ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក កើនឡើងដល់ជាង៥លាននាក់

ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក កើនឡើងដល់ជាង៥លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភព លោក បានកើនឡើងដល់ ៥ ០៨៤ ៩២០ នាក់  ដែលជាកំណើនឆ្លងនៅតែបន្តកើនឡើងខ្ពស់នៅឡើយ ។ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ មនុស្សចំនួន ៣២៩ ៧១៨នាក់ បានបាត់បង់ជីវិតដោយ សារវីរុសនេះ ដែលជាកំណើនខ្ពស់ផងដែរ ខណៈដែលអ្នកជំងឺវីរុសខូវីដ-១៩ ចំនួន ២ ០២១ ៧៣៩ នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ។ សូមបញ្ជាក់ថា ប្រទេសប្រេស៊ីលមានករណីឆ្លងវីរុសខូវីដ-១៩ ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ដែលគិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រេស៊ីលមានករណីឆ្លងថ្មីចំនួន២១ ៤៧២នាក់ និងបន្ទាប់មកគឺសហរដ្ឋអាមេរិក ដែលមានការឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ចំនួន២១ ៣៧៨នាក់ ៕...
អាមេរិកមានមនុស្សស្លាប់ ដោយឆ្លងវីរុសខូវីដ-១៩ នាំមុខគេនៅជុំវិញពិភពលោក

អាមេរិកមានមនុស្សស្លាប់ ដោយឆ្លងវីរុសខូវីដ-១៩ នាំមុខគេនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិក នៅតែជាប្រទេសជាប់លំដាប់ថ្នាក់លេខ០១នៅលើពិភពលោក ដែលបាត់បង់ជីវិតមនុស្សដោយសារវីរុសខូវីដ-១៩ និងឆ្លងរាលដាលនៃវីរុសនេះច្រើនជាងគេ គិតត្រឹមថ្ងៃទី២០ ខែឧសភានេះ មនុស្សស្លាប់សរុបនៅអាមេរិកបានកើនឡើងដល់ចំនួន៩៣ ៥៣៣នាក់ និងមនុស្សឆ្លងសរុបបានកើនឡើងដល់១ ៥៧០ ៥៨៣នាក់ ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Worldometer ។ ក្នុងរយៈពេល២៤ម៉ោង ការឆ្លងថ្មីនៃវីរុសខូវីដ-១៩ នៅអាមេរិក មានរង្វង់ជាង២ម៉ឺននាក់ និងមនុស្សស្លាប់មានក្នុងរង្វង់ជាង១០០០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងចន្លោះពីថ្ងៃអង្គារដល់ថ្ងៃពុធនេះ ការឆ្លងថ្មីនៃវីរុសខូវីដ-១៩ នៅអាមេរិកមានចំនួន២០ ២៨៩នាក់ និងមនុស្សស្លាប់ថ្មីចំនួន១៥៥២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ការឆ្លងសរុបនៃវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ៤ ៩៨២ ៨៧៥នាក់ មនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ចំនួន ៣២៤ ៥៣៥នាក់ និងអ្នកជំងឺខូវីដ-១៩ សរុបចំនួន ១...
សហរដ្ឋលោមអាមេរិកគំរាមដកខ្លួនចេញពីអង្គការសុខភាពពិភពលោក

