ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

កំណើនសេដ្ឋកិច្ចចិននឹងកើនឡើង២.៥ភាគរយនៅឆ្នាំ២០២០នេះ

កំណើនសេដ្ឋកិច្ចចិននឹងកើនឡើង២.៥ភាគរយនៅឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Bloomberg បានចុះផ្សាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើងក្នុងរង្វង់២.៥ភាគរយនៅឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលវីរុសកូវីដ-១៩ ក្រោយពីបានកើនឡើង៥៥ភាគរយកាលពីឆ្នាំមុន ។ លោក Wang Tao សេដ្ឋវិទូនៅធនាគារចិន បាននិយាយថា ការឆ្លងរាលដាវីរុសកូវីដ-១៩នៅជុំវិញពិភពលោក បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញរបស់ប្រទេសចិន ដោយសារទីផ្សារនៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក ដែលជាប្រភពនាំចូលពីចិនបានបិទទ្វារក្នុងចំណាត់ការទប់ស្កាត់ការឆ្លងរាលដាលវីរុសនេះ ។ Bloomberg បានចុះផ្សាយពីការស្ទង់មតិមួយទៅលើក្រុមសេដ្ឋវិទូចំនួន៦៧នាក់ ដែលបង្ហាញថា នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចចិននឹងកើនឡើងក្នុងរង្វង់៥.២ភាគរយ លើ កំណើន៣.២ភាគរយ កាលពីត្រីមាសទី២ចាប់ពីខែមេសាដល់ខែមិថុនាឆ្នាំ២០២០នេះ ៕...
អ្នកឆ្លងវីរុសCovid-19នៅជុំវិញពិភពលោកកើនឡើងដល់ជាង១៦លាននាក់ហើយ

អ្នកឆ្លងវីរុសCovid-19នៅជុំវិញពិភពលោកកើនឡើងដល់ជាង១៦លាននាក់ហើយ

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១៦លាននាក់ហើយ គឺចំនួន ១៦ ៤០៤ ០១០ នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះ កើនឡើងដល់ចំនួន ៦៥១ ៦៧០ នាក់ ខណៈដែលមនុស្សជាសះស្បើយសរុប ក៏បានកើនឡើងដល់ ១០ ០៣៧ ៤៤៨ នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដានេះ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ មនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោកមានចំនួន ២១៤ ៨០៧ នាក់ និងមនុស្សស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងដូចគ្នាមានចំនួន ៤០៩៦ នាក់។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ប្រចាំថ្ងៃដោយសារវីរុសCovid-19ច្រើនជាងគេ រហូតដល់ចំនួន ៧១៦ នាក់ ប្រទេសប្រេស៊ីលជាប់លេខ២ ដែលមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន ៥៥៦ នាក់ និងសហរដ្ឋអាមេរិកមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន ៤៤៥ នាក់៕...
ចិនបិទស្ថានកុងស៊ុលអាមេរិកជាការសងសឹក ក្រោយអាមេរិកបិទស្ថានកុងស៊ុលរបស់ខ្លួន

ចិនបិទស្ថានកុងស៊ុលអាមេរិកជាការសងសឹក ក្រោយអាមេរិកបិទស្ថានកុងស៊ុលរបស់ខ្លួន

ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលរបស់ប្រទេសចិន បានសម្រេចបិទស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិកនៅទីក្រុង ឆឹងទូ (Chengdu) នៃខេត្ត ស៊ីឈ័ន (Sichuan) ប្រទេសចិនជាស្ថាពរហើយនៅថ្ងៃសុក្រ ទី២៤ ខែកក្កដានេះ ដែលជាការសងសឹកលើសហរដ្ឋអាមេរិក ដែលបានបិទស្ថានកុងស៊ុលរបស់ប្រទេសចិននៅទីក្រុង ហ៊ូស្តុន រដ្ឋតិចសាស សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដានេះ ដែលនេះបើយោងតាម NHK។ នៅរសៀលថ្ងៃសុក្រនេះ ក្រសួងការបរទេសចិន បានជូនដំណឹងដល់ស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន អោយបិទស្ថានកុងស៊ុលរបស់ខ្លួនជាបន្ទាន់ និងមិនអនុញ្ញាតអោយមានកម្មភាពណាមួយពីមន្ត្រីស្ថានកុងស៊ុលអាមេរិកនៅប្រទេសចិន ក្រោយពីការជូនដំណឹងអោយបិទនេះ។ សូមបញ្ជាក់ជូនថា ការបញ្ជាអោយស្ថានទូតអាមេរិកបិទទ្វារស្ថានកុងស៊ុលរបស់ខ្លួននៅប្រទេសចិននេះ គឺជាការសងសឹកលើអាមេរិកវិញ ដែលបានបញ្ជាអោយស្ថានទូតរបស់ប្រទេសចិនប្រចាំនៅអាមេរិក បិទទ្វារស្ថានកុងស៊ុលរបស់ខ្លួនជាបន្ទាន់នៅទីក្រុង ហ៊ូស្តុន រដ្ឋតិចសាស សហរដ្ឋអ...
ក្រុមហ៊ុនអ៊ីស្រាអែលផលិតឧបករណ៍ធ្វើតេស្តរកវីរុសCovid-19ក្នុងតម្លៃថោក

