ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជិត៣លាននាក់ហើយនៅជុំវិញពិភពលោក

មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជិត៣លាននាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការឆ្លងរាលដាលនៃវីរុសCovid-19នៅជុំវិញពិភព លោក នៅតែបន្តកើនឡើងក្នុងល្បឿនលឿនដដែល ដែលគិតត្រឹមថ្ងៃចន្ទ ទី២៧ ខែមេសានេះ ចំនួនមនុស្សឆ្លងវីរុសនេះ បានកើនឡើងដល់ជិត៣លាននាក់ហើយ គឺចំនួន២ ៩៩៥ ៧៥៧នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Worldometer ។ ចំណែកការបាត់បង់ជីវិតមនុស្សសរុបដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងជាង២០ម៉ឺននាក់ដែរ គឺចំនួន២០៧ ០២២នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន៨៨១ ៨៤៥នាក់ បានជាសះស្បើយពីវីរុសនេះ គិតត្រឹមថ្ងៃចន្ទដូចគ្នានេះ ។ សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានករណីឆ្លង និងការបាត់បង់ជីវិតមនុស្សច្រើនជាងគេដោយសារតែវីរុសCovid-19 ដែលមនុស្សឆ្លងសរុបនៅអាមេរិកមានចំនួន៩៨៧ ៣២២នាក់ និងមនុស្សចំនួន២៣ ១៩០នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះ៕...
លោក គីម ជុងអ៊ុន នៅមានជីវិតនិងមានសុខភាពល្អធម្មតា

លោក គីម ជុងអ៊ុន នៅមានជីវិតនិងមានសុខភាពល្អធម្មតា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក មូន ជុងអ៊ីន (Moon Chung-In) ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកនយោបាយការបរទេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយកាលពីថ្ងៃអាទិត្យទី២៦ ខែមេសានេះថា ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ និងមានសុខភាពល្អធម្មតា ដែលនេះបើតាមការផ្សព្វផ្សាយរបស់ CNN ។ ការលើកឡើងរបស់លោក មូន ជុងអ៊ីន បែបនេះ ត្រូវបានធ្វើឡើងក្រោយពីមានពាក្យចចាមអារ៉ាមថា លោក គីម ជុងអ៊ុន ត្រូវបានវះកាត់សរសៃឈាមបះដូង និងមានស្ថានភាពជម្ងឺធ្ងន់ធ្ងរ ហើយពាក្យខ្លះថា លោក គីម ជុងអ៊ុន បានបាត់បង់ជីវិតទៅហើយ ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីប្រកាសផ្លូវការណាមួយ បញ្ជាក់ពីស្ថានភាពសុខភាពរបស់លោក គីម ជុងអ៊ុន នៅឡើយទេ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងរូបនេះ ក៏មិនបានបង្ហាញមុខជាសារធារណៈដែរ ដែលទំនងជាមានបញ្ហាសុខភាពមែន ៕...
ការឆ្លងវីរុសCovid-19នៅអាមេរិកកើនឡើងដល់ជិតមួយលាននាក់ហើយ

ការឆ្លងវីរុសCovid-19នៅអាមេរិកកើនឡើងដល់ជិតមួយលាននាក់ហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការឆ្លងរាលដាលនៃវីរុសCovid-19នៅសហរ នៅតែបន្តកើនឡើងយ៉ាងលឿនដដែល ដែលគិតត្រឹមថ្ងៃសៅរ៍ ទី២៥ ខែមេសានេះ ការឆ្លងវីរុសនេះនៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជិតមួយលានករណីហើយ គឺចំនួន ៩២៥ ០៣៨ ករណី ដែលនេះបើតាម ការចុះផ្សាយរបស់ Worldometer ។ ចំពោះមនុស្សស្លាប់ដោយសារតែវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ជាង៥ ម៉ឺននាក់ដែរ គឺមនុស្សស្លាប់សរុបមានចំនួន ៥២ ១៨៥នាក់ ខណៈដែលអ្នកជំងឺC ចំនួន១១០ ៤៣២នាក់ បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃសៅរ៍ដដែលនេះ ចំនួនមនុស្សឆ្លងវីរុសCovid-19សរុប នៅជុំវិញពិភពលោក បានកើនឡើងដល់ ២ ៨៣០ ០៨២នាក់ មនុស្សសរុបចំនួន ១៩៧ ២៤៦ នាក់បានបាត់បង់ជីវិត និងមនុស្សសរុបចំនួន ៧៩៨ ៧៧៦នាក់ បានជាសះស្បើយពីវីរុសនេះ ៕...
លោក ត្រាំ និយាយថា របាយការណ៍ស្តីពីសុខភាពលោក គីម ជុងអ៊ុន មិនត្រឹមត្រូវទេ