សហរដ្ឋលោមអាមេរិកគំរាមដកខ្លួនចេញពីអង្គការសុខភាពពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានគំរាម នៅថ្ងៃអង្គារ ទី១៩ ខែឧសភានេះ ក្នុងការដកអាមេរិកចេញពីសមាជិកភាពរបស់អង្គការសុខភាពពិភពលោក (WHO) ដោយដោយចោទប្រកាន់អង្គការនេះពីបទលំអៀងទៅខាងប្រទេសចិន និងគ្រប់គ្រងការឆ្លងរាលដាលនៃវីរុសCovid-19មិនបានល្អ ។ លោក ត្រាំ មិនត្រឹមតែគំរាមដកអាមេរិកចេញពីអង្គការ WHO ទេ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានគំរាមកាត់ផ្តាច់ជាអចិន្ត្រៃយ៍នូវមូលនិធិវិភាគទានរបស់ខ្លួនដល់អង្គការសុខភាពមួយនេះដែរ ក្រោយពីសហរដ្ឋអាមេរិក បានសម្រេចបង្កកប្រាក់មូលនិធិវិភាគទានដល់អង្គការសុខភាពពិភពលោករួចហើយ ។ ជារៀរាល់ឆ្នាំ សហរដ្ឋអាមេរិកបានផ្តល់មូលនិធិវិភាគទានដល់អង្គការ WHO ជាទឹកប្រាក់ពី៤០០លានទៅ៥០០លានដុល្លារ ប៉ុន្តែដោយសារការឆ្លងរាលដាលវីរុសCovid-19 ប្រធានាធិបតីអាមេរិករូបនេះ ក៏គំរាមនឹងដកអាមេរិកចេញពីសមាជិករបស់អង្គការសុខភាពពិភពលោក ៕...
មនុស្សស្លាប់ដោយសារវីរុសខូវីដ-១៩ នៅលើពិភពលោក កើនឡើងជិត៥លាននាក់ហើយ

មនុស្សស្លាប់ដោយសារវីរុសខូវីដ-១៩ នៅលើពិភពលោក កើនឡើងជិត៥លាននាក់ហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត៥លាននាក់ គឺចំនួន ៤ ៨៩៤ ២៣៣នាក់ហើយ គិតត្រឹមថ្ងៃទី១៩ ខែឧសភានេះ ។ ចំណែកចំនួនមនុស្សដែលបានបាត់បង់ជីវិតដោយសារតែវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ជាង៣២ម៉ឺននាក់ហើយដែរ គឺចំនួន៣២០ ១៨១នាក់ នៅជុំវិញពិភពលោក ខណៈដែលអ្នកជំងឺខូវីដ-១៩ ចំនួន ១ ៩០៨ ០៦៥នាក់ បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ថា រុស្ស៊ីគឺជាប្រទេសដែលមានករណីឆ្លងវីរុសខូវីដ-១៩ ច្រើនជាងគេ ដែលរហូតមកដល់ពេលនេះ រុស្ស៊ីបានឡើងដល់លំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ដែលប្រទេសអេស្ប៉ាញបានធ្លាក់មកនៅលំដាប់លេខ៣វិញ ដែលមានការឆ្លងរាលដាលវីរុសនេះច្រើនជាងគេ ៕...
GDP ជប៉ុន ធ្លាក់ចុះ៣.៤%កាលពីត្រីមាសទី១ឆ្នាំនេះ ដោយសារវីរុសខូវីដ-១៩

GDP ជប៉ុន ធ្លាក់ចុះ៣.៤%កាលពីត្រីមាសទី១ឆ្នាំនេះ ដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានបញ្ជាក់ថា ផលិតផលសរុបក្នុងស្រុក(GDP) របស់ប្រទេសនេះ បានធ្លាក់ចុះ៣,៤%នៅចន្លោះពីខែមករាដល់ខែមីនាឆ្នាំ២០២០នេះដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់ NHK ។ ប្រភពដដែលបានបន្តថា ការចំណាយជាលក្ខណៈផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេស ក៏បានធ្លាក់ចុះរហូតដល់០.៧%ផងដែរ ខណៈដែលរដ្ឋាភិបាលបានដាក់ប្រទេសក្នុងគ្រាអាសន្ន និងអំពាវនាវឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ។ ក្រុមសេដ្ឋវិទូរបស់ប្រទេសជប៉ុន បានឲ្យដឹងថា នៅត្រីមាសទី២នៃ២០២០នេះ GDP របស់ប្រទេសនេះ អាចនឹងធ្លាក់ចុះកាន់តែទាបជាងត្រីមាសទី១ទៅទៀត ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ នៅតែបន្តកើនឡើងនៅឡើយ ហើយគិតត្រឹមថ្ងៃទី១៨ ខែឧសភានេះ ការឆ្លងវីរុសខូវីដ-១៩ សរុបនៅជប៉ុន បានកើនឡើងដល់១៦២៨៥នាក់ និងមនុស្សចំនួន ៧៤៤នាក់បានបាត់បង់ជីវិត ៕...
មនុស្សឆ្លងវីរុសខូវីដ-១៩ កើនឡើងដល់ជិត៥លាននាក់នៅជុំវិញពិភពលោក

