ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ផ្អាកជើងហោះហើរទៅកាន់អាមេរិកដោយសារវីរុសCovid-19

ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ផ្អាកជើងហោះហើរទៅកាន់អាមេរិកដោយសារវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Korean Air Lines Co. ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ ប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្អាកការហោះហើរទៅកាន់ទីក្រុង Washington DC សហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃចន្ទ ទី១៣ ខែមេសានេះទៅ ខណៈដែលមានការឆ្លងរាលដាលនៃវីរុស Covid-19 កាន់តែខ្លាំងនៅសហរដ្ឋអាមេរិក ។ មុនពេលក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines Co បានប្រកាសផ្អាកការហោះហើរទៅកាន់ទីក្រុង Washington DC នេះ ក្រុមហ៊ននេះបានប្រកាសផ្អា កការហោះហើរទៅកាន់ទីក្រុងរដ្ឋចំនួន៥រដ្ឋរួចហើយនៅអាមេរិក ។ រដ្ឋទាំង៥ដែលក្រុមហ៊ុន Korean Air Lines Co បានផ្អាកការហោះហើរ គឺរដ្ឋ Los Angeles, New York, San Francisco, Chicago និងរដ្ឋ Atlanta ដោយសារតែក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុស Covid-19 ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃអង្គារនេះ មនុស្សប្រមាណ និងមនុស្សប្រមាណជាង១១ម៉ឺននាក់បានបាត់បង់ជីវិតដោយសារវីរុសនេះ ៕...
ជប៉ុនខិតខំផលិតថ្នាំព្យាបាលផ្សាយធំ Aviganយកទៅព្យាបាលវីរុសCovid-19នៅបរទេស

ជប៉ុនខិតខំផលិតថ្នាំព្យាបាលផ្សាយធំ Aviganយកទៅព្យាបាលវីរុសCovid-19នៅបរទេស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អភិបាលខេត្ត តូយ៉ាម៉ា (Toyama) ភាគកណ្តាលនៃប្រទេសជប៉ុន បានជំរុញក្រុមហ៊ុនហ្វ៊ូជីហ្វៀម (Fujifilm)នៅថ្ងៃចន្ទ ទី១៣ខែមេសានេះ អោយខិតខំផលិតថ្នាំព្យាបាលជំងឺ ផ្តាសាយធំអាវីហ្គែន (Avigan) អោយបានច្រើនថែមទៀត សម្រាប់យកទៅព្យាបាលជំងឺវីរុស Covid-19នៅបរទេស ដែលនេះបើតាមការចុះផ្សាយរបស់ ក្យូតូ ញូវស៍ (Kyoto News) ។ អភិបាលខេត្ត តូយ៉ាម៉ា ដដែលបានបន្តថា ប្រទេសយ៉ាងហោចណាស់ចំនួន២០ប្រទេ សនៅជុំវិញពិភពលោកំពុងត្រូវការថ្នាំព្យាបាលជំងឺផ្តាសាយធំ Avigan ដើម្បីយកទៅព្យា បាលអ្នកជំងឺ Covid-19 នៅក្នុងប្រទេសរបស់ខ្លួន ក្រោយពីថ្នាំ Avigan ត្រូវបានទទួលស្គាល់ ថា អាចព្យាបាលជំងឺវីរុស Covid-19 មានប្រ ។ រដ្ឋាភិបាលរបស់ប្រទេសជប៉ុន នឹង ចែកចាយថ្នាំព្យាបា ផ្តាសាយធំ Avigan ដើម្បីយCovid-19 នៅក្នុងប្រទេសប្រមាណ២០ ប្រទេសដោយឥតគិតថ្លៃនៅពេលខាងមុខ ៕...
ចំនួនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភពលោកកើនឡើងដល់ជិត២លាននាក់

ចំនួនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភពលោកកើនឡើងដល់ជិត២លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត២លាននាក់ គឺឆ្លងសរុបចំនួន១ ៨៥១ ៤៨០នាក់ហើយ គិតត្រឹមថ្ងៃចន្ទ ទី១៣ ខែមេសានេះ ដែលជាករណីឆ្លងនៅតែបន្តកើនឡើងក្នុងល្បឿនលឿនដដែល ។ ចំពោះមនុស្សដែលបានបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងក្នុងល្បឿនលឿនផងដែរ ដែលគិតត្រឹមថ្ងៃចន្ទដដែលនេះ គឺមនុស្សស្លាប់សរុបចំនួន១១៤ ១៧១នាក់ហើយ ខណៈដែលមនុស្សប្រមាណ៤២២៨២៣នាក់បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិក គឺជាប្រទេសឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លង និងស្លាប់ដោយសារវីរុសCovid-19ច្រើនជាងគេ ដែលគិតត្រឹមថ្ងៃចន្ទ អាមេរិកមានមនុស្សឆ្លងសរុបចំនួន៥៦០ ២៣៩នាក់និងមនុស្សស្លាប់ចំនួន២២ ១០១នាក់ ដែលជាចំនួនច្រើនបំផុត ៕  ...
ក្រុមហ៊ុន Nissan Motor ចរចាខ្ចីប្រាក់ឥណទាន៤.៦លានដុល្លារអាមេរិកពីធនាគារ