ក្រុមហ៊ុនអ៊ីស្រាអែលផលិតឧបករណ៍ធ្វើតេស្តរកវីរុសCovid-19ក្នុងតម្លៃថោក

ព័ត៌មានអន្តរជាតិ
លោក Oren Gavriely មន្ត្រីប្រតិបត្តិក្រុមហ៊ុន NanoScent ដែលជាក្រុមហ៊ុនផលិតបរិក្ខាវេជ្ជសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល បាននិយាយថា ក្រុមហ៊ុននេះកំពុងផលិតឧបករណ៍ធ្វើតេស្តរកវីរុសCovid-19ក្នុងតម្លៃថោក ដែលមានតម្លៃប្រហាក់ប្រហែល១០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង ដែលនេះជាការចុះផ្សាយរបស់ CNA។ លោក Oren Gavriely បានបន្ថែមថា ឧបករណ៍ធ្វើតេស្តរកវីរុសCovid-19នេះ គឺជាឧបករណ៍ធ្វើតេស្តតាមការដង្ហើម និងអាចដឹងលទ្ធផលវិជ្ជមាន ឬអវិជ្ជមានក្នុងរយៈពេលតែ៣០វិនាទីតែប៉ុណ្ណោះ ដោយជនសង្ស័យមិនចាំបាច់ទៅកាន់មន្ទីរពេទ្យទេ បើមានឧបករណ៍នេះផ្ទាល់ខ្លួននៅផ្ទះ។ លោក Oren Gavriely បានបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរកវីរុសCovid-19តាមរយៈការដកដង្ហើមនេះ មិនទាន់ត្រូវបានចែកចាយនៅលើទីផ្សារអន្តរជាតិនោះទេ ដោយក្រុមហ៊ុនកំពុងផលិត និងអាចមាននៅលើទីផ្សារជុំវិញពិភពលោកនៅពេលខាងមុខ៕...
កងទ័ពរំដោះប្រជាជនចិន (PLA) បានសាកល្បងកាំជ្រួចមីស៊ីល បាញ់ពីលើអាកាសថ្មី សម្រាប់កងឧទ្ធម្ភាគចក្រ

កងទ័ពរំដោះប្រជាជនចិន (PLA) បានសាកល្បងកាំជ្រួចមីស៊ីល បាញ់ពីលើអាកាសថ្មី សម្រាប់កងឧទ្ធម្ភាគចក្រ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយចិន​ បានរាយការណ៍កាលពីសប្តាហ៍មុនថា កងទ័ពរំដោះប្រជាជនចិន (PLA) បានសាកល្បងកាំជ្រួចមីស៊ីល បាញ់ពីលើអាកាសថ្មី សម្រាប់កងឧទ្ធម្ភាគចក្រ វាយប្រហាររបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះកាសែត Global Times បានរាយការណ៍អំពីការធ្វើតេស្តនេះ ដោយកត់សម្គាល់ថា ឧទ្ធម្ភាគចក្រប្រភេទមួយ ដែលមិនបានបង្ហាញ បានធ្វើការសាកល្បងនៅទីតាំងរបស់ PLA មួយកន្លែងនៅខេត្ត Alxa នៅតំបន់ស្វយ័ត Inner Mongolia នៅថ្ងៃទី ២២ ខែមិថុនា។ បុគ្គលិកមិនបញ្ជាក់អត្តសញ្ញាណម្នាក់ នៃក្រុមហ៊ុនអាកាសចរណ៍ឧស្សាហកម្មចិន បានប្រាប់សារព័ត៌មាន China Aviation News ថា “ នៅក្នុងពិភពលោកទាំងមូល មីស៊ីលនេះស្ថិតនៅក្នុង ទីតាំងឈានមុខគេ” ។ ដោយដកស្រង់សម្តី អ្នកជំនាញខាងអាកាសចរណ៍ Global Global បានសរសេរថា“ មីស៊ីលទំនងជាពូកែខ្លាំងពីចំងាយ ភាពត្រឹមត្រូវនិងថាមពល ដែលធ្វើឱ្យវាក្លាយជាសុបិន្តអាក្រក់...
ចិនចោទប្រកាន់អាមេរិកពីបទបង្ករឿង ក្រោយពីបិទស្ថានកុងស៊ុល

