ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Honda ខាតបង់ប្រាក់ចំណេញ២៥.៣ភាគរយដោយសារវីរុសកូវីដ

ក្រុមហ៊ុន Honda ខាតបង់ប្រាក់ចំណេញ២៥.៣ភាគរយដោយសារវីរុសកូវីដ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Honda Motor របស់ប្រទេសជប៉ុន បានចេញរបាយការណ៍មួយ នៅថ្ងៃទី១៣ ខែឧសភានេះ ស្តីពីការបាត់បង់ប្រាក់ចំណេញរបស់ក្រុមហ៊ុន ក្នុងអត្រា២៥.៣% ស្មើនឹងតម្លៃទឹកប្រាក់៤៥៥ ៧ពាន់លានយ៉េន ប្រហែល៤២ពាន់លានដុល្លារអាមេរិកចាប់តាំងពីដើមឆ្នាំរហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅជុំវិញពិភពលោក រួមទាំងនៅប្រទេសជប៉ុនផងដែរ។ យោងតាមការផ្សាយរបស់ទូរទស្សន៍ NHK World របស់ជប៉ុន បានឲ្យដឹងថា ការលក់ផលិតផលរថយន្តក្រុមហ៊ុន Honda Motor នៅជុំវិញពិភពលោក បានធ្លាក់ចុះប្រាំមួយភាគរយ ចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ននេះ ដែលមានតម្លៃទឺកប្រាក់ប្រមាណជាង១៤០ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេលមួយត្រីមាសដំបូងនៃឆ្នាំ២០២០នេះ ចាប់ពីខែមករា រហូតដល់ខែមីនា ក្រុមហ៊ុន Honda Motor បានបាត់បង់ប្រាក់ចំណេញប្រមាណ២៧០លានដុល្លារអាមេរិក ដោយសារតែការលក់ផលិតផលរថយន្តបានធ្លាក់ចុះខ្លាំងនៅប្រទេសចិន៕...
បារាំងចាប់ផ្តើមបន្ធូរបន្ថយការបិទប្រទេស ខណៈការឆ្លងវីរុសកូវីដ១៩ បានថយចុះ

បារាំងចាប់ផ្តើមបន្ធូរបន្ថយការបិទប្រទេស ខណៈការឆ្លងវីរុសកូវីដ១៩ បានថយចុះ

នយោបាយ, ព័ត៌មានអន្តរជាតិ
(បារាំង)៖ ទីភ្នាក់ងារព័ត៌មាន Associated Press  របស់អាមេរិក បានផ្សាយថា អាជ្ញាធរបារាំង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានចាប់ផ្តើមបន្ធូរបន្ថយវិធានការបិទប្រទេស ខណៈការឆ្លងរាលដាល និងការបាត់បង់ជីវិតមនុស្ស ដោយសារវីរុសកូវីដ១៩ នៅក្នុងប្រទេសនេះ បានថយចុះជាបណ្តើរៗ។  ការបន្ធូរបន្ថយវិធានការដំបូងនេះ គឺប្រជាពលរដ្ឋអាចធ្វើដំណើរ បានតែក្នុងរង្វង់តិចជាង១០០គីឡូម៉ែត្រ ហើយបើការធ្វើដំណើរឆ្ងាយជាងនេះ ត្រូវមានលិខិតបញ្ជាក់ពីសុខភាព។ ចំណែកផ្សារលក់ទំនិញខ្នាតតូច អាចបើកទ្វារដំណើរការលក់ដូរបាន រួមទាំងហាងកាហ្វេ ភោជនីយដ្ឋាន និងអាហារដ្ឋានផ្សេងទៀត ប៉ុន្តែស្ថិតនៅក្នុងការរឹតបន្តឹងផ្នែកសុខភាព។ គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសបារាំងមានអត្រាឆ្លងវីរុសកូវីដ១៩ចំនួន១៧៦ ៩៧០ករណី និងមនុស្សចំនួន២៦ ៣៨០នាក់ បានបាត់បង់ជីវិត ដោយសារវីរុសនេះ ខណៈដែលអ្នកជំងឺកូវីដចំនួន៥៦២១៧នាក់ បានជាសះស្បើយ៕...
ពលរដ្ឋអាមេរិកជាង២០លាននាក់ អត់ការងារធ្វើដោយសារកូវីដ១៩