ក្រុមហ៊ុន Nissan Motor ចរចាខ្ចីប្រាក់ឥណទាន៤.៦លានដុល្លារអាមេរិកពីធនាគារ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Nissan Motor ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន កំពុងចរចាជាមួយជាមួយធនាគាររបស់ប្រទេសនេះ នៅថ្ងៃសុក្រ ទី១០ ខែមេសានេះ ក្នុងការខ្ចីប្រាក់ឥណទានប្រមាណ៥០០លានយ៉េន ស្មើនឹង៤.៦លានដុល្លារអាមេរិក ដើម្បីយកទៅប៉ះប៉ូវ ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុននេះដោយសារ ដែលនេះបើតាមការចុះផ្សាយរបស់ NHK ។ អ្នកនាំពាក្យក្រុមហ៊ុន Nissan Motor បានអោយដឹងថា ក្រុមហ៊ុននេះនៅមិនទាន់មើលឃើញពីបរិមាណទឹកប្រាក់ពិតប្រាកដ ដែលខ្លួននឹងត្រូវបាត់បង់ដោយសា ដោយសារតែវីរុសនេះនៅតែបន្តឆ្លងរាលដាលនៅឡើយ ប៉ុន្តែផលប៉ះពាល់ដល់ក្រុមហ៊ុននេះ គឺពិតជាកើតមាននៅពេលខាងមុខ ។ អ្នកនាំពាក្យដដែលបានបន្តថា ប្រាក់ឥណទានទាំង៤ .៦លានដុល្លារអាមេរិកនេះ នឹងយកទៅថែរក្សាស្ថិរភាពផលិតកម្មរថយន្ត និងការទូទាត់ជូនបុគ្គលិកខណៈដែល រោងចក្រផលិតរថយន្តមួយចំនួនរបស់ក្រុមហ៊ុននេ ត្រូវបានបិទទ្វារចាប់តាំងពីមានការឆ្លងរាលដាលនៃវីរុស Covid-19នៅជុំវិញពិភពលោក ៕...
មនុស្សស្លាប់ដោយវីរុសCovid-19កើនឡើងដល់ជាង១០ម៉ឺននាក់ហើយនៅជុំវិញពិភពលោក

មនុស្សស្លាប់ដោយវីរុសCovid-19កើនឡើងដល់ជាង១០ម៉ឺននាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងដល់ ជាង១០ម៉ឺននាក់ គឺចំ នួន១០២ ៦៩៦នាក់ហើយ គិតត្រឹមថ្ងៃសៅរ៍ ទី១១ ខែមេសានេះ ខណៈដែលចំនួនមនុស្សឆ្លងវីរុសនេះ ក៏បាន ៦៩៨ ៣២៣នាក់ហើយដែរ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ សហរដ្ឋអាមេរិកជាប្រទេសដែលមានមនុស្សឆ្លង វីរុស Covid-19ច្រើនជាងគេនៅលើ ពិភពលោក ដែលមានរហូតដល់ចំនួន៥០២ ៣១៨នាក់ បន្ទាប់មកប្រទេសអេស្ប៉ាញ ដែល មានមនុស្សឆ្លងវីរុសនេះចំនួន១៥៨ ២៧៣នាក់ និងប្រទេសអ៊ីតាលីឈរក្នុងលំដាប់លេខ៣ ដែលមានមនុស្សឆ្លងចំនួន១៤៧ ៥៧៧នាក់ ។ ចំពោះប្រទេសដែលមានមនុស្សស្លាប់ច្រើនជាងគេដោយសារ វីរុសCovid-19 គឺប្រទេសអ៊ីតាលី ដែលមានមនុស្សស្លាប់រហូតដល់ចំនួន១៨ ៨៤៩នាក់ បន្ទាប់មកគឺសហរដ្ឋ អាមេរិក ដែលមានមនុស្សស្លាប់ដោយសារវីរុសនេះចំនួន១៨ ៧២៥នាក់ ៕...
ចិនបើកទីក្រុង អ៊ូហានឡើងវិញ ក្រោយពីបានបិទជាងពីរខែដោយសារវីរុសCovid-19

