ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

Covid-19សម្លាប់មនុស្សអស់ជាង៤ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

Covid-19សម្លាប់មនុស្សអស់ជាង៤ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19បានសម្លាប់មនុស្សអស់ជាង៤ពាន់នាក់ក្នុង១ថ្ងៃ គឺចំនួន៤០៤៦នាក់ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដានេះ ហើយវីរុសនេះបានចម្លងទៅមនុស្សថ្មីប្រមាណជាង២០ម៉ឺននាក់ គឺចំនួន ២០៥ ៣៤៨នាក់ក្នុងរយៈពេល២៤ម៉ោងដូចគ្នានៅជុំវិញពិភពលោក។ ចំពោះចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ១៤ ៨៥១ ២៩១ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ចំនួន ៦១៣ ១៤៦ នាក់ ខណៈដែលមនុស្សជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនក៏បានកើនឡើងដល់ចំនួន ៨ ៩០៦ ៣៦៨ នាក់ផងដែរ។ សហរដ្ឋអាមេរិកនៅតែឈរលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ច្រើនជាងគេ បន្ទាប់មកប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងប្រទេសអាហ្វ្រិកខាងត្បូង៕...
ការនាំចេញរបស់ជប៉ុនធ្លាក់ចុះ២៦.២%កាលពីខែមិថុនា ដោយសារវីរុសCovid-19

ការនាំចេញរបស់ជប៉ុនធ្លាក់ចុះ២៦.២%កាលពីខែមិថុនា ដោយសារវីរុសCovid-19

ព័ត៌មានអន្តរជាតិ
ទិន្នន័យក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន បានបង្ហាញនៅថ្ងៃចន្ទ ទី២០ ខែកក្កដានេះថា ការនាំចេញរបស់ប្រទេសនេះ បានធ្លាក់ចុះក្នុងអត្រា២៦.២%កាលពីខែមិថុនា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ CNA។ ទិន្នន័យដដែលបានបន្តថា មូលហេតុដែលនាំអោយការនាំចេញធ្លាក់ចុះ គឺដោយសារការបិទប្រទេស និងការធ្លាក់ចុះតម្រូវការផលិតផលនានាដែលត្រូវបាននាំចេញពីប្រទេសជប៉ុន ដែលក្នុងនោះមានផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត។ សូមរំលឹកជូនថា កាលពីខែឧសភា ឆ្នាំ២០២០ដដែលនេះ ការនាំចេញទំនិញគ្រប់ប្រភេទរបស់ជប៉ុន ក៏បានធ្លាក់ចុះក្នុងអត្រា២៨.៣%ផងដែរ កាលពីខែឧសភា ដែលជាការធ្លាក់ចុះទាប់បំផុតចាប់តាំងពីចុងឆ្នាំ២០១៩កន្លងមក។ ការធ្លាក់ចុះនូវការនាំចេញពីប្រទេសជប៉ុនទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែជាប់គ្នានៃឆ្នាំ២០២០នេះ បានធ្វើអោយជប៉ុនខាតបង់ទឹកប្រាក់ប្រមាណជាង២៦៨.៨ពាន់លានយ៉េន ស្មើនឹងទឹកប្រាក់ប្រមា...
ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចី៣៧០លានដុល្លារដល់ប្រទេសហ្វីលីពីន

ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចី៣៧០លានដុល្លារដល់ប្រទេសហ្វីលីពីន

ព័ត៌មានអន្តរជាតិ
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសហ្វីលីពីន បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃចន្ទ ទី២០ ខែកក្កដានេះ អំពីធនាគារពិភពលោកដែលបានផ្តល់កម្ចីឥណទានក្នុងទំហំទឹកប្រាក់៣៧០លានដុល្លារអាមេរិកដល់រដ្ឋាភិបាលរបស់ប្រទេសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua។ ប្រភពដដែលបានបន្តថា កម្ចីឥណទានទាំង៣៧០ដុល្លារអាមេរិកនោះ នឹងត្រូវចំណាយទៅលើគម្រោងគាំទ្រកសិករក្នុងគម្រោងបង្កើនផលិតផលកសិកម្មក្នុងស្រុក ដែលមានប្រជាកសិករប្រមាណជាង៧៥០ ០០០នាក់។ រដ្ឋាភិបាលហ្វីលីពីន មានគម្រោងធ្វើកសិកម្មលើផ្ទៃដីប្រមាណជាង៤.៨លានហិកតា ដោយផ្ទៃដី៥៣%ជាផ្ទៃដីឯកជនរបស់ប្រជាពលរដ្ឋ ដែលត្រូវចំណាយទឹកប្រាក់សរុបប្រមាណជាង៤៧៣.៥៦លានដុល្លារអាមេរិក ដោយធនាគារពិភពលោកផ្តល់កម្ចីឥណទានក្នុងទំហំទឹកប្រាក់៣៧០លានដុល្លារអាមេរិក ហើយសល់ប៉ុន្មានរដ្ឋាភិបាលហ្វីលីពីនជាអ្នកបំពេញ៕  ...
រដ្ឋាភិបាលថៃចាប់ផ្តើមអនុញ្ញាតឲ្យជនបរទេសបួនប្រភេទ អាចចេញចូលទឹកដីថៃបាន

