ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

លោក ត្រាំ ទុកពេល៦សប្តាហ៍អោយម្ចាស់ App TikTok លក់ App នេះអោយអាមេរិក

លោក ត្រាំ ទុកពេល៦សប្តាហ៍អោយម្ចាស់ App TikTok លក់ App នេះអោយអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទុកពេលអោយម្ចាស់ App TikTok ដែលជា App វីដេអូដ៏មានប្រជាប្រិយភាពរបស់ប្រទេសចិន លក់Appនេះអោយក្រុមហ៊ុនអាមេរិក ហើយបើផុតកាលកំណត់នេះ រដ្ឋាភិបាលអាមេរិក នឹងបិទAppនេះចោល ដែលនេះបើតាមការចុះផ្សាយរបស់ The Jakarta Post ។ លោក ត្រាំ បាននិយាយថា ក្រុមហ៊ុន Microsoft របស់អាមេរិក បានចរចាទិញយក App TikTok ពីក្រុមហ៊ុនរបស់ប្រទេសចិន ខណៈដែលអ្នកប្រើប្រាស់ App TikTok បានកើនឡើងដល់ជាង១ពាន់លាននាក់នៅទូទាំងពិភពលោក ដែលអាចមើល និងបង្ហោះវីដេអូក្នុងរង្វង់៦០វិនាទីបាន និងជាវីដេអូមើលតាមទូរស័ព្ទដៃ ។ សេចក្តីប្រកាសបង្ខំអោយ App TikTok លក់អោយក្រុមហ៊ុនអាមេរិក ត្រូវបានធ្វើឡើងខណៈដែលក្រុមយុវជនអាមេរិកកាន់តែច្រើន បានប្រើប្រាស់ Appនេះ ហើយរដ្ឋាភិបាលអាមេរិកបារម្ភពីការចែករំលែកព័ត៌មានអោយទៅរដ្ឋាភិបាលចិន ៕...
តម្លៃប្រេងធ្លាក់ចុះទាប តែតម្រូវការកើនឡើងបន្តិច

តម្លៃប្រេងធ្លាក់ចុះទាប តែតម្រូវការកើនឡើងបន្តិច

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តម្លៃប្រេងឥន្ធនៈ បានធ្លាក់ចុះទាបក្នុងការជួញដូរនៅលើទីផ្សារអន្តរជាតិ នៅព្រឹកថ្ងៃអង្គារ ទី៤ ខែសីហានេះ ដែលជាក្តីបារម្ភពីកំណើននៃតម្រូវការ ខណៈដែលរលកនៃការឆ្លងរាលដាលវីរុសCovid-19ថ្មីៗនេះនៅជុំវិញពិភពលោកកំពុងកើនឡើង ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ តម្លៃប្រេង West Texas Intermediate (WTI) របស់សហរដ្ឋអាមរិក បានធ្លាក់ចុះ២២សេន ឬធ្លាក់ចុះ០.៥% ស្មើនឹង៤០.៧៩ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឥន្ធនៈ Brent crude future បានធ្លាក់ចុះ២៧សេន ឬ០.៦% ស្មើនឹង៤៣.៨៨ដុល្លារអាមេរិកក្នុងមួយបារ៉ែល ។ អ្នកវិភាគទីផ្សារប្រេងឥន្ធនៈចំនួន៥រូប បានលើកឡើងថា តម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះជាបន្តបន្ទាប់នៅលើទីផ្សារអន្តរជាតិ ដោយសារការឆ្លងរាលដាលវីរុសCovid-19 ខណៈដែលតម្រូវការប្រេងធ្លាក់ចុះទាប ក្រោយពេលដែលរដ្ឋាភិបាលនៃប្រទេសមួយចំនួនបានដាក់ចេញនូវវិធានការបិទប្រទេស និងហាមធ្វើដំណើរ ៕...
មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក កើនឡើងដល់ជាង១៨លាននាក់

មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក កើនឡើងដល់ជាង១៨លាននាក់

ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុស Covid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១៨លាននាក់ហើយ គឺចំនួន១៨ ២៣១ ៤៦៧នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ជិត៧០ម៉ឺននាក់ គឺចំនួន៦៩២ ៦៩៤នាក់ ខណៈដែលមនុស្សជាសះស្បើយបានកើនឡើងដល់ជិត១២លាននាក់ គឺចំនួន១១ ៤៤៣ ៨១៣នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៣ ខែសីហានេះ។ ប្រភពដដែលបានបន្តថា សហរដ្ឋអាមេរិកនៅតែជាប្រទេសឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លងវីរុស Covid-19សរុបច្រើនជាងគេ គឺចំនួន៤ ៨១៣ ៦៤៧នាក់ ដោយបន្ថែមអ្នកឆ្លងថ្មីចំនួន៤៩ ០៣៨នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះមានចំនួន១៥៨ ៣៦៥នាក់ ដោយបន្ថែមអ្នកស្លាប់ថ្មីចំនួន៤៦៧នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ មនុស្សស្លាប់ប្រចាំថ្ងៃសរុបដោយសារវីរុស Covid-19នៅទូទាំងពិភពលោកមានចំនួន៤៤០៤នាក់ និងមនុស្សឆ្លងវីរុសនេះសរុបមានចំនួន២១៧ ៩០១នាក់...
លោក ហេង​ សួរ​ ទទួលបានភារកិច្ចថ្មីជាប្រធានផ្នែករាជធានី​-ខេត្ត​នៃ​យុជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​

