ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Apple ប្រកាសពីកំណើនប្រាក់ចំណូលតិចតួចកាលពីត្រីមាសទី១ឆ្នាំនេះ

ក្រុមហ៊ុន Apple ប្រកាសពីកំណើនប្រាក់ចំណូលតិចតួចកាលពីត្រីមាសទី១ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានចុះផ្សាយថា ក្រុមហ៊ុន Apple Inc ដែលជាក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បានប្រកាសពីកំណើនៃប្រាក់ ចំណូលតិចតួចរបស់ខ្លួនកាលពីត្រីមាសទី០១នៃឆ្នាំ២០២០នេះ ទោះបីជាការលក់ផលិតផល ទូរស័ព្ទ iPhone បានធ្លាក់ចុះក៏ដោយ ។ លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc បានអោយដឹងថា ប្រាក់ ចំណូលរបស់ក្រុមហ៊ុននេះកាលពីត្រីមាសទី០១ មានចំនួនជាទឹកប្រាក់ប្រមាណ៥៨.៣ពាន់ លានដុល្លារ គីកើនឡើង១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ។ លោក Tim Cook បានបន្ថែមថា ក្រុមហ៊ុននេះ តែងតែទទួលបានកំណើននៃប្រាក់ ចំណូលក្នុងរង្វង់៤% ក្នុងមួយត្រីមាសក្នុងឆ្នាំកន្លងមក ដោយការលក់ផលិតផលទូរស័ព្ទដៃ ប៉ុន្តែនៅត្រីមាសទី០១ឆ្នាំនេះ ប្រាក់ចំណូលប្រចាំត្រីមាសបានធ្លាក់ចុះទាបដោយសារការឆ្លង រាលដាលនៃវីរុសCovid-19នៅជុំវិញពិភពលោក ៕...
អង្គការសហប្រជាជាតិបារម្ភពីពិភពលោកបែកបាក់ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងវីរុសCovid-19

អង្គការសហប្រជាជាតិបារម្ភពីពិភពលោកបែកបាក់ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres) បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះប្រទេសមហាអំណាចពិភពលោក ដែលមិនបានរួមសាមគ្គីគ្នាក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងវិរុសCovid-19 ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Premium Times របស់ប្រទេសនីហ្សេរីយ៉ា ។ ប្រទេសមហាអំណាចពិភពលោក គឺលោក អង់តូនីញ៉ូ ហ្គោតេរ៉េស ចង់សំដៅលើប្រទេសដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង និងអង់គ្លេស ដែលមិនរួមកម្លាំងគ្នាឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសCovid-19 ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃសុក្រ ទី០១ ខែមេសានេះ ការឆ្លងរាលដាលនៃវីរុសCovid-19សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ៣ ៣០៨ ៦៤៣ករណី មនុស្សចំនួន២៣៤ ១២៣នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន ១ ០៤២ ៩៨១ន...
កូរ៉េខាងជើង បើកការស៊ើបអង្កេតលើការកាត់តរូបភាពពីលោក គីម ជុងអ៊ុន

កូរ៉េខាងជើង បើកការស៊ើបអង្កេតលើការកាត់តរូបភាពពីលោក គីម ជុងអ៊ុន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ New York Post បានចុះផ្សាយថា កូរ៉េខាងជើងកំពុងបើកការស៊ើប អង្កេតអំពីការកាត់តរូបភាព គឺរូបថតសន្លឹក និងរូបភាពវីដេអូជាដើម ដោយដាក់រូបភាពលោក គីម ជុងអ៊ុន ក្នុងមឈូស ដែលមានន័យថា លោក គីម ជុងអ៊ុន បានបាត់បង់ជីវិតទៅហើយ ។ មន្ត្រីកូរ៉េខាងជើង បានចាត់ទុកថា ការកាត់តរូបភាពមេដឹកនាំកំពូលដោយគ្មានការពិត បែបនេះ បានធ្វើអោយប៉ះ និងកិត្យានុភា គីម ជុងអ៊ុន ខណៈដែលមេដឹកនាំរូបនេះ នៅមានសុខភាពល្អ និងដឹកនាំកិច្ចការប្រទេសជាតិនៅឡើយ ។ សូមបញ្ជាក់ជូនថា ចាប់តាំងពីថ្ងៃទី១២ ខែមេសា រហូតដល់បច្ចុប្បន្ននេះ មានពាក្យចចាមអារ៉ាមបានលេចលឺយ៉ាងសុះសាយថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូល កូរ៉េខាងជើងបានបាត់បង់ជីវិតហើយ ឬមានស្ថានភាពជំងឺយ៉ាងធ្ងន់ធ្ងរក្រោយពីវះកាត់សរសៃ ឈមបេះដូង ៕...
ទស្សនៈវិភាគ៖ ភាពក្រអឺតក្រទមរបស់អាមេរិក ទើបបង្កឲ្យមនុស្សស្លាប់ច្រើនជាងគេ ដោយសារកូវីដ១៩