រដ្ឋាភិបាលថៃចាប់ផ្តើមអនុញ្ញាតឲ្យជនបរទេសបួនប្រភេទ អាចចេញចូលទឹកដីថៃបាន

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ
បាងកក៖ ក្នុងរដូវកាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋាភិបាលថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសអនុញ្ញាតឲ្យជនបរទេស អាចចេញចូលប្រទេសថៃ ដើម្បីធ្វើការងារលើមុខជំនាញបួនប្រភេទនៅក្នុងទឹកដីរបស់ខ្លួន។ យោងតាមសេចក្តីប្រកាសរបស់មជ្ឈមណ្ឌលត្រួតពិនិត្យស្ថានភាពជំងឺកូវី១៩នៃរដ្ឋាភិបាលថៃ បានឲ្យដឹងថា ពលករមកពីបីប្រទេស មានកម្ពុជា ភូមា និងឡាវ អាចចេញចូលធ្វើការនៅក្នុងប្រទេសថៃបាន ខណៈជនប្រទេសផ្សេងទៀត ដែលជាអ្នកធ្វើការផ្នែការរៀបចំតាំងពិពរណ៌ពាណិជ្ជកម្ម, ផលិតកម្មភាពយន្ត និងអ្នកពិនិត្យសុខភាព ក៏អាចចេញចូលបានដែរ ដោយគ្រាន់តែត្រូវឆ្លងកាត់វិធានការចត្តាឡីស័ក្តិចំនួន១៤ថ្ងៃ។ សេចក្តីប្រកាសនេះ បានសរសេរបញ្ជាក់ទៀតថា «មនុស្សទាំងអស់នេះ ចាំបាច់ត្រូវមានសុខភាពល្អ និងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងមណ្ឌលចត្តាឡីស័ក្តិរបស់រដ្ឋ ឬរបស់មន្ទីរពេទ្យចំនួន១៤ថ្ងៃ»។ សូមរំឭកថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ អត្រាអ្នកឆ្លងវីរុសក...
Covid-19សម្លាប់មនុស្សជាង៥ពាន់នាក់រយៈពេល២៤ម៉ោង៣ថ្ងៃជាប់គ្នានៅលើពិភពលោក

Covid-19សម្លាប់មនុស្សជាង៥ពាន់នាក់រយៈពេល២៤ម៉ោង៣ថ្ងៃជាប់គ្នានៅលើពិភពលោក

ព័ត៌មានអន្តរជាតិ
វីរុសCovid-19សម្លាប់មនុស្សអស់ជាង៥ពាន់នាក់ក្នុងរយៈពេល២៤ម៉ោង៣ថ្ងៃជាប់គ្នានៅជុំវិញពិភពលោក គឺថ្ងៃពុធ ព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ដែលកាលពីថ្ងៃពុធ មនុស្សចំនួន ៥២៥៥ នាក់បានស្លាប់ ថ្ងៃព្រហស្បតិ៍មនុស្សចំនួន ៥៧៥៤ នាក់បានស្លាប់ និងថ្ងៃសុក្រនេះមានមនុស្សចំនួន ៥៦៤៤ នាក់បានបាត់បង់ជីវិតដោយសារវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។ ចំពោះមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅជុំវិញពិភពលោក ក៏បានកើនឡើងក្នុងកម្រិតកាន់តែខ្ពស់ផងដែរក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ គឺក្នុងរយៈពេល២៤ម៉ោងចុងក្រោយគិតត្រឹមថ្ងៃពុធមានមនុស្សឆ្លងថ្មីចំនួន ២១៤ ៧១៦ នាក់ ថ្ងៃព្រហស្បតិ៍មានមនុស្សឆ្លងថ្មីចំនួន ២៣៤ ២៤៥ នាក់ និងថ្ងៃសុក្រនេះមានមនុស្សឆ្លងថ្មីចំនួន២៤១ ២៧០ នាក់។ សូមបញ្ជក់ជូនថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃសុក្រនេះបានកើនឡើងដល់ ១៣ ៩៤៦ ៦៣៩ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ ៥៩២...
អាមេរិកសម្រេចដកឋានៈពិសេសផ្នែកពាណិជ្ជកម្មចេញពីទីក្រុងហុងកុង

