ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

អាមេរិកចោទប្រកាន់ចិនពីបទរំលោភយកដែនទឹកនៅសមុទ្រចិនខាងត្បូងដោយខុសច្បាប់

អាមេរិកចោទប្រកាន់ចិនពីបទរំលោភយកដែនទឹកនៅសមុទ្រចិនខាងត្បូងដោយខុសច្បាប់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដានេះ ដោយចោទប្រកាន់ប្រទេសចិន ពីបទរំលោភបំពានយកដែនទឹកនៅសមុទ្រចិនខាងត្បូងដោយខុសច្បាប់អន្តរជាតិ ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua ។ នៅថ្ងៃដដែលនោះ អ្នកនាំពាក្យស្ថានទូតរបស់ប្រទេសចិនប្រចាំនៅទីក្រុងវ៉ាស៊ីតោន សហរដ្ឋអាមេរិក បានប្រកាសច្រានចោលនូវការចោទប្រកាន់របស់អាមេរិក ដោយបានលើកឡើងថា ការអះអាងកម្មសិទ្ធិនៅដែនទឹកក្នុងសមុទ្រខាងត្បូង គឺជាការអះអាងដោយស្របច្បាប់ ដែលអាមេរិកវិញទេជាអ្នករំលោភបំពានលើដែនទឹករបស់ចិន ។ សូមបញ្ជាក់ជូនថា នេះមិនមែនជាលើកដំបូងទេសម្រាប់សហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានប៉ះពាក្យសម្តីគ្នាពាក់ព័ន្ធនឹងបញ្ហានៅសមុទ្រចិនខាងត្បូង ដែលសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងទៅកាន់ទីនោះជាញឹកញាប់ក្នុងគោលដៅធានានាវាចរណ៍នៅលើដែនទឹកអន្តរជាតិ ប៉ុន្តែចិនតែងតែបញ្ជូននាវាចម្បាំងទៅឃ្លាំមើលជានិច្ច និងចោទប្រកាន់អាមេរិកពីបទរំលោភដែនទឹករបស់...
ការលក់របស់ក្រុមហ៊ុនHuaweiកើនឡើង១០%នៅឆមាសទី១ឆ្នាំនេះ

ការលក់របស់ក្រុមហ៊ុនHuaweiកើនឡើង១០%នៅឆមាសទី១ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Huawei Technologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ប្រទេសចិន បានចេញរបាយការណ៍មួយ នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា​នេះ ស្តីពីកំណើននៃការលក់ផលិត ផលរបស់ខ្លួននៅលើទីផ្សារជុំវិញពិភពលោក ដែលបានកើនឡើងលើ១០%នៅឆមាសទី១នៃឆ្នាំ២០២០​នេះ ដែលស្ថិតនៅក្នុងដំណើរយឺត ដែលនេះបើតាមការចុះផ្សាយរបស់ NHK ។ របាយការណ៍ដដែលបានបន្ថែមថា កំណើននៃការលក់ផលិតផល Huawei លើ១០% គឺស្មើនឹងទឹកប្រាក់ប្រមាណជាង៦៥ពាន់លានដុល្លារអាមេរិក ដែលក្នុងរយៈពេល៦ខែនៃឆមាសទីនៃឆ្នាំ២០១៩កន្លងទៅ កំណើននៃការលក់កើនឡើងលើ១៣% ។ ផលិតផលរបស់ក្រុមហ៊ុន Huawei Technologies ប្រទេសចិន គឺឧបករណ៍សម្រាប់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ ដែលហៅកាត់ថា 5G ផលិត​ផលទូរស័ព្ទ Huawei និងផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទទៀត ៕...
អ្នកឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅលើពិភពលោកស្ថិតក្នុងរង្វង់ពី១៩ទៅ២៣ម៉ឺននាក់