លោក ហេង​ សួរ​ ទទួលបានភារកិច្ចថ្មីជាប្រធានផ្នែករាជធានី​-ខេត្ត​នៃ​យុជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ហេង​ សួរ​ ទទួលបានភារកិច្ចថ្មីជាប្រធានផ្នែករាជធានី​-ខេត្ត​នៃ​យុជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល ហើយការតែងតាំងនេះធ្វើឡើងកាលពីថ្ងៃទី២ខែសីហាឆ្នាំ២០២០ នៅវិមាន៧មករា។ លោក ហេង សួរ បានលើកឡើងថា"ខ្ញុំបានទទួលជាផ្លូវការនូវ សេចក្តីសម្រេចតែងតាំង និងបែងចែកភារកិច្របស់យុវជនគណបក្សថ្នាក់កណ្តាល!ខ្ញុំបាទសូមថ្លែងអរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគណបក្ស និងលោកបណ្ឌិតប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដែលតែងតែផ្តល់ជំនឿទុកចិត្ត និងឱកាសដល់រូបខ្ញុំ"។ លោកបានបន្ថែមថា ខ្ញុំ បាទសូមប្តេជ្ញាររក្សាឱ្យបាននូវក្តីសង្ឃឹម និងជំនឿទុកចិត្តរបស់ថ្នាក់ដឹកនាំ និងឯកឧត្តមប្រធាន មកលើរូបខ្ញុំ ដោយនឹងខិតខំពង្រឹងធ្លុងសាមគ្គី ពង្រីកលំហសហប្រតិបត្តិការ បើកបេះដូងទទួលយកនូវមតិយោបហើយសម្របសម្រួល សំយោគធាតុផ្សំទាំងនេះឱ្យទៅជាគំនិតសមូហភាពមួយ ដែលមានសភាពរស់រវើកទន់ភ្លន់ ប៉ុន្តែម៉ឹងម៉ាត់តម្រង់ឱ្យចំគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស និងសង្គមជាតិយើង!"។ ស...
ក្រុមហ៊ុន Huawei ផ្តួល ក្រុមហ៊ុន Samsung យកតំណែងលេខ១នៅលើពិភពលោក

ក្រុមហ៊ុន Huawei ផ្តួល ក្រុមហ៊ុន Samsung យកតំណែងលេខ១នៅលើពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei របស់ប្រទេសចិន បានផ្តួលក្រុមហ៊ុនអេឡិចត្រូនិក Samsung របស់ប្រទេសកូរ៉េខាងត្បូង នៅត្រីមាសទី២ ឆ្នាំ២០២០នេះ យកតំណែងកំពូលនៅលើពិភពលោក ជាក្រុមហ៊ុនលក់ទូរស័ព្ទដៃអស់ច្រើនជាងគេ នេះបើតាមការចុះផ្សាយរបស់ Business Insider ។ ក្នុងរយៈពេល៣ខែនៅត្រីមាសទី២ឆ្នាំនេះ ក្រុមហ៊ុន Huawei បានលក់ផលិតផលទូរស័ព្ទដៃរបស់ខ្លួនអស់ប្រមាណជាង៥៥.៨លានគ្រឿង ដែលធ្លាក់ចុះ៥ភាគរយ ប៉ុន្តែនៅតែយកឈ្នះក្រុមហ៊ុន Samsung ដែលបានលក់អស់ផលិតផលទូរស័ព្ទដៃរបស់ខ្លួនអស់ត្រឹមតែ៥៣.៧លានគ្រឿង ដែលធ្លាក់ចុះ៣០ភាគរយក្នុងរយៈពេល១ត្រីមាសដូចគ្នានេះ ។ សូមបញ្ជាក់ថា ទោះបីជាការមានការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោកក៏ដោយ ក៏ក្រុមហ៊ុនទាំងពីរនេះ នៅតែលក់ផលិតផលទូរស័ព្ទដៃរបស់ខ្លួនបានច្រើនដែរ ដោយមានការធ្លាក់ចុះខ្លះ ប៉ុន្តែការលក់ចេញរបស់ក្រុមហ៊ុន Huawei របស់ប្រទេសចិនធ្លាក់ចុះទាបជាងក្រុមហ៊ុន Samsung របស់ប្រទេសកូរ៉េខាងត្បូង ៕...
មនុស្សជាង១ពាន់នាក់បានស្លាប់៣ថ្ងៃជាប់គ្នានៅអាមេរិកដោយសារកូវីដ-១៩

