ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

មនុស្សស្លាប់ដោយវីរុស Covid-19 កើនឡើងដល់១៥៤២៥៦នាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សស្លាប់ដោយសារវីរុស Covid-19 នៅជុំវិញពិភពលោក បានកើនឡើងដល់ ១៥៤ ២៥៦ នាក់ហើយ គិតត្រឹមថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០នេះ ខណៈដែលការ ឆ្លងសរុបបានកើនឡើងដល់ចំនួន ២ ២៥០ ៧០៩ ករណី ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ គិតត្រឹមថ្ងៃសៅរ៍ដដែលនេះ អ្នកជំងឺ Covid-19 ចំនួន ៥៧២ ១០៥ នាក់បា នជាសះស្បើយពីវីរុសនេះ ស្របពេលដែលការឆ្លងរាលដាល និងការបាត់បង់ ជីវិតមនុស្សនៅតែបន្តកើនឡើងនៅគ្រប់តំបន់ ។ សហរដ្ឋអាមេរិក ជាប្រទេសឈរក្នុងលំដាប់លេខ១នៅ លើពិភពលោក ដែលមានករណីឆ្លង និងការបាត់បង់ជីវិតមនុស្សច្រើនជាងគេ គឺមានមនុស្សឆ្លងសរុបចំនួន ៧១០ ០២១នាក់ និងមនុស្សស្លាប់សរុបចំនួន ៣៧ ១៥៨ នាក់ ហើយបន្ទាប់មក គឺប្រទេសអេស្ប៉ាញ អ៊ីតាលី និងប្រទេសបារាំង ៕  ...
Facebook ព្រមានបិទគណនីអ្នកប្រើប្រាស់ណា ដែល Like ឬShare ព័ត៌មានមិនពិតពីវីរុសCovid-19

Facebook ព្រមានបិទគណនីអ្នកប្រើប្រាស់ណា ដែល Like ឬShare ព័ត៌មានមិនពិតពីវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Facebook នឹងជូនដំណឹងដល់អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមមួយនេះ អំពីការបិទគណនីរបស់អ្នកប្រើប្រាស់ទាំងឡាយណា ដែលបានចុច Like ឬShare ព័ត៌មានមិនពិតអំពីវីរុសCovid-19នៅពេលខាងមុខ ដែលនេះបើតាមការចុះផ្សាយរបស់ South China Morning Post។ ប្រភពដដែលបានបន្តថា ការព្រមានបិទគណនីរបស់អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម Facebook នេះ នឹងត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកលើវិធានការគ្រប់គ្រងព័ត៌មានស្តីពីការឆ្លងរាលដាលនៃវីរុសCovid-19នៅជុំវិញពិភពលោក។ សូមបញ្ជាក់ជូនថា មិនមែនតែប្រព័ន្ធបណ្តាញសង្គម Facebook ទេ ដែលព្រមានបិទគណនីអ្នកប្រើប្រាស់របស់ខ្លួន សូម្បីតែប្រព័ន្ធ Google និងTwitter ក៏បានព្រមានរួចជាស្រេចទៅហើយ ក្នុងការបិទគណនីរបស់អ្នកប្រើប្រាស់ ដែលផ្សាយ ឬគាំទ្រព័ត៌មានមិនពិតពាក់ព័ន្ធនឹងវីរុសCovid-19៕...
កំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះ៦.៨%ក្រោមសូន្យនៅត្រីមាសទី១ឆ្នាំ២០២០នេះ

កំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះ៦.៨%ក្រោមសូន្យនៅត្រីមាសទី១ឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានធ្លាក់ចុះក្នុងអត្រា៦.៨%ក្រោមសូន្យនៅត្រីមាសទី១ឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះក្នុងកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៧៦កន្លងមក ខណៈដែលមានការផ្ទុះឡើងនៃវីរុសCovid-19។ ប្រភពដដែលបានបន្តថា ផលិតកម្មឧស្សាហកម្មនៅប្រទេសចិន បានធ្លាក់ចុះ១.១% កាលពីខែមីនា ឆ្នាំ២០២០នេះ លើការធ្លាក់ចុះស្រាប់នៃផលិតកម្មឧស្សាហកម្មក្នុងអត្រា១៣.៥% កាលពីខែមករា និងកុម្ភៈ។ សូមរំលឹកជូនថា កាលពីឆ្នាំ២០១៩កន្លងទៅ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រា ៦.១% ដែលបង្កើនការងារថ្មីជូនប្រជាពលរដ្ឋប្រមាណ១៣.៥២លានកន្លែង ប៉ុន្តែនៅឆ្នាំនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងធ្លាក់ចុះក្រោមសូន្យទៅទៀត៕  ...
មនុស្សស្លាប់នៅជុំវិញពិភពលោកដោយវីរុសCovid-19កើនឡើងដល់ជាង១៣ម៉ឺននាក់