អ្នកឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅលើពិភពលោកស្ថិតក្នុងរង្វង់ពី១៩ទៅ២៣ម៉ឺននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល ក្នុងរង្វង់ពី១៩ម៉ឺនទៅ២៣ម៉ឺននាក់ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃអង្គារ ទី១៤ ខែកក្កដានេះ អ្នកឆ្លងវីរុសCovid-19មានចំនួន ១៩៥ ៨៧៨នាក់ និងមនុស្សស្លាប់ប្រចាំថ្ងៃដោយសារវីរុសនេះមានចំនួន ៣៧៣១នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំពោះមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក គិតត្រឹមថ្ងៃអង្គារនេះ បានកើនឡើងដល់ ១៣ ២២៩ ៧១១ នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់ ៥៧៤ ៩៨១ នាក់ ខណៈដែលអ្នកជាសះស្បើយសរុបបានកើនឡើងដល់ ៧ ៦៩១ ៤៧៨ នាក់ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃអង្គារនេះដែរ ប្រទេសដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេនៅលើពិភពលោក គឺសហរដ្ឋអាមេរិក ដែលមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃចំនួន ៦៥ ៤៨៨នាក់ ហើយប្រទេសដែលមានមនុស្សស្លាប់ដោយសារវីរុសនេះច្រើនជាងគេ គឺប្រទេសប្រេស៊ីល ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន ៧៧០ នាក់ ៕...
អាជីវកម្មពាក់ព័ន្ធទេសចរណ៍១ភាគ៣នៅប្រទេសថៃ អាចនឹងបិទជាអចិន្ត្រៃយ៍

អាជីវកម្មពាក់ព័ន្ធទេសចរណ៍១ភាគ៣នៅប្រទេសថៃ អាចនឹងបិទជាអចិន្ត្រៃយ៍

ព័ត៌មានអន្តរជាតិ
ប្រធានក្រុមប្រឹក្សាទេសចរណ៍របស់ប្រទេសថៃ លោក ចៃរ៉ាត់ ទ្រីរ៉ាតាណាចារ៉ាស្បន (Chairat Trirattanajarasporn) បានព្រមានថា អាជីវកម្មពាក់ព័ន្ធនឹងទេសចរណ៍ប្រហែល១ភាគ៣នៅទូទាំងប្រទេសនេះ អាចនឹងបិទទ្វារជាអចិន្ត្រៃយ៍នៅពេលខាងមុខ ដោយសារការឆ្លងរាលដាលវីរុសCovid-19។ លោក ចៃរ៉ាត់ បានបន្ថែមថា មូលហេតុដែលនាំអោយអាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍បិទទ្វារជាអចិន្ត្រៃយ៍ គឺដោយសារតម្រូវការក្នុងវិស័យនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីត្រីមាសទី១រហូតដល់ត្រីមាសទី២នៃឆ្នាំ២០២០នេះ ចាប់តាំងពីមានការផ្ទុះឡើងវីរុសCovid-19។ ប្រធានក្រុមប្រឹក្សាទេសចរណ៍រូបនេះបានបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសថៃបានទទួលប្រាក់ចំណូលពីភ្ញៀវទេសចរបរទេសក្នុងទំហំទឹកប្រាក់ប្រមាណជាង២.២ពាន់លានបាត ហើយនៅឆ្នាំ២០២០នេះ ក្រុមប្រឹក្សារំពឹងថា នឹងទទួលបានប្រាក់ចំណូលពីភ្ញៀវទេសចរបរទេសក្នុងទំហំទឹកប្រាក់ក្នុងរង្វង់៦០០ពាន់លានបាត ប៉ុន្តែប្រាក់ចំណូលបានមកវិស័យន...
អ្នកឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក កើនឡើងដល់ជាង១៣លាននាក់ហើយ

អ្នកឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក កើនឡើងដល់ជាង១៣លាននាក់ហើយ

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនអ្នកឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ជាង១៣លាននាក់ហើយ គឺចំនួន ១៣ ០២៧ ៨៣០ នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដានេះ និងកំណើនអ្នកស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ជាង៥៧ម៉ឺននាក់ គឺចំនួន ៥៧១ ០៧៦ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួនជាង៧លាននាក់ គឺចំនួន ៧ ៥៧៥ ៥១៦ នាក់ បានជាសះស្បើយពីវីរុសនេះ។ រយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទដដែលនេះ អ្នកឆ្លងថ្មីនៃវីរុសCovid-19នៅទូទាំងពិភពលោកមានចំនួន ១៩៤ ៣២៥ នាក់ និងអ្នកស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយមានចំនួន ៣៩៥២ នាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខគេនៅលើពិភពលោក ដែលមានមនុស្សឆ្លងវីរុសCovid-19សរុប និងមនុស្សស្លាប់សរុបច្រើនជាងគេ ដែលគិតត្រឹមព្រឹកថ្ងៃចន្ទនេះ អាមេរិកមានអ្នកឆ្លងសរុបរហូតដល់ ៣ ៤១៣ ៩៣៦នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះមានចំនួន ១៣៧ ៧៨២ នាក់៕  ...
សម្តេចតេជោ«វិធានការបន្ទាន់ដ៏មានប្រសិទ្ធភាពរបស់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩»