លោក ត្រាំ និយាយថា របាយការណ៍ស្តីពីសុខភាពលោក គីម ជុងអ៊ុន មិនត្រឹមត្រូវទេ

ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពី ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសានេះថា របាយការណ៍ស្តីពីសុខភាពរបស់មេដឹកនាំកំពូលកូរ៉េ ខាងជើង លោក គីន ជុងអ៊ុន គឺមិនត្រឹមត្រូវទេ ដែលនេះបើតាមការចុះផ្សាយរបស់ ប្រព័ន្ធផ្សព្វផ្សាយ Yonhap News Agency។ ការថ្លែងរបស់លោក ត្រាំ បែបនេះ ត្រូវបានធ្វើឡើងក្រោយពីក្រុមភ្នាក់ងារឃ្លាំមើល របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានទទួលការវះកាត់សរសៃ ឈាមបេះដូង និងកំពុងមានស្ថានភាពជំងឺធ្ងន់ធ្ងរបំផុត ដែលជំងឺរបស់លោក គីម ជុងអ៊ុន បានកើតឡើងដោយសារតែមេដឹកនាំកូរ៉េខាងជើងរូបនេះ បានជក់បារីច្រើនពេក។ របាយការណ៍របស់ក្រុមភ្នាក់ងារឃ្លាំមើល របស់សហរដ្ឋអាមេរិក ស្តីពីស្ថានភាពជំងឺ របស់លោក គីម ជុងអ៊ុន ក៏ត្រូវបានអ្នកនាំពាក្យវិមានខៀវរបស់កូរ៉េខាងត្បូង ប្រកាសច្រានចោលផងដែរ ដោយបានសង្កត់ធ្ងន់ថា ជារបាយការណ៍មិនមានប្រភពច្បាស់លាស់៕...
ពលរដ្ឋអាមេរិករាប់រយនាក់ចេញធ្វើបាតុកម្មប្រឆាំងបទបញ្ជាឲ្យស្នាក់នៅផ្ទះ

ពលរដ្ឋអាមេរិករាប់រយនាក់ចេញធ្វើបាតុកម្មប្រឆាំងបទបញ្ជាឲ្យស្នាក់នៅផ្ទះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមប្រជាបាតុកររាប់រយនាក់ បានចេញទៅប្រមូលផ្តុំគ្នានៅតាមដងវិថីនានានៅរដ្ឋ តិចសាស សហរដ្ឋ​អា​មេរិក កាលពីថ្ងៃពុធ ទី២២ ខែមេសានេះ ក្នុងការធ្វើបាតុកម្មប្រឆាំង បទបញ្ជាអោយស្នាក់នៅតែក្នុងផ្ទះរបស់រដ្ឋាភិបាល ដែលនេះបើតាមការចុះផ្សាយរបស់ Financial Times ។ ក្បួនបាតុកម្មរបស់ប្រជាបាតុករ ត្រូវបានរៀបចំឡើងក្រោយពី រដ្ឋាភិបាលអាមេរិក បានដាក់ដាក់បទបញ្ជាអោយប្រជាពលរដ្ឋរបស់ ខ្លួនស្នាក់នៅតែក្នុងផ្ទះ និងបានប្រកាសបិទ សេដ្ឋកិច្ចផងដែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២០នេះ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លង រាលដាលនៃវីរុសCovid-19 ។ សូមបញ្ជាក់ជូនថា ក្រុមប្រជាបាតុករ បានចេញធ្វើបាតុកម្មកាន់តែច្រើន ក្រោយពីលោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រក្រុមប្រជាបាតុករ អោយចេញធ្វើបាតុកម្ម ប្រឆាំងអភិបាលរដ្ឋមួយចំនួន ដែលមិនព្រមដកបញ្ជាចេញ និងមិនព្រមបើកសេដ្ឋកិច្ចឡើងវិញ ៕...
ការផ្ទុះឡើងនៃវីរុសCovid-19រុញច្រានកំណើនពលរដ្ឋអត់ឃ្លានអោយកើនឡើងទ្វេដង

