ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

តម្លៃជ្រូករស់នៅប្រទេសចិនធ្លាក់ចុះ៩.៩ ភាគរយនៅខែឧសភានេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា តម្លៃជ្រូករស់នៅប្រទេសចិន បានតធ្លាក់ចុះក្នុងរង្វង់ ៩.៩ភាគរយ ចាប់តាំងពីពាក់កណ្តាលខែឧសភា រហូតដល់បច្ចុប្បន្ននេះ ខណៈរដ្ឋាភិបាលនៃប្រទេស ចិន នៅតែបន្តរឹតបន្តឹងការដឹកជញ្ជូនសត្វជ្រូកពីតំបន់មួយទៅតំបន់មួយ ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (National Bureau of Statistics) បានឲ្យដឹងថា ការធ្លាក់ចុះនូវតម្លៃជ្រូករស់នៅក្នុងប្រទេសនេះ មិនត្រឹមតែដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ទេ គឺដោយ សារតែរដ្ឋាភិបាលរឹតបន្តឹងលើការដឹកជញ្ជូនផលិតផលចំនួន៥០ប្រភេទ ដែលមានជ្រូករស់ជាដើម ។ សូមបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ រ៉ែធ្យូង ជីរដាំដំណាំ និងផលិតផលគីមី ដែលត្រូវបានដឹកយកទៅចែកចាយក្នុងខេត្ត និងតំបន់ចំនួន២៤ ក៏បានធ្លាក់ចុះផងដែរ ដោយសារតែការរឹតបន្តឹងពីរដ្ឋាភិបាល ក្នុងការដឹកជញ្ជូន ៕...
មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩នៅសហរដ្ឋអាមេរិកកើនឡើដល់ជិតមួយសែននាក់

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩នៅសហរដ្ឋអាមេរិកកើនឡើដល់ជិតមួយសែននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់ Worldometer បានឲ្យដឹងថា កំណើនមនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ជិត១០ម៉ឺននាក់ហើយ គឺចំនួន ៩៩ ២៨៦នាក់ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី២៥ ខែឧសភានេះ មនុស្សស្លាប់ថ្មីនៅអាមេរិកមានចំនួន ៦០៣នាក់ ។ សហរដ្ឋអាមេរិក គឺជាប្រទេសដែលជាប់លំដាប់ថ្នាក់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេនៅលើពិភពលោក ដែលគិតត្រឹមថ្ងៃចន្ទនេះ អាមេរិកមានមនុស្សឆ្លងរហូតដល់ចំនួន ១ ៦៨៥ ៥០៨នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ ចំនួន៤៥១ ៧០២នាក់ បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកឈរលំដាប់លេខ១ក្នុងចំណោមប្រទេសទាំង១០នៅលើពិភពលោក ដែលមានករណីឆ្លងវីរុសកូវីដ-១៩ និងមនុស្សស្លាប់ដោយសារវីរុសនេះច្រើនជាងគេ គឺបន្ទាប់ពីអាមេរិក មានប្រទេសប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ ទួរគី និងប្រទេសឥណ្ឌា ៕...
មនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក កើនឡើងជាង៥លាន៤សែននាក់

មនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក កើនឡើងជាង៥លាន៤សែននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភព លោក នៅតែបន្តកើនឡើងក្នុងអត្រាខ្ពស់ដដែល ដែលគិតត្រឹមថ្ងៃទី២៤ ខែឧសភានេះ ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ សរុបជាង ៥ ៤០១ ២២២ នាក់ ។ ចំនួនមនុស្សស្លាប់ដោយសារតែវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងក្នុងអត្រាខ្ពស់ផងដែរ ដែលគិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនមនុស្សស្លាប់សរុបឡើងដល់ ៣៤៣ ៧៩៩នាក់ ខណៈដែល ចំនួនមនុស្ស ២ ២៤៧ ១១០ នាក់ បានជាសះស្បើយពីវីរុសនេះ ។ ក្នុងចំណោម១០ប្រទេសនៅលើពិភពលោក ដែលមានការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ ទួរគី និងប្រទេសអ៊ីរ៉ង់ ។ ចំណែកប្រទេសឥណ្ឌា បានឡើងដល់លំដាប់លេខ១១នៅលើពិភពលោក បន្ទាប់ពីប្រទេសទាំង ១០ខាងលើនេះ ៕...
អាមេរិកសម្រេចលក់មីស៊ីលបំពាក់លើនាវាមុជទឹកឲ្យទៅកោះតៃវ៉ាន់