ពលរដ្ឋអាមេរិកជាង២០លាននាក់ អត់ការងារធ្វើដោយសារកូវីដ១៩

នយោបាយ, ព័ត៌មានអន្តរជាតិ
(អាមេរិក)៖ ប្រព័ន្ធផ្សព្វផ្សាយ ស៊ីអិនអិន (CNN) របស់អាមេរិក បានផ្សាយថា កំណើននៃប្រជាពលរដ្ឋអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើតឡើងដល់១៤.៧ភាគរយ គឺស្មើជាង២០លាននាក់ គិតត្រឹមថ្ងៃទី១១ ខែឧសភានេះ ខណៈការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសនេះ នៅតែបន្តកើនឡើងឥតឈប់ឈរ។ មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋអត់ការងារធ្វើ នៅអាមេរិក កើនឡើងឡើងបែបនេះ គឺដោយសាររដ្ឋាភិបាល និងអភិបាលរដ្ឋមួយចំនួន នៅក្នុងប្រទេសនេះ បានដាក់បទបញ្ជាឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ និងចេញវិធានការបិទសេដ្ឋកិច្ច ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសដ៏កាចសាហាវនេះ ។  សូមបញ្ជាក់ជូនថា នៅពេលបច្ចុប្បន្ននេះ អត្រាអ្នកឆ្លងវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរក បានកើនឡើងដល់ចំនួនរហូតដល់១ ៣៦៧ ៦៣៨ករណី និងអ្នកជំងឺចំនួន៨០ ៧៨៧នាក់ បានបាត់បង់ជីវិត៕...
ទួរគីឈរក្នុងលំដាប់លេខ១នៅមជ្ឈិមបូព៌ា ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ

ទួរគីឈរក្នុងលំដាប់លេខ១នៅមជ្ឈិមបូព៌ា ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសទួរគីបានវ៉ាដាច់ប្រទេសអ៊ីរ៉ង់ និងឈរក្នុងលំ ដាប់លេខ ដែលមានករណីឆ្លងរាលដាលវីរុសC ហើយគិតត្រឹមថ្ងៃចន្ទ ទី១១ ខែឧសភានេះ ទួរគីមានការឆ្លងរា ១៣៨ ៦៥៧ករណី និងមនុស្សចំនួន ៣ ៧៨៦នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ប្រទេសអ៊ីរ៉ង់ឈរក្នុងលំដាប់លេខ២នៅតំបន់មជ្ឈិមបូព៌ាបន្ទាប់ពីប្រទេសទួរគី ដែលគិតត្រឹមថ្ងៃចន្ទនេះដែរ អ៊ីរ៉ង់មានការឆ្លងវីរុសCovid-19សរុបចំនួន១០៧ ៦០៣ ករណី និងមនុស្សចំនួន៦៦៤០នាក់បានបាត់បង់ជីវិត ខណៈដែលប្រទេសអ៊ីស្រាអែលឈរក្នុងលំដាប់លេខ ៣ដែលមានការឆ្លងវីរុសនេះសរុបចំនួន ១៦៤៧៧ ករណី និងមនុស្សចំនួន២៥២នាក់ បានបាត់បង់ជីវិត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះដែរ ការឆ្លងសរុបនៃវីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងដល់ ៤ ១៧៩ ៧២០ករណី និងមនុស្សចំនួន ២៨៣ ៨៤៦នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ១ ៤៩០ ៤៩៦នាក់ បានជាសះស្បើយពីវីរុសនេះ ៕...
មន្ត្រីសុខាភិបាលកំពូលៗ របស់លោក ដូណាល់ ត្រាំ  ត្រូវក្រុងខ្លួនឯង ព្រោះនៅសេតវិមាន មានអ្នកផ្ទុកកូវីដ១៩

