្រាក់ជាង១ពាន់លានដុល្លារកាលពីត្រីមាសទី១

ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសជប៉ុន Japan Airlines បានផ្សព្វផ្សាយពីការខាតបង់ទឹកប្រាក់យ៉ាងច្រើនសម្បើមរហូតដល់៩៣.៧ពាន់លានយ៉េន ស្មើនឹងទឹកប្រាក់១.២២ពាន់លានដុល្លារអាមេរិក កាលពីត្រីមាសទី១នៃឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ The Straits Times។ អ្នកនាំពាក្យក្រុមហ៊ុន Japan Airlines បាននិយាយថា ការខាតបង់ទឹកប្រាក់យ៉ាងច្រើននេះ បានកើតឡើងដោយដោយសារតម្រូវការធ្វើដំណើរតាមផ្លូវអាកាស បានធ្លាក់ចុះដល់កម្រិតទាបបំផុត ខណៈដែលរដ្ឋាភិបាលនៃប្រទេសភាគច្រើននៅលើពិភពលោក បានបិទផ្លូវអាកាស ឬបិទប្រទេសរបស់ខ្លួន ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19។ អ្នកនាំពាក្យរូបនោះបានបន្ថែមថា ក្រុមហ៊ុននេះអាចនឹងដំណើរការដឹកជញ្ជូនតាមផ្លូវអាកាសធម្មតាវិញនៅឆ្នាំ២០២៤ខាងមុខ ខណៈដែលនៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Japan Airlines បានបាត់បង់ទឹកប្រាក់ក្នុងរង្វង់៧៦ពាន់លានយ៉េនក្នុង១ត្រីមាស ស្មើ...
មនុស្សជាង១០០នាក់ស្លាប់ ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំស្តុកសារធាតុគីមីនៅប្រទេសលីបង់

មនុស្សជាង១០០នាក់ស្លាប់ ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំស្តុកសារធាតុគីមីនៅប្រទេសលីបង់

ព័ត៌មានអន្តរជាតិ
មនុស្សជាង១០០នាក់បានបាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានបាត់ខ្លួន រួមទាំងមនុស្សប្រមាណជាង៤០០០នាក់បានរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកសារធាតុគីមីចំនួន២កន្លែង ក្នុងបរិមាណប្រហែល២៧៥០តោន នៅតំបន់កំពង់ផែនក្នុងទីក្រុង បេរូត ប្រទេសលីបង់ កាលពីល្ងាចថ្ងៃអង្គារ ទី៤ ខែសីហានេះ ដែលនេះបើយោងតាម CNN។ នៅព្រឹកថ្ងៃពុធនេះ លោក Michel Aoun ប្រធានាធិបតីរបស់ប្រទេសនេះបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបានអំពាវនាវដល់ឧត្តមក្រុមប្រឹក្សាការពារជាតិអោយបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីគ្រប់គ្រងភាពចលាចលបន្ទាប់ពីផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ។ សូមបញ្ជាក់ជូនថា មូលហេតុសំខាន់ដែលនាំអោយមានការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ មិនទាន់ត្រូវបានបង្ហាញអោយបានជាក់ច្បាស់នោះទេ ដោយរង់ចាំការស៊ើបអង្កេតពីកងកម្លាំងប៉ូលីសជំនាញសិន៕...
Covid-19សម្លាប់មនុស្សជាង៦ពាន់នាក់ និងឆ្លងទៅមនុស្សថ្មីជាង២៥ម៉ឺននាក់នៅលើពិភពលោកក្នុង១ថ្ងៃ

Covid-19សម្លាប់មនុស្សជាង៦ពាន់នាក់ និងឆ្លងទៅមនុស្សថ្មីជាង២៥ម៉ឺននាក់នៅលើពិភពលោកក្នុង១ថ្ងៃ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា វីរុសCovid-19បានសម្លាប់មនុស្សអស់ជាង៦ពាន់នាក់ គឺចំនួន៦២៩១នាក់ និងឆ្លងទៅមនុស្សថ្មីជាង២៥ម៉ឺននាក់ គឺចំនួន២៥៤ ៣០៤នាក់ នៅទូទាំងពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ ទី៥ ខែសីហានេះ ។ ៣ប្រទេសនៅលើពិភពលោក ដែលមានមនុស្សស្លាប់ប្រចាំថ្ងៃច្រើនជាងគេដោយសារវីរុសCovid-19 គិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គឺសហ​រដ្ឋអាមេរិកមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន១៣៦២នាក់ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន១៣៩៤នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន៨៤៩នាក់ ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃពុធនេះដែរ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨ ៦៩៩ ៤៣២​នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់ ៧០៤ ៣២៤នាក់ ខណៈដែលមនុស្សជាសះស្បើយសរុប ក៏បានកើនឡើងដល់ ១១ ៩១៤ ៧៨៨នាក់ ៕...