សម្តេចតេជោ«វិធានការបន្ទាន់ដ៏មានប្រសិទ្ធភាពរបស់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩»

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
សារសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា«ជាដំបូងគឺពលរដ្ឋខ្មែរមានការយល់ដឹងពីជំងឺឆ្លងកូវីដ១៩ ហើយចូលរួមទប់ស្កាត់ទាំងអស់គ្នា ដែលគិតរហូតមកដល់ពេលនេះ គឺមិនទាន់មានប្រភពដែលបង្ហាញថាជំងឺកូវីដ១៩ មានថ្នាំព្យាបាលនៅឡើយទេ។ មកទល់សព្វថ្ងៃ គឺយើងមានតែវិធានការបង្ការទប់ស្កាត់ និងការពារនៃការរីករាលដាលតែប៉ុណ្ណោះ»។ សម្តេចរំលឹកថា បណ្ដាប្រទេសជាច្រើនបានដាក់ចេញនូវវិធានការរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាល​ដាលនៃជំងឺកូវីដ ១៩ ដ៏សាហាវបំផុតនេះ។ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អាចចាត់ទុកថាជាប្រទេសដែលទទួលបានជោគជ័យក្នុងវិធានការទប់ស្កាត់ទាន់ពេលវេលានៃការរីករាលដាលជំងឺរាតត្បាតកូវីដ១៩ ដែលសម្តេចប្រមុខដឹកនាំបានដាក់ចេញនូវវិធានការបន្ទាន់ជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាពក្នុងការចូលរួមជាមួយពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺឆ្លងកូវីដ១៩។ ទន្ទឹមនឹងកា...
កំណើនឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅជុំវិញពិភពលោកកើនឡើងដល់ជាង២២ម៉ឺននាក់

កំណើនឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅជុំវិញពិភពលោកកើនឡើងដល់ជាង២២ម៉ឺននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកនេះ កំណើននៃការឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅជុំវិញពិភពលោក បានកើនឡើងជាបន្តបន្ទាប់រហូតដល់ជាង២២ម៉ឺននាក់ហើយ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រទី១០ ខែកក្កដានេះ មានមនុស្សឆ្លងថ្មីនៃវីរុសCovid-19ចំនួន ២២១ ៥១៧ នាក់ នេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំណែកចំនួនមនុស្សស្លាប់ប្រចាំថ្ងៃដោយសារវីរុសនេះនៅជុំវិញពិភពលោក ក៏បានកើនឡើងដល់ជាង៥ពាន់នាក់ដែរ ដែលគិតត្រឹមព្រឹកថ្ងៃទី១០ ខែកក្កដានេះ មនុស្សស្លាប់ប្រចាំថ្ងៃមានចំនួន ៥៣៦៤ នាក់ ខណៈដែលថ្ងៃព្រហស្បតិ៍ម្សិលមិញ មានមនុស្សស្លាប់ចំនួន ៥៥០៧ នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសុក្រដូចគ្នានេះ ចំនួនមនុស្សស្លាប់សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ ៥៥៦ ៥៦១នាក់ និងមនុស្សឆ្លងសរុបបានកើនឡើងដល់ ១២ ៣៧៧ ៥៤៦នាក់ ខណៈដែលមនុស្សចំនួន ៧ ១៨១ ១៨៨ នាក់ បានជាសះស្បើយពីវិរុសផ្លូវដង្ហើមមួយនេះ ៕  ...
បេក្ខជន៨នាក់ប្រកួតប្រជែងយកតំណែងប្រធានអង្គការពាណិជ្ជកម្មពិភពលោក