អាមេរិកសម្រេចដកឋានៈពិសេសផ្នែកពាណិជ្ជកម្មចេញពីទីក្រុងហុងកុង

ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យមួយ ក្នុងការដកឋានៈពិសេសផ្នែកពាណិជ្ជកម្មចេញពីទីក្រុងហុងកុង ក្រោយពីរដ្ឋាភិបាលរបស់ប្រទេសចិន បានសម្រេចដាក់ច្បាប់សន្តិសុខជាតិអោយទីក្រុងនេះអនុវត្ត ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua។ ឋានៈពិសេសផ្នែកពាណិជ្ជកម្មរបស់ទីក្រុងហុងកុង ដែលសហរដ្ឋអាមេរិកបានផ្តល់អោយ គឺការនាំទំនិញគ្រប់ប្រភេទចេញពីទីក្រុងនេះទៅកាន់ទីផ្សារអាមេរិក មិនត្រូវជាប់ពន្ធនាំចូលនោះទេ ទោះបីជាសហរដ្ឋអាមេរិក មានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ដោយបានដំឡើងតម្លៃពន្ធនាំចូលទៅវិញទៅមកក៏ដោយ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានទាញហេតុផលថា ជម្លោះរវាងចិន និងអាមេរិកនេះ មិនបានផ្តល់ផលប្រយោជន៍អោយទីក្រុងហុងកុងទេ ហើយអាមេរិកក៏ខាតប្រយោជន៍ច្រើនជាងចិនដែរ ដោយសារការនាំចេញទំនិញគ្រប់ប្រភេទពីហុងកុងទៅអាមេរិកមានតម្លៃទឹកប្រាក់តែជាង៥ពាន់លានដុល្លារក្នុងមួយឆ្នាំ តែអាមេរិក បាននាំចូលទំនិញតម្លៃជាង៣០ពាន់លានដុល្...
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នឹងចាប់ផ្តើមជើងហោះហើរក្នុងស្រុក៩០%នៅខែក្រោយ

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នឹងចាប់ផ្តើមជើងហោះហើរក្នុងស្រុក៩០%នៅខែក្រោយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways Co. ហៅកាត់ថា ANA ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប្រទេសជប៉ុន បានប្រកាសនៅថ្ងៃពុធ ទី១៥ ខែកក្កដានេះថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរក្នុងស្រុកឡើងវិញប្រហែល៩០%នៅខែក្រោយនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Jakarta Post ។ស ប្រភពដដែលបានបន្តថា ផ្លូវហោះហើរក្នុងស្រុកចំនួន២២ ដែលតភ្ជាប់ពីកោះ ហុកកៃដូ (Hokkaido) ទីក្រុង អូគីណាវ៉ា (Okinawa) និងទៅកាន់តំបន់ផ្សេងទៀតនៅក្នុងប្រទេសនេះ នឹងត្រូវបើកឡើងវិញមុនគេ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អតិថិជននៅរដូវសម្រាក ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA បាននិយាយថា ជើងហោះហើរក្នុងស្រុកប្រមាណ ២៤ ៨១៤ ជើង គ្រោងនឹងបើកប្រតិបត្តិការ​ហោះ​ហើរនៅខែសីហា ក្រោយពីបានផ្អាកជើងហោះហើរទាំងស្រុងជាច្រើនខែ ដោយសារការឆ្លងរាលដាលវីរុសCovid-19 ៕  ...
នាយករដ្ឋមន្ត្រីប៊ុលហ្ការី ត្រូវផាកពិន័យ១៧៤ដុល្លារពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ

នាយករដ្ឋមន្ត្រីប៊ុលហ្ការី ត្រូវផាកពិន័យ១៧៤ដុល្លារពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋអាជ្ញារបស់ប្រទេសប៊ុលហ្ការី បានសម្រេចផាកពិន័យលោក បយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះជាទឹកប្រាក់ចំនួន៣០០ឡេវ (Levs)ប្រាក់ប៊ុលហ្ការី ស្មើនឹងទឹកប្រាក់១៧៤ដុល្លារអាមេរិក ពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ ដែលនេះបើតាមការចុះផ្សាយរបស់ Jakarta Post ។ សូមបញ្ជាក់ជូនថា លោក បយកូ បូរីសូវ បានធ្វើដំណើរទៅកាន់ព្រះវិហារសាសនាគ្រិស្តមួយ Rila Monastery កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ ដោយនាយករដ្ឋមន្ត្រីរូបនេះ មិនបានពាក់ម៉ាស់មុខទេ ខណៈដែលគ្រិស្តសាសនិកផ្សេងទៀតបានពាក់ម៉ាស់ទៅកាន់ព្រះវិហារជាមួយលោកដែរ ។ លោក គីរីល អាណានីវ (Kiril Ananiev) រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននិយាយថា លោក បយកូ បូរីសូវ បានរំលោភបំពានលើបទបញ្ជារបស់ក្រសួង ដែលបានចេញបញ្ជាអោយប្រជាពលរដ្ឋនៅទូទាំងប្រទេសនេះ ពាក់ម៉ាស់មុខ ខណៈដែលចេញទៅកាន់ទីសាធារណៈ ទីប្រជុំជន និងទៅកាន់កន្លែងណាមួយ ៕  ...
កំណើនសេដ្ឋកិច្ចចិនកើនឡើង៣.២%នៅត្រីមាសទី២ឆ្នាំនេះ

កំណើនសេដ្ឋកិច្ចចិនកើនឡើង៣.២%នៅត្រីមាសទី២ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (National Bureau of Statistics) បានបង្ហាញទិន្នន័យមួយ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដានេះ ស្តីពីផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានកើនឡើង៣.២%នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ ដែលនេះបើតាមការចុះសផ្សាយរបស់ CNA ។ ប្រភពដដែលបានបន្តថា មូលហេតុដែលនាំអោយផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើង គឺដោយសារប្រទេសនេះគ្រប់គ្រងបានល្អនូវការឆ្លងរាលដាលវីរុស-Covid-19 និងបានដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញស្ទើរទាំងស្រុង ចាប់តាំងពីខែមីនាឆ្នាំ២០២០នេះ ខណៈដែលវីរុសផ្លូវដង្ហើមមួយនេះ កំពុងឆ្លងរាលដាលខ្លាំងនៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក ។ កំណើនផលិតផលក្នុងស្រុកសរុបក្នុងអត្រា៣.២%របស់ចិនប្រចាំត្រីមាសទី២នេះ គឺកើនឡើង២.៥%ខ្ពស់ជាងការប៉ាន់ប្រមាណរបស់ក្រុមសេដ្ឋវិទូ ដែលបានប៉ាន់ប្រមាណក្នុងការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយ Reuters ៕...
អ្នកស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជិត៦០ម៉ឺននាក់ហើយ

អ្នកស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជិត៦០ម៉ឺននាក់ហើយ

ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោក បានហក់ឡើងជាលំដាប់ ដោយមិនទាន់មានសញ្ញាថយចុះនៅឡើយទេ ដែលគិតត្រឹមព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដានេះ មនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ជិត៦០ម៉ឺននាក់ហើយ គឺចំនួន ៥៨០ ២៣០នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។ ចំពោះមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានហក់ឡើងក្នុងអត្រាខ្ពស់ជារៀងរាល់ថ្ងៃដែរ ដែលគិតត្រឹមព្រឹកថ្ងៃពុធនេះ ចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣ ៤៤៥ ២៩៩ នាក់ និងមនុស្សប្រមាណ ៧ ៨៣១ ២០០ នាក់បានជាសះស្បើយពីវីរុសនេះ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធនេះ មនុស្សស្លាប់ថ្មីដោយសារវីរុសCovid-19នៅជុំវិញពិភពលោកមានចំនួន ៥២៥៥ នាក់ និងមនុស្សឆ្លងថ្មីនៃវីរុសនេះមានចំនួន ២១៤ ៧១៦ នាក់៕...