មនុស្សស្លាប់នៅជុំវិញពិភពលោកដោយវីរុសCovid-19កើនឡើងដល់ជាង១៣ម៉ឺននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងរហូតដល់ជាង១៣ម៉ឺននាក់ហើយ គឺមនុស្សស្លាប់ចំនួន ១៣៤ ៦១៥នាក់ ខណៈដែលមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ជាង២លាននាក់ហើយដែរ គឺមនុស្សឆ្លងចំនួន ២ ០៨៣ ៣០៤នាក់នៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ប្រភពដដែលបានបន្តថា ប្រទេស១០នៅជុំវិញពិភពនលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCov id-19ច្រើនជាងគេនៅលើពិភពលោក គឺសហរដ្ឋអាមេរិក ប្រទេសអេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ អង់គ្លេស ចិន អ៊ីរ់ង់ ទួរគី និងប្រទេសប៊ែលហ្សិក ។ ចំនួនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅសហរដ្ឋអាមេរិក បានកើនឡើងដល់២៨ ៥២៩នាក់ និងមនុស្សឆ្លងសរុបចំនួន៦៤៤ ០៨៩ អេស្ប៉ាញមានមនុស្សស្លាប់សរុបចំនួន១៨ ៨១២នាក់ និងមនុស្សឆ្លងសរុបចំនួន១៨០ ៦៥៩នាក់ និងប្រទេសអ៊ីតាលីមានមនុស្សស្លាប់សរុបចំនួន២១ ៦៤៥នាក់ និងមនុស្សឆ្លងសរុបចំនួន១៦៥ ១៥៥នាក់ ៕...
មនុស្សស្លាប់ដោយសារវីរុសCovid-19កើនឡើងដល់ជិត១២ម៉ឺននាក់នៅជុំវិញពិភពលោក

មនុស្សស្លាប់ដោយសារវីរុសCovid-19កើនឡើងដល់ជិត១២ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅ ជុំវិញពិភពលោក បានកើនឡើងដល់ជិត១២ម៉ឺននាក់ហើយ គឺ១១៩ ៦៩២នាក់ គិតត្រឹមថ្ងៃអង្គារ ទី១៤ ខែមេសានេះ ។ ចំពោះកំណើននៃការឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បាន កើនឡើងក្នុងល្បឿនលឿនណាស់ដែរ ដែលគិតត្រឹមថ្ងៃអង្គារដដែលនេះ មានមនុស្សប្រមាណជាង២លាបានឆ្លងវីរុសនេះ ខណៈដែលអ្នកជាសះស្បើយមានប្រមាណ ៤៤៥ ០០៥នាក់ ។ សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលមានមនុស្សឆ្លង និងស្លាប់ច្រើនជាងគេនៅលើពិភពលោក ដោយសារវីរុសCovid-19 និងបន្ទាប់មកប្រទេស អេស្ប៉ាញ អ៊ីតា លី បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ៕...
ធនាគារអភិវឌ្ឍន៍អាស៊ីបង្កើនទឹកប្រាក់ដល់២០ពាន់ ក្នុងការជួយប្រទេសនិងដែនដីដែលទទួលរងផលប៉ះពាល់ពីវីរុសCovid-19

ធនាគារអភិវឌ្ឍន៍អាស៊ីបង្កើនទឹកប្រាក់ដល់២០ពាន់ ក្នុងការជួយប្រទេសនិងដែនដីដែលទទួលរងផលប៉ះពាល់ពីវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងបង្កើនទឹកប្រាក់ រហូតដល់២០ពា ន់លាន ដើម្បីជួយដល់ប្រទេស និងដែនដី ដែលជាសមាជិក របស់ខ្លួន ដែលទទួលរងផលប៉ះពាល់ពីការឆ្លងរាល ដាលនៃវីរុស Covid-19 នៅជុំវិញពិភពលោ ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ អ្នកនាំពាក្យធនាគារនេះ បានអោយដឹងថា ទឹកប្រាក់ចំនួន៦.៥ពាន់លានដុល្លារ ក្នុងចំណោមទឹកប្រាក់ទាំង២០នឹងត្រូវអោយប្រទេស និងដែនដីជាសមាជិករបស់ខ្លួនខ្ចី ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុស Covid-19 ។ លោក អាសាកាវ៉ា ម៉ាសាតស៊ូហ្គូ (Asakawa Masat ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងថា ការបង្កើនចំនួនទឹកប្រាក់ក្នុងការជួយដល់ប្រទេស និងដែន ដីដែលជាសមាជិករបស់ខ្លួននេះ គឺដោយសារប្រ និងដែនដីទាំងនោះ នឹងមានកំណើនសេដ្ឋកិច្ចទាបនៅពេលដោយសារផលប៉ះពាល់ពិការឆ្លងរាលដាលនៃវីរុស Cov id-19 ៕...
វ៉ាក់សាំងAdenovirus សម្រាប់ជំងឺវីរុសCOVID-19  បានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២

វ៉ាក់សាំងAdenovirus សម្រាប់ជំងឺវីរុសCOVID-19  បានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
នាថ្ងៃទី១២ ខែមេសា វ៉ាក់សាំងAdenovirus សម្រាប់ជំងឺវីរុសCOVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។ ក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោកបានប្រកាសថា នេះជាវ៉ាក់សាំងសម្រាប់ជំងឺវីរុសCOVID-19តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។ ប្រភព៖ Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆...
ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ផ្អាកជើងហោះហើរទៅកាន់អាមេរិកដោយសារវីរុសCovid-19

ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ផ្អាកជើងហោះហើរទៅកាន់អាមេរិកដោយសារវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Korean Air Lines Co. ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ ប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្អាកការហោះហើរទៅកាន់ទីក្រុង Washington DC សហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃចន្ទ ទី១៣ ខែមេសានេះទៅ ខណៈដែលមានការឆ្លងរាលដាលនៃវីរុស Covid-19 កាន់តែខ្លាំងនៅសហរដ្ឋអាមេរិក ។ មុនពេលក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines Co បានប្រកាសផ្អាកការហោះហើរទៅកាន់ទីក្រុង Washington DC នេះ ក្រុមហ៊ននេះបានប្រកាសផ្អា កការហោះហើរទៅកាន់ទីក្រុងរដ្ឋចំនួន៥រដ្ឋរួចហើយនៅអាមេរិក ។ រដ្ឋទាំង៥ដែលក្រុមហ៊ុន Korean Air Lines Co បានផ្អាកការហោះហើរ គឺរដ្ឋ Los Angeles, New York, San Francisco, Chicago និងរដ្ឋ Atlanta ដោយសារតែក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុស Covid-19 ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃអង្គារនេះ មនុស្សប្រមាណ និងមនុស្សប្រមាណជាង១១ម៉ឺននាក់បានបាត់បង់ជីវិតដោយសារវីរុសនេះ ៕...
ជប៉ុនខិតខំផលិតថ្នាំព្យាបាលផ្សាយធំ Aviganយកទៅព្យាបាលវីរុសCovid-19នៅបរទេស

ជប៉ុនខិតខំផលិតថ្នាំព្យាបាលផ្សាយធំ Aviganយកទៅព្យាបាលវីរុសCovid-19នៅបរទេស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អភិបាលខេត្ត តូយ៉ាម៉ា (Toyama) ភាគកណ្តាលនៃប្រទេសជប៉ុន បានជំរុញក្រុមហ៊ុនហ្វ៊ូជីហ្វៀម (Fujifilm)នៅថ្ងៃចន្ទ ទី១៣ខែមេសានេះ អោយខិតខំផលិតថ្នាំព្យាបាលជំងឺ ផ្តាសាយធំអាវីហ្គែន (Avigan) អោយបានច្រើនថែមទៀត សម្រាប់យកទៅព្យាបាលជំងឺវីរុស Covid-19នៅបរទេស ដែលនេះបើតាមការចុះផ្សាយរបស់ ក្យូតូ ញូវស៍ (Kyoto News) ។ អភិបាលខេត្ត តូយ៉ាម៉ា ដដែលបានបន្តថា ប្រទេសយ៉ាងហោចណាស់ចំនួន២០ប្រទេ សនៅជុំវិញពិភពលោកំពុងត្រូវការថ្នាំព្យាបាលជំងឺផ្តាសាយធំ Avigan ដើម្បីយកទៅព្យា បាលអ្នកជំងឺ Covid-19 នៅក្នុងប្រទេសរបស់ខ្លួន ក្រោយពីថ្នាំ Avigan ត្រូវបានទទួលស្គាល់ ថា អាចព្យាបាលជំងឺវីរុស Covid-19 មានប្រ ។ រដ្ឋាភិបាលរបស់ប្រទេសជប៉ុន នឹង ចែកចាយថ្នាំព្យាបា ផ្តាសាយធំ Avigan ដើម្បីយCovid-19 នៅក្នុងប្រទេសប្រមាណ២០ ប្រទេសដោយឥតគិតថ្លៃនៅពេលខាងមុខ ៕...
ចំនួនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភពលោកកើនឡើងដល់ជិត២លាននាក់

ចំនួនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភពលោកកើនឡើងដល់ជិត២លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត២លាននាក់ គឺឆ្លងសរុបចំនួន១ ៨៥១ ៤៨០នាក់ហើយ គិតត្រឹមថ្ងៃចន្ទ ទី១៣ ខែមេសានេះ ដែលជាករណីឆ្លងនៅតែបន្តកើនឡើងក្នុងល្បឿនលឿនដដែល ។ ចំពោះមនុស្សដែលបានបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងក្នុងល្បឿនលឿនផងដែរ ដែលគិតត្រឹមថ្ងៃចន្ទដដែលនេះ គឺមនុស្សស្លាប់សរុបចំនួន១១៤ ១៧១នាក់ហើយ ខណៈដែលមនុស្សប្រមាណ៤២២៨២៣នាក់បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិក គឺជាប្រទេសឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លង និងស្លាប់ដោយសារវីរុសCovid-19ច្រើនជាងគេ ដែលគិតត្រឹមថ្ងៃចន្ទ អាមេរិកមានមនុស្សឆ្លងសរុបចំនួន៥៦០ ២៣៩នាក់និងមនុស្សស្លាប់ចំនួន២២ ១០១នាក់ ដែលជាចំនួនច្រើនបំផុត ៕  ...