ការផ្ទុះឡើងនៃវីរុសCovid-19រុញច្រានកំណើនពលរដ្ឋអត់ឃ្លានអោយកើនឡើងទ្វេដង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អង្គការស្បៀងអាហារពិភពលោក World Food Programme បានចេញរបាយការណ៍ប្រចាំឆ្នាំមួយ ស្តីកំណើនប្រជាពលរដ្ឋអត់ឃ្លាននៅជុំវិញពិភពលោក ដែលនឹងកើនឡើងទ្វេដងនៅឆ្នាំ២០២០នេះ ដោយសារការឆ្លង​រាលដាលនៃវីរុសCovid-19 ។ World Food Programmeដដែលបានបន្តថា កាលពីឆ្នាំ២០១៩កន្លងទៅមានប្រជាពលរដ្ឋអត់ឃ្លានប្រមាណជាង១៣៥លាននាក់នៅជុំវិញពិភពលោក ប៉ុន្តែនៅឆ្នាំ២០២០នេះ កំណើននៃប្រជាពលរដ្ឋអត់ឃ្លាននឹងកើនឡើងរហូតដល់ជាង២៦៥លាននាក់ ហើយប្រជាពលរដ្ឋអត់ឃ្លានទាំងនោះ កំពុងត្រូវការជំនួយជាបន្ទាន់ ។ ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បានអំពាវនាវរកជំនួយពីប្រទេសនានានៅជុំវិញពិភព​លោកដែលមានតម្លៃទឹកប្រាក់ប្រមាណ៣៥០ លានដុល្លារអាមេរិក ដើម្បីយកទៅជួយប្រជាពលរដ្ឋអត់ឃ្លាននៅតំបន់អាហ្វ្រិក និងតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក ៕...
លោក ត្រាំ ជូនពរលោក គីម ជុងអ៊ុន អោយឆាប់ជាសះស្បើយ

លោក ត្រាំ ជូនពរលោក គីម ជុងអ៊ុន អោយឆាប់ជាសះស្បើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជូនពរមេដឹកនាំ កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន អោយឆាប់ជាសះស្បើយពីជម្ងឺ ក្រោយពីទទួលបានដំណឹងថា លោក គីម ជុងអ៊ុន មានបញ្ហា​សុខភាពធ្ងន់ធ្ងរ ដែលនេះបើតាមការចុះផ្សាយរបស់ South China Morning Post ។ ការជូនពររបស់លោក ត្រាំ ត្រូវបានធ្វើឡើងក្រោយពីភ្នាក់ងារឃ្លាំមើលរបស់សហរដ្ឋអា មេរិក បានរាយការណ៍​ថា លោក គីម ជុងអ៊ុន បានវះកាត់សរសៃឈាមបេះដូង កាលពីថ្ងៃទី១២ ខែមេសានេះ និងមានស្ថានភាពសុខភាពធ្ងន់ធ្ងរបំផុត ។ ចំណែកអ្នកនាំពាក្យវិមានខៀវកូរ៉េខាងត្បូង បានអោយដឹងថា លោក គីម ជុងអ៊ុន មិនមានបញ្ហាសុខភាពរហូត​ដល់វះកាត់ដូចរបាយការណ៍អង្កេតរបស់ក្រុមភ្នាក់ងារអង្កេតរបស់ សហរដ្ឋអាមេរិកនោះទេ ៕...
វីរុសCovid-19ទាញទម្លាក់តម្លៃប្រេងឆៅឲ្យធ្លាក់ចុះក្រោយសូន្យដុល្លារក្នុងមួយបារ៉ែល