ចិនចោទប្រកាន់អាមេរិកពីបទបង្ករឿង ក្រោយពីបិទស្ថានកុងស៊ុល

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន បានប្រកាសក្នុងសន្និសីទព័ត៌មានមួយ កាលពីថ្ងៃពុធ ទី២២ ខែកក្កដានេះ ដោយចោទប្រកាន់មេដឹកនាំរបស់សហរដ្ឋអាមេរិកពីបទព្យាយាមបង្ករឿងជាមួយប្រទេសចិន ដោយបញ្ជាអោយបិទស្ថានកុងស៊ុលរបស់ប្រទេសចិនប្រចាំនៅទីក្រុង ហូស្តុន រដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលនេះតាមការចុះផ្សាយរបស់ CNA ។ ការចោទប្រកាន់របស់លោក Wang Wenbin ត្រូវបានធ្វើឡើងក្រោយពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានផ្ញើលិខិតកាលពីថ្ងៃចន្ទ ទី២១ ខែកក្កដានេះ អោយស្ថានកុងស៊ុលចិនប្រចាំនៅទីក្រុង ហូស្តុន បិទទ្វារជាបន្ទាន់ ដោយទុកពេលត្រឹមតែ៣ថ្ងៃអោយមន្ត្រីស្ថានកុងស៊ុលនេះបិទទ្វារជាស្ថាពរ ។ ក្រោយពីសន្និសីទសារព័ត៌មាននោះ លោក Wang Wenbin បានផ្ញើលិខិតទៅកាន់និស្សិតជនជាតិចិនទាំងអស់នៅសហរដ្ឋអាមេរិក អោយបង្កើនការប្រុងប្រយ័ត្នពីការចាប់ខ្លួនពីកងម្លាំងរដ្ឋាភិបាលអាមេរិកយកទៅសួរចម្លើយ ដែលអាចអាមេរិកកំពុងស៊ើបអង្កេតរឿងអ្វីមួយ ៕  ...
ផលិតផលក្នុងស្រុកសរុបរបស់កូរ៉េខាងត្បូងធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២២ឆ្នាំ

ផលិតផលក្នុងស្រុកសរុបរបស់កូរ៉េខាងត្បូងធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២២ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមទិន្នន័យពីធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានអោយដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ នៅត្រីមាសទី២ ចាប់ពីខែមេសារហូតដល់មិថុនា ឆ្នាំ២០២០នេះ បានធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២២ឆ្នាំកន្លងមក រហូតដល់៣.៣% ដែលនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Xinhua ។ ការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងត្បូងក្នុងអត្រា៣.៣%នេះ គឺធ្លាក់ចុះលើអត្រា១.៣%នៃ GDP ដែលបានធ្លាក់ចុះស្រាប់កាលពីត្រីមាសទី១ ចាប់ពីខែមករារហូតដល់ខែមីនានៃឆ្នាំដដែលនេះ ។ លោក ហុង ណាំគី (Hong Nam-ki) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយថា GDP របស់ប្រទេសនេះ ដែលបានធ្លាក់ការធ្លាក់ទៅក្នុងកម្រិតទាបបំផុតនៅត្រីមាសទី១ និងទី២ ឆ្នាំនេះ គឺដោយសារការឆ្លងរាលដាលវីរុសCovid-19 ។  ...
ចិនគ្រប់គ្រងវីរុសCovid-19បានល្អ ធ្វើអោយកំណើកំណើនសេដ្ឋកិច្ចចិនកើនឡើង