ចិនបើកទីក្រុង អ៊ូហានឡើងវិញ ក្រោយពីបានបិទជាងពីរខែដោយសារវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមអាជ្ញាធររបស់ប្រទេសចិន បានប្រកាសបើកទីក្រុង អ៊ូហាន នៃខេត្ត ហ៊ូប៉ី ឡើងវិញហើយ នៅថ្ងៃពុធ ទី០៨ ខែមេសានេះ ក្រោយពីទីក្រុងនេះ ត្រូវបានបិទរយៈពេលជាងពីរខែ ចាប់តាំងពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសCovid-19ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ សូមបញ្ជាក់ជូនថា អ៊ូហានគឺជាទីក្រុងដែលផ្ទុះឡើងនៃវីរុសCovid-19 ដែលក្រុមអាជ្ញាធរចិនបានប្រកាសជាផ្លូវការនូវវត្តមានវីរុសCovid-19ចាប់តាំងពីថ្ងៃទី៣១ខែធ្នូចុងឆ្នាំ២០ ១៩ កន្លងទៅហើយទីក្រុងនេះត្រូវបានបិទទ្វារទាំងស្រុងមិនអោយប្រជាពលរដ្ឋចេញទៅខាងក្រៅទោះបីជានៅលើទឹកដីចិនក៏ដោយ ។ ក្រុមអាជ្ញាធរចិនមិនត្រឹមតែអនុញ្ញាតអោយប្រជាពលរដ្ឋនៅទីក្រុង អ៊ូហានអាចចាកចេញពីទីក្រុងនេះបានទេសូម្បីតែសេវាកម្មដឹកជញ្ជូនសាធារណៈហាងលក់ទំនិញនិងការប្រកបមុខរបរផ្សេងៗក៏បានដំណើរការឡើងវិញស្ទើរតែទាំងស្រុងហើយដែរ ខណៈដែលការឆ្លងវីរុសCovid-19សរុបនៅទូទាំងប្រទេសចិនមានចំនួន៨១៨០២ករណីនិងមនុស្សស្លាប់សរុប...
នាយករដ្ឋមន្ត្រីជប៉ុន ទទួលបានកញ្ចប់ថវិកាសង្គ្រោះតម្លៃជិត១សែនកោដ្ឋដុល្លារ

នាយករដ្ឋមន្ត្រីជប៉ុន ទទួលបានកញ្ចប់ថវិកាសង្គ្រោះតម្លៃជិត១សែនកោដ្ឋដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
គណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានសម្រេចផ្តល់កញ្ចប់ថវិកាសង្គ្រោះដែលមានតម្លៃទឹកប្រាក់ចំនួន១០៨យ៉េន ស្មើនឹង៩៨៩ពាន់លានដុល្លារអាមេរិកទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេក្នុងគោលដៅជួយថែរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ សំណើកញ្ចប់ថវិកាសង្គ្រោះរបស់លោក ស៊ីហ្សូ អាបេត្រូវបានធ្វើឡើងដើម្បីជួយក្រុមហ៊ុនជប៉ុន ទាំងនៅក្នុងនិងក្រៅប្រទេស ដែលបានទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលនៃវីរុសCo vid-19 ។ សំណើកញ្ចប់ថវិកាសង្គ្រោះនេះក៏ត្រូវបានធ្វើឡើងខណៈដែល លោក ស៊ីនហ្សូអាបេបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងបំណងទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ស្របពេលដែលប្រទេសនេះមានមនុស្សឆ្លងវីរុសនេះសរុបចំនួន៣៩០៦នាក់ មនុស្សស្លាប់ចំនួន៩២នាក់និងមនុស្សជាសះស្បើយពីវីរុសនេះចំនួន៥៩២នាក់ ៕...
អ្នកស្រាវជ្រាវរបស់ប្រទេសចិនផលិតម៉ាស់មុខប្រភេទថ្មី ដោយដាក់បញ្ចូលសារធាតុក្រាហ្វ៊ីន

