ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

អត្រាឆ្លងវីរុសកូវីដ១៩នៅអាមេរិក បន្តកើនខ្ពស់ដល់ជិតបីម៉ឺននាក់ ក្នុងមួយថ្ងៃ

អត្រាឆ្លងវីរុសកូវីដ១៩នៅអាមេរិក បន្តកើនខ្ពស់ដល់ជិតបីម៉ឺននាក់ ក្នុងមួយថ្ងៃ

ព័ត៌មានអន្តរជាតិ
(អាមេរិក)៖ ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក នៅតែមានអត្រាខ្ពស់នៅឡើយ ដែលបើគិតក្នុងរយៈពេល២៤ម៉ោង ក្នុងចន្លោះពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ទី០៨ ខែឧសភានេះ រហូតមានចំនួន២៩៥០២នាក់ និងមនុស្សស្លាប់ថ្មីចំនួន២១២៧នាក់។ គិតត្រឹមថ្ងៃសុក្រនេះដែរ ការឆ្លងសរុបនៃវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក មានចំនួន១ ២៩២៩ ៥៩៤នាក់ ដោយបូកបន្ថែមអ្នកឆ្លងថ្មីចំនួន២៩៥០២នាក់ និងមនុស្សស្លាប់សរុបមានចំនួន៧៦ ៩២៦នាក់ ដោយបូកបន្ថែមអ្នកស្លាប់ថ្មីចំនួន២១២៧នាក់។ ចំពោះការឆ្លងសរុបនៃវីរុសកូវីដ១៩ នៅជុំវិញពិភពលោកវិញ បានកើនឡើងដល់ចំនួន៣ ៩១៣ ៥៥៩នាក់ មនុស្សស្លាប់សរុបមានចំនួន២៧០ ៤២២នាក់ និងអ្នកជំងចំនួន ១ ៣៤១ ០០១នាក់ បានជាសះស្បើយពីវីរុសនេះនៅជុំវិញពិភពលោក៕...
វីរុសកូវីដ១៩ ទាញទម្លាក់ប្រជាប្រិយភាពរបស់លោក ពូទីន ឲ្យទាបដល់៥៩ភាគរយ

វីរុសកូវីដ១៩ ទាញទម្លាក់ប្រជាប្រិយភាពរបស់លោក ពូទីន ឲ្យទាបដល់៥៩ភាគរយ

នយោបាយ, ព័ត៌មានអន្តរជាតិ
  (រុស្ស៊ី)៖ ប្រព័ន្ធផ្សព្វផ្សាយ NHK World របស់ជប៉ុន បានផ្សាយថា កំណើននៃការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅប្រទេសរុស្ស៊ី កំពុងទាញទម្លាក់ប្រជាប្រិយភាពប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ឲ្យធ្លាក់ចុះកាន់តែទាបបំផុតមិនធ្លាប់មាន។ បើតាមការស្ទង់មតិរបស់ក្រុមហ៊ុនឯកជន ឈ្មោះមជ្ឈមណ្ឌលឡាវ៉ាដា (Lavada Center) បានបង្ហាញថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភានេះ ប្រជាប្រិយភាពរបស់លោក ពូទីន បានធ្លាក់ចុះរហូតដល់៥៩ភាគរយ ដែលជាការឆ្លាក់ចុះប្រជាប្រិយភាពមិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។ ការធ្លាក់ចុះប្រជាប្រិយភាពរបស់លោក ពូទីន បានកើតឡើង ខណៈប្រទេសរុស្ស៊ី មានការឆ្លងវីរុសកូវីដ១៩រហូតដល់ដល់ជាង១៦០ ០០០ករណី នៅទូទាំងប្រទេសរុស្ស៊ី ដែលកំណើននៃការឆ្លងបានកើនឡើងរហូតដល់ជាង១០០០០ករណីក្នុងមួយថ្ងៃ និងមនុស្សប្រមាណជាង១៥០០នាក់ បានបាត់បង់ជីវិតក្នុងរយៈពេលមួយថ្ងៃដូចគ្នា ដែលនៅពេលបច្ចុប្បន្នន...
អាមេរិកគ្រោងនឹងដើរចេញពីការបិទប្រទេស ខណៈការឆ្លងវីរុសCovid-19នៅតែកើនឡើង