មន្ត្រីសុខាភិបាលកំពូលៗ របស់លោក ដូណាល់ ត្រាំ ត្រូវក្រុងខ្លួនឯង ព្រោះនៅសេតវិមាន មានអ្នកផ្ទុកកូវីដ១៩

នយោបាយ, ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ នៅក្នុងសញ្ញាចុងក្រោយនៃការព្រួយបារម្ភថា វីរុសកូវីដ១៩ អាចនឹងឆ្លងពីមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) ទើបមន្ត្រីសុខាភិបាលអាមេរិកកំពូលៗបីរូប បានចាប់ផ្តើមដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីមន្ត្រីជាន់ខ្ពស់ដទៃទៀត រយៈពេលខ្លី ឬពេញពីរសប្តាហ៍ បន្ទាប់ពីបានទាក់ទងជាមួយមន្ត្រីជាន់ខ្ពស់ដូចគ្នា ដែលធ្វើការក្នុងសេតវិមានដូចគ្នា ហើយបានធ្វើតេស្តិ៍វិជ្ជមានផ្ទុកវីរុសកូវីដ១៩។ យោងតាមអត្ថបទសារព័ត៌មាន ឌឹ ញូវយ៉ក ថែមស៍ (The New York Times) របស់អាមេរិក បានឲ្យដឹងថា អ្នកតំណាងឲ្យលោកវេជ្ជបណ្ឌិត រ៉ូប៊ឺត រ៉េតហ្វៀល (Robert Redfield) ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺឆ្លង និងលោកវេជ្ជបណ្ឌិត ស្ទីហ្វិន ហាន (Stephen Hahn) ប្រធានផ្នែកអង្គភាពចំណីអាហារ និងឱសថ បានបញ្ជាក់ពីការប្រុងប្រយ័ត្នខ្លាចឆ្លង វីរុសកូវីដ១៩ កាលពីថ្ងៃសៅរ៍ ម្សិលមិញ។ ចំណែកលោកវិជ្ជបណ្ឌិត អាថូនី ហ្វៅជី (Anthony Fauci) អ្នកឯកទ...
ប្លែកៗ ពាក់ព័ន្ធកូវីដ១៩ នៅអាមេរិក

ប្លែកៗ ពាក់ព័ន្ធកូវីដ១៩ នៅអាមេរិក

នយោបាយ, ព័ត៌មានអន្តរជាតិ
(អាមេរិក)៖ បុរសម្នាក់ ដែលត្រូវបានគេបណ្តេញចេញពីភោជនីយដ្ឋាន ម៉ាកដូណាល់ (McDonald) ដោយសារតែគ្មានម៉ាសមុខ បានយកដុំថ្មគប់បំបែកបង្អួចហាង រួចរត់ចូលទៅពួនក្នុងហាង Walmart ហើយលួចខោទ្រនាប់ស្រីៗ វិញម្តង។ ភ្នាក់ងារព័ត៌មាន Associated Press របស់អាមេរិក បានផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះថា ភ្លាមៗនោះ បុរសនេះ បានព្យាយាមរត់គេច តែក្រោយមកព្រមឲ្យនគរបាលចាប់ខ្លួន តែខ្លាចឆ្កែខាំ ព្រោះឆ្កែរបស់នគរបាលហារមាត់ បញ្ចេញចង្កួមក្បែរកំភួនជើងទៅហើយ។ យោងតាមរបាយការណ៍របស់ប៉ូលីស បានឲ្យដឹងថា បុរសអាយុ៣៨ឆ្នាំ ឈ្មោះ ចេសុន ដាតដារីអូ (Jason Daddario) ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ ដោយទង្វើល្ងីល្ងើ ឡប់ៗ៕...
បទវិភាគ៖ ផ្សារអ៊ូហានរបស់ចិន មានចំណែកក្នុងការផ្ទុះវីរុសកូវីដ១៩ ប៉ុន្តែត្រូវការការស្រាវជ្រាវថែមទៀត