មនុស្សជាង១ពាន់នាក់បានស្លាប់៣ថ្ងៃជាប់គ្នានៅអាមេរិកដោយសារកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
វីរុសCovid-19 បានសម្លាប់មនុស្សអស់ជាង១ពាន់នាក់ក្នុងមួយថ្ងៃរយៈពេល៣ថ្ងៃជាប់គ្នានៅសហរដ្ឋអាមេរិក ក្នុងរយៈពេល២៤ម៉ោងគិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដានេះ Covid-19បានសម្លាប់មនុស្សអស់ចំនួន ១៤៦៣នាក់ គិតត្រឹមថ្ងៃទី៣០ចំនួន ១៣០៤នាក់ និងគិតត្រឹមថ្ងៃទី២៩ ខែកក្កដានេះ វីរុសCovid-19បានសម្លាប់មនុស្សអស់ចំនួន ១២៦៦នាក់ នេះបើយោងតាមការចុះផ្សាយរបស់ Worldometer ។ វីរុសCovid-19ក៏បានសម្លាប់មនុស្សប្រចាំថ្ងៃក្នុងរង្វង់ពីជាង៥ពាន់ទៅជាង៦ពាន់នាក់ដែរក្នុង១ថ្ងៃនៅជុំវិញពិភពលោក ដែលគិតត្រឹមថ្ងៃទី៣០ ខែកក្កដានេះ Covid-19បានសម្លាប់មនុស្សអស់ចំនួន ៦២១៣នាក់ កាលពីថ្ងៃព្រហស្បតិ៍ចំនួន ៥៥៨០នាក់ និងកាលពីថ្ងៃពុធវីរុសនេះបានសម្លាប់មនុស្សអស់ចំនួន ៦៦៤៥នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដានេះ កំណើនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកបានកើនឡើងដល់ ៦៧៥ ៧៥៩នាក់ និងមនុស្សឆ្លងវីរុសនេះបានកើនឡើងដល់ ១៧ ៤៥៣ ១៥២នាក់ ខណៈដែលអ្នកជាសះស...
ប្រទេសឥណ្ឌាទទួលបានយន្តហោះចម្បាំង៥គ្រឿងដំបូងពីប្រទេសបារាំង

ប្រទេសឥណ្ឌាទទួលបានយន្តហោះចម្បាំង៥គ្រឿងដំបូងពីប្រទេសបារាំង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសឥណ្ឌាបានប្រកាសថា យន្តហោះចម្បាំងប្រភេទ Rafale ចំនួន៥គ្រឿង បានហោះហើរពីប្រទេសបារាំងទៅដល់ប្រទេសឥណ្ឌាហើយ កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាដដែលបានបន្តថា យន្តហោះចម្បាំងប្រភេទ Rafale ចំនួន៥គ្រឿងនេះ គឺជាយន្តហោះចម្បាំងដំបូងដែលឥណ្ឌាទទួលបានពីបារាំង ក្នុងចំណោមយន្តហោះចម្បាំងសរុបចំនួន៣៦ គ្រឿង ដែលឥណ្ឌាបានចុះកិច្ចព្រមព្រៀងទិញពីបារាំងកាលពីឆ្នាំ២០១៦កន្លងទៅក្នុងតម្លៃទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក ។ សូមបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសមហាអំណាចនុយក្លេអ៊ែរនៅតំបន់អាស៊ី ក្នុងចំណោមប្រទេស៤ផ្សេងទៀត មានប្រទេសចិន ប៉ាគិស្ថាន និងកូរ៉េខាងជើង ហើយឥណ្ឌាក៏ទើបតែមានជម្លោះជាមួយគ្នានៅតាមព្រំដែនជាមួយប្រទេសចិន ៕...
កូវីដ-១៩ សម្លាប់ និងឆ្លងទៅមនុស្សថ្មីប្រចាំថ្ងៃច្រើនជាងគេនៅប្រទេសប្រស៊ីលនៅថ្ងៃនេះ