ទស្សនៈវិភាគ៖ ភាពក្រអឺតក្រទមរបស់អាមេរិក ទើបបង្កឲ្យមនុស្សស្លាប់ច្រើនជាងគេ ដោយសារកូវីដ១៩

នយោបាយ, ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ទឹកដីសហរដ្ឋអាមេរិក គឺជាកន្លែងប្រមូលផ្តុំអ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញលំដាប់កំពូលជាច្រើន ហើយមានមោទនភាពជ្រុលហួសចំពោះសមត្ថភាព និងធនធានរបស់ខ្លួន នៅស្ទើរពាសពេញពិភពលោក ដើម្បីពុះពារដោះស្រាយវិបត្តិសុខមាលភាពប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ មនុស្សជាច្រើនកំពុងចោទសួរថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក ដែលអាចជាគំរូគេក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ បែរជាខ្ជះខ្ជាយចំពោះសមត្ថភាពរបស់ខ្លួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះទៅវិញ រហូតធ្វើឲ្យទឹកដីអាមេរិកក្លាយទៅជាប្រទេសរងគ្រោះខ្លាំងជាងគេ និងមានមនុស្សស្លាប់ច្រើនលើសគេ។ ចម្ងល់ខាងលើនេះ គឺមិនមានអ្វីស្រួលពន្យល់ច្បាស់ជាង ភាពក្រអឺតក្រទមឡើយ។ ទីភ្នាក់ងារព័ត៌មាន សិនហួររបស់ចិន បានបញ្ចេញទស្សនៈថា នៅក្នុងសន្ទស្សន៍ ស្តីពីសន្តិសុខសុខភាពសកល (Global Health Security) ដែលជាការវាយតម្លៃដ៏ទូលំទូលាយផ្នែកសន្តិសុខសុខភាព និងសមត្ថភាព ក្នុងចំណោម១៩៥ប្រទេ...
កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតនៅឆ្នាំនេះ

កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតនៅឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការិយាល័យថវិកាសភារបស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះ នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតនៅឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចមិនធ្លាប់មានក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ ប្រភពដដែលបានបន្តថា ការប៉ាន់ប្រមាណនេះគឺផ្អែកទៅលើទិន្នន័យចុងក្រោយដែលបង្ហាញថា ផលិតផលសរុបក្នុងស្រុករបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៤.៨%កាលពីត្រីមាសទី០១ឆ្នាំនេះ គឺនៅចន្លោះពីខែមករាដល់ខែមីនា ឆ្នាំ២០២០នេះ ។ ក្នុងរយៈពេលដូចគ្នានេះ ការវិនិយោគផ្នែកអាជីវកម្មនៅសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះ៨.៦%ផងដែរ ខណៈដែលការនាំចេញបានធ្លាក់ចុះ៨​.៧% ហើយផលិតផលសរុបក្នុងស្រុករបស់សហរដ្ឋអាមេរិកនៅត្រីមាសទី០២នេះ អាចនឹងធ្លាក់ចុះរហូតដល់៤០% ដែលជាការធ្លាក់ចុះទៅក្នុងកម្រិត​ទាបបំផុតចាប់តាំងពីឆ្នាំ១៩៤៧កន្លងមក ៕  ...
ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung នឹងធ្លាក់ចុះទាបជាងការរំពឹងទុកនៅត្រីមាសទី២នេះ