វីរុសCovid-19ទាញទម្លាក់តម្លៃប្រេងឆៅឲ្យធ្លាក់ចុះក្រោយសូន្យដុល្លារក្នុងមួយបារ៉ែល

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា តម្លៃប្រេងឆៅ West Texas Intermediate (WTI) បានធ្លាក់ចុះក្រោយសូន្យដុល្លារក្នុងមួយបារ៉ែល ដែលជាការធ្លាក់ចុះតម្លៃប្រេងឆៅទៅក្នុងកម្រិតទាបបំផុតមិនធ្លាប់មាន ។ លោក ថម ក្លូហ្សា (Tom Kloza) អ្នកវិភាគផ្នែកសេវាកម្មព័ត៌មានតម្លៃប្រេង បាននិយាយថា មូលហេតុសំខាន់ដែលនាំអោយតម្លៃប្រេងឆៅដាំក្បាលចុះ គឺដោយសារការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែល​​នាំអោយមនុស្សប្រមាណជាង២ពាន់លាននាក់ស្នាក់នៅក្នុងផ្ទះ មិនធ្វើដំណើរ ។ លោក ថម ក្លូហ្សា បានបន្ថែមថា កិច្ចសន្យាទិញប្រេងឆៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៩កន្លងទៅ តម្លៃប្រេង​ឆៅនៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងរង្វង់ពី១៨.៤% នៅត្រឹមតម្លៃ ២០.៤៣ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅបានធ្លាក់ចុះដល់ក្រោមសូន្យ ចាប់តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ៕...
ចំនួនមនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង២លានកន្លះហើយនៅជុំវិញពិភពលោក

ចំនួនមនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង២លានកន្លះហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្នុងរយៈពេលជិត៤ខែកន្លងមកនេះ ការឆ្លងរាលដាលនៃវីរុសCovid-19នៅជុំវិញពិភព លោក នៅតែបន្តកើនឡើងឥតឈប់ឈរ ដែលគិតត្រឹមថ្ងៃអង្គារ ទី២២ ខែមេសានេះ ការឆ្លង វីរុសនេះបានកើនឡើងដល់ចំនួន ២ ៥៥៧ ២១៤នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ស្របពេលជាមួយគ្នានេះដែរ ចំនួនស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើន ឡើងរហូតដល់ ១៧៧ ៦៤១នាក់ដែរ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៦៩០ ៦៧២នាក់ បានជាសះស្បើយពីវីរុសនេះ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានមនុស្សឆ្លង និងស្លាប់ដោយសារវីរុសCovid-19 ច្រើនជាងគេនៅលើពិភពលោក បន្ទាប់មក ប្រទេសអេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ អង់គ្លេស ទួរគី អ៊ីរ៉ង់ ចិន និងប្រទេសរុស្ស៊ី ៕...
មនុស្សស្លាប់ដោយសារវីរុសCovid-19កើនឡើងដល់ជាង១៧ម៉ឺននាក់នៅជុំវិញពិភពលោក

មនុស្សស្លាប់ដោយសារវីរុសCovid-19កើនឡើងដល់ជាង១៧ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សស្លាប់នៅជុំវិញពិភព លោកដោយសារ វីរុស​Covid-19 បានកើនឡើងដល់១៧១ ២៤០នាក់ហើយ គិតត្រឹមថ្ងៃអង្គារ ទី២១ ខែមេសានេះ ដែលជាការបាត់បង់ជីវិតមនុស្សក្នុងអត្រាខ្ពស់នៅឡើយ ។ ចំណែកការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះ ក៏នៅតែបន្តកើនឡើងក្នុងល្បឿន លឿននៅឡើយដែរ ដែលគិតត្រឹមថ្ងៃអង្គារដដែលបាន កំណើននៃការឆ្លងវីរុសនេះ បានកើន ឡើងរហូតដល់២៤៩៦៦៦ករណី ខណៈដែលអ្នកជំងឺCovid-19ចំនួន៦៥៥៨៨៨នាក់ បានជា សះស្បើយពីវិរុសនេះ ។ សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកនៅតែជាប្រទេសឈរក្នុងលំដាប់លេខ១នៅលើ ពិភពលោក ដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេ ហើយបន្ទាប់មកប្រទេស អេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ អង់គ្លេស ទួរគី អ៊ីរ៉ង់ ចិន និងប្រទេសរុស្ស៊ី ៕...