អាមេរិកគ្រោងនឹងដើរចេញពីការបិទប្រទេស ខណៈការឆ្លងវីរុសCovid-19នៅតែកើនឡើង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី០៥ ខែឧសភានេះថា រដ្ឋាភិបាលរបស់លោក គ្រោងនឹងដើរចេញពីការបិទប្រទេសនៅពេលខាងមុខនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងពីការបិទប្រទេស ដែលនេះបើយោងតាម NHK ។ ស្របពេលជាមួយគ្នានោះដែរ លោក ដូណាល់ ត្រាំ ក៏បានសារភាពថា ប្រជាពលរដ្ឋអាមេរិករាប់ម៉ឺននាក់ នឹងបាត់បង់ជីវិតបន្តទៀតដោយសារតែការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះនៅពេលខាងមុខ ប៉ុន្តែអាមេរិកមិនអាចបិទប្រទេសយូរបន្តទៀតបានទេ ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធ ទី០៦ ខែឧសភានេះ ការឆ្លងរាលដាលនៃវីរុសCovid-19នៅសហរដ្ឋអាមេរិក បានកើនឡើងដល់១២៣​៧៧៦១​ករណី និងមនុស្សចំនួន៧២២៧៥នាក់ បានបាត់បង់ជីវិតដោយសារវីរុសផ្លូចដង្ហើមមួយនេះ ៕  ...
អូស្ត្រាលីខាតបង់ទឹកប្រាក់ក្នុងរង្វង់២.៥ពាន់លានដុល្លារអាមេរិកក្នុងមួយសប្តាហ៍ពីការបិទប្រទេស

អូស្ត្រាលីខាតបង់ទឹកប្រាក់ក្នុងរង្វង់២.៥ពាន់លានដុល្លារអាមេរិកក្នុងមួយសប្តាហ៍ពីការបិទប្រទេស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Agence France-Press បានចុះផ្សាយថា ប្រទេសអូស្ត្រាលីកំពុងបាត់បង់ទឹកប្រាក់ប្រមាណ២.៥ពាន់លានដុល្លារអាមេរិកជារៀងរាលសប្តាហ៍ ដោយសារការបិទប្រទេស ដែលជាមធ្យោ បាយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCovid-19នៅក្នុងប្រទេសនេះ ។ ប្រភពដដែលបានបន្តថា អាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគនានានៅក្នុងប្រទេសនេះ ត្រូវបានផ្អាកដំណើរការស្ទើរតែទាំងស្រុង ដែលជាហេតុនាំអោយការប្រកបមុខរបរផ្សេងៗត្រូវជាប់គាំង ហើយប្រាក់ចំណូលដែលបានមកពីការប្រកបមុខរបរទាំងនោះក៏ត្រូវបានបាត់ទាំងស្រុងដែរ ។ សូមបញ្ជាក់ជូនថា មិនមែនតែប្រទេសអូស្ត្រាលីទេ ដែលបានខាតបង់ទឹកប្រាក់ដ៏ច្រើនសម្បើមផ្នែកអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ សូម្បីតែប្រទេសមួយចំនួនទៀតនៅលើពិភពលោក រួមទាំងប្រទេសមហាអំណាចផងដែរ ក៏បានបាត់បង់ទឹកប្រាក់ដ៏ច្រើនសម្បើមប្រហាក់ប្រហែលគ្នានេះដែរ ៕...
ចិនបរិច្ចាគម៉ាស់មុខកន្លះលានសន្លឹកដល់សិង្ហបុរី ក្នុងការជួយប្រយុទ្ធប្រឆាំងវីរុសCovid-19

ចិនបរិច្ចាគម៉ាស់មុខកន្លះលានសន្លឹកដល់សិង្ហបុរី ក្នុងការជួយប្រយុទ្ធប្រឆាំងវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក Lam Pin Min មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសទទួលបន្ទុកផ្នែកសុខាភិបាលរបស់ប្រទេសសិង្ហបុរី បានទទួលម៉ាស់មុខប្រមាណកន្លះលានសន្លឹក នៅថ្ងៃអង្គារ ទី០៥ ខែឧសភានេះ ដែលជាជំនួយរបស់ប្រទេសចិន ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ លោក Lam Pin Min បានអោយដឹងថា ជំនួយម៉ាស់មុខរបស់ប្រទេសចិន មានសារសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសCovid-19នៅក្នុងប្រទេសនេះ និងជាការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះ ។ សូមបញ្ជាក់ជូនថា កំណើននៃការឆ្លងរាលដាលនៃវីរុសCovid-19នៅសិង្ហបុរី បានកើនឡើងដល់ជិត២ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃអង្គារនេះ ដែលសិង្ហបុរី ជាប្រទេសនាំមុខគេក្នុងចំណោមប្រទេសទាំង១០ជាសមាជិកអាស៊ាន ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេបំផុត ៕...
សិង្ហបុរីវ៉ាដាច់ប្រទេសសមាជិកអាស៊ាន ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ

សិង្ហបុរីវ៉ាដាច់ប្រទេសសមាជិកអាស៊ាន ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្នុងរយៈពេលជាង៥សប្តាហ៍កន្លងមកនេះ ប្រទេសសិង្ហបុរីបានវ៉ាដាច់បណ្តាប្រទេស ដែលជាសមាជិកអាស៊ានទាំងអស់ ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ ដែលគិតត្រឹមថ្ងៃអង្គារ ទី០៥ ខែឧសភានេះ សិង្ហបុរីមានការឆ្លងវីរុសCovid-19សរុបចំនួន១ ៨៧ ៧៨ករណី និងមនុស្សស្លាប់សរុបចំនួន១៨នាក់ ដែលនេះបើយោងតាម Worldmeter ។ បន្ទាប់ពីសិង្ហបុរី គឺប្រទេសឥណ្ឌូនេស៊ី ដែលការឆ្លងវីរុសCovid-19សរុបបានកើនឡើងដល់ចំនួន ១១៥ ៨៧ករណី និងមនុស្សស្លាប់សរុបចំនួន៨៦៤នាក់ ហើយប្រទេសហ្វីលីពីនជាប់លេខ៣ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ ដែលករណីឆ្លងវីរុសនេះច្រើនជាងគេ គឺមានការឆ្លងសរុបចំនួន៩៤៨៥ករណី និងមនុស្សស្លាប់សរុបចំនួន៦២៣នាក់ ។ លេខ៤គឺប្រទេសម៉ាឡេស៊ី មានការឆ្លងសរុបចំនួន៦៣ ៥៣ករណី និងបន្ទាប់មកប្រទេសថៃមានការឆ្លងសរុបចំនួន២៩៨៧ករណី វៀតណាមមានការឆ្លងសរុបចំនួន ២៧១ករណី និងប្រទេសដែលមានការឆ្លងវីរុស Co vid-19លើ១០០ករណីគឺសហភាពមីយ៉ានម៉ាព្រុយ ណេ កម្ពុជា និងប្រទេសឡាវ ៕...
កងទ័ពកូរ៉េខាងជើង និងខាងត្បូង ឈរជើងយ៉ាងប្រុងប្រយ័ត្ននៅតំបន់ព្រំដែន ក្រោយពីផ្ទុះអាវុធ

កងទ័ពកូរ៉េខាងជើង និងខាងត្បូង ឈរជើងយ៉ាងប្រុងប្រយ័ត្ននៅតំបន់ព្រំដែន ក្រោយពីផ្ទុះអាវុធ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីភ្នាក់ងារព័ត៌មាន Yonhap News Agency បានចុះផ្សាយថា កងកម្លាំងយោធារបស់ប្រទេសកូរ៉េខាង ជើង និងខាងត្បូង បានឈរជើងយ៉ាងប្រុងប្រយ័ត្ននៅតំបន់ព្រំដែន និងជាតំបន់គ្មានយោធារវាងកូរ៉េទាំងពីរ ក្រោយពីកូរ៉េបងប្អូនទាំងពីរនវ បានបាញ់តគ្នាមួយប្រាវ កាលពីថ្ងៃអាទិត្យ ទី០៣ ខែឧសភានេះ ។ ប្រភពដដែលបានបន្តថា កងទ័ពកូរ៉េខាងជើង បានបាញ់កាំភ្លើងដៃសំដៅលើប៉ុស្តយាមរបស់កូរ៉េខាងត្បូងនៅតំបន់ព្រំដែនគ្មានយោធា បណ្តាលអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកងកូរ៉េខាងជើង មិនបានផ្តល់ហេតុផលអ្វីនោះទេ ។ សូមបញ្ជាក់ជូនថា ការបាញ់កាំភ្លើងដៃតគ្នាមួយប្រាវរវាងកងទ័ពកូរ៉េខាងទាំងពីរ ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ ក្រោយពីប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញមុខជាសាធារណៈកាលពីថ្ងៃសុក្រ ទី០១ ខែឧសភាដដែលនេះ ដោយលុបបំបាត់ពាក្យចចាមអារ៉ាម ជុំវិញស្ថានភាពសុខភាពរបស់មេដឹកនាំកំពូលរូបនេះ ៕...
មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង៣លានកន្លះនៅជុំវិញពិភពលោក

មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង៣លានកន្លះនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19 នៅជុំវិញពិភពលោក បានកើនឡើងដល់ជាង៣លានកន្លះហើយ គឺចំនួន ៣ ៥៦៥ ១១០នាក់ គិតត្រឹមថ្ងៃចន្ទ ទី០៤ ខែឧសភានេះ ដែលជាកំណើននៃការឆ្លងក្នុងល្បឿនលឿនដដែល ។ ស្របពេលជាមួយគ្នានេះដែរ ចំនួនមនុស្សស្លាប់ដោយសារវីរុសនេះ ក៏បានកើនឡើងក្នុងកម្រិតខ្ពស់ផងដែរ ដែលគិតត្រឹមថ្ងៃចន្ទដូចគ្នា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៤៨ ២៤១នាក់ ខណៈអ្នកជំងឺCovid-19ចំនួន ១ ១៥៣ ៩២២នាក់ បានជាសះស្បើយពីវីរុសនេះ ។ សហរដ្ឋអាមេរិកនៅតែបន្តឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លង និងមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះច្រើនជាងគេ គឺអាមេរិកមានមនុស្សឆ្លងវីរុសCovid-19ចំនួន ១ ១៨៨ ១២២នាក់ និងមនុស្សស្លាប់ចំនួន ៦៨ ៥៩៨នាក់ ៕  ...
ម៉ាឡេស៊ីបើកប្រទេសឡើងវិញ ខណៈករណីឆ្លងថ្មីនៃវីរុសCovid-19បានថយចុះ

ម៉ាឡេស៊ីបើកប្រទេសឡើងវិញ ខណៈករណីឆ្លងថ្មីនៃវីរុសCovid-19បានថយចុះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា ខណៈដែលករណីឆ្លងថ្មីនៃវីរុសCovid-19 បានថយចុះជាបន្តបន្ទាប់ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី លោក មូហ៊ីយីឌីន យ៉ាស៊ីន (Muhyiddin Yassin) បានប្រកាសបើកប្រទេសឡើងវិញ នេះថ្ងៃចន្ទ ទី០៤ ខែឧសភានេះ ។ ដោយសារតែកំណើននៃការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងខ្លាំង ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសនេះ បានសម្រេច​បិទប្រទេសអស់រយៈពេលជាង៧សប្តាហ៍កន្លងមកហើយ ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCovid-19 ។ ការធ្វើដំណើរតាមរថយន្ត រថភ្លើង និងសេវាកម្មដឹកជញ្ជូនផ្សេងទៀត បា នដំណើរការជាធម្មតាវិញហើយ ខណៈដែលទីផ្សារ ហាងលក់ទំនិញ អាហារដ្ឋាន និងហាងកាហ្វេជាដើមក៏បានដំណើរការឡើងវិញដែរ ។ សូមបញ្ជាក់ជូនថា មូលហេតុសំខាន់ដែលនាំអោយប្រមុខដឹកនាំរដ្ឋាភិបា លម៉ាឡេស៊ីសម្រេចចិត្តបើកប្រទេសឡើងវិញ គឺដោយសារការឆ្លងថ្មីនៃវីរុសCovid-19 បានថយចុះជាបន្តបន្ទាប់ ដែលគិតត្រឹមថ្ងៃច...
មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង៣លានកន្លះនៅជុំវិញពិភពលោក

មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង៣លានកន្លះនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19 នៅជុំវិញពិភព បានកើនឡើងដល់ជាង៣លានកន្លះហើយ គឺចំនួន ៣ ៥៦៥ ១១០នាក់ គិតត្រឹមថ្ងៃចន្ទ ទី០៤ ខែឧសភានេះ ដែលជាកំណើននៃការឆ្លងក្នុងល្បឿនលឿនដដែល ។ ស្របពេលជាមួយគ្នានេះដែរ ចំនួនមនុស្សស្លាប់ក៏បានកើនឡើងក្នុងកម្រិតខ្ពស់ផងដែរ ដែលគិតត្រឹមថ្ងៃចន្ទដូចគ្នា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៤៨ ២៤១នាក់ ខណៈអ្នកជំងឺCovid-19ចំនួន ១ ១៥៣ ៩២២នាក់ បានជា។ សហរដ្ឋអាមេរិកនៅតែបន្តឈរក្នុងលំដាប់លេខ១នៅ ដែលមានមនុស្សឆ្លង និងមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះច្រើនជាងគេ គឺអាមេរិកមានមនុស្សឆ្លងវីរុសCovid-19ចំនួន ១ ១៨៨ ១២២នាក់ និងមនុស្សស្លាប់ចំនួន ៦៨ ៥៩៨នាក់ ៕...