បទវិភាគ៖ ផ្សារអ៊ូហានរបស់ចិន មានចំណែកក្នុងការផ្ទុះវីរុសកូវីដ១៩ ប៉ុន្តែត្រូវការការស្រាវជ្រាវថែមទៀត

នយោបាយ, បច្ចេកវិទ្យា, ព័ត៌មានអន្តរជាតិ
(ហ្ស៊ឺណែវ)៖ អង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃសុក្រថា ផ្សារលក់ដុំនៅកណ្តាលក្រុងអ៊ូហាន (Wuhan) របស់ប្រទេសចិន មានចំណែកក្នុងការផ្ទុះឡើងនូវវីរុសកូវីដ១៩ កាលពីចុងឆ្នាំ២០១៩ ដែលជាប្រភព ឬអាចជា «កន្លែងចម្លងមេរោគឲ្យកាន់តែខ្លាំងឡើង» ហើយអំពាវនាវឲ្យមានការស្រាវជ្រាវបន្ថែម។ យោងតាមការផ្សាយនៃទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) របស់អង់គ្លេស បាឲ្យដឹងថា អាជ្ញាធរចិន បានបិទផ្សារអ៊ូហាន នៅក្នុងខែមករា ឆ្នាំ២០២០នេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ១៩ និងបានហាមឃាត់ជាបណ្តោះអាសន្នមិនឲ្យជួញដូរ និងទទួលទានសត្វព្រៃ។ លោកវេជ្ជបណ្ឌិត ភីធើ បេន អេមបារ៉េក (Peter Ben Embarek) អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ផ្នែកសុវត្ថិភាពចំណីអាហារ និងវីរុសហ្សូណូទិក ដែលឆ្លងវពីសត្វទៅមនុស្ស, បានមានប្រសាសន៍ថា «ផ្សារដើរតួយ៉ាងសំខាន់នៅក្នុងករណីនេះ។ ប៉ុន្តែ វាមិនច្បាស់ទេថា មានតួនាទីអ្វី ដែលយើងមិនដឹងច្បាស់។ តើវា...
១១៩ក្រុមហ៊ុននៅប្រទេសជប៉ុនក្ស័យធន ដោយសារវីរុសCovid-19

១១៩ក្រុមហ៊ុននៅប្រទេសជប៉ុនក្ស័យធន ដោយសារវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ក្រុមហ៊ុនចំនួន១១៩ក្រុមហ៊ុននៅទូទាំងប្រទេសជប៉ុន បានប្រកាសក្ស័យធនជាបន្តបន្ទាប់រហូតដល់ដល់ថ្ងៃសុក្រ ទី០៨ ខែឧសភានេះ ខណៈដែលវីរុសCovid-19នៅតែបន្តឆ្លងរាលដាលកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសនេះ ។ ប្រភពដដែលបានបន្តថា ផលប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនទាំង១១៩ក្រុមហ៊ុន គឺដោយសារដំណើរការការងារនៅក្នុងក្រុមហ៊ុនទាំងនោះ ត្រូវជាប់គាំងមិនដំណើរការទៅមុខ ខណៈដែលរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលមិនទាន់ដើរចេញពីការបិទប្រទេសនៅឡើយ ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃសុក្រ ទី០៨ ខែឧសភានេះ ការឆ្លងរាលដាលនៃវីរុសCovid-19នៅប្រទេស ជប៉ុន បានកើនឡើងដល់ចំនួន១៥៤៧៧នាក់ និងមនុស្សស្លាប់ដោយសារវីរុសនេះ បានកើនឡើងដល់ ៥៧៧នាក់ ៕...
ទស្សនៈវិភាគ៖ ការពារពលករចំណាកស្រុកអាស៊ាន មិនឲ្យឆ្លងកូវីដ១៩ បែរជាធ្វើឲ្យគាំងខ្សែចង្វាក់ផលិតកម្ម ព្រោះខ្វះកម្លាំងពលកម្ម