កូវីដ-១៩ សម្លាប់ និងឆ្លងទៅមនុស្សថ្មីប្រចាំថ្ងៃច្រើនជាងគេនៅប្រទេសប្រស៊ីលនៅថ្ងៃនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសប្រេស៊ីល ដែលជាប្រទេសនៅតំបន់អាមេរិកឡាទីន មានមនុស្សស្លាប់ថ្មី និងមានករណីឆ្លងថ្មីនៃវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២០ ដែលនេះបើយោងតាម Worldometer ។ មនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសCovid-19នៅប្រទេសប្រេស៊ីល គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះមានចំនួន ១៥៥៤ នាក់ និងមនុស្សឆ្លងថ្មីចំនួន ៧០ ៨៦៩ នាក់ ខណៈដែលមនុស្សស្លាប់ថ្មីដោយសារវីរុសនេះក្នុង១ថ្ងៃនៅទូទាំងភពលោកមានចំនួន ៦៦៤៥ នាក់ និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃមានចំនួន ២៨០ ៣៩២ នាក់ក្នុង១ថ្ងៃ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ចំនួន ១៧ ១៦៤ ៨៤០ នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ចំនួន ៦៦៩ ១១៧ នាក់ ខណៈដែលមនុស្សជាសះស្បើយសរុបក៏បានកើនឡើងដល់ ១០ ៦៧៣ ៦២៧ នាក់ផងដែរ ៕...
វ៉ាក់សាំងបង្ការវីរុសCovid-19អាចមានតម្លៃ៤០ដុល្លារអាមេរិកក្នុងមួយដូស

វ៉ាក់សាំងបង្ការវីរុសCovid-19អាចមានតម្លៃ៤០ដុល្លារអាមេរិកក្នុងមួយដូស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក សេត បឺក្លេ (Seth Berkley) នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំង ហ្កាវី(GAVI) បាននិយាយកាលពីថ្ងៃទី២៧ ខែកក្កដានេះថា វ៉ាក់សាំងសម្រាប់ចាក់ការពារវីរុសCovid-19 អាចនឹងមានតម្លៃក្នុងរង្វង់៤០ដុល្លារអាមេរិកក្នុងមួយដូស (Dose) ឬក៏អាចមានតម្លៃខ្ពស់ជាងនេះបន្តិច ។ សេចក្តីប្រកាសរបស់លោក សេត បឺក្លេ ត្រូវបានធ្វើឡើងមុនវ៉ាក់សាំងបង្ការវីរុសCovid-19ត្រូវបានផលិតឡើងទៅទៀត ដោយសារតែនៅពេលបច្ចុប្បន្ននេះ វ៉ាក់សាំងជាង២០ប្រភេទកំពុងស្ថិតក្នុងដំណើរការសាកល្បងលើមនុស្សនៅឡើយ និងមិនទាន់សម្រេចឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយ ។ ចំណែកក្រុមហ៊ុនជីវបច្ចេកវិទ្យា Biocad កំពុងពិភាក្សាពីការផលិតវ៉ាក់សាំងបង្ការវីរុសCovid-19នៅប្រទេសចិន ដែលវ៉ាក់សាំងនេះត្រូវបានអភិវឌ្ឍន៍ដោយវិទ្យាស្ថាន Vector state virology របស់ប្រទេសរុស្ស៊ី ៕...
កូវីដ-១៩ សម្លាប់មនុស្សអស់ជិត៤ពាន់នាក់ និងឆ្លងទៅមនុស្សថ្មីជាង២១ម៉ឺននាក់ក្នុងថ្ងៃទី២៨ ខែកក្កដានេះ

កូវីដ-១៩ សម្លាប់មនុស្សអស់ជិត៤ពាន់នាក់ និងឆ្លងទៅមនុស្សថ្មីជាង២១ម៉ឺននាក់ក្នុងថ្ងៃទី២៨ ខែកក្កដានេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19 បានសម្លាប់មនុស្សអស់ជិត៤ពាន់នាក់ គឺចំនួន៣៩៧៩នាក់ និងឆ្លងទៅមនុស្សថ្មីជាង២១ម៉ឺននាក់ គឺចំនួន២១១ ៣១៨នាក់ នៅជុំវិញពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តថា ប្រទេសដែលមានមនុស្សស្លាប់ប្រចាំថ្ងៃច្រើនជាងគេដោយសារវីរុសCovid-19គិតត្រឹមព្រឹកថ្ងៃអង្គារ គឺប្រទេសឥណ្ឌា ដែលមានមនុស្សស្លាប់ចំនួន៦៣៦នាក់ និងមនុស្សឆ្លងប្រចាំថ្ងៃចំនួន៤៦ ៤៨៤នាក់ ហើយសហរដ្ឋអាមេរិកមានមនុស្សឆ្លងថ្មីច្រើនជាងគេក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គឺអាមេរិកមានមនុស្សឆ្លងវីរុសនេះថ្មីចំនួន៦០ ០០៣នាក់ និងមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន៥៦៧នាក់ ។ សូមបញ្ជាក់ថា មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដានេះ បានកើនឡើងដល់ ១៦ ៦២៨ ៩៤២ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ ៦៥៥ ៨៦២ នាក់ ខណៈមនុស្សដែល...