ចិនគ្រប់គ្រងវីរុសCovid-19បានល្អ ធ្វើអោយកំណើកំណើនសេដ្ឋកិច្ចចិនកើនឡើង

ព័ត៌មានអន្តរជាតិ
ចាប់តាំងពីដើមឆ្នាំ២០២០រហូតដល់បច្ចុប្បន្ននេះ ប្រទេសជាច្រើននៅលើពិភពលោក មានសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅសហភាពអឺរ៉ុប បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន ដោយសារតែការឆ្លងរាលដាលវីរុសCovid-19 ដែលនាំអោយមានការបិទប្រទេស និងបិទសកម្មភាពសេដ្ឋកិច្ច។ លោក លូកាស ហ្កាល់ដា (Lucas Gualda) អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាទីប្រឹក្សាព្រឹទ្ធសភារបស់ប្រទេសអាហ្សង់ទីន បានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ បានកើនឡើង៣.២%នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ ដោយសារតែប្រទេសនេះអាចគ្រប់គ្រងការឆ្លងរាលដាលវីរុសCovid-19បានល្អ។ ការិយាល័យស្ថិតិជាតិចិនរំពឹងថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ នឹងកើនឡើងក្នុងអត្រា៤.៤%នៅឆមាសទី២នៃឆ្នាំ២០២០នេះ ខណៈដែលវីរុសCovid-19មិនឆ្លងរាលដាលខ្លាំងនៅប្រទេសនេះ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធ ទី២២ ខែកក្កដានេះ ចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅប្រទេសចិន បានកើនឡើងដល...
អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន Luo Zhaohui បានធ្វើការកត់សម្គាល់នៅពេលចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន Luo Zhaohui បានធ្វើការកត់សម្គាល់នៅពេលចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

ព័ត៌មានអន្តរជាតិ
លោក Luo បានចង្អុលបង្ហាញថាដើម្បីទប់ប្រទេសចិននិងផ្សព្វផ្សាយយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ខ្លួនសហរដ្ឋអាមេរិកបានព្យាយាមបដិសេធអធិបតេយ្យភាពដែនដីនិងសិទ្ធិនិងផលប្រយោជន៍សមុទ្ររបស់ចិន នៅសមុទ្រចិនខាងត្បូងផ្ទុយទៅវិញមានចេតនាបញ្ជូនកម្លាំងយោធាដ៏មានឥទ្ធិពលទៅដែនទឹកពាក់ព័ន្ធសម្រាប់សមយុទ្ធទ្រង់ទ្រាយធំ។ ដោយនិយាយថាសកម្មភាពទាំងនេះអាចធ្វើឱ្យមានភាព ស្មុគស្មាញដល់ទំនាក់ទំនង ចិន- អាមេរិក និងបង្វែរស្ថានភាព នៅសមុទ្រចិនខាងត្បូងឱ្យទៅជាស្ថានភាពតានតឹងដែលលោក Luo បានសង្កត់ធ្ងន់ថាភាគីអាមេរិកគួរតែទទួលខុសត្រូវទាំងស្រុង។ លោកបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានប្រកាន់ខ្ជាប់នូវស្តង់ដារទ្វេដែលបដិសេធមិនផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ប៉ុន្តែបាន វាយប្រហារប្រទេសចិនក្រោមលេសរ UNCLOS ។ CGTN 22-Jul...
អ្នកឆ្លងវីរុសCovid-19កើនឡើងដល់ជាង១៥លាននាក់ហើយនៅជុំវិញពិភពលោក

អ្នកឆ្លងវីរុសCovid-19កើនឡើងដល់ជាង១៥លាននាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនអ្នកឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ជាង១៥លាននាក់ហើយ គឺចំនួន ១៥ ០៨២ ៨៨៣ នាក់ និងអ្នកស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ជិត៦២ម៉ឺននាក់ហើយដែរ គឺចំនួន ៦១៨ ៤២៧ នាក់ ខណៈដែលអ្នកជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ជិត១០លាននាក់ គឺចំនួន ៩ ១០២ ៩២៧ នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ទី២២ ខែកក្កដានេះ។ បើគិតពីចំនួនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅជុំវិញពិភពលោក ក៏បានកើនឡើងក្នុងកម្រិតខ្ពស់ដែរ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធដដែលនេះ មនុស្សថ្មីចំនួន ៥៦១១ នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះ និងមនុស្សថ្មីចំនួន២៣៧ ០៣៣ នាក់បានឆ្លងវីរុសផ្លូវដង្ហើមមួយនេះដែរ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ សហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល មានមនុស្សស្លាប់ថ្មី និងមនុស្សឆ្លងថ្មីនៃវីរុសCovid-19រហូតដល់ជាង១ពាន់នាក់ គឺសហរដ្ឋអាមេរិកមានមនុស្សស្លា...