មនុស្សឆ្លងវីរុសខូវីដ-១៩ កើនឡើងដល់ជិត៥លាននាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងឥតឈប់ឈរជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ កំណើនមនុស្សឆ្លងវីរុសនេះ បានកើនឡើងដល់ជិត ៥លាននាក់ហើយ គឺចំនួន ៤ ៧៩៩ ០៨៨ នាក់នេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំនួនមនុស្សស្លាប់សរុបនៅជុំវិញពិភពលោក ដោយសារវីរុសខូវីដ-១៩ ក៏បានកើនឡើងដល់ ៣១៦ ៥១៤ នាក់ផងដែរ និងអ្នកជំងឺវីរុសខូវីដ-១៩ ប្រមាណ ១ ៨៥៥ ១៥០ នាក់បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ។ ក្នុងចំណោមប្រទេស១០នៅលើពិភពលោក សហរដ្ឋអាមេរិក គឺជាប្រទេសឈរក្នុងលំដាប់ថ្នាក់លេខ១ ដែលមានមនុស្សឆ្លង និងមនុស្សបាត់បង់ជីវិត ច្រើនជាងគេ គឺមានមនុស្សឆ្លងសរុបរហូតដល់ ១៥២៧ ៤៨៦នាក់ និងមនុស្សស្លាប់សរុបមានចំនួន៩០ ៩៧៣នាក់ ៕...
មនុស្សជិត៣៧លាននាក់នៅអាមេរិកដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ ខណៈគ្មានការងារធ្វើ

មនុស្សជិត៣៧លាននាក់នៅអាមេរិកដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ ខណៈគ្មានការងារធ្វើ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា កំណើននៃប្រជាពលរដ្ឋអាមេរិក ដែលបានដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពីរដ្ឋាភិបាលរបស់ខ្លួន បានកើនឡើងដល់ជាង៣៦លាន៥សែននាក់ហើយ គិតត្រឹមថ្ងៃទី១៥ ខែឧសភានេះ ខណៈដែលប្រជាពលរដ្ឋទាំងនោះ បានបាត់បង់ការងារធ្វើ ស្របពេលដែលមានការឆ្លងរាលដាលនៃវីរុសខូវីដ ១៩ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបិទសេដ្ឋកិច្ចអស់រយៈពេលជាង៦សប្តាហ៍ ដែលរុញច្រានកំណើននៃប្រជាពលរដ្ឋអត់ការងារធ្វើនៅក្នុងប្រទេសនេះ ឲ្យកើនឡើងដល់ជិត៣៧លាននាក់ ហើយអ្នកអត់ការងារធ្វើទាំងនោះ មិនមានប្រាក់គ្រប់គ្រាន់ក្នុងការចំណាយប្រចាំថ្ងៃ ។ សូមបញ្ជាក់ថា នេះគឺជាមូលហេតុសំខាន់ ដែលនាំឲ្យអភិបាលរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក បានបង្ខំចិត្តបើកសេដ្ឋកិច្ចឡើងវិញ និងបន្ធូរបន្ថយវិធានការបិទប្រទេស ទោះបីជាការឆ្លងរាលដាលវីរុសខូវីដ ១៩ នៅក្នុងប្រទេសមហាអំណាចមួយនេះ នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់ក៏ដោយ ៕...
ការវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសចិនធ្លាក់ចុះ៣.៣%ដោយសារវីរុសខូវីដ១៩

ការវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសចិនធ្លាក់ចុះ៣.៣%ដោយសារវីរុសខូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការវិនិយោគលើវីស័យអចលនទ្រព្យនៅប្រទេសចិន បានធ្លាក់ចុះក្នុងអត្រា៣.៣% ដែលមានតម្លៃទឹកប្រាក់ប្រមាណជាង៣.៣១សែនកោដិយ័ន ប្រហាក់ប្រហែលទឹកប្រាក់ប្រមាណ៤៦៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២០នេះ គឺចាប់ពីខែមករារហូតដល់ខែមេសាកន្លងទៅ នេះបើតាមការចុះផ្សាយរបស់ NBS ។ អ្នកនាំពាក្យការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន បាននិយាយថា មូលហេតុសំខាន់ដែលនាំឲ្យការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសនេះធ្លាក់ចុះ គឺដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ ១៩ និងការដាក់វិធានការបិទប្រទេសរបស់រដ្ឋាភិបាលចិនក្នុងអំឡុងពេល៤ខែនេះ ។ អ្នកនាំពាក្យដដែលបានបន្តថា ការវិនិយោគលើការសាងសង់ផ្ទះសម្បែងនៅក្នុងប្រទេសនេះ ក៏បានធ្លាក់ចុះក្នុងរង្វង់២.៨%ផងដែរ ដែលមានតម្លៃទឹកប្រាក់រហូតដល់២.៤២សែនកោដិយ័ន ការវិនិយោគសរុបធ្លាក់ចុះរហូតដល់៤.៤%កាលពីត្រីមាសទី១ ៕  ...
មនុស្សស្លាប់ដោយវីរុសខូវីត១៩កើនឡើងជាង៣០ម៉ឺននាក់នៅជុំវិញពិភពលោក

មនុស្សស្លាប់ដោយវីរុសខូវីត១៩កើនឡើងជាង៣០ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សបាត់បង់ជីវិតដោយសារវីរុសខូវីត១៩នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់ដដែល ដែលគិតត្រឹមថ្ងៃសុក្រ ទី១៥ ខែឧសភានេះ កំណើនមនុស្សស្លាប់បានកើនឡើងដល់ជាង៣០ម៉ឺននាក់ហើយ គឺចំនួន៣០៣ ០៦៥នាក់ នេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំនួនមនុស្សឆ្លងវីរុសខូវីត១៩ នៅជុំវិញពិភពលោក ក៏បានកើនឡើងក្នុងកម្រិតខ្ពស់ដូចគ្នា បើគិតត្រឹមថ្ងៃសុក្រនេះ មនុស្សឆ្លងវីរុសនេះ បានកើនឡើងដល់ជាង៤លានកន្លះហើយ គឺចំនួន ៤ ៥២០ ៦៨៦នាក់ ខណៈដែលអ្នកជំងឺវីរុសខូវីត១៩ ចំនួន ១ ៧០១ ៩៨៥នាក់ បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសអេស្ប៉ាញ គឺជាប្រទេសដែលមានមនុស្សស្លាប់ច្រើនជាងគេ គឺសហរដ្ឋអាមេរិកមានមនុស្សស្លាប់ចំនួន ៨៦ ៨៩៥នាក់ និងប្រទេសអេស្ប៉ាញមានមនុស្សស្លាប់ចំនួន២៧ ៣២១នាក់ ៕...
មនុស្សឆ្លងវីរុសខូវីដ១៩ នៅអាមេរិក កើនឡើងក្នុងរង្វង់ជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ

មនុស្សឆ្លងវីរុសខូវីដ១៩ នៅអាមេរិក កើនឡើងក្នុងរង្វង់ជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ BBC បានចុះផ្សាយថា កំណើននៃការឆ្លងរាលដាល និងបាត់បង់ជីវិតមនុស្សដោយសារវីរុសខូវីដ១៩នៅលើទឹកដីសហរដ្ឋអាមេរិក ស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ គឺឆ្លងក្នុងរង្វង់ជាង២ម៉ឺននាក់ និងមនុស្សស្លាប់ជាង១ពាន់នាក់ក្នុងមួយថ្ងៃ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភានេះ មនុស្សថ្មីចំនួន២០ ៨០៩នាក់បានឆ្លងវីរុសខូវីដ១៩ នៅអាមេរិក ខណៈដែលមនុស្សស្លាប់ថ្មីនៅប្រទេសមហាអំណាចមួយនេះ មានចំនួន១៧៣៩នាក់ ។ នៅពេលបច្ចុប្បន្ននេះ ការឆ្លងរាលដាលវីរុសខូវីដ១៩ សរុបនៅសហរដ្ឋអាមេរិក មានចំនួន១ ៤២៩ ៤៤៥នាក់ និងមនុស្សសរុបចំនួន៨៥ ១៦៤នាក់បានបាត់បង់ជីវិត ខណៈដែលអ្នកជំងឺខូវីដ១៩ ចំនួន៣០៨ ១៦៥បានជាសះស្បើយពីវីរុសនេះ ៕...