អាមេរិកសម្រេចលក់មីស៊ីលបំពាក់លើនាវាមុជទឹកឲ្យទៅកោះតៃវ៉ាន់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃទី២១ ខែឧសភានេះ ស្តីពី ការលក់គ្រាប់មីស៊ីលបំពាក់លើនាវាមុជទឹកចំនួន១៨ដើម ក្នុងតម្លៃទឹកប្រាក់ប្រមាណ១៨០លានដុល្លារឲ្យទៅកោះតៃវ៉ាន់ ដែលនេះបើតាមការចុះផ្សាយរបស់ South China Morning Post ។ សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងខណៈដែលលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានជាប់ឆ្នោតជាប្រធានាធិបតីនៃកោះនេះសាជាថ្មី ហើយក្នុងពិធីឡើងកាន់តំណែង លោកស្រី សៃ អ៊ីងវិន បានប្រកាស ប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិរបស់សខ្លួនឲ្យបានរឹងមាំ ។ សូមបញ្ជាក់ថា មីស៊ីលបំពាក់លើនាវាមុជទឹកទាំង១៨ដើម ដែលអាមេរិកបានលក់ឲ្យកោះតៃវ៉ាន់នោះ គឺជាមីស៊ីលប្រភេទ 18MK-48Mod ដែលត្រូវបានផលិតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលអាចបាញ់កម្ទេចនាវាមុជទឹកបានដោយងាយ ៕...
មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ កើនឡើងជាង៣៣ម៉ឺននាក់នៅជុំវិញពិភពលោក

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ កើនឡើងជាង៣៣ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងក្នុងអត្រាខ្ពស់ជារៀងរាលថ្ងៃ ដែលគិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនមនុស្សស្លាប់បានកើនឡើងជាង៣៣ម៉ឺននាក់ហើយ ។ នេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំណែកចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងជាលំដាប់ផងដែរ ដែលគិតត្រឹមថ្ងៃសុក្រដដែលនេះ ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជាង៥លាននាក់ហើយ គឺចំនួន ៥១៨៩ ១៧៧នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ ចំនួន២ ០៧៨ ៥៣៦នាក់ បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែជាប្រទេសឈរក្នុងលំដាប់ថ្នាក់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លង និងមនុស្សស្លាប់ច្រើនជាងគេ ដែលគិតត្រឹមថ្ងៃសុក្រនេះ អាមេរិកមានអ្នកឆ្លងវីរុសកូវីដ-១៩ សរុបចំនួន ១ ៦២០ ៤៥៧នាក់ និងមនុស្សស្លាប់សរុបមានចំនួន៩៦ ២៩៥នាក់ ៕...
ខ្យល់ព្យុះស៊ីក្លូននៅប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់១៧នាក់

ខ្យល់ព្យុះស៊ីក្លូននៅប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់១៧នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា កំណើនមនុស្សស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូន អាំផាន (Amphan) បានកើនឡើងដល់ចំនួន១៧នាក់ហើយ នៅទី២១ ខែឧសភា ឆ្នាំ២០២០នេះ នៅប្រទេសឥណ្ឌា ក្នុងខេត្ត វេស បែងហ្កាល់ និងខេត្ត អូឌីហ្សា បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។ ខ្យល់ព្យុះស៊ីក្លូន អាំផាន បានបោកបក់ឆ្លងកាត់ប្រទេសបង់ក្លាដែសទៅកាន់ប្រទេសឥណ្ឌាក្នុងល្បឿន២៧០គីឡូម៉ែត្រក្នុងមួយម៉ោង ទៅភាគខាងត្បូងនៃប្រទេសឥណ្ឌា តាមបណ្តោយតំបន់ឆ្នេរសមុទ្រ ដោយនាំយកទឹកភ្លៀងជាច្រើនមេទៅចាក់ស្រោចលើតំបន់នោះផងដែរ ។ អាជ្ញាធរឥណ្ឌា បានជម្លៀសប្រជាពលរដ្ឋប្រមាណជាងកន្លះលាននាក់ចេញពីតំបន់ដែលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះនេះ ខណៈប្រទេសនេះ កំពុងទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលមានការឆ្លងសរុបចំនួន១១២ ៣៥៩នាក់ និងមនុស្សស្លាប់សរុបចំនួន ៣៤៣៥នាក់ ៕  ...
ការនាំចេញរបស់ប្រទេសជប៉ុន ធ្លាក់ចុះជិត២២ ភាគរយ កាលពីខែមេសាឆ្នាំ២០២០នេះ

ការនាំចេញរបស់ប្រទេសជប៉ុន ធ្លាក់ចុះជិត២២ ភាគរយ កាលពីខែមេសាឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ការនាំចេញផលិតផលនានារបស់ប្រទេសជប៉ុនទៅកាន់ទីផ្សារអន្តរជាតិ បានធ្លាក់ចុះក្នុងអត្រា២១.៩ ភាគរយ កាលពីខែមេសា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩នៅជុំវិញពិភពលោក ។ យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន បានឲ្យដឹងថា ការធ្លាក់ចុះនូវការនាំចេញកាលពីខែមេសា គឺដោយសារតម្រូវការសកលបានធ្លាក់ចុះដែរ ខណៈដែលរដ្ឋាភិបាលនៃប្រទេសមួយចំនួន បាន បិទប្រទេសដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ និងដាក់បទបញ្ជាឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ។ ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនដដែលបានបង្ហាញថា ការនាំចូលប្រទេសនេះពីប្រទេសនៅជុំវិញពិភពលោក ក៏បានធ្លាក់ចុះ៧.២ ភាគរយ ផងដែរ ដែលជាការធ្លាក់ចុះនូវការនាំចូលទៅក្នុងកម្រិតទាបបំផុតដែលមិនធ្លាប់មាន ៕...
ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក កើនឡើងដល់ជាង៥លាននាក់

ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក កើនឡើងដល់ជាង៥លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភព លោក បានកើនឡើងដល់ ៥ ០៨៤ ៩២០ នាក់  ដែលជាកំណើនឆ្លងនៅតែបន្តកើនឡើងខ្ពស់នៅឡើយ ។ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ មនុស្សចំនួន ៣២៩ ៧១៨នាក់ បានបាត់បង់ជីវិតដោយ សារវីរុសនេះ ដែលជាកំណើនខ្ពស់ផងដែរ ខណៈដែលអ្នកជំងឺវីរុសខូវីដ-១៩ ចំនួន ២ ០២១ ៧៣៩ នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ។ សូមបញ្ជាក់ថា ប្រទេសប្រេស៊ីលមានករណីឆ្លងវីរុសខូវីដ-១៩ ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ដែលគិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រេស៊ីលមានករណីឆ្លងថ្មីចំនួន២១ ៤៧២នាក់ និងបន្ទាប់មកគឺសហរដ្ឋអាមេរិក ដែលមានការឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ចំនួន២១ ៣៧៨នាក់ ៕...
អាមេរិកមានមនុស្សស្លាប់ ដោយឆ្លងវីរុសខូវីដ-១៩ នាំមុខគេនៅជុំវិញពិភពលោក

អាមេរិកមានមនុស្សស្លាប់ ដោយឆ្លងវីរុសខូវីដ-១៩ នាំមុខគេនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិក នៅតែជាប្រទេសជាប់លំដាប់ថ្នាក់លេខ០១នៅលើពិភពលោក ដែលបាត់បង់ជីវិតមនុស្សដោយសារវីរុសខូវីដ-១៩ និងឆ្លងរាលដាលនៃវីរុសនេះច្រើនជាងគេ គិតត្រឹមថ្ងៃទី២០ ខែឧសភានេះ មនុស្សស្លាប់សរុបនៅអាមេរិកបានកើនឡើងដល់ចំនួន៩៣ ៥៣៣នាក់ និងមនុស្សឆ្លងសរុបបានកើនឡើងដល់១ ៥៧០ ៥៨៣នាក់ ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Worldometer ។ ក្នុងរយៈពេល២៤ម៉ោង ការឆ្លងថ្មីនៃវីរុសខូវីដ-១៩ នៅអាមេរិក មានរង្វង់ជាង២ម៉ឺននាក់ និងមនុស្សស្លាប់មានក្នុងរង្វង់ជាង១០០០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងចន្លោះពីថ្ងៃអង្គារដល់ថ្ងៃពុធនេះ ការឆ្លងថ្មីនៃវីរុសខូវីដ-១៩ នៅអាមេរិកមានចំនួន២០ ២៨៩នាក់ និងមនុស្សស្លាប់ថ្មីចំនួន១៥៥២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ការឆ្លងសរុបនៃវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ៤ ៩៨២ ៨៧៥នាក់ មនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ចំនួន ៣២៤ ៥៣៥នាក់ និងអ្នកជំងឺខូវីដ-១៩ សរុបចំនួន ១...
សហរដ្ឋលោមអាមេរិកគំរាមដកខ្លួនចេញពីអង្គការសុខភាពពិភពលោក

សហរដ្ឋលោមអាមេរិកគំរាមដកខ្លួនចេញពីអង្គការសុខភាពពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានគំរាម នៅថ្ងៃអង្គារ ទី១៩ ខែឧសភានេះ ក្នុងការដកអាមេរិកចេញពីសមាជិកភាពរបស់អង្គការសុខភាពពិភពលោក (WHO) ដោយដោយចោទប្រកាន់អង្គការនេះពីបទលំអៀងទៅខាងប្រទេសចិន និងគ្រប់គ្រងការឆ្លងរាលដាលនៃវីរុសCovid-19មិនបានល្អ ។ លោក ត្រាំ មិនត្រឹមតែគំរាមដកអាមេរិកចេញពីអង្គការ WHO ទេ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានគំរាមកាត់ផ្តាច់ជាអចិន្ត្រៃយ៍នូវមូលនិធិវិភាគទានរបស់ខ្លួនដល់អង្គការសុខភាពមួយនេះដែរ ក្រោយពីសហរដ្ឋអាមេរិក បានសម្រេចបង្កកប្រាក់មូលនិធិវិភាគទានដល់អង្គការសុខភាពពិភពលោករួចហើយ ។ ជារៀរាល់ឆ្នាំ សហរដ្ឋអាមេរិកបានផ្តល់មូលនិធិវិភាគទានដល់អង្គការ WHO ជាទឹកប្រាក់ពី៤០០លានទៅ៥០០លានដុល្លារ ប៉ុន្តែដោយសារការឆ្លងរាលដាលវីរុសCovid-19 ប្រធានាធិបតីអាមេរិករូបនេះ ក៏គំរាមនឹងដកអាមេរិកចេញពីសមាជិករបស់អង្គការសុខភាពពិភពលោក ៕...