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung នឹងធ្លាក់ចុះទាបជាងការរំពឹងទុកនៅត្រីមាសទី២នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung Electronics Co Ltd របស់ប្រទេសកូរ៉េខាងត្បូង នឹងធ្លាក់ចុះទៅកម្រិតទាបជាងការរំពឹងទុក នៅត្រីមាសទី២នៃឆ្នាំ២០២០ នេះ ដោយសារការឆ្លងរាលដាលនៃវីរុសCovid-19 ។ ប្រភពដដែលបានបន្តថា តាមការរំពឹងទុក ប្រាក់ចំណូលរបស់ក្រុមហ៊ុនអេឡិចត្រូនិក មួយនេះ នឹងមានតម្លៃទឹកប្រាក់ប្រមាណ៦.៤សែនកោដិវ៉ុន ស្មើនឹង៥.២ពាន់លានដុល្លារអាមេ រិក បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ដែលមានតម្លៃទឹកប្រាក់ប្រមាណ៦.២សែនកោដិវ៉ុន ប៉ុន្តែបរិមាណប្រាក់ចំណូលនៅត្រីមាសទី២នេះ នឹងធ្លាក់ចុះទាបបំផុត ។ សូមបញ្ជាក់ជូនថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung Electronics Co Ltd របស់ប្រទេសកូរ៉េខាងត្បូង នឹងធ្លាក់ចុះដោយសារតែការធ្លាក់ចុះនៃការលក់ផលិតផល ទូរទស្សន៍ បន្ទះMemory និងទូរស័ព្ទដៃជាដើម នៅលើទីផ្សារជុំវិញពិភពលោក ៕...
ឪពុកមាលោក គីម ជុងអ៊ុន ទំនងអាចជាអ្នកស្នងតំណែងនៅកូរ៉េខាងជើង

ឪពុកមាលោក គីម ជុងអ៊ុន ទំនងអាចជាអ្នកស្នងតំណែងនៅកូរ៉េខាងជើង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ The Straits Times បានចុះផ្សាយថា ឪពុកមារបស់លោក គីម ជុងអ៊ុន គឺលោក គីម ប្យុង អ៊ីល អាចជាអ្នកស្នងតំណែងជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងជំនួសលោក គីម ជុងអ៊ុន ប្រសិនបើលោក គីម ជុងអ៊ុន មានបញ្ហាសុខភាពធ្ងន់ធ្ងររហូតដល់គ្មានសមត្ថភាពដឹកនាំប្រទេស ឬលោក គីម ជុងអ៊ុន បានបាត់បង់ជីវិត។ លោក គីម ប្យុង អ៊ីល អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតចុងក្រោយ ដែលគេស្គាល់ថា ជាកូនប្រុសរបស់បិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ហើយឪពុកមារបស់លោក គីម ជុងអ៊ុន រូបនេះ បានលេចមុខចេញជាសាធារណៈសាជាថ្មី ខណៈដែលលេចលឺដំណឹងពីសុខភាពធ្ងន់ធ្ងររបស់លោក គីម ជុងអ៊ុន។ សូមបញ្ជាក់ជូនថា ខណៈដែលមានពាក្យចចាមអារ៉ាមពីស្ថានភាពសុខភាពធ្ងន់ធ្ងររបស់លោក គីម ជុងអ៊ុន មតិជាច្រើនបានលើកឡើងថា លោកស្រី គីម យ៉ូចុង ដែលជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន អាចជាអ្នកស្នងតំណែងរបស់លោក គីម ជុងអ៊ុន ជាមេដឹកនាំកំពូលកូរ៉េខាងជើង៕...
ក្រុមហ៊ុនផលិតរថយន្តនានារបស់អឺរ៉ុប ចាប់ផ្តើមសង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ

ក្រុមហ៊ុនផលិតរថយន្តនានារបស់អឺរ៉ុប ចាប់ផ្តើមសង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ The Jakarta Post បានចុះផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែមេសានេះថា ក្រុមហ៊ុនផលិតរថយន្តនានារបស់សហភាពអឺរ៉ុប បានចាប់ផ្តើដំណើរការសង្វាក់ផលិតកម្ម របស់ខ្លួនឡើងវិញហើយ កាលពីថ្ងៃ ចន្ទ ទី២៧ ខែមេសានេះ ខណៈដែលមានការបន្ធូរបន្ថយ វិធានការបិទប្រទេសនៅតំបន់មួយ ចំនួនដោយសារការឆ្លងរាលដាលនៃវីរុសCovid-19 ។ ក្រុមហ៊ុនដែលបានសម្រេចចិត្ត ចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្មផលិតរថយន្តឡើង វិញនោះ គឺមានក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន BMW របស់ប្រទេស អាល្លឺម៉ង់ជាដើម ហើយក្រុមហ៊ុន Mercede និងក្រុមហ៊ុនផ្សេងទៀត នឹងបើកដំណើរការសង្វាក់ផលិត កម្មរបស់ខ្លួននៅពេលខាងមុខ ។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុនផលិតរថយន្តទាំងអស់នៅសហភាពអឺរ៉ុប បានបិទដំណើរ ការសង្វាក់ផលិតកម្មរបស់ខ្លួននៅអឺរ៉ុប ដោយសារតែការឆ្លងរាលដាលនៃវីរុសCovid-19 ដែល ចេះតែបន្តកើនឡើងនៅក្នុងតំបន់នេះ ៕...
លោក គីម ជុងអ៊ុន មិនបង្ហាញខ្លួនជាសាធារណៈ ដោយសារខ្លាចឆ្លងវីរុសCovid-19

លោក គីម ជុងអ៊ុន មិនបង្ហាញខ្លួនជាសាធារណៈ ដោយសារខ្លាចឆ្លងវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ New York Post បានចុះផ្សាយថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបង្ហាញខ្លួនជាសាធារណៈ គឺដោយសារមេដឹកនាំរូបនេះ ព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសCovid-19 ។ ប្រភពដដែលបានលើកយកសម្តីរបស់មន្ត្រីកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការកូរ៉េខាងជើង ដែលបានលើកឡើងថា លោក គីម ជុងអ៊ុន នៅតែដឹកនាំប្រទេសតាមធម្មតាដោយមិនមានបញ្ហាសុខភាពទេ ហើយនៅពេលបច្ចុប្បន្ននេះ មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ កំពុងស្នាក់នៅទីរមណីយដ្ឋាន វ៉ុនសាន ដើម្បីចៀសវាងការឆ្លងវីរុសCovid-19 ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ មានពាក្យចចាមអារ៉ាមជាច្រើន រួមទាំងប្រព័ន្ធផ្សព្វផ្សាយផងដែរ បានលើកឡើង និងបានចុះផ្សាយថា លោក គីម ជុងអ៊ុន បានបាត់បង់ជីវិតហើយ ខណៈដែលពាក្យចចាមអារ៉ាមខ្លះបានលើកឡើងថា លោក គីម មានស្ថានភាពជំងឺធ្ងន់ធ្ងរបំផុត ក្រោយពីវះកាត់សរសៃឈាមបះដូង ៕...
ក្រសួងការងារ​​ណែនាំស្តីពីការព្យួរកិច្ចសន្យាការងារនិងការផ្អាកបង់ភាគទាន ប.ស.ស.សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍

ក្រសួងការងារ​​ណែនាំស្តីពីការព្យួរកិច្ចសន្យាការងារនិងការផ្អាកបង់ភាគទាន ប.ស.ស.សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
សេចក្តីណែនាំស្តីពីការព្យួរកិច្ចសន្យាការងារនិងការផ្អាកបង់ភាគទាន ប.ស.ស. សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។