អ្នកស្រាវជ្រាវរបស់ប្រទេសចិនផលិតម៉ាស់មុខប្រភេទថ្មី ដោយដាក់បញ្ចូលសារធាតុក្រាហ្វ៊ីន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ស៊ីនហួ(Xinhua)បានចុះផ្សាយថា ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសនេះ បានផលិតម៉ាស់មុខប្រភេទថ្មីដោយដាកបញ្ចូលសារធាតុក្រាហ្វ៊ីន(grapheme)ទៅក្នុងស្រទាប់តម្រងពិសេសដែលអាចប្រើប្រាស់បានក្នុងរយៈពេល៤៨ម៉ោង ។ ប្រភពដដែលបានបន្តថាម៉ាស់មុខប្រភេទថ្មីនេះអាចការពារការឆ្លងរាលដាលនៃវីរុសCovid-19បានល្អបំផុត ដោយសារមានស្រទាប់តម្រងការពារការឆ្លងចូលវីរុសផ្លូវដង្ហើមមួយនេះពីខាងក្រៅ ដោយមានសារធាតុ ក្រាហ្វ៊ីនសម្រាប់ទប់ទល់នៅផ្នែកខាងក្នុងនៃម៉ាស់មុខ និងជួយដល់ផ្លូវដង្ហើមផងដែរ ។ ការផលិតម៉ាស់មុខប្រភេទថ្មីរបស់ក្រុមអ្នកស្រាវជ្រាវចិនត្រូវបានធ្វើឡើងខណៈដែលតម្រូវការម៉ាស់មុខនៅជុំវិញពិភពលោក បានកើនឡើងកាន់តែខ្ពស់នៅជុំវិញពិភពលោកនិងស្របពេលដែលការឆ្លងរាលដាលនៃវីរុសCovid-19នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ ៕...
ចំនួនមនុស្សស្លាប់ដោយវីរុសCovid-19កើនឡើងដល់ជាងមួយម៉ឺននាក់ហើយនៅអាមេរិក

ចំនួនមនុស្សស្លាប់ដោយវីរុសCovid-19កើនឡើងដល់ជាងមួយម៉ឺននាក់ហើយនៅអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅសហរដ្ឋអា មេរិក បានកើនឡើងដល់១០៨៧៦នាក់ហើយគិតត្រឹមថ្ងៃអង្គារ ទី០៧ខែមេសានេះ ខណៈដែលកំណើនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះបានកើនឡើងដល់ចំនួន៣៦៧៣៨៥នាក់ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយWorldometer។ គិតត្រឹមថ្ងៃអង្គារដដែលនេះ ចំនួនមនុស្សស្លាប់ដោយសារវីរុស Covid-19នៅជុំវិញពិភពលោកបានកើនឡើងដល់៧៤៧០ ២នាក់និងមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះក៏បានកើនឡើងដល់ចំនួន១៣៤៧ ៣៤៣នាក់ដែលកំណើននៃការឆ្លងរាលដាលក្នុងល្បឿនលឿនដដែល ។ សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកនៅតែឈរលំដាប់ លេខ១ ដដែលនៅលើពិភពលោកដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេហើយបន្ទាប់មកប្រទេសអេស្ប៉ញ អ៊ីតាលី អាល្លឺម៉ង់ បារាំង ចិន អ៊ីរ៉ង់និងចក្រភពអង់គ្លេស ៕...
កំណើនសេដ្ឋកិច្ចសកលអាចនឹងកើនឡើងត្រឹម២.៤%នៅឆ្នាំនេះដោយសារវីរុសCovid-19

កំណើនសេដ្ឋកិច្ចសកលអាចនឹងកើនឡើងត្រឹម២.៤%នៅឆ្នាំនេះដោយសារវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយStatista បានចុះផ្សាយថា កំណើនសេដ្ឋកិច្ចសកល អាចនឹងកើនឡើងត្រឹមអត្រា២.៤%នៅឆ្នាំ២០២០នេះ គឺមានកំណើនទាបជាងការព្យាករទុករបស់ធនាគារពិភពលោកដែល ថាកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះអាចនឹងកើនឡងក្នុងរង្វង់ ៣.០% ។ កាលពីឆ្នាំ២០១៩កន្លងទៅផលិតផលសរុបក្នុងស្រុករបស់ពិភពលោក មានតម្លៃជាទឹកប្រាក់ប្រមាណជាង៨៦.៦សែនកោដិដុល្លារអាមេរិក ប៉ុន្តែនៅឆ្នាំ២០២០នេះពិភពលោកអាចនឹងបាត់បង់តម្លៃផលិតផលសរុបក្នុងស្រុកជាទឹកប្រាក់ប្រមាណ៣.៥សែនកោដិដុល្លារអាមេរិក ។ ប្រភពដដែលបានបន្តថា មូលហេតុសំខាន់ដែលនាំអោយកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះគឺដោយសារការឆ្លងរាលដាលនៃវីរុសCovid-19នៅជុំវិញពិភពលោកជាពិសេសគឺប្រទេសមហាអំណាចពិភពលោកដូចជា សហរដ្ឋអាមេរិក ប្រទេសចិន អ៊ីតាលី អាល្លឺម៉ង់ បារាំង អង់គ្លេសនិងប្រទេសអេស្ប៉ាញជាដើមដែលធ្វើអោយប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចដែលមិនអាចដំណើរការការងារបាន ៕...