ទស្សនៈវិភាគ៖ ការពារពលករចំណាកស្រុកអាស៊ាន មិនឲ្យឆ្លងកូវីដ១៩ បែរជាធ្វើឲ្យគាំងខ្សែចង្វាក់ផលិតកម្ម ព្រោះខ្វះកម្លាំងពលកម្ម

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(បាងកក)៖ វិធានការដែលដាក់ឲ្យអនុវត្ត នៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងកំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ បានរំខានដល់ការធ្វើដំណើរទៅធ្វើការក្នុងចំណោមពលករចំណាកស្រុកនៅក្នុងតំបន់ ហើយធ្វើឲ្យខ្សែចង្វាក់ផលិតកម្មត្រូវគាំង ព្រោះខ្វះកម្លាំងពលកម្ម។ យោងតាមការផ្សាយនៃសារព័ត៌មាន បាងកក ប៉ុស្តិ៍ (Bangkok Post) របស់ថៃ នាព្រឹកថ្ងៃទី៨ ខែឧសភា​​​​​​ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ពលករចំណាកស្រុក គឺជាការកម្លាំងចលករដ៏មានអានុភាព ដែលប្រទេសជាសមាជិក ត្រូវពឹងពាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំង តាមរយៈការចូលរួមចំណែករបស់ពលករចំណាកស្រុក។ បម្រាមមិនឲ្យពលករចំណាកស្រុកធ្វើដំណើរទៅបំពេញការងារ របស់ប្រទេសម៉ាឡេស៊ី ព្រោះតែដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ១៩ បានរារាំងប្រជាជនរបស់ខ្លួន មិនអាចធ្វើដំណើរទៅក្រៅប្រទេស ដូចជាកម្មករប្រមាណបីសែននាក់ ដែលមិនអាចទៅធ្វើការនៅក្នុងប្រទេសសឹង្ហបុរី។ ជាលទ្ធផល រដ្ឋាភិបាលសិង្ហបុរី ត្រូវខិតខំរៀបចំកន្លែងស្នាក់...
អត្រាឆ្លងវីរុសកូវីដ១៩នៅអាមេរិក បន្តកើនខ្ពស់ដល់ជិតបីម៉ឺននាក់ ក្នុងមួយថ្ងៃ

អត្រាឆ្លងវីរុសកូវីដ១៩នៅអាមេរិក បន្តកើនខ្ពស់ដល់ជិតបីម៉ឺននាក់ ក្នុងមួយថ្ងៃ

ព័ត៌មានអន្តរជាតិ
(អាមេរិក)៖ ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក នៅតែមានអត្រាខ្ពស់នៅឡើយ ដែលបើគិតក្នុងរយៈពេល២៤ម៉ោង ក្នុងចន្លោះពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ទី០៨ ខែឧសភានេះ រហូតមានចំនួន២៩៥០២នាក់ និងមនុស្សស្លាប់ថ្មីចំនួន២១២៧នាក់។ គិតត្រឹមថ្ងៃសុក្រនេះដែរ ការឆ្លងសរុបនៃវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក មានចំនួន១ ២៩២៩ ៥៩៤នាក់ ដោយបូកបន្ថែមអ្នកឆ្លងថ្មីចំនួន២៩៥០២នាក់ និងមនុស្សស្លាប់សរុបមានចំនួន៧៦ ៩២៦នាក់ ដោយបូកបន្ថែមអ្នកស្លាប់ថ្មីចំនួន២១២៧នាក់។ ចំពោះការឆ្លងសរុបនៃវីរុសកូវីដ១៩ នៅជុំវិញពិភពលោកវិញ បានកើនឡើងដល់ចំនួន៣ ៩១៣ ៥៥៩នាក់ មនុស្សស្លាប់សរុបមានចំនួន២៧០ ៤២២នាក់ និងអ្នកជំងចំនួន ១ ៣៤១ ០០១នាក់ បានជាសះស្បើយពីវីរុសនេះនៅជុំវិញពិភពលោក៕...