បេក្ខជន៨នាក់ប្រកួតប្រជែងយកតំណែងប្រធានអង្គការពាណិជ្ជកម្មពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) ដែលហៅកាត់ថា WTO នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន ថ្មីនៅដំណាច់ខែសីហាខាងមុខ ខណៈដែលលោក Roberto Azevedo ដែលជាអគ្គលេខាធិការរបស់អង្គការនេះបច្ចុប្បន្នត្រូវបញ្ចប់អាណត្តិរបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ បេក្ខជនមកពីប្រទេសចំនួន១៦៤ ដែលជាប្រទេសសមាជិករបស់អង្គការនេះ អាចដាក់ពាក្យប្រកួតប្រជែងយកតំណែងនេះបាន ហើយគិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ មានបេក្ខជនចំនួន៨នាក់ មកពីប្រទេស កូរ៉េខាងត្បូង នីហ្ស៊េរីយ៉ា ម៉ិកស៊ិក អង់គ្លេស អេហ្ស៊ីប ម៉ូលដូវ៉ា កេនយ៉ា និងប្រទេសអារ៉ាប៊ី សាអ៊ូឌីត ។ អ្នកនាំពាក្យអង្គការ WTO បានប្រកាសថា បេក្ខជនទាំង៨នាក់ នឹងឡើងបង្ហាញទស្សនៈរបស់ខ្លួននៅក្នុងអង្គប្រជុំរបស់អង្គការនេះ នៅសប្តាហ៍ក្រោយ ប៉ុន្តែគេមិនទាន់ច្បាស់ទេថា អគ្គលេខាធិការរបស់អង្គការនេះបច្ចុប្បន្ន លោក Roberto Azevedo អាចនឹងត្រូវបានជ្រើសរើសឲ្យបន្តតំណែង ៕  ...
ធនាគារធំៗ៤របស់ជប៉ុន នឹងផ្តល់ប្រាក់កម្ចីការប្រាក់ទាបដល់ជនរងគ្រោះទឹកជំនន់

ធនាគារធំៗ៤របស់ជប៉ុន នឹងផ្តល់ប្រាក់កម្ចីការប្រាក់ទាបដល់ជនរងគ្រោះទឹកជំនន់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដានេះថា គ្រឹះស្ថានហិរញ្ញវត្ថុធំៗចំនួន៤ របស់ប្រទេសជប៉ុន កំពុងផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានទឹកជំនន់ និងបំណាក់ដីនៅក្នុងប្រទេសនេះ ។ ប្រភពដដែលបានបន្តថា គ្រឹះស្ថានហិរញ្ញវត្ថុធំៗចំនួន៤អង្គភាពនេះ នឹងផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបបំផុតដល់ប្រជាពលរដ្ឋទាំងឡាយណា ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំង ដោយយកប្រាក់កម្ចីនេះទៅជួសជុលលំនៅឋាន ឬយកទៅសាងសង់លំនៅឋានថ្មី ដោយសារលំនៅឋានចាស់បានខួចខាតដោយសារគ្រោះមហន្តរាយធម្មជាតិភ្លៀងធ្លាក់ខ្លាំង ។ គ្រឹះស្ថានហិរញ្ញវត្ថុធំៗចំនួន៤អង្គភាពនោះ គឺធនាគារ Sumitomo Mitsui ធនាគារMitsubishi UFJ ធនាគារ Mizuho និងធនាគារ Resona ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំៗបំផុតនៅប្រទេសជប៉ុន ៕...
មនុស្សស្លាប់ជាង៥ពាន់ក្នុងមួយថ្ងៃដោយសារវីរុសកូវីដ-១៩នៅជុំវិញពិភពលោក

មនុស្សស្លាប់ជាង៥ពាន់ក្នុងមួយថ្ងៃដោយសារវីរុសកូវីដ-១៩នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មនុស្សស្លាប់ប្រចាំថ្ងៃដោយសារវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក មានប្រមាណជាង៥ពាន់នាក់ក្នុងមួយថ្ងៃ រយៈពេល២ថ្ងៃជាប់គ្នា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី៩ ខែកក្កដានេះ មនុស្សស្លាប់ថ្មីដោយសារវីរុសនេះមានចំនួន ៥៥១៨ នាក់ និងមនុស្សឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងដូចគ្មានមានចំនួន ២១៣ ២៨០ នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំពោះមនុស្សស្លាប់សរុបនៅទូទាំងពិភពលោក គិតត្រឹមថ្ងៃទី៩ ខែកក្កដានេះ បានកើនឡើងដល់ចំនួន ៥៥១ ១៩២ នាក់ និងមនុស្សឆ្លងសរុបបានកើនឡើងដល់ ១២ ១៥៥ ៦០៣ នាក់ ខណៈដែលមនុស្សជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ ៧ ០២៥ ២៧៦ នាក់ ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេបំផុត និងមនុស្សស្លាប់ដោយសារវីរុសនេះច្រើនជាងគេផងដែរ ដែលគិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ មនុស្សឆ្លងសរុបនៅអាមេរិកបានកើនឡើងដល់ចំនួន ៣ ១៥៨ ៩៣២ នាក់ ដោយបន្ថែមអ